|
សាងសង់តំបន់ហ្គាហ្សាឡើងវិញ៖ស្ថានភាពជាក់ស្ដែងនៅចំពោះមុខ (thanhnien.com) |
Vovworld-ដំបន់ហ្គាហ្សាត្រូវបានបំផ្លិចបំផ្លាញដ៏ធ្ងន់ធ្ងរក្រោយយុទ្ធនាការក្នុងរយៈពេល៥០ថ្ងៃរបស់អ៊ីស្រាអែលមានឈ្មោះថាការពារព្រំដែននាខែកក្កដានិងសីហាកន្លងមកដែលធ្វើឲ្យមនុស្សជាង២ពាន់នាក់ត្រូវស្លាប់និង១សែននាក់បាត់ផ្ទះ
នៅ។ បរិមាណអ្នកបាត់អាជីពបានកើនឡើងខ្ពស់។
ក្នុងចំណោមប្រាក់ជំនួយ៥ពាន់៤រយលានដុល្លារអាមេរិកនេះ កាតាបានសន្យាផ្ដល់ទឹកប្រាក់១ពាន់លានដុល្លារអាមេរិក។ សហភាពអឺរ៉ុបបានប្រកាសចំណាយប្រាក់៥៦៨លានដុល្លារ។ អាមេរិកបានផ្ដល់ប្រាក់ជំនួយ២១២លានដុល្លារ
ជាដើម។
ចាប់ផ្ដើមសកម្មភាពកសាងឡើងវិញ
២ថ្ងៃបន្ទាប់ពីសន្និសីទ នាថ្ងៃទី១៤តុលា អគ្គលេខាធិការអង្គការសហប្រជាជាតិ
លោក Ban Ki Moon បានទៅកាន់ដំបន់ហ្គាហ្សាដើម្បីចាប់ផ្ដើមដំណើរការការសាង
សង់ដំបន់នេះឡើងវិញក្រោមការឃ្លាំមើលរបស់អង្គការសហប្រជាជាតិ។ លោក Ban
Ki Moon បានសង្កត់ធ្ងន់ថា អង្គការសហប្រជាជាតិគាំទ្រប្រជាជនប៉ាឡេស្ទីនក្នុង
បុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ចនិងឆ្ពោះទៅអនាគត់មួយដ៏ល្អប្រសើរជាងទន្ទឹមនឹងនោះ
ប្រកាសជើងនាវាដឹកសំភារៈសំណង់ដើមដំបូងត្រូវបានអនុញ្ញាតចូលដំបន់ហ្គាហ្សា។
មុននោះរដ្ឋមន្ត្រីការបរទេសន័រវែកលោក Borge Brende បានធ្វើសហអធិបតីសន្និសីទស្ដាដំបន់ហ្គាហ្សាជាមួយអេហ្ស៊ីប បានប្រកាសពាក់កណ្ដាលចំនួនប្រាក់
ជំនួយនឹងបានប្រើប្រាស់ក្នុងការស្ដារឡើងវិញដំបន់ដីឆ្នេរសមុទ្រ។ ចំនួនប្រាក់នៅ
សេសសល់នឹងបានប្រើប្រាស់ជួយថវិការរដ្ឋជំរុញសកម្មភាពសេដ្ឋកិច្ចជួយឧបត្ថម្ភ
បន្ទាន់និងគំរោងការផ្សេងៗ។
គំលាតរវាងការងារស្ដារនិងស្ថានភាពជាក់ស្ដែង
ខណៈដែលបណ្ដាប្រទេសសន្យាផ្ដល់ជំនួយដើម្បីជួយសាងសង់ផ្ទះនៅនិងបន្ធូស្រាល
ការលំបាកសំរាប់ប្រជាជននៅដំបន់ហ្គាហ្សានោះ អវត្តមាននៃដំណោះស្រាយ
នយោបាយចីរភាពសំរាប់ជំលោះរវាង Hamas និងអ៊ីស្រាអែលនៅមិនទាន់ទទួលបាន
ឡើយ។ នេះត្រូវបានចាត់ទុកជាការសាកល្បងធំបំផុតចំពោះដំណើរការស្ដាឡើងវិញ
ដំបន់ហ្គាហ្សា។ អ្នកធ្វើហិរញ្ញប្បទានទាំងអស់សុទ្ធតែទទួលស្គាល់ថា ការខំប្រឹងប្រែង
របស់គេនឹងគ្មានប្រយោជន៍ប្រសិនបើគ្មានខឿនសន្តិភាពយូរអង្វែងរវាងអ៊ីស្រាអែលនិង
ប៉ាឡេស្ទីន។ ដោយរួមមានការព្រួយបារម្ភដូច្នេះ នាថ្ងៃទី១៣តុលា អគ្គលេខាធិការ
អង្គការសហប្រជាជាតិលោក Ban Ki Moon បានអំពាវនាវអ៊ីស្រាអែលនិងប៉ាឡេស្ទីន
ស្ដារដំណើរការសន្តិភាពយូរអង្វែងរវាងភាគីទាំងពីរ ទន្ទឹមនឹងនោះព្រមានស្ថានភាពហឹង្សា
អាចកើតមានឡើងប្រសិនបើភាគីទាំងពីរមិនទទួលបានកិច្ចព្រមព្រៀងអំពីបញ្ហានេះ។
រួមជាមួយការសាកល្បងនោះ សាធារណៈមតិក៏សម្ដែងការព្រួយបារម្ភអំពីលទ្ធភាព
មិនទទួលបានយ៉ាងពេញលេញការសន្យាជួយឧបត្ថម្ភហិរញ្ញវត្ថុ ពីព្រោះថា នេះមិនមែន
ជាសន្និសីទអន្តរជាតិស្ដារឡើងវិញដំបន់ហ្គាហ្សាដើមដំបូងឡើយ។ ដល់បច្ចុប្បន្ន អ្នក
ធ្វើហិរញ្ញប្បទានជាច្រើនបាននឿយហត់ជាមួយសកម្មភាពសាងសង់ហើយត្រូវ
បំផ្លាញទៅនៅដំបន់ដីនេះ។ ហេតុនេះហើយនៅសម័យប្រជុំពិសេសនៃមហាសន្និបាត
អង្គការសហប្រជាជាតិនាថ្ងៃទី៦សីហាកន្លងមក លោក Ban Ki Moon បានប្រកាសថាអង្គការសហប្រជាជាតិត្រៀមខ្លួនជាស្រេចជួយស្ដារឡើងវិញដំបន់ហ្គាហ្សាប៉ុន្តែនេះ
នឹងជាលើកចុងក្រោយ។ លោក Ban Ki Moon ក៏ព្រមានថា ការព្យាយាមរបស់ពិភព
លោកចំពោះអ៊ីស្រាអែលនិងប៉ាឡេស្ទីនកំពុងត្រូវសាកល្បងនិងអំពាវនាវឆ្ពោះទៅ
សន្តិភាពយូរអង្វែង។
ការងារស្ដារឡើងវិញដំបន់ហ្គាហ្សាបានជួបឧបសគនាពេលដែលការខំប្រឹងប្រែងណា
មួយក៏ត្រូវបានរារាំងពីបទហ៊ុំព័ទរបស់អ៊ីស្រាអែលដែលបានអនុវត្តតាំងពីពេលក្រុម
ទាហានឥស្លាម Hamas កាន់អំណាចនាឆ្នាំ២០០៧។ គណៈកម្មាធិការសេដ្ឋកិច្ច
ប៉ាឡេស្ទីនទទួលបន្ទុកអំពីស្រាវជ្រាវនិងអភិវឌ្ឍន៍បានព្យាករណ៍ថា ការងារស្ដារឡើង
វិញដំបន់ហ្គាហ្សាត្រូវចំណាយ៥ឆ្នាំដើម្បីសំរេចប្រសិនបើអ៊ីស្រាអែលលុបចោលបទ
ហ៊ុំព័ទដំបន់ហ្គាហ្សា។
ខ្ទង់ប្រាក់ជំនួយរបស់អន្តរជាតិអាចជួយឲ្យប្រជាជនហ្គាហ្សាឆ្លងផុតការលំបាក
មួយចំនួននាបច្ចុប្បន្ន ប៉ុន្តែវាមិនអាចនាំមកជីវភាពរស់នៅសុខសាន្តត្រាណនិង
ស្ថិរភាពខណៈដែលកិច្ចព្រមព្រៀងឈប់បាញ់យូរអង្វែងបញ្ឈប់ការហ៊ុំព័ទរវាង
អ៊ីស្រាអែលនិងប៉ាឡេស្ទីនមិនទាន់ទទួលបាន។ តាមគំរោងវង់ចរចារថ្មីរវាងអ៊ីស្រាអែល
និងប៉ាឡេស្ទីនស្ដីពីការស្វែងរកសន្តិភាពយូរអង្វែងសំរាប់ហ្គាហ្សានឹងបានដំណើរការ
ចុងខែតុលាខាងមុខនៅទីក្រុងគែ។ ប៉ុន្តែការទទួលបានការបោះជំហានថ្មីនៅវង់ចរចារនេះ
អាចមិនអនុវត្តបានយ៉ាងងាយស្រួលឡើយខណៈដែលភាគីទាំងពីរនៅមានការខ្វែងគំនិត៕