សេចក្ដីប្រកាសបង្កើត “ខ័ណ្ឌ Xisha” និង “ខ័ណ្ឌ Nansha” របស់ចិនគឺមោឃៈ

(VOVWORLD) - នាពេលថ្មីៗនេះប្រទេសចិនបានបង្កើនសកម្មភាពទាមទារអធិបតេយ្យភាពដោយគ្មានហេតុផលនៅសមុទ្រខាងកើត តាមរយៈការអនុម័តដោយទទឹងទទែងលើការបង្កើតខ័ណ្ឌចំនួន២ដើម្បីគ្រប់គ្រងប្រជុំកោះ Hoang Sa និង Truong Sa របស់វៀតណាម។ នេះគឺជាអំពើមើលងាយលើច្បាប់អន្តរជាតិ ជាពិសេសគឺរំលោភបំពានទៅលើអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាពមិនអាចប្រកែកបានរបស់វៀតណាមចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa ដើរបញ្ច្រាសទៅនឹងនិន្នាការសន្តិភាព កិច្ចសហប្រតិបតិ្តការរវាងប្រទេសនានាព្រមទាំងធ្វើឲ្យរូបភាព របស់មហាអំណាចមួយក្នុងតំបន់កាន់តែអាក្រក់ៗផង ដែរ។

សេចក្ដីប្រកាសបង្កើត “ខ័ណ្ឌ Xisha” និង “ខ័ណ្ឌ Nansha” របស់ចិនគឺមោឃៈ - ảnh 1

កោះ Phu Lam ស្ថិតក្នុងប្រជុំកោះ Hoang Sa និង Truong Sa របស់វៀតណាម ដែលត្រូវចិនទន្ទ្រានកាន់កាប់ខុសច្បាប់ (រូបថតៈ CSIS/AMTI)

គួរបញ្ជាក់ថា ក្នុងពេលដែលពិភពលោកទាំងមូលកំពុងពុះពារប្រឆាំងនឹងជំងឺ Covid-19 នោះ គឺប្រទេស ចិន ដែលត្រូវបានចាត់ទុកជាមហាអំណាចក្នុងតំបន់និងលើពិភពលោក បានទាញយកប្រយោជន៍ពីឱកាសនេះដើម្បីបង្កឡើងអស្ថិរភាពក្នុងតំបន់ដោយរាល់ទង្វើគ្មានការទទួលខុសត្រូវរបស់ខ្លួន។

អំពើរំលោភបំពានជាបន្តបន្ទាប់

ដោយឡែកក្នុងឆ្នាំ២០១៩ ចិនបានបញ្ជូននាវាស្រាវជ្រាវ Haiyang Dizhi 8 រួមជាមួយនាវាឆ្មាំសមុទ្រនិងនាវាសេនាជនសមុទ្រជាច្រើនទៀត រំលោភបំពានទៅលើតំបន់សមុទ្ររបស់វៀតណាមក្នុងរយៈពេលជាង១០០ថ្ងៃ។ ក្នុងឆ្នាំនេះដែរ ចិនក៏បានអនុញ្ញាតឲ្យនាវារបស់ខ្លួនរំលោភបំពានទៅលើតំបន់សមុទ្ររបស់ម៉ាឡេស៊ី ហ្វីលី ពីន និងឥណ្ឌូនេស៊ីដែរ។ មិនត្រឹមតែប៉ុណ្ណោះ នាដើមខែមេសាកន្លងទៅ នាវាឆ្មាំសមុទ្ររបស់ចិនបានបុកឲ្យលិចនាវានេសាទមួយគ្រឿងរបស់វៀតណាមទៀតផង។ ហើយដល់ថ្ងៃទី១៨ មេសា ប្រទេសនេះបានរំលោភបំពានម្ដងទៀតទៅលើអធិបេតយ្យភាពរបស់ប្រទេសដទៃ ដោយការអនុម័តលើការបង្កើតអ្វីដែលហៅថា “ខ័ណ្ឌ Xisha” និង “ខ័ណ្ឌ Nansha” ស្ថិតនៅក្នុងទីក្រុង Shansha ខេត្ត Hainan។

យោងតាមសារព័ត៌មានចិនបានផ្សាយថា ខ័ណ្ឌ Xisha នឹងគ្រប់គ្រងកោះនានានៅក្នុងប្រជុំកោះ Xisha (ត្រូវជាប្រជុំកោះ Hoang Sa របស់វៀតណាម) និងថ្មប៉ប្រះទឹក Macclesfield (ត្រូវជាប្រជុំកោះ Zhongsha) និងតំបន់ទឹកជុំវិញ។ ចិនបានដាក់អ្វីដែលហៅថា “អាជ្ញាធរខ័ណ្ឌ Xisha” មានទីតាំងនៅកោះ Phu Lam នៅក្នុងប្រជុំកោះ Hoang Sa។ ចំណែកឯ “ខ័ណ្ឌ Nansha” វិញ នឹងគ្រប់គ្រងកោះនានានៅក្នុងប្រជុំកោះ Nansha (ត្រូវជាប្រជុំកោះ Truong Sa របស់វៀតណាម) និងតំបន់ទឹកជុំវិញ ហើយអ្វីដែលបានហៅថា “អាជ្ញាធរខ័ណ្ឌ Nansha” មានទីតាំងស្ថិតនៅថ្មប៉ះប្រះទឹក Chu Thap (Fiery Cross Reef) នៅក្នុងប្រជុំកោះ Truong Sa ដែលចិនបានធ្វើយោធូបនីយកម្មនាពេលថ្មីៗនេះ។

សេចក្ដីប្រកាសទាំងអស់ត្រូវបានចាត់ទុកថាជាមោឃៈ

ការប្រកាសបង្កើតអង្គភាពរដ្ឋបាលទាំងនេះគឺគ្មានតម្លៃខាងគតិយុត្តណាមួយឡើយ។ ទីមួយ ចិនមិនមានអធិបតេយ្យភាពជាដាច់ខាតលើប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa នោះឡើយ។ វៀតណាមបានអះអាងជាច្រើនលើកច្រើនសារនូវអធិបតេយ្យភាពរបស់ខ្លួនលើប្រជុំកោះទាំងពីរនេះ។ នាពេលថ្មីបំផុត ក្នុងកំណត់ទូតផ្ញើរជូនអង្គការសហប្រជាជាតិកាលពីថ្ងៃទី៣០ មីនា ឆ្នាំ២០២០ រដ្ឋាភិបាលវៀតណាមបានលើកឡើងម្ដងទៀតថា៖ “វៀតណាមមានភ័ស្តុតាងប្រវត្តិសាស្ត្រនិងមូលដ្ឋានគតិយុត្តដ៏គ្រប់គ្រាន់ដើម្បីអះអាងនូវអធិបតេយ្យភាពរបស់ខ្លួនលើប្រជុំកោះ Hoang Sa និងប្រជុំកោះ Truong Sa ដែលត្រូវបានកំណត់ស្របទៅតាមច្បាប់អន្តរជាតិ”។

វៀតណាមបានអះអាងថា អនុញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) ជាមូលដ្ឋានគតិយុត្តតែមួយគត់ ដែលកំណត់យ៉ាងពេញលេញអំពីសិទ្ធិនានាពាក់ព័ន្ធដល់តំបន់សមុទ្ររវាងវៀត ណាមនិងចិន។ ក្នុងន័យនេះវៀតណាមបានអះអាងនូវអធិបតេយ្យភាពលើប្រជុំកោះនេះតាំងពីយូរលង់ណាស់មក ហើយត្រូវបានបញ្ជាក់ដោយភ័ស្តុតាងទាំងខាងប្រវត្តិសាស្ត្រនិងគតិយុត្តផងដែរ។

សេចក្ដីប្រកាសបង្កើត “ខ័ណ្ឌ Xisha” និង “ខ័ណ្ឌ Nansha” របស់ចិនគឺមោឃៈ - ảnh 2ថ្មប៉ះប្រះទឹក Chu Thap (Fiery Cross Reef) ត្រូវចិនជួសជុលដោយខុសច្បាប់នៅសមុទ្រខាងកើត (រូបថតៈ  CSIS/AMTI)

ទីពីរ ការដែលចិនប្រើប្រាស់អំពើហឹង្សាដើម្បីទន្ទ្រានកាន់កាប់ប្រជុំកោះ Hoang Sa ទាំងស្រុង និងទម្រង់ចំនួន៧នៅក្នុងប្រជុំកោះ Truong Sa ជាអំពើរំលោភបំពានទៅលើច្បាប់អន្តរជាតិ ជាពិសេសគឺធម្មនុញ្ញអង្គការសហប្រជាជាតិ។ ក្រៅពីនោះ សេចក្ដីសម្រេចចិត្ត លេខ ២៦២៥ របស់មហាសន្និបាតអង្គការសហប្រជាជាតិឆ្នាំ១៩៧០ក៏បានចែងយ៉ាងច្បាស់ថា មិនទទួលយកការប្រើប្រាស់អំពើហឹង្សាដើម្បីរំលោភបំពានទៅលើបូរណភាពដែនដីរបស់ប្រទេសផ្សេងៗ។ ហេតុដូច្នេះ ទោះបីជាចិនកំពុងកាន់កាប់បណ្ដាទម្រង់នេះយ៉ាងណាក៏ដោយ ប៉ុន្តែប្រទេសនេះមិនអាចមានអធិបតេយ្យភាពដ៏ស្របច្បាប់លើទម្រង់ទាំងនេះបានឡើយ។

អាចឃើញថា ការប្រកាសបង្កើតអាជ្ញាធរគ្រប់គ្រងនៅតំបន់ទាំងពីររបស់ចិនបានដើរផ្ទុយទៅនឹងច្បាប់អន្តរជាតិ។ អំពើនេះក៏បានបង្ហាញពីមហិច្ឆតាទន្ទ្រានកាន់កាប់សមុទ្រខាងកើតដោយផ្ដាច់មុខរបស់ចិន តាមរយៈការអនុវត្តសកម្មភាពជាបន្តបន្ទាប់ទាំងនៅតាមមូលដ្ឋានជាក់ស្តែង ទាំងខាងគតិយុត្តនិងរដ្ឋបាលផង។ ច្បាស់លាស់ថា ចិនកំពុងអនុវត្តយុទ្ធសាស្ត្រដោយឈរលើការរំលោភបំពានអធិបតេយ្យភាពនិងការកំញើញដោយមិនអើពើដល់ច្បាប់អន្តរជាតិនោះឡើយ។ អំពើរំលោភបំពានលើច្បាប់អន្តរជាតិនេះរបស់ចិនបាននិងកំពុងទទួលរងការថ្កោលទោសយ៉ាងខ្លាំងក្លារបស់ប្រទេសពាក់ព័ន្ធនានាក៏ដូចជាសហគម ន៍ អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ