|
មហាសន្និបាតមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមលើកទី៤នីតិកាលទី១១ |
តាមលោក Le Phuoc Tho ថា អនុវត្តគោលមាគា៍ផ្លាស់ប្តូរថ្មីក្នុងប៉ុន្មានឆ្នាំកន្លង
មក បក្សកុម្មុយនីស្តវៀតណាមបានផ្សព្វផ្សាយការផ្តើមគំនិត សេចក្តីសំរេចចិត្ត
ជាច្រើនអំពីកិច្ចការកសាងកែសម្រួលបក្ស។ តាមនោះរួមចំណែកលើកកំពស់
សម័ត្ថភាពនិងកំលាំងប្រយុទ្ធរបស់បក្ស តួនាទីដឹកនាំរបស់បក្សត្រូវបានរក្សា
ជំនឿជាក់របស់ប្រជាជនទៅលើបក្សត្រូវបានពង្រឹងជាដើម។ ប៉ុន្តែទន្ទឹមនឹងរាល់
លទ្ធផលទទួលបាននោះ នៅមានកំហិត ឧនភាពរបស់ផ្នែកកម្មាភិបាលបក្ខជន
មួយចំនួនដែលធ្វើឲ្យបាត់ជំនឿជាក់របស់ប្រជាជនចំពោះបក្ស។ ការដែលបក្ស
កុម្មុយនីស្តវៀតណាមប្ដេជ្ញាចិត្តតស៊ូរុញថយក្រោយឧនភាពអំពីសតិអារម្មណ៍
នយោបាយ សិលធម៍របៀបរស់នៅរបស់កម្មាភិបាលបក្ខជនមួយផ្នែក មុនបង្អស់
គឺកម្មាភិបាលដឹកនាំគ្រប់គ្រងគ្រប់ជាន់ថ្នាក់ដើម្បីលើកកំពស់សម័ត្ថភាពដឹកនាំកំលាំងប្រយុទ្ធរបស់បក្សនឹងពង្រឹងជំនឿជាក់របស់បក្ខជននិងប្រជាជនចំពោះ
បក្ស។ប្រការនេះក៏មានន័យថាបក្សកុម្មុយនីស្តវៀតណាមបានកំណត់ដ៏ត្រឹមត្រូវនូវបញ្ហាក្នុងការកសាងបក្សនាបច្ចុប្បន្ន។ លោកLe Phuoc Tho បានចាត់ទុកថា៖ “តាមគោលការណ៍បក្សនោះគឺសមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ប៉ុន្តែ
តួនាទីរបស់អ្នកប្រមុខមិនអាចខ្វះបាន។ ត្រូវជាអ្នកមានសម័ត្ថភាពបញ្ញា មាន
ទស្សនវិស័យទើបផ្លាស់ប្តូរថ្មីបាន។ ខ្ញុំចាត់ទុកថាមហាសន្និបាតលើកទី១១នេះ
បានបង្កឲ្យមានការផ្លាស់ប្តូរតាំងពីពេលដំបូង។ ទន្ទឹមនឹងតួនាទីដឹកនាំរបស់
ការិយាល័យនយោបាយ មុនបង្អស់គឺរបស់អគ្គលេខាបក្សខ្ញុំឃើញមានការ
ប្តេជ្ញាចិត្តយ៉ាងខ្ពស់។”
ក៏តាមលោក Le Phuoc Tho ដែរថាដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពសេចក្តី
សំរេចចិត្តមជ្ឈឹមលើកទី៤ រុញថយក្រោយឧនភាពអំពីសតិអារម្មណ៍សិលធម៍
របៀបរស់នៅក្នុងកម្មាភិបាលបក្ខជនគឺត្រូវចាប់ផ្តើមដោយការអនុវត្តយ៉ាង
មឹងម៉ាត់នូវការទិទៀននិងស្វ័យទិទៀន។ ក្រៅពីនោះ កម្មាភិបាល បក្ខជនទាំង
មូលគប្បីអនុវត្តយ៉ាងមឹងម៉ាត់លក្ខ័ណ្ឌតិកៈបក្ស រក្សាឲ្យបានគោលដៅ
សតិអារម្មណ៍របស់បក្ស។ រួមជាមួយការពង្រីកកំលាំងពលំរបស់ប្រព័ន្ធ
នយោបាយទាំងមូល ពិសេសគឺតួនាទីវាយដំលៃឃ្លាំមើលរបស់ប្រជាជន របស់អង្គការមូលដ្ធានបក្សក្នុងការកសាងកែសម្រួលបក្សនាបច្ចុប្បន្ន។
លោកLe Phuoc Tho បានលើកមតិថា៖ “សេចក្តីសំរេចចិត្តបក្សបានចាត់ទុកថាចង់កែសម្រួលបក្សត្រូវផ្អែកលើ
ប្រជាជន។ដូច្នេះលើកនេះបក្សត្រូវបំផុស អប់រំក្នុងបក្សទាំងមូល ប្រជាជន
ទាំងមូលរួមមតិ។ ប្រជាជនឃ្លាំមើលមតិ ទន្ទឹមនឹងនោះត្រូវមានយន្តការ
ដើម្បីប្រជាជនរួមមតិដែលទើបពង្រីកបានកំលាំងពលំ។ ខ្ញុំសូមស្នើរថា គប្បីមានយន្តការឃោសនាអប់រំដ៏ទូលាយ មានយន្តការមួយ បក្សទាំងមូល ប្រជាជនទាំងមូលរួមមតិកសាងបក្ស ផ្លាស់ប្តូរថ្មីនិងកែសម្រួលបក្ស អនុវត្ត តាមសេចក្តីសំរេចចិត្តនេះ។”
លោក Le Phuoc Tho បានសង្កត់ធ្ងន់ថាគោលដៅនៃការពង្រីកតួនាទីឃ្លាំ
មើលរបស់ប្រជាជនក្នុងការកសាងបក្សគឺកសាងឡើងវិញអង្គការមូលដ្ធាន
បក្សឲ្យខ្លាំងក្លា លើកកំពស់សម័ត្ថភាពនិងកំលាំងប្រយុទ្ធរបស់មូលដ្ធានបក្ស។
ក្រៅពីនោះធ្វើល្អការងារកម្មាភិបាលក៏ជាដំណោះស្រាយសំខាន់ក្នុងកិច្ចការ
កសាងបក្សដែរ។ ប្រការសំខាន់ជាងគេគឺការអនុវត្តប្រជាធិបតេយ្យនិងបើក
ចំហរក្នុងការងារកម្មាភិបាល និងយកការសំរេចភារកិច្ចនយោបាយនិងកំរិត
ប្រមូលបានមហាជនធ្វើជាការវាយដំលៃសម័ត្ថភាពកម្មាភិបាល៕