(VOVWORLD) -វៀតណាមបានរៀបចំប្រកប ដោយជោគជ័យសប្តាហ៍ជាន់ខ្ពស់ APEC និងឆ្នាំ APEC ២០១៧។ លទ្ធផលដែលទទួលបានពីព្រឹត្តិការណ៍កិច្ចការបរទេសសំខាន់ បំផុតក្នុងឆ្នាំ២០១៧នេះរបស់វៀតណាម គឺបានបង្ហាញច្បាស់នូវគោលជំហរធ្វើ សមាហរណកម្មអន្តរជាតិដោយម្ចាស់ការ និងសរឲ្យឃើញតួនាទីដឹកនាំរបស់វៀត ណាមចំពោះបញ្តាបញ្ហារួមក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ មិនត្រឹមតែប៉ុណ្ណោះ APEC ២០១៧ក៏ជាឱកាសដើម្បី វៀតណាមនាំទំនាក់ទំនងទ្វេភាគីជាមួយប្រ ទេសមួយ ចំនួនឡើងកំពស់ថ្មី។
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ថ្លែងមតិនៅក្នុងសន្និសីទកាសែតប្រកាសលទ្ធផលនៃសន្និសីទ APEC |
សប្តាហ៍ជាន់ខ្ពស់ APEC ២០១៧ គឺពោរពេញទៅដោយសកម្មភាពសំខាន់ ៗនិងមានវត្តមានរបស់ថ្នាក់ដឹកនាំទាំង២១រូបមកពីបណ្តាប្រទេសសមាជិក APEC រួមជាមួយតំណាងជាង១ម៉ឺននាក់រួមទាំងអ្នកកាសែតជាតិនិងអន្តរជាតិជាង៣ពាន់នាក់។
ដោយការខិតខំប្រឹងប្រែងរបស់វៀតណាមនិងប្រទេសសមាជិកទាំងអស់ ឯកសារដែលបានអនុម័តនៅក្នុងសប្តាហ៍ជាន់ខ្ពស់នេះបានជះឥទ្ធិពលសកម្មទៅ លើកំណើនសេដ្ឋកិច្ចនិងនយោបាយរបស់ពិភពលោក។
ចំណាប់អារម្មណ៍លេចធ្លោបំផុត
ចំណុចលេចធ្លោសំខាន់បំផុតនៃសប្តាហ៍ជាន់ខ្ពស់ APEC និយាយដោយ ឡែកនិងឆ្នាំ APEC ២០១៧និយាយរួមគឺការដែលថ្នាក់ដឹកនាំបណ្តាខឿនសេដ្ឋកិច្ច APEC បានឯកភាពលើសេចក្តីថ្លែងការណ៍ Da Nang រួមមាន ៣៩ “ខ”។ ជាមួយ នឹងសេចក្តីថ្លែងការណ៍នេះ APEC បានអះអាងនូវសារខ្លាំងក្លាមួយស្តីពីការប្តេជ្ញា ជម្រុញសេរីភាវូបនីយកម្មពាណិជ្ជកម្មនិងវិនិយោគ កំណើនគ្រប់ដណ្តបនិងនិរន្តរ ភាព។ រួមជាមួយគ្នានោះ គឺការប្តេជ្ញាចិត្តរក្សាសន្ទុះសហប្រតិបត្តិការនិងការតភ្ជាប់ ក្នុង APEC ក្នុងបរិបទដែលស្ថានភាពពិភពលោកនិងតំបន់មានបម្រែបម្រួលជា ច្រើន។ នៅក្នុងសន្និសីទកាសែត បញ្ចប់សន្និសីទជាន់ខ្ពស់ APEC ២០១៧ ប្រធាន រដ្ឋវៀតណាមលោក Tran Dai Quang បានគូសបញ្ជាក់ថា៖
“ការអនុវត្តក្របខ័ណ្ឌសហប្រតិបត្តិការរយៈពេលវែងរបស់ APEC ទាំងអស់ នឹងរួមចំណែកពង្រឹងតួនាទីរបស់វេទិកា និងជាយន្តការសហប្រតិបត្តិការសេដ្ឋកិច្ច ជួរមុខរបស់តំបន់ ក៏ដូចជារាល់គោលដៅរួមត្រូវសម្រេចបាននាឆ្នាំ២០៣០ ដែល អង្គការសហប្រជាតិបានដាក់ចេញ”។
ចំណុចសំខាន់មួយទៀតក្នុងសប្តាហ៍ជាន់ខ្ពស់ APEC ២០១៧ គឺសន្និសីទ កំពូលសហគ្រាស APEC (CEO Summit) ដោយមានកិច្ចប្រជុំចំនួន១៥ដែលបាន ដាក់ចេញគោលគំនិតថ្មីនិងការសន្យាថ្មីសម្រាប់បង្កើនកំណើន។ ប្រការគួរឲ្យចាប់ អារម្មណ៍គឺជាលើកដំបូង CEO Summit មានការចូលរួមរបស់ប្រធានាធិបតីអាមេ រិក លោក Donald Trump និងប្រធានរដ្ឋចិនលោក Xi Jinping។
ក្នុងចំណោមឯកសារដែលបានថ្នាក់ដឹកនាំ APEC អនុម័តនោះ ខ្លឹមសារនៃ អាទិភាពសហប្រតិបត្តិចំនួន៤ក៏ដូចជាប្រធានបទដែលវៀតណាមនាំចេញនោះ គឺ សុទ្ធតែបានដាក់ចូលក្នុងក្នុងសេចក្តីថ្លែងការណ៍ជាន់ខ្ពស់របស់ APEC ២០១៧។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh ធ្វើការវាយតម្លៃថា៖
“ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ វៀតណាមទទួលបានជោគជ័យដោយទាក់ ទាញបានការយកចិត្តទុកដាក់របស់បណ្តាខឿនសេដ្ឋកិច្ចសមាជិកក្រោមប្រធាន បទ “”បង្កើតកម្លាំងចលករថ្មី រួមគ្នាពូនជ្រុំអនាគត” ក្នុងនោះមានអាទិភាពចំនួន៤។ អាទិភាពទាំងអស់នេះ សុទ្ធតែទទួលបានការគាំទ្រពីបណ្តាប្រទេសសមាជិក។ ប្រការនេះសរឲ្យឃើញថា យើងជ្រើសរើសចំបញ្ហា ចំទៅនឹងចំណុចអាទិភាព ព្រោះថា នោះជាការយកចិត្តទុកដាក់រួមរបស់ខឿនសេដ្ឋកិច្ចសមាជិកទាំងអស់”។
រីឯអនុប្រធានសភាពាណិជ្ជកម្មអាមេរិក ទទួលបន្ទុកតំបន់អាស៊ី លោក Jame W.Fatheree បានវាយតម្លៃថា៖
“មនុស្សគ្រប់រូបគឺសុទ្ធតែពេញចិត្តចំពោះការរៀបចំរបស់វៀតណាម ដែល បានបង្ហាញច្បាស់សមត្ថភាពនៃខឿនសេដ្ឋកិច្ចសកម្មមួយ។ វៀតណាមកំពុងដើរ ចំទិសដៅនាប៉ុន្មានឆ្នាំនេះ។ ការទទួលរៀបចំ APEC បានជួយវៀតណាម បន្តការ អភិវឌ្ឍន៍និងដាក់ខ្លួនក្នុងតួនាទីជាប្រទេសនាំមុខ។ យើងខ្ញុំសង្ឃឹមថា ដោយការ ខិតខំប្រឹងប្រែងនិងការសន្យារបស់វៀតណាមក្នុងឆ្នាំ២០១៧ នឹងរួមចំណែកទៅ ក្នុងការដោះស្រាយចំពោះការសាកល្បងថ្មីទាំងអស់”។
បង្កើនទំនាក់ទំនងទ្វេភាគី
ក្នុងក្របខ័ណ្ឌនៃសប្តាហ៍ជាន់ខ្ពស់ APEC ២០១៧ បានប្រព្រឹត្តទៅការជួប សន្ទនាទ្វេភាគីជាច្រើន រវាងថ្នាក់ដឹកនាំជាមួយប្រមុខរដ្ឋនិងថ្នាក់ដឹកនាំនៃបណ្តា ខឿនសេដ្ឋកិច្ចសមាជិក APEC រួមទាំងថ្នាក់ដឹកនាំសម្ព័ន្ធសមាគមជួរមុខពិភព លោក។ វាយតម្លៃអំពីបញ្ហានេះ លោក Pham Binh Minh មានប្រសាសន៍ថា៖
“APEC ២០១៧ ជាឱកាសសម្រាប់វៀតណាមនាំទំនាក់ទំនងទ្វេភាគីឡើង កំពស់ថ្មី។ ក៏ក្នុងឱកាសនេះ ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំចំនួន៤បានអនុ វត្តន៍ ក្រៅពីនោះនៅមានជំនួបចំនួន៥០រវាងថ្នាក់ដឹកនាំនានាបានអនុវត្តផងដែរ។ នោះជាមូលដ្ឋានដើម្បីបង្កើនទំនាក់ទំនងរវាងវៀតណាមជាមួយប្រទេសដែលដើរ តួនាទីសំខាន់ក្នុងតំបន់”។
ឆ្នាំ APEC វៀតណាម២០១៧ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ ដោយការខិតខំប្រឹងប្រែងរបស់ប្រទេសម្ចាស់ផ្ទះគឺវៀតណាមនោះ រួមទាំងប្រទេស ជាសមាជិក APEC បានបន្តជាមួយនឹងគោលដៅសេរីភាពពាណិជ្ជកម្ម បង្កភាព ងាយស្រួលសម្រាប់ការវិនិយោគនិងបង្កើនកំណើនក្នុងតំបន់៕