(VOVworld)-ឆ្នាំ២០១៧ ជាឆ្នាំដែលវៀតណាមនិងកូរ៉េខាងត្បូងរំលឹកខួបលើកទី២៥
នៃទិវាបង្កើតទំនាក់ទំនងការទូត។ ធ្វើការវាយតម្លៃអំពីលទ្ធផលសហប្រតិបត្តិការ
វៀតណាម-កូរ៉េខាងត្បូងនោះ អ្នកការទូតនៃប្រទេសទាំងពីរសុទ្ធតែអះអាងថា ឆ្លង
កាត់អស់រយៈពេល១/៤នៃទសវត្ស ទំនាក់ទំនងរវាងវៀតណាមនិងកូរ៉េខាងត្បូង
មានការអភិវឌ្ឍន៍យ៉ាងខ្លាងក្លា ជាក់ស្តែងនិងលើគ្រប់វិស័យ។ ជាពិសេស លើវិស័យ
សេដ្ឋកិច្ច ប្រទេសទាំងពីរទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ផងដែរ។
វៀតណាមនិងកូរ៉េខាងត្បូងបង្កើតទំនាក់ទំនងការទូតនាថ្ងៃទី២២ធ្នូឆ្នាំ១៩៩២។
នាខែសីហាឆ្នាំ២០០១ ក្នុងឱកាស នៃដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូងរបស់ប្រ
ធានរដ្ឋវៀតណាម លោក Tran Duc Luong នោះ ប្រទេសទាំងពីរបានចេញសេចក្តី
ថ្លែងការណ៍រួម ស្តីពី “ទំនាក់ ទំនងដៃគូលើគ្រប់វិស័យក្នុងទសវត្សទី២១វៀតណាម
-កូរ៉េខាងត្បូង” ។ រីឯដល់ខែវិច្ឆិកាឆ្នាំ២០០៩ ទំនាក់ទំនងទេ្វភាគីត្រូវបានលើកកំពស់
ឡើងជាទំនាក់ទំនងសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងដំណើរទស្សនកិច្ចនៅវៀត
ណាមរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Myeong Bak ផងដែរ។
តួរលេខគួរឲ្យកត់សម្គាល់
ទំនាក់ទំនងសេដ្ឋកិច្ចរវាងវៀតណាមជាមួយកូរ៉េខាងត្បូងមានការអភិវឌ្ឍន៍
យ៉ាងខ្លាំងក្លា។ អស់រយៈពេល២៥ឆ្នាំបង្កើតទំនាក់ទំនងការទូតមក កូរ៉េខាងត្បូង
បានក្លាយទៅជាវិនិយោគិនបរទេសធំបំផុតនៅវៀតណាមក្នុងចំណោមប្រទេសទាំង
១១២លើពិភពលោកដែលកំពុងមានការវិនិយោគនៅវៀតណាម។ ក្នុងចំណោម
វិស័យទាំង១៩ដែលកូរ៉េខាងត្បូងជ្រើសរើសវិនិយោគនៅវៀតណាមគឺមានវិស័យ
ឧស្សាហកម្មកែច្នៃ ច្នៃប្រឌិត អចលនវត្ថុ និងសំណង់ជាដើម។ ឯអគ្គរដ្ឋទូតវៀត
ណាមប្រចាំនៅកូរ៉េខាងត្បូង លោក Pham Huu Chi បានឲ្យដឹងថា៖
“ចាប់ពីឆ្នាំ១៩៩២មក ទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីដូចជាមិនទាន់មានការ
វិវឌ្ឍន៍ខ្លាំងនៅឡើយ។ ប៉ុន្តែ ដល់ចុងឆ្នាំ២០១៦ ទំហំប្រាក់ពាណិជ្ជកម្មបានឡើង
ដល់ជាង៤២ពាន់លានដុល្លាអាមេរិក។ហើយការវិនិយោគរបស់កូរ៉េខាងត្បូងចូល
វៀតណាមគឺមានចំនួន៥០ពាន់លានដុល្លា។នោះជាការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស”។
បច្ចុប្បន្ន វៀតណាមក៏ជាប្រទេសទទួលបានជំនួយ ODA ធំបំផុតរបស់កូរ៉េខាង
ត្បូង។ គម្រោងការ ODA នានារបស់កូរ៉េខាងត្បូងគឺសុទ្ធតែស្ថិតក្នុងវិស័យអាទិភាព
ខ្ពស់របស់វៀតណាម។ ហើយភាគីទាំងពីរកំពុងពិភាគ្សាសម្រាប់ការចុះហត្ថលេខា
កិច្ចព្រមព្រៀងឥណទានក្របខ័ណ្ឌវៀតណាម-កូរ៉េខាងត្បូងដំណាក់កាល២០១៦-
២០២០ដែលតាមនោះកូរ៉េខាងត្បូងគ្រោងនឹងផ្តល់ទុន ODA ចំនួន ១,៥ពាន់លាន
ដុល្លាសម្រាប់វៀតណាម។ ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាម លោក
Lee Hyuk បានវាយតម្លៃថា៖
“កត្តាជួយឲ្យទំនាក់ទំនងនៃប្រទេសទាំងពីរមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានោះ
គឺដោយសារឥទ្ធិពលរបស់រចនាសម្ព័ន្ធសេដ្ឋកិច្ចឧបត្ថម្ភទៅវិញទៅមករវាងប្រទេស
ទាំងពីរ។ ជាពិសេស មានសហគ្រាសកូរ៉េខាងត្បូងជាច្រើនដែលបណ្តាក់ទុននៅចិន
ក៏ផ្លាស់ប្តូរទិសដៅទៅវិនិយោគនៅវៀតណាមវិញ។ ការរួមបញ្ចូនឧត្តមភាពរបស់
ប្រទេសទាំងពីរនោះបានរួមចំណែកជម្រុញទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី វៀតណាម
កូរ៉េខាងត្បូងផងដែរ”។
បច្ចុប្បន្ន ប្រទេសទាំងពីរនៅរក្សាដដែលរាល់យន្តការសហប្រតិបត្តិការទ្វេភាគី
ដូចជា គណៈកម្មាធិការអន្តររដ្ឋាភិបាលទទួលបន្ទុកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
និងវិទ្យាសាស្ត្របច្ចេកវិទ្យាវៀតណាម-កូរ៉េខាងត្បូង និងគណៈកម្មាធិការចម្រុះថ្នាក់
រដ្ឋមន្ត្រីទទួលបន្ទុកវិស័យអគ្គិសនីនុយក្លេអ៊ែរ ថាមពលនិងឧស្សាហកម្មជាដើម។
សញ្ញាវិជ្ជមាននៃទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី
អស់រយៈពេល២៥ឆ្នាំ រហូតមកដល់ពេលនេះ សម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាជួរ
មុខរបស់កូរ៉េខាងត្បូងដូចជា Samsung, LG និង Hyosung កំពុងជម្រុញខ្លាំងការ វិនិ
យោគលើវិស័យបច្ចេកវិទ្យាខ្ពស់នៅវៀតណាម ដែលនោះក៏ជាប្រៀបខ្លាំងរបស់កូរ៉េ
ខាងត្បូងផងដែរ។ ពោលគឺ ឥឡូវនេះ ក្រុមហ៊ុន Samsung កំពុងមានរោងចក្រចំនួន
ពីរនៅខេត្ត Bac Ninh និងខេត្ត Thai Nguyen ភាគខាងជើងវៀតណាមដោយ ផលិត
ចេញទូរស័ព្ទជាង១៥០លានគ្រឿងក្នុងមួយឆ្នាំ។ លោក Lee Hyuk បានឲ្យដឹងថែម
ទៀតថា៖
“សហគ្រាសជាច្រើនរបស់កូរ៉េខាងត្បូងបានវាយតម្លៃថា វៀតណាមជាទីផ្សារ
មានបរិយាកាសវិនិយោគងាយស្រួលបំផុត ហើយការវិនិយោគរបស់កូរ៉េខាងត្បូង
នៅវៀតណាមនៅបន្តប្រព្រឹត្តទៅដែរ។ ខ្ញុំក៏បានស្នើឲ្យអង្គភាពអាជីវកម្មដែលធ្វើការ
វិនិយោគនៅវៀតណាមនោះ មិនត្រឹមតែបង្កើតនូវចំណេញរបស់ខ្លូនប៉ុណ្ណោះទេ ថែម
ទាំងធ្វើអាជីវកម្មតាមទិសជួយវៀតណាមអភិវឌ្ឍន៍សេដ្ឋកិច្ចទៀតផង”។
រយៈពេល២៥ឆ្នាំបង្កើតទំនាក់ទំនងការទូតជាសញ្ញាសំខាន់សម្រាប់ទាំងវៀត
ណាមនិងកូរ៉េខាងត្បូង។ ការដែលប្រទេសទាំងពីរលើកកំពស់ទំនាក់ទំនងឡើងដល់
ដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រ ហើយ កិច្ចព្រមព្រៀង FTA វៀតណាម-កូរ៉េខាង
ត្បូងមានសុពលភាពនោះ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វៀតណាម-កូរ៉េខាងត្បូង
នាពេលខាងមុខនឹងទទួលបានផ្លែផ្កាគួរឲ្យកត់សម្គាល់ រួមចំណែកពង្រឹងទំនាក់ទំនង
ការទូតឡើងកំពស់ថ្មី៕