សញ្ញាសកម្មសំរាប់សន្តិភាពនៅមជ្ឈឹមបូព៌ា

VOV-អ៊ីរ៉ង់និងអេហ្សីបជាប្រទេសចំនួន២ដែលមានចំនួនប្រជាជនច្រើនបំផុតនៅ​ដំបន់
មជ្ឈឹមបូព៌ា។ ប៉ុន្តែទំនាក់ទំនងរវាងក្រុងគែនិង Tehran ធ្លាក់ក្នុងភាព​ត្រជាក់ស្រេងក្រោយ
បដិវត្តឥស្លាមនាឆ្នាំ១៩៧៩។ក្រោមសម័យកាលដឹកនាំរបស់អតីតប្រធានាធិបតី ​Hosni
Mubarak ទំនាក់ទំនងរវាងប្រទេសទាំងពីរជួបការលំបាកជាច្រើន។ អេហ្សីប​ជានិច្ចកាល
បង្កើតសម្ព័ន្ធភាពជាមួយប្រទេសអារ៉ាប់ផ្សេងៗដើម្បីឯកោអ៊ីរ៉ង់។ ប៉ុន្តែគិតតាំងពីពេល
របបរបស់អតីតប្រធានាធិបតីលោក Hosni Mubarak ត្រូវផ្ដួលរំលំនិងអង្គការឥស្លាមភាតរៈ
ឡើងកាន់អំណាចនៅប្រទេសនេះទំនាក់ទំនងរវាងក្រុងគែនិង Tehran បានមាន សញ្ញាត្រូវ
បានកែលំអរ។ ដំបូងបងអស់គឺ​ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអេហ្សីប Mohamed
Morsi ទៅកាន់អ៊ីរ៉ង់នាខែ​សីហាឆ្នាំទៅមិញដើម្បីចូលរួមសន្និសីទចលនាមិនចូលបក្ស
សម្ព័ន្ធ។​

សញ្ញាសកម្មសំរាប់សន្តិភាពនៅមជ្ឈឹមបូព៌ា - ảnh 1
សន្និសីទកំពូលលើកទី១២របស់អង្គការឥស្លាម (OIC) ត្រូវបានរៀបចំឡើងក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី៦និងទី៧កុម្ភៈនៅរដ្ឋធានីគែអេហ្ស៊ីប។ (Image: Internet)


ក៏ក្នុង​ដំណាក់កាលនោះ ភាគីទាំងពីរបានសំរេចចិត្តបើកឡើងវិញស្ថានទូតនៅប្រទេស​នី
មួយៗ។ អំពីបញ្ហាក្នុងដំបន់ ទោះបីនៅមានទស្សនខុសគ្នា ដូចជាវិបត្តិ​នយោបាយ​នៅស៊ីរី
ប៉ុន្តែ Tehran និងគែសុទ្ធតែមានប្រតិកម្មយ៉ាងប្រុងប្រយ័ក្ន្រជៀសវាងធ្វើឲ្យខូចខាតដល់ទំ
នាក់ទំនងទ្វេភាគីដែលភាគីទាំងពីរកំពុងខំប្រឹងប្រែងកសាងឡើង​វិញ។ នាពេលថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Ali Akbar Salehi បានអនុវត្តដំណើរទស្សនកិច្ចទៅកាន់ក្រុងគែ
ដើម្បីពិភាគ្សាអំពីបញ្ហាចងសម្ព័ន្ធជនឥស្លាមក្នុងដំបន់។ ជាច្បាស់ណាស់ថានេះជាសញ្ញា
សកម្មគ្នុងទំនាក់ទំនងទ្វេភាគីរវាងអ៊ីរ៉ង់ ជាមួយអេហ្សីបក្រោយរយៈពេលដ៏វែងមួយកាត់
ផ្ដាច់ទំនាក់ទំនងការទូត។

ក្នុងកាលទេសៈនោះដំណើរទស្សនកិច្ចនៅអេហ្សីបរបស់ប្រធានាធិបតីអ៊ីរ៉ង់ Mahmoud
Ahmadinejad ទទួលបានការយកចិត្តទុកដាក់ជាពិសេសរបស់សាធារណៈ​មតិនៅក្នុង
ដំបន់ក៏ដូចជានៅលើពិភពលោក។ តាមមជ្ឈដ្ឋានអ្នកវិភាគថាមហាអំណាចចំនួន២នៅ
មជ្ឈឹមបូព៌ានេះមានមូលហេតុគ្រប់គ្រាន់ដើម្បីខិតមកជិតគ្នា។ ចំពោះអ៊ីរ៉ង់ ការ​ចងសម្ព័ន្ធ
ជាមួយអេហ្សីបនឹងបើកទ្វាឲ្យអ៊ីរ៉ង់ចូលរួម ជាមួយប្រទេសអារ៉ាប់ផ្សេងៗ​បន្ធូស្រាលភាព
តានតឹងរវាងប្លុកឥស្លាមទាំងពី Sunni និង Shi’ite។ ការបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយ
អេហ្សីបក៏ជួយឲ្យអ៊ីរ៉ង់បន្ធស្រាលភាពឯកោជាងចំពោះការហ៊ុំព័ទ្ធសេដ្ឋកិច្ចនិងការដាក់
ទណ្ឌកម្មរបស់ងាមេរិកលោកខាងលិចនិងបណ្ដាប្រទេសក្នុងដំបន់។

សញ្ញាសកម្មសំរាប់សន្តិភាពនៅមជ្ឈឹមបូព៌ា - ảnh 2
ប្រធានាធិបតីអ៊ីរ៉ង់ Mahmoud Ahmadinejad (Image: Internet)

ចំពោះអេហ្សីបរូបភាពប្រទេសមួយលិចក្នុងអស្ថិរភាពនយោបាយនិងស្ថានភាពច្របុត
ច្របល់ការធ្វើបាតុកម្មបានធ្វើឲ្យតួនាទីរបស់ប្រទេសនេះក្នុងតំបន់ត្រូវធ្លាក់ចុះទ្ធិពលជា
ចាច្រើន។ ដុច្នេះដើម្បីត្រឡប់មកបង្ហាញនូវឋានៈលំអរខរបស់ខ្លួនវិញនុងតំបន់​គ្មានអ្វី​ផ្សេងក្រៅពីការធ្វើពហុបែបបនីយកម្មបណ្ដាទំនាក់ទំនងក្នុងតំបន់ រក្សាទំនាក់ទំនង​ជា​មួយប្រទេសធំៗ ក្នុងនោះមានអ៊ីរ៉ង់ផង។

ដំណើរទស្សនកិច្ចនៅអេហ្សីបរបស់ប្រធានាធិបតី Mahmoud Ahmadinejad មិនត្រឹម
តែបង្កើតឱកាសជំរុញកិច្ចសហប្រតិបត្តិការរវាងមហាអំណាចចំនួន២នៅ​មជ្ឈឹមបូព៌ា
ប៉ុណ្ណោះទេថែមទាំងបើកចេញរាល់សញ្ញាសុទិដ្ឋិនិយមបង្កើតគ្រឹះស្ថិរភាពនយោបាយ
នៅប្រទេសនីមួយៗក្នុងដំបន់។ ការចាប់ដៃប្រក្បដោយភាពកក់ក្ដៅរវាង Tehran និងគែ
ក្រោយរយៈពេលដ៏វែងមួយត្រូវផ្អាក់គឺជាសញ្ញាសកម្មពោពេញទៅដោយក្តីសង្ឃឹម
ចំពោះខឿនសន្តិភាពសម្បូររុងរឿងមួយនៅតំបន់កំពុងក្តៅគរគុកនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ