ស៊ូដង់ខាងត្បូង១ឆ្នាំក្រោយពេលប្រកាសឯករាជ្យ។
ANH HUYEN -  
(VOV) /  
|
ស៊ូដង់ខាងត្បូង១ឆ្នាំក្រោយពេលប្រកាសឯករាជ្យ។ |
VOV-នាថ្ងៃទី៩កក្កដាឆ្នាំ២០១១ ស៊ូដង់ខាងត្បូងបានប្រកាសឯករាជ្យជា
ផ្លូវការ ផ្ដាច់ចេញពីសាធារណរដ្ឋស៊ូដង់ បញ្ឈប់សង្គ្រាមស៊ីវិលដែលអូសបន្លាយ
ជិតពាក់កណ្ដាលសត្សវត្សរវាងភាគខាងជើងនិងភាគខាងត្បូង។ ក្រឡេកមើល
ឡើងវិញលើប្រវត្តិសាស្ត្រ ក្រោយពេលដណ្ដើមបានឯករាជ្យនាឆ្នាំ១៩៥៦ពីការ
ត្រួតត្រារបស់អេហ្សិប រដ្ឋអំណាចនៅភាគខាងជើងស៊ូដង់បានទទួលឧត្តមភាពអំពីភូមិសាស្ត្រនយោបាយដោយប្រវត្តិសាស្ត្របន្សល់ទុកនិងសិទ្ធិប្រយោជន៍អំ
ពីនយោបាយសេដ្ឋកិច្ចដែលប្រមូលផ្ដុំនៅភាគខាងជើង។ ការបែកបាក់របស់ ស៊ូដង់បានចាប់ផ្ដើមតាំងពីពេលបណ្ដាអ្នកដំណាងឲ្យរដ្ឋអំណាចនៅភាគខាង
ត្បូងគិតឃើញថា ខ្លួនត្រូវគេទាត់ចោលចេញពីទីលានលេងនយោបាយនិង យល់ឃើញថាចាំបាច់ត្រូវដណ្តើមយកតួនាទីនយោបាយដែលមានឋានៈស្មើ
នឹងរដ្ឋអំណាចភាគខាងជើង។និងពីពេលនោះអង្គការចលនារំដោះជាតិស៊ូដង់
ត្រូវបានបង្កើត។ ក្រោយរយៈពេលច្រើនទស្សវត្សលិចក្នុងសង្គ្រាមស៊ីវិល អង្គការចលនារំដោះជាតិស៊ូដង់ដណ្ដើមបានសិទ្ធិត្រួតពិនិត្យដំបន់ដែនដីនៅ
ភាគខាងត្បូង និងនាថ្ងៃទី៩កក្កដាឆ្នាំ២០១១ ស៊ូដង់ខាងត្បូងបានប្រកាសជា ផ្លូវការក្លាយទៅជាប្រទេសឯករាជ្យមួយជាមួយរដ្ឋធានីគឺ Juba។
ប៉ុន្តែក្រោយពីសុប៉ិនឯករាជ្យក្លាយទៅជាការពិតនោះ ប្រទេសក្មេងខ្ចីនេះត្រូវជួបប្រទៈនឹងការលំបាកសាកល្បងជាច្រើន។ ១ឆ្នាំក្រោយនោះ ជំលោះ
ព្រំដែននិងផលប្រយោជន៍សេដ្ឋកិច្ចនៅតែជាបញ្ហាមិនអាចដោះស្រាយ បានរវាងស៊ូដង់និងស៊ូដង់ខាងត្បូងធ្វើឲ្យដំបន់នេះពេលណាក៏ជិតផ្ទុះសង្គ្រាម។ មុនបង្អស់គឺជំលោះអំពីការបែងចែកផលប្រយោជន៍ប្រេងរ៉ែ។ បរិមាណប្រេង រ៉ែរបស់សូដង់មានប្រមាណ៦ពាន់៧រយលានធុងក្នុងមួយឆ្នាំ (ធំទី៣នៅទ្វិប
អាហ្វ្រិក)។ ទោះបិជាភាគខាងត្បូងមានអណ្ដួងរ៉ែប្រេងធំៗក្តី ប៉ុន្តែភាគខាងជើង ត្រួតពិនិត្យបំពង់បង្ហូប្រេងមានតែមួយគ្មានពីរដើម្បីជញ្ជូនប្រេងឆៅនាំចេញទៅ
បណ្ដាប្រទេសនៅសមុទ្រក្រហម។ តាមកិច្ចព្រមព្រៀងសន្តិភាពបញ្ឈប់សង្គ្រាម ស៊ីវិលដែលភាគខាងត្បូងនិងភាគខាងជើងចុះហត្ថលេខានាឆ្នាំ២០០៥ គឺប្រភពផលចំណេញប្រេងរ៉ែនឹងបានបែងចែកស្មើរគ្នាជាមួយអាត្រា៥០-៥០។ ប៉ុន្តែគិតតាំងពីឆ្នាំ២០០៥មក ភាគីទាំងពីរបានចរចារជាច្រើនលើកច្រើនសារ ជាមួយគ្នាអំពីបញ្ហានេះដែលមិនទាន់ឈានទៅដល់ទទួលបានលទ្ធផលជាក់
ស្ដែងណាមួយឡើយ។
មុនពេលដណ្ដើមបានឯករាជ្យនោះ ស៊ូដង់ខាងត្បូងប្រមូលបានប្រមាណ
៧០%នៃបរិមាណផ្ទុកបំរុងប្រេងរ៉ែ ក្នុងពេលនោះ៣០%នៅសេសសល់គឺរបស់
ស៊ូដង់។ ប៉ុន្តែក្រោយពេលបែកបាក់មក ស៊ុដង់ចង់ឲ្យអ្នកជិតខាងស៊ូដង់ខាង
ត្បូងបង់ប្រាក់ប្រមាណ៣៦ដុល្លារអាមេរិកក្នុង១ធុងប្រេងឆ្លងកាត់ប្រទេសនេះ
ក្នុងពេលនោះស៊ូដង់ខាងត្បូងត្រឹមតែត្រៀមជាស្រេចបង់១ដុល្លារក្នុង១ធុង
ប្រេងតែប៉ុណ្ណោះ។ នាពេលថ្មីៗនេះស៊ូដង់ខាងត្បូងបានបិទទ្វាបណ្ដារោងចក្រ ផលិតក្រោយពេលចោទប្រកាន់ស៊ូដង់លួចប្រេងមានតំលៃប្រមាណជាង៨០០
លានដុល្លារអាមេរិក។ រីឯស៊ូដង់បាននិយាយថាគេរឹបអូសប្រេងឆៅដើម្បីបំពេញ
ទៅការចំណាយដែលស៊ូដង់ខាងត្បូងមិនបង់ប្រាក់ឲ្យគេ។ បាត់ទៅប្រភព
ចំណូលសំខាន់ពីប្រេងរ៉ែ រួមជាមួយស្ថានភាពពុករលួយធ្វើឲ្យសេដ្ឋកិច្ចស៊ូដង់ ខាងត្បូងធ្លាក់ក្នុងស្ថានភាពដុនដាប ៥០%នៃចំនួនប្រជាជនស៊ូដង់ខាងត្បូងរស់ ក្រោមកំរិតក្រីក្រនិងអត្រាមិនចេះអក្សរនៅជនបទបានឡើងដល់៩០% ផលិតកម្មកសិកម្មត្រូវអាកខាន។ ដោយហេតុនេះអង្គការកសិកម្ម-ស្បឿង
អាហារអង្គការសហប្រជាជាតិ (FAO) នាពេលជិតៗនេះបានព្រមានអំពីគ្រោះ
អត់ឃ្លាននាពេលអនាគតនៅប្រទេសនេះ។
|
មនុស្សស៊ូដង់រាប់ម៉ឺននាក់ត្រូវបានរស់នៅក្នុងស្ថានភាពលំបាក ត្រូវចាកចេញពីផ្ទះ |
ក្រៅពីការបែងចែកផលប្រយោជន៍ ប្រភពប្រេងរ៉ែ ការកំណត់អំពីខ្សែរ ព្រំដែន រវាងស៊ូដង់ និងស៊ូដង់ខាងត្បូង នៅតែជាបញ្ហាប្រជែងដ៏ដែល។ ក្នុង
រយះពេល ១ឆ្នាំកន្លងទៅ រាល់ផែនការ ចរចារ និងការខំប្រឹងប្រែង របស់សហគមន៍ អន្តរជាតិ សុទ្ធតែត្រូវបែកបាក់។ បណ្ដាការជំលោះដែលកើតមានឡើងជាបន្តបន្ទាប់
បានគ្របដណ្ដាប់ស្រមោលខ្មៅទៅលើសេចក្ដីសង្ឃឹមអំពី សន្តិភាព ស្វែងរកដំណោះ
ស្រាយដោះស្រាយជំលោះរវាងប្រទេសទាំងពីរ។ ជំលោះនេះ បានធ្វើឲ្យស៊ូដង់ខាង
ត្បូង ធ្លាក់ទៅក្នុងស្ថានភាពវិបត្តិមនុស្សធម៏ ដ៏ធ្ងន់ធរ។ មនុស្សរាប់ម៉ឺននាក់ត្រូវបាន
រស់នៅក្នុងស្ថានភាពលំបាក ត្រូវចាកចេញពីផ្ទះ …ជាដើម។
មុននេះ ១ឆ្នាំ ប្រជាជនស៊ូដង់ខាងត្បូង សប្បាយរីករាយ ដោយដណ្ដើមបាន ឯករាជ។ ប៉ុន្តែ ឥឡូវនេះ ប្រទេសជាតិនេះ កំពុងធ្លាក់ចូលសង្គ្រាមឡើងវិញ និងការ
វិបត្តិស្បៀងអាហារ និងទឹក នឹងកើតមានឡើងជាថ្មីម្តងទៀត ដោយសារវិបិត្ត
នយោបាយ។ សាធារណះមតិ កំពុងរង់ចាំទៅលើលទ្ធផលនៃការចរចារ រវាង Juba
និងKhartoum នាថ្ងៃទី ២ កញ្ញាខាងមុខនេះ។ នេះក៏គឺជាពេលវេលាដែលសហព័ន្ធ
អាហ្វីក ដាក់ចេញ ដើម្បីភាគីទាំងពីរស្វែងរកសំលេងរួម សំដៅដោះស្រាយ ជំលោះ។ សេចក្ដីសង្ឃឹមអំពី ប្រទេសស៊ូដង់ខាងត្បូងមួយ សម្បូររុងរឿង ជា កន្លែងដែលជនគ្រប់រូបត្រូវបានរស់នៅប្រកបដោយសុខសាន្តត្រាណ កុមារទាំង ឡាយត្រូវបានទៅសាលារៀន ក្រោយរយះពេល ជិត ៥ទស្សវត្តរន៍ មិនដឹងដល់
ពេលណា ទើបអាចក្លាយទៅជាការពិតជាក់ស្ដែង?
ANH HUYEN
-VOV