សេដ្ឋកិច្ច-គោលដៅក្នុងដំណើរទស្សនកិច្ចរបស់នាយក រដ្ឋមន្រ្តីចិន

អាចងាយឃើញថា ប្រទេសចំនួន៤ដែល នាយករដ្ឋមន្រ្តីចិន Wen Jia Bao ជ្រើសរើស
មកទស្សនាលើកនេះសុទ្ឋតែមានទួនាទីសំខាន់ចំពោះប្រទេសចិនពិសេសគឺលើវិស័យ
សេដ្ឋកិច្ច។ប្រសិនបើ អាល្លឹម៉ងត្រូវបានស្គាល់ដូចជាខឿនសេដ្ឋកិច្ចធំបំផុតនៅទ្វីបអឺរ៉ុប
និងប៉ូឡូញជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិននៅអឺរ៉ុបខាងកើត។ក្នុងពេលនោះអៀក
ឡង់និងសុយអែដជាប្រទេសចំនួន២ដែលមានបរិមាណប្រេងដ៍ធំធេង។អនុរដ្ឋមន្រ្តីការ
បរទេសចិន   បានប្រកាសថាក្រៅពីការចរចារជាមួយ ថ្នាក់ដឹកនាំនៃបណ្តាប្រទេស
ពោលខាងលើស្តីពីការបង្កើនទំនាក់ទំនងទ្វេភាគីនោះលោក Wen Jia Baoនឹងចូលរួម
ផ្សាណាត់ឧស្សាហកម្ម Hanoverនៅអាល្លឺម៉ងដើម្បីជួបជាមួយមជ្ឈដ្ឋានអាជីវករអាល្លឺម៉ង
ទៀតផង។គោលដៅនៃជំនួបនេះគឺស្ទង់មតិលទ្ឋភាពចិនចូលរួមការធ្វើអាជីវកម្មប្រេងនៅ
តំបន់ប៉ូលខាងជើង។ពេលចូលរូមការបើកផ្សាណាត់ឧស្សាហកម្ម Hanover នាយករដ្ឋ
មន្រ្តីចិនបានអះអាងឡើងវិញនូវគោលនយោបាយបើកទ្វាកិច្ចការបរទេសរបស់ចិន
គឺមិនផ្លាស់ប្តូរ។ក៍ក្នុងដំណើរទស្សនកិច្ចនៅប្រទេសអាល្លឺម៉ងលើកនេះនេដែរភាគី ទាំង២បានពីភាគ្សាអំពីការ អនុញ្ញាតឲ្យសម្ព័ន្ឋក្រុមហ៊ុន Volkswagenរបស់ អាល្លឺម៉ង
បើករោងចក្រផលិតរថយន្តថ្មីនៅទីបេ(ចិន)។

សេដ្ឋកិច្ច-គោលដៅក្នុងដំណើរទស្សនកិច្ចរបស់នាយក រដ្ឋមន្រ្តីចិន - ảnh 1
Image: Internet


ខ្លឹមសារសំខាន់ ដែលថ្នាក់ដឹកនាំចិនយកចិត្តទុកដាក់ជាពពពិសេសក្នុងដំណើទស្សន
កិច្ចនៅអៀកឡង់គឺទទួលបានបណ្តាការព្រមព្រៀងទាក់ទិនដល់ដំបន់ប៉ូលខាងជើង។
ក្នុងដំណើទស្សនកិច្ចនាថ្ងៃទី២០មេសា ភាគីទាំង២បានចុះហត្ថលរខាលើកិច្ចព្រមព្រៀង
សហប្រតិបត្តិការចំនួន៦ក្នុងនោះមានវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យានាវាចរណ៍និង
ឧណ្ហះអគ្គិសនី។ពិសេសគឺក្នុងចំណោមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាមានកិច្ច
ព្រមព្រៀងក្របខ័ណ្ឋស្តីពីប៉ូលខាងជើង។អាចនិយាយបានថានេះជាលទ្ឋផលគួរឲ្យចាប់
អារម្មណ៍បំផុតក្នុងដំណើរទស្សនកិច្ចនេះ។ពីព្រោះថាអៀកឡង់ស្ថិតនៅលើខ្សែផ្លូវរវាង
អឺរ៉ុបនិងប៉ូលខាងជើង។ខ្សែផ្លូវនាវាចរណ៍ដែលទើបនឹងបានបើកចេញនេះនឹងជួយ
កាត់បន្ថយពេលវេលាវដឹកជញ្ចូនទំនិញពីចិនទៅកាន់អឺរ៉ុប។ទន្ទឹមនិងនោះបរិមាណ
ប្រេងនៅទីនេះស្មើនឹង១៣%នៃបរិមាណប្រេងនៃសកលលោកទាំងមូលទៀតផង។
ដំណើរបំពេញទស្សនកិច្ចជាផ្លួវការនៅសុយអែត ជាមូលហេតុ មួយក្នុង ចំណោមបណ្តា
មូលហេតុដែលថ្នាក់ដឹកនាំចិនបានឆ្ពោះទៅ គឺស្វែងរកបទបញ្ញាត្តិ ជាប្រទេសសង្កេត
ការអចិន្រ្តៃក្នុងក្រុមប្រឹក្សាប៉ូលខាងជើង ជាវេទិការ អន្តររដ្ឋាភិបាល ត្រូវបានបង្កើត
ឡើងនាឆ្នាំ 1996 សំដៅជម្រុញកិច្ចសហ ប្រតិបត្តិការ រវាងប្រទេសចំនួន ៨ដែលមាន
ខ្សែព្រំដែននៅប៉ូលខាងជើង ក្នុងនោះ មាន ប្រទេសស៊ុយអែត ដាណឺម៉ាក់ រុស្ស៊ី និងអាមេរិកជាដើម។ បណ្តាបញ្ហា ដូចជា ធ្វើអាជីវកម្មប្រេង ឧស្មន្ធ័ដុត ក៏ជាកត្តាសំខាន់
និងក៏ជាការងារសំខាន់របស់ក្រុមប្រឹក្សានេះ។ហើយស៊ុយអែតជាប្រទេសសមាជិក
នៃក្រុមប្រឹក្សា ប៉ូល ខាងជើង ក៏បានគំាទ្រចិនចូលរួមអង្គការនេះដែរ ជាមួយ
តួនាទីជាអ្នកសង្តេតការ អចិន្ត្រៃ។

សេដ្ឋកិច្ច-គោលដៅក្នុងដំណើរទស្សនកិច្ចរបស់នាយក រដ្ឋមន្រ្តីចិន - ảnh 2
Image: Internet

ដូច្នេះរឹតបន្ទឹងទំនាក់ទំនងជាមួយស៊ុយអែតដើម្បីឆ្លៀតយកការគាំទ្រ របស់ស៊ុយ
អែតគឺត្រូវបានចាត់ទុកថាសំខាន់ណាស់ចំពោះចិន។ប្រទេសចុងក្រោយក្នុងដំណើរ
បំពេញទស្សនកិច្ចអឺរុបរបស់នាយករដ្ឋមន្រ្តី  វែនជាបាវ គឺ ប៉ូឡូញ គឺជាដៃគូពាណិជ្ជកម្ម
ធំបំផុតរបស់ចិននៅអឺរុបខាងកើត។ ភាគីទាំងថ២បានពិភាក្សារអំពីបញ្ហាបង្កើនតំលៃ
ប្រាកើពាណិជ្ជកម្ម ទ្វេភាគីក្នុងរយៈពេលខាងមុខ។ ដំណើរទស្សនកិច្ចក្នុងរយៈពេល៧
ថ្ងៃនៅ ប្រទេសអឺរ៉ុបទាំង៤ពោលខាងលើ របស់នាយករដ្ឋមន្រ្តីវែនជាបាវសរឲ្យ ឃើញ
ពីគោលបំណងចង់ បង្កើន កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ចិនជាមួយដៃគូពាណិ
ជ្ជកធំបំផុតរបស់ខ្លួននាសព្វថ្ងៃតាមនោះពង្រឹងបន្ថែមតួនាទីរបស់ខឿនសេដ្ឋកិច្ចឈរ
លំដាប់ថ្នាក់ទី ២ នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ