សេដ្ឋកិច្ចចិនបានបញ្ចុះគោលដៅកំណើនក្នុងឆ្នាំ២០១៧
HONG VAN -  
(VOV) /  
(VOV)_រដ្ឋាភិបាលចិនបានកាត់បន្ថយគោលដៅកំណើនក្នុងឆ្នាំ ២០១៧ ក្នុងស
ភាពការណ៍ដែលខឿនសេដ្ឋកិច្ចធំទីពីរលើពិភពលោក កំពុងជំរុញដោះស្រាយការលំ
បាកផ្ទៃក្នុងនានា។ តាមមជ្ឈដ្ឋានថ្នាក់ដឹកនាំចិនថា៖គោលដៅនេះគឺជាក់ស្ដែង នឹង
តម្រង់ទិស និងក្លាយគោលបំណងផ្សេងៗអោយក្លាយទៅជាការពិតជាក់ស្ដែង។
|
សេដ្ឋកិច្ចចិនបានបញ្ចុះគោលដៅកំណើនក្នុងឆ្នាំ២០១៧ |
នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់រដ្ឋសភាចិន នាថ្ងៃទី៥មិនា នាយករដ្ឋមន្ត្រីប្រ
ទេស លោក Lǐ Kèqiángបានអោយដឹងថា៖ ចិនបានដាក់គោលដៅកំណើន GDP នៅ
កំរិត៦,៥% ក្នុងឆ្នាំ២០១៧នេះ ជាគោលដៅទាបបំផុតរបស់ចិន ក្នុងរយៈពេល២៥ឆ្នាំ
កន្លងទៅ។ ប៉ុន្តែ កំរិតនេះក៏ជាកំរិតគ្រប់គ្រាន់ដើម្បីសម្រេចគោលដៅដែលបានបក្ស
កុម្មុយនីស្តចិនបានដាក់ចេញ នោះគឺបង្កើនទ្វេដងទ្រង់ទ្រាយខឿនសេដ្ឋកិច្ចប្រទេស
ជាតិ នាឆ្នាំ ២០២០ បើប្រៀបនឹងឆ្នាំ២០១០។ ឆ្នាំ ២០១៦ ចិនមានកំណើន ៦,៧% កំរិត
ទាបបំផុតពីឆ្នាំ២០១០មក។
គោលដៅជាក់ស្ដែង
ការកាត់បន្ថយកំរិតកំណើនសេដ្ឋកិច្ចត្រូវបាននាំចេញ ក្នុងសភាពការណ៍ដែល
ចិនកំពុងខំប្រឹងប្រែងរាំងស្កាត់កំណើនខ្ពស់ដោយផ្អែកទៅលើការនាំចេញ និងវិនិ
យោគ ទៅជារូបសណ្ឋានកំណើនចីរភាព ដោយផ្អែកទៅលើការប្រើប្រាស់។ អ្នកប្រមុខ
រដ្ឋាភិបាលចិន លោក Lǐ Kèqiángក៏បានទទួលស្គាល់ថា៖ បណ្ដាបំរ៉ែបំរួលក្នុងនិងក្រៅ
ប្រទេស បាននាំមកនូវឧបសគ្គជាច្រើនចំពោះចិន។ លោកក៏បានបង្កាត់ធ្ងន់ថា៖
កំណើនសេដ្ឋកិច្ចពិភពលោកនៅយឹតយ៉ាវ ក្នុងពេលជាមួយគ្នានោះ លទ្ធិគាំពារនិង
និន្នការដើរផ្ទុយទៅនឹងដំណើការសកលភាវូបនីយកម្មកំពុងកើនឡើង។
ក្នុងសភាពការណ៍នោះ បណ្ដាអ្នកជំនាញការសេដ្ឋកិច្ចបានចាត់ទុកថា៖គោល
ដៅកំណើនសេដ្ឋកិច្ច ៦,៥% ក្នុងឆ្នាំ ២០១៧ដែលរដ្ឋាភិបាលចិននាំចេញគឺសមស្រប។
នាយករដ្ឋមន្ត្រីចិនក៏បានចាត់ទុកថា៖គោលដៅកំណើនឆ្នាំនេះសមស្របជាមួយ
ក្រិតក្រមសេដ្ឋកិច្ច និងស្ថានភាពជាក់ស្ដែង ជំរុញស្ថិរភាព និងកែទម្រង់ប្រព័ន្ធ
បង្កើតការងារធ្វើ នាំមកនូវអត្ថប្រយោធន៍សំរាប់ប្រជាជន។
ដំណោះស្រាយមុខព្រួញ
|
សេដ្ឋកិច្ចចិនបានបញ្ចុះគោលដៅកំណើនក្នុងឆ្នាំ២០១៧ |
ដើម្បីអនុវត្តគោលដៅកំណើន៦,៥%ក្នុងឆ្នាំនេះ រដ្ឋាភិបាលចិននឹងបន្តអនុវ
ត្តគោលនយោបាយសារពើព័ន្ធម្ចាស់ការ និងកាត់បន្ថយប្រាក់ពន្ធគិតជាដុល្លារអាមេរិក គឺ ៥១ពាន់លានដុល្លារអាមេរិក។ ក្រៅពីនោះ ចិនបន្តអនុវត្តគោលនយោ
បាយរូបីយវត្ថុហ្មត់ចត់ និងអព្យាក្រឹត។
ទោះបីជាគោលដៅកំណើនសេដ្ឋកិច្ចឆ្នាំ២០១៧ ដែលចិននាំចេញគឺទាបបំផុត
ក្នុងរយៈពេល២៥ឆ្នាំកន្លងក្តី ប៉ុន្តែ គោលដៅនេះសមស្របជាមួយស្ថានភាពនាបច្ចុ
ប្បន្ន របស់ប្រទេសនេះ។ គោលដៅនេះ បានបង្កអោយរដ្ឋាភិបាលចិនម្ចាស់ការ សកម្ម
ក្នុងការបញ្ជាណែនាំ អនុវត្តដំណោះស្រាយនានា សំដៅរក្សាបានកំរិតកំណើននៃខឿន
សេដ្ឋកិច្ចធំទីពីរលើពិភពលោកក្នុងឆ្នាំ២០១៧៕
HONG VAN
-VOV