សេដ្ឋកិច្ចទីផ្សារតម្រង់ទិសសង្គមនិយមបាននាំឱ្យវៀតណាមមានការអភិវឌ្ឍកាន់តែខ្លាំងក្លា

(VOVWORLD) - គំរូសេដ្ឋកិច្ចទូទៅក្នុងសម័យអន្តរកាលឈានឡើងសង្គមនិយមរបស់វៀតណាម គឺជាសេដ្ឋកិច្ចទីផ្សារទិសដៅសង្គមនិយម។ ដ្បិតដូច្នេះ បណ្ដាអានុភាពអមិត្តតែងតែបដិសេធជានិច្ចនូវទឡ្ហីករណ៍អំពីសេដ្ឋកិច្ចទីផ្សារទិសដៅសង្គមនិយមរបស់វៀតណាម ហើយបានប្រឆាំងនឹងបក្ស រដ្ឋរួមទាំងកិច្ចការផ្លាស់ប្តូរថ្មីរបស់វៀតណាមទៀតផង។ 
សេដ្ឋកិច្ចទីផ្សារតម្រង់ទិសសង្គមនិយមបាននាំឱ្យវៀតណាមមានការអភិវឌ្ឍកាន់តែខ្លាំងក្លា - ảnh 1ជ្រុងមួយនៃទីក្រុងហូជីមិញ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចនាំមុខគេក្នុងទូទាំងប្រទេស។
(រូបថត៖ VNA)

តថភាពជាក់ស្តែងកំពុងបង្ហាញថា ដោយសារប្រតិបត្តិការនៃសេដ្ឋកិច្ចទីផ្សារទិសដៅសសង្គមនិយមក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បានជា សេដ្ឋកិច្ចរបស់វៀតណាមកាន់តែមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា ហើយកិត្យានុភាពរបស់ប្រទេសជាតិកាន់តែបានលើកកម្ពស់ក្នុងតំបន់និងអន្តរជាតិ។

បណ្ដាអានុភាពអមិត្តតែងតែអះអាងថា ពុំមានសេដ្ឋកិច្ចណាដែលជាសេដ្ឋកិច្ចទីផ្សារតម្រង់ទិសសង្គមនិយមនោះឡើយ ដែលថា សេដ្ឋកិច្ចទីផ្សារនិងការតម្រង់ទិសសង្គមនិយមគឺជាកត្តាបញ្ច្រាសគ្នា ហើយការផ្សារភ្ជាប់គ្នារវាងការតម្រង់ទិសសង្គមនិយមនិងសេដ្ឋកិច្ចទីផ្សារគឺជាលក្ខណៈអត្តនោម័ត ដោយគ្មានមូលដ្ឋានវិទ្យាសាស្ត្រនិងមិនគួរឱ្យទុកចិត្តទាល់តែសោះ។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេចាត់ទុកថា សេដ្ឋកិច្ចទីផ្សារជាកម្មសិទ្ធិរបស់មូលធននិយម ដែលចលនាតាមក្រិត្យក្រមនៃមូលធននិយម មិនអាចផ្សះផ្សាគ្នានិងរួមបញ្ចូលគ្នាជាមួយគោលដៅកសាងសង្គមនិយមជាមួយទិសដៅសង្គមនិយម នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសនីមួយៗបានឡើយ ពីព្រោះ រវាងកត្តាទាំងនេះគឺមានលក្ខណៈបញ្ច្រាស់គ្នាទៀតសោត។  ពួកគេក៏ចាត់ទុកថា វៀតណាមត្រូវតែប្តូរទៅរកសេដ្ឋកិច្ចទីផ្សារមូលធននិយមនិងដើរតាមមាគ៌ាមូលធននិយម។

អាចមើលឃើញថា រាល់ទ្រឹស្តីរបស់បណ្ដាអានុភាពអមិត្តនេះ គឺគ្មានមូលដ្ឋានវិទ្យាសាស្ត្រទាំងស្រុងនិងមានលក្ខណៈអត្តនោម័ត។ ព្រោះថា ទីមួយ ដើមកំណើតនិងអត្តចរិតនៃសេដ្ឋកិច្ចទីផ្សារគឺសេដ្ឋកិច្ចទំនិញ រាល់ប្រភេទ (រួមមាន តម្លៃ ថ្លៃ ទំនិញ រូបិយប័ណ្ណ) ក្រិត្យក្រម (តម្លៃ ការប្រកួតប្រជែងកា រផ្គត់ផ្គង់ - តម្រូវការ) នៃសេដ្ឋកិច្ចទំនិញ ក៏ជាប្រភេទសព្ទនិងកិ្រត្យក្រមនៃសេដ្ឋកិច្ចទីផ្សារផងដែរ។ប្រភេទ និងក្រឹត្យក្រមទាំងនេះមានមុនមូលធននិយមហើយត្រូវបានមូលធននិយមប្រើប្រាស់ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចទីផ្សារមូលធននិយម។ សេដ្ឋកិច្ចទីផ្សារគ្រប់គ្រងដោយរដ្ឋនៅក្នុងប្រទេសនានាជុំវិញពិភពលោក គឺមានគំរូផ្សេងគ្នាជាច្រើន អាស្រ័យលើកម្រិតនៃអន្តរាគមន៍របស់រដ្ឋ។ ទីពីរ សេដ្ឋកិច្ចទីផ្សារគឺជាផលិតផលនៃអរិយធម៌មនុស្សជាតិ មិនមែនជាផលិតផលរបស់មូលធននិយមនោះទេ។ មូលធននិយមបានប្រើសេដ្ឋកិច្ចទីផ្សារជាមូលដ្ឋានសម្រាប់អត្ថិភាព ចលនានិងការអភិវឌ្ឍរបស់ខ្លួន។ រហូតមកដល់បច្ចុប្បន្ននេះ នៅលើពិភពលោកមានគំរូសេដ្ឋកិច្ចទីផ្សារជាច្រើននៅតាមបណ្តាប្រទេសមូលធននិយមដែលមានការអភិវឌ្ឍដូចជា៖ សេដ្ឋកិច្ចទីផ្សារសេរីនៅអាមេរិក, សេដ្ឋកិច្ចទីផ្សារសង្គមនៅអាល្លឺម៉ង់, សេដ្ឋកិច្ចទីផ្សាររដ្ឋសុខុមាលភាពនៅស៊ុយអែត ហើយទោះបីជាមានកម្រិតខុសគ្នាក៏ដោយប៉ុន្តែសុទ្ធតែមានទិសដៅសង្គម។ នេះគឺជានិន្នាការវឌ្ឍនភាព ដែលជាគ្រាប់ពូជនៃសង្គមនិយមនៅក្នុងបណ្តាប្រទេសមូលធននិយមអភិវឌ្ឍន៍។ នៅវៀតណាមវិញ គំរូសេដ្ឋកិច្ចទូទៅក្នុងដំណាក់កាលអន្តរកាលឈានឡើងសង្គមនិយមនៅវៀតណាមគឺជាសេដ្ឋកិច្ចទីផ្សារទិសដៅសង្គមនិយម ដោយមានការរួមបញ្ចូលដោយសុដុមរមនា្យរវាងកត្តានៃសេដ្ឋកិច្ចទីផ្សារនិងសេដ្ឋកិច្ចមូលធនដើម្បីកសាងមូលដ្ឋានសម្ភារៈសម្រាប់សង្គមនិយម។

ទីបីនៅក្នុងសេដ្ឋកិច្ចទីផ្សារក្រោមការគ្រប់គ្រងរបស់រដ្ឋ ជាពិសេសនៅក្នុងប្រទេសអភិវឌ្ឍន៍នាពេលបច្ចុប្បន្ននេះ រដ្ឋបង្កើតក្របខ័ណ្ឌច្បាប់សម្រាប់ការប្រកួតប្រជែង;  ការពារ លើកកម្ពស់និងគោរពការប្រកួតប្រជែងដោយយុត្តិធម៌។ ម្យ៉ាងវិញទៀត រារាំងនិងកំណត់ភាពផ្តាច់មុខដែលប្រឆាំងនឹងការប្រកួតប្រជែងដោយអយុត្តិធម៌។ អាចបញ្ជាក់បានថា នៅក្នុងសេដ្ឋកិច្ចទីផ្សារទាំងអស់លើពិភពលោកនាពេលបច្ចុប្បន្ននេះសុទ្ធតែមានសកម្មភាពនៃក្រិត្យក្រមសេដ្ឋកិច្ចទីផ្សារនិងតួនាទីគ្រប់គ្រងរបស់រដ្ឋ។ ពោលគឺរដ្ឋបានធានា គោរពនិងបង្កើតបរិយាកាសប្រតិបត្តិការសម្រាប់ក្រឹត្យក្រមសេដ្ឋកិច្ចទីផ្សារ ថែរក្សាបរិយាកាសស្ថិរភាពសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងដឹកនាំការអភិវឌ្ឍសេដ្ឋកិច្ចឆ្ពោះទៅគោលដៅសង្គម ធានាយុត្តិធម៌សង្គម យកចិត្តទុកដាក់លើសន្តិសុខសង្គម។

ទីបួននិងជាប្រការសំខាន់បំផុត នោះគឺតឋភាពជាក់ស្តែងនៃដំណើរការផ្លាស់ប្តូរថ្មី សេដ្ឋកិច្ចទីផ្សារសង្គមនិយមនៅវៀតណាមបានបំពេញមូលដ្ឋានគ្រឹះនៃកត្តាទាំងអស់នៃសេដ្ឋកិច្ចទីផ្សារទំនើបតាមស្តង់ដារអន្តរជាតិដូចជា៖ ភាពចម្រុះនៃទម្រង់កម្មសិទ្ធិ សមាសភាពសេដ្ឋកិច្ច សេរីភាពផលិតកម្មនិងអាជីវកម្ម ចរាចរមុខទំនិញដែលច្បាប់មិនហាមឃាត់ ក៏ដូចជា តួនាទីរបស់រដ្ឋក្នុងការគ្រប់គ្រងសេដ្ឋកិច្ចត្រូវបានផ្លាស់ប្តូរថ្មីគ្រប់គ្រងដោយច្បាប់ គោលនយោបាយ យុទ្ធសាស្ត្រ ផែនការមេ ផែនការនិងការប្រើប្រាស់ធនធានសេដ្ឋកិច្ចរបស់រដ្ឋ ដោយមិនរំខានដល់សកម្មភាពផលិតកម្មអាជីវកម្មរបស់ម្ចាស់អង្គភាពសេដ្ឋកិច្ច ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចជាដើម។ ឆ្លងកាត់រយៈពេល ៣៥ ឆ្នាំនៃអនុវត្តន៍កិច្ចការផ្លាស់ប្តូរថ្មីមក វៀតណាមទទួលបានសមិទ្ធិផលសំខាន់ៗនិងទូលំទូលាយជាច្រើនគ្រប់វិស័យ ជាពិសេសក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច។ សមិទ្ធិផលសម្រេចបានក្នុងការអនុវត្តយុទ្ធសាស្ត្រ ១០ ឆ្នាំ ២០១១-២០២០ និងអាណត្តិ ២០១៦-២០២១ បានចូលរួមវិភាគទានយ៉ាងសំខាន់ក្នុងការរំលេចនូវសមិទ្ធិផលដ៏ធំធេងពោរពេញទៅដោយអត្ថន័យប្រវត្តិសាស្ត្រ ក្រោយរយៈពេល ៣៥ ឆ្នាំធ្វើការផ្លាស់ប្តូរថ្មី ធ្វើឱ្យប្រទេសវៀតណាមមិនដែលមានបុព្វបទ សក្តានុពល ឋានៈ និងកិត្យានុភាពអន្តរជាតិដូចសព្វថ្ងៃនោះឡើយ។

ដោយមានទស្សនៈគ្រប់ជ្រុងជ្រោយ និងមានលក្ខណៈជាប្រព័ន្ធ មានភាពសត្យានុម័ត មានលក្ខណៈ វិទ្យាសាស្ត្រនិងជាក់ស្តែង ក្នុងរយៈពេលជាង ៣៥ ឆ្នាំនៃការផ្លាស់ប្តូរថ្មី សេដ្ឋកិច្ចវៀតណាមគឺជាសេដ្ឋកិច្ចទីផ្សារទិសដៅសង្គមនិយម។ នោះគឺជាសេដ្ឋកិច្ចទីផ្សារទំនើបមួយ សមាហរណកម្មអន្តរជាតិ ដំណើរការពេញលេញនិងស៊ីចង្វាក់គ្នា ស្របតាមក្រឹត្យក្រមនៃសេដ្ឋកិច្ចទីផ្សារ ក្រោមការគ្រប់គ្រងរបស់រដ្ឋនីតិរដ្ឋសង្គមនិយមដែលដឹកនាំដោយបក្សកុម្មុយនិស្តវៀតណាម ដោយធានានូវការតម្រង់ ទិសសង្គមនិយមសម្រាប់គោលដៅនៃ “ប្រជាជនអ្នកមាន ប្រទេសខ្លាំងមាំមួន ប្រជាធិប តេយ្យយុត្តិធម៌និងអរិយធម” សមស្របទៅនឹងដំណាក់កាលអភិវឌ្ឍន៍នីមួយៗរបស់ប្រទេសជាតិ។ រាល់ទឡ្ហីករណ៍ខុសឆ្គង់របស់កម្លាំងអមិត្តដែលមូលបង្កាច់លើគោលម៌ាគាអភិវឌ្ឍន៍សេដ្ឋកិច្ចទីផ្សារទិសដៅសង្គមនិយមនៅវៀតណាមនាពេលកន្លងមក ពិតជាមិនអាចធ្វើឲ្យសាបរលាបនូវសមិទ្ធិផលនៃសេដ្ឋកិច្ចទីផ្សារទិសដៅសង្គមនិយមរបស់វៀតណាមក្នុងប៉ុន្មានឆ្នាំកន្លងមក ហើយក៏មិនអាចផ្លាស់ប្តូរគោលមាគ៌ាបក្សនិងរដ្ឋវៀតណាមជ្រើសរើសជាពិតប្រាកដ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ