(VOV)_រដ្ឋាភិបាលជប៉ុន បានប្រកាសសៀវភៅសស្ដីពីកិច្ចការពារជាតិ ឆ្នាំ
២០១៥ ដែលក្នុងនោះដោុផ្តោតការព្រួយបារម្ភរបស់ប្រទេសនេះចំពោះបរិយា
កាសសន្តិសុខជុំវិញជប៉ុន កំពុងអាក្រក់ទៅៗ។ គួរអោយយកចិត្តទុកដាក់នោះគឺ
សៀវភៅសនេះបានថ្កោលទោសរាល់អំពើកសាងកោះសិប្បនិម្មិតនៅសមុទ្រ
ខាងកើត និងគំរោងការណ៍កសាងមូលដ្ឋានរុករកប្រេង នៅសមុទ្រហ្វាទុងដោយ
ចាត់ទុក នេះគឺជាការគម្រាមកំហែងចំពោះសន្តិសុខក្នុងតំបន់។ រំពេចនោះ សៀវ
ភៅសការពារជាតិរបស់តូក្យូ បានជួបប្រតិកម្មយ៉ាងខ្លាំងក្លាពីប៉េកាំង។ បរិយាកាស
តានតឹងបានគ្របដណ្ដប់ឡើងវិញ នៅលើតំបន់ភាគឦសានទ្វីបអាស៊ីនេះ។
|
ស្ថានភាពច្របូកច្របល់បានកើតមានឡើងជាថ្មីម្តង់ទៀតនៅតំបន់សមុទ្រភាគឦសានទ្វីបអាស៊ី |
សៀវភៅសការពារជាតិរបស់ជប៉ុន ជាឯកសារបោះពុម្ភផ្សាយជាប្រចាំឆ្នាំ ដែល
ក្នុងនោះមានខ្លឹមសារទាំងឡាយ ទាក់ទិនដល់សកម្មភាព គោលនយោបាយការពារ
ជាតិរបស់ជប៉ុន ស្ថានភាពការពារសន្តិសុខរបស់ប្រទេសផ្សេងៗនៅក្នុងតំបន់និង
អន្តរជាតិ។
កំណត់ការគម្រាមកំហែងពីចិន
ដោយធ្លាប់បានផ្តោតទៅក្នុងសៀវភៅសការពារជាតិជាប្រចាំឆ្នាំ របស់ជប៉ុន
ក្នុងប៉ុន្មានឆ្នាំមុនៗក្តី ប៉ុន្តែ ដល់ឆ្នាំនេះ សៀវភៅសការពារជាតិរបស់ជប៉ុន ទើប
សង្កត់ធ្ងន់ជាពិសេស ដល់ការអភិវឌ្ឍន៍កងទ័ព និងសន្តិសុខរបស់ចិន។ ១/៣ ក្នុងចំណោម៤២៩ទំព័រក្នុងសៀភៅសនេះ បានសម្ដែងការព្រួយបារម្ភ ចំពោះការដែល
ចិនបង្កើនចំណាយសំរាប់ផ្នែកការពារជាតិជាប្រចាំឆ្នាំនិង ការព្រួយបារម្ភអំពីសេរី
ភាពនាវាចរណ៍។ សៀភៅសនេះបានសង្កត់ធ្ងន់ទៅលើចរិតលក្ខណះតម្លាភាព ក្នុង
សកម្មភាពយោធា និងគោលដៅបង្កើនថវិកាការពារជាតិរបស់ចិន។
នៅក្នុងសៀវភៅសរនេះ ជប៉ុនក៏បានសម្តែងនូវអាកប្បកិរិយារបស់ខ្លួន ចំពោះ
រាល់កាយវិការឯកតោភាគីដែលមានចរិតលក្ខណៈបង្ករឿងហេតុរបស់ចិន។ ជា
ច្បាស់លាស់ថា ចិនកំពុងធ្វើមិនត្រឹមតែចំពោះជប៉ុនប៉ុណ្ណោះទេ សម្បីតែប្រទេស
ជិតខាង នានាក៏មានការព្រួយបារម្ភផងដែរ។នេះបានចាត់ទុកជាកាយវិការយ៉ាង
ខ្លាំងក្លារ បំ ផុតរបស់តូក្យូ ក្នុងការយកសៀវភៅស
ប្រឈមមុខដាក់ក្រុងប៉េកាំង។ ដោយ ហេតុនេះ មិនមែនជាការភ្ញាក់ផ្អើលទេ ខណៈ
ពេលដែលចិនបញ្ចេញប្រតិកម្មយ៉ាង ខ្លាំងក្លា។ ភ្លាមមួយមួយរំពេចនោះ។មិនត្រឹម
តែប៉ុណ្ណោះ ចិនបានឡើងសម្លេងរិះគន់ ថា កាយវិការនេះបានបង្ហាញនូវគោលន
យោបាយមុខពីររបស់ជប៉ុននិង ជះប៉ះពាល់ជាអវិជ្ជមានទៅលើសន្តិភាពនិងស្តិរ
ភាពក្នុងតំបន់។
ការខ្វែងគំនិតកាន់តែពិបាកសម្របសម្រួល
នាចុងខែឧសភាមុននេះ ចិនក៏បានប្រកាសសៀវភៅសការពារជាតិរបស់ខ្លួន
ដែរ ដែលក្នុងនោះផ្តោតទៅលើសកម្មភាពដែលចិនហៅថា “ផលប្រយោជន៍ស្រប
ច្បាប់” របស់ ចិនលើសមុទ្រខាងកើតនិងសមុទ្រ Hoa Tung។ ហើយពិតណាស់ថា
សៀវភៅស នេះរបស់ចិនមិនទទួលបានគាំទ្រពីប្រទេសជិតខាងឡើយ មិនត្រឹមតែ
ប៉ុណ្ណោះនាំមកនូវព្រួយបារម្ភសម្រាប់ប្រទេសដទៃទៀតផង។ ដោយមានលក្ខណៈ
រសើបនៃវិស័យ យោធា ខណៈដែលសៀវភៅសរបានប្រកាសម្តងៗ សុទ្ធតែបាន
ចាត់ទុកដូចជា យុទ្ធសាស្ត្រការពារជាតិរបស់ប្រទេសនីមួយៗ។ ដោយហេតុនេះ
គ្មានអ្វីភ្ញាក់ ផ្អើល ចំពោះប្រតិកម្មរបស់ចិនឡើយ ពេលដែល ជប៉ុនចាត់ទុកចិន
ជាការគំរាមកំហែងទៅលើសន្តិសុខ សុវត្ថិភាពនាវាចរណ៍ក្នុងតំបន់នោះ។
ក្នុងស្ថានភាពជាក់ស្ដែង វិវាទរវាងជប៉ុន-ចិន គឺជាបញ្ហាដ៏ស្មុគ្រស្មាញជានិច្ច
ទាក់ទាញការយកចិត្តទុកដាក់ជាច្រើន របស់សាធារណះមតិ។ ប្រទេសទាំងពីរ
មានការជំលោះដែនដី ចំពោះប្រជុំកោះ Shenkaku/ ដាយយូ នៅលើសមុទ្រហ្វា
ទុង។ទន្ទឹមនឹងនោះ ស្ថានភាពនៅសមុទ្រខាងកើតកាន់តែមានភាពច្របូកច្របល់
ដោយសារសកម្មភាពឯកតោភាគីរបស់ចិន បានជះឥទ្ធិពលដល់ផលប្រយោជន៍
របស់ជប៉ុនផងដែរ។ ដូច្នេះ រដ្ឋអំណាចរបស់នាយករដ្ឋមន្ត្រី Shinzo Abe ប្តេជ្ញាចិត្ត
តាមដានពង្រាងច្បាប់ សន្តិសុខថ្មី ដែលក្នុងនោះ បើកទូលាយក្របខ័ណ្ឌសកម្ម
ភាពរបស់កងកម្លាំងការពារជប៉ុន។ ដោយពង្រាងច្បាប់ថ្មីនេះ នាយករដ្ឋមន្ត្រី
Shinzo Abe បានអះអាងនូវការចាំបាច់របស់សម្ព័ន្ធភាពអាមេរិក-ជប៉ុន ដើម្បីទប់
ទល់នឹងមហិច្ឆតាកាន់តែធំពីមួយថ្ងៃទៅមួយថ្ងៃរបស់ចិន។
ដូច្នេះ បន្ទាប់ពីពង្រាងច្បាប់សន្តិសុខថ្មី ដែលទើបនឹងបានរដ្ឋសភាជាន់ទាប
ជប៉ុនអនុម័តនោះ ទំនាក់ទំនងជប៉ុន-ចិន កំពុងប្រឈមមុខនឹងសាកល្បងថ្មី។ ទោះ
បីនាពេលថ្មីៗនេះ ភាគីទាំងពីរបានមានការខំប្រឹងប្រែងជាច្រើន ដើម្បីកែលំអរទំ
នាក់ទំនងទ្វេភាគីក្តី ប៉ុន្តែ ការខ្វែងគំនិតនានាពីអតីតកាលមក មិនអាចដោះស្រាយ
យ៉ាងឆាប់ៗបានដែរ៕