សាធារណះមតិក្ចំពោះសេចក្តីសម្រេចចិត្តនៃសន្និបាតមជ្ឈឹមលើកទី៤
THU PHUONG -  
(VOVWORLD) /  
(VOV)-ការងារទិតៀននិងស្វ័យទិតៀនចំពោះបណ្ដាសមូហភាព និងបក្ខជន នៃបក្សកុម្មុយនិស្តវៀតណាម តាមសេចក្តីសម្រេចចិត្តនៃ សន្និបាតមជ្ឈឹមលើកទី៤ (នីតិកាលទី១១)ស្តីអំពី “បញ្ហាចំាបាច់មួយចំនួនអំពី ការកសាងបក្សនាបច្ចុប្បន្ន” ដែលបានអនុវត្តពីខែកក្កដាឆ្នាំ២០១២ ត្រូវបាន លាតត្រដាងអនុវត្តចាប់ផ្តើមពី គណៈដឹកនាំខ្ពស់បំផុតរបស់បក្សកុម្មុយនិស្តគឺការិយា ល័យនយោបាយ និងគណៈ
លេខា។ ក្រោយរយៈពេលខ្លី អនុវត្ត ការងាទិតៀននិងស្វ័យទិតៀនបានពង្រីក ប្រសិទ្ធភាពជាជំហានដំបូង។
|
សន្និបាតមជ្ឈឹមលើកទី៤ (នីតិកាលទី១១)ស្តីអំពី “បញ្ហាចំាបាច់មួយចំនួនអំពី ការកសាងបក្សនាបច្ចុប្បន្ន” (internet) |
ពេលដែលពិភាគ្សាអំពីបញ្ហាកសាងបក្ស និងកែសម្រួលបក្ស លោកប្រធាន ហូជីមិញបានអះអាងថា៖ “កែសម្រួលបក្សត្រូវមានមូលដ្ឋាន កែសម្រួល សតិ
អារម្មណ៌ជាមុន ហើយទើបនឹងកែសម្រួលការចាត់តាំង។ កែសម្រួលកម្មាភិបាល ហើយទើបនឹងកែសម្រួលបក្ខជនទាំងមូល”។ ការងារកសាងបក្ស ឈរលើ ស្មារតី ទិតៀននិងស្វ័យទិតៀន តាមសេចក្តីសម្រេចចិត្តនៃសន្និបាតមជ្ឈឹមលើក ទី៤នីតិ
កាលទី១១ ស្តីអំពី “បញ្ហាចំាបាច់មួយចំនួនអំពី ការកសាងបក្សនាបច្ចុប្បន្ន” ត្រូវ
បានវាយតម្លៃថា បានអនុវត្តត្រឹមត្រូវតាមការណែនាំរបស់លោក ប្រធានហូជីមិញ។ ការងាកសាងបក្សកាន់តែមានអត្ថន័យសំខាន់ពិសេសក្នុងខណៈពេលដែលប្រ
ទេសជាតិ កំពុងមានការផ្លាស់ ប្តូរថ្មីជាច្រើននិងកំពុងលើសន្ទុះអភិវឌ្ឍន៌និងធ្វើ
សមាហរណកម្ម។ ប្រជាជន កម្មាភិបាល បក្ខជនរង់ចាំភាពចំហរ តម្លាភាពនៃ ការទិតៀននិងស្វ័យទិតៀន របស់គណៈកម្មាធិការបក្ស គ្រប់ជាន់ថ្នាក់ ពិសេស គឺការិយាល័យនយោបាយ និងគណះលេខា។ មុខសញ្ញាដឹកនាំសំខាន់លេខ១របស់ បក្សក្នុងប្រព័ន្ធនយោបាយ គឺរដ្ឋាភិបាល ស្ថាប័នគ្រប់គ្រងរដ្ឋគ្រប់ជាន់ថ្នាក់ ដែល មានការជះឥទ្ធិពល ដល់ជីវភាពរស់នៅរបស់ប្រជាជនទាំងមូល។ លោក Nguyen
Xuan Lai អតីត យុទ្ធជនទីក្រុង Can Tho លើកមតិថា៖
“តាមដានផ្នែកត្រួតពិនិត្យរបស់គណៈលេខា ការិយាល័យនយោបាយបានឃើញថាសប្បាយណាស់ពីព្រោះលើកនេះធ្វើយ៉ាងដាច់ខាតនិងម៉ត់ចត់។ ការបញ្ជានេះ មិនត្រឹម តែគណៈលេខាការិយាល័យនយោបាយប៉ុណ្ណោះទេថែមទាំងផ្ទាល់ដល់ថ្នាក់ដឹកនាំ
ក្នុងការអនុវត្តសេចក្តីសំរេចចិត្តមជ្ឈឹមមានចំណុចថ្មីទៀតគឺហានទិតៀននិងស្វ័យ
ទិតៀនដើម្បីជំនះពុះពារការខ្វះខាត។ក្នុងស្ថានភាពនាបច្ចុប្បន្នបើគ្មានការត្រួតពិនិត្យ ទិតៀននិងស្វ័យទិតៀនអាចកើតមានភាពស្មុគស្មាញក្រោយនេះ។ ដូច្នេះបក្សយើង
ម្ចាស់ការដូច្នេះ រីឯចំពោះបក្ខជនខ្ញុំសប្បាយនិងជឿជាក់ទៅលើកិច្ចដឹកនាំរបស់បក្ស។”
បើកចំហរតម្លាភាពក្រោយការទិតៀននិងស្វ័យទិតៀនជាការរង់ចាំរបស់ប្រជាជន ជាសក្ខីភាពល្អរបស់គណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ដើម្បីប្រជាជនដឹងថាការ
ទិតៀននិងស្វ័យទិតៀនបានបង្ហាញរាល់ចំណុចល្អនិងមិនល្អនៃកិច្ចដឹកនាំរបស់ គណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ពិសេសគឺការិយាល័យនយោបាយគណៈលេខា។បក្សត្រូវទិតៀននិងស្វ័យទិតៀនដូចជាលោកប្រធានហូជីមិញបានផ្តែរផ្ដាំថា “បក្ស បដិវត្តត្រូវទិទាននិងស្វ័យទិទានដូចជាយើងត្រូវការអាកាស ក៏ដូចជាអ្នកមានជំងឺបើ លាក់ជំងឺរបស់ខ្លួនមិនហានលេបថ្នាំ ទុកយូជំងឺកាន់តែខ្លាំងជាងគ្រោះថ្នាក់ដល់
អាយុជីវិត្យ” និងត្រូវប្រកាសលទ្ធផលជាជំហានប្តេជ្ញាចិត្តកែប្រែ “បក្សមួយ ដែល លាក់កំហុសរបស់ខ្លួនគឺជាបក្សខូចមួយ”។ បក្សមួយដែលហានទទួលស្គាល់កំហុស ហើយស្វែងរករាល់វិធានការដើម្បីកែប្រែរគុណវិបត្តិនោះ។ ដូច្នេះ ទើបជាបក្សជឿន លឿន រឹងមាំ ស្មោះត្រង់។
បង Tran Hoang Long យុវជន ភូមិទី៤ ឃុំ Ea Tieu ស្រុក Chu Quynh ខេត្ត Dak Lak
បានថ្លែងថា៖
“ខ្ញុំឃើញថា បក្សយើងអនុវត្តសេចក្ដីសម្រេចចិត្ត លេខ ០៤នេះគឺសមស្របទៅ
នឹងទឹកចិត្តប្រជាជនណាស់ខ្ញុំមានគោលបំណងថា ខ្លឹមសារនៃសេចក្ដីសម្រេច ចិត្តនៃ សន្និបាទមជ្ឈឹម លើកទី ៤ ត្រូវបានអនុវត្តល្អ មានប្រសិទ្ធភាពខ្ពស់។ ”
ក្នុងសតិអារម្មណ៍ហូជីមិញ ការទិតៀន និងស្វ័យទិតៀន ត្រូវបានចាត់ទុកជាគោល
ការណ៍ ក្រិតក្រមអភិវឌ្ឍន៍របស់បក្ស ។ នេះក៏គឺជាវិធានការល្អបំផុតដើម្បីពង្រឹងចំណង សាមគ្គីភាព ឯកភាពក្នុងបក្ស។ មិនគ្រន់តែដូច្នេះប៉ុណ្ណោះ ទេ ការទិតៀននិងស្វ័យទិតៀន ដោយចំហរ នៅជាវិធានការដើម្បីថ្នាក់ដឹកនាំពង្រឹកទំនុកទុកចិត្តក្នុងប្រជាជនទៀតផង។ លោក Nguyen Thanh Gian នៅវិថី Ong Ich Khiem ខ័ណ្ឌទី១១ ទីក្រុងហូជីមិញ បានចាត់
ទុកថា៖
“តាមខ្ញុំថា ក្នុងសមូហភាពណាមួយ ការទិតៀននិងស្វ័យទិតៀន ជាលក្ខណះចាំបាច់
ដើម្បីរួមគ្នាអភិវឌ្ឍន៍។ នាពេលថ្មីៗនេះ ការិយាល័យនយោបាយបានបំផុសការទិតៀន និងស្វ័យទិតៀនក្នុងបក្សទាំងមូលគឺទាន់ពេលវេលា និងចំពេលវេលាណាស់ ។ ទន្ទឹម នឹងនោះ ក៏លើកកំពស់គុណភាពដឹកនាំរបស់បក្ស ក្នុងសភាពការណ៍ថ្មីដែរ។ តាមខ្ញុំ
បុគ្គល ម្នាក់ៗ ត្រូវខំប្រឹងប្រែងទិតៀន និងស្វ័យទិតៀនយ៉ាងស្មោះត្រង់ ជាក់ស្ដែង
ដើម្បី រួមចំណែកអភិវឌ្ឍន៍បក្សនិយាយដោយឡែក និងប្រទេសជាតិនិយាយរួម។”
ការអនុវត្តទិតៀននិងស្វ័យទិតៀន តាមសេចក្ដីសម្រេចចិត្តនៃសន្និបាតមជ្ឈឹម លើកទី ៤ (នីតិកាលទី ១១) ៖ “ជាបញ្ហាចាំបាច់អំពីការកសាងបក្ស” ទទួលបាន ការ យល់ព្រមយ៉ាងខ្ពស់ពីប្រជាជន និងនោះគឺជាលក្ខណះងាយស្រួលដើម្បីបក្ស រដ្ឋ
អនុវត្តរាល់សេចក្ដី សម្រេចចិត្តសំខាន់ក្នុងបុព្វហេតុកសាងនិងការពារប្រទេសជាតិ៕
THU PHUONG
-VOVWORLD