|
សន្តិភាពនៅអ៊ុយក្រែននៅតែវែងឆ្ងាយ (Reuters) |
Vovworld-កិច្ចព្រមព្រៀងឈប់បាញ់ត្រូវបានអនុម័តរវាងរដ្ឋាភិបាល Kiev និងកំលាំងប្រឆាំងនាថ្ងៃទី៥កញ្ញានៅទីក្រុង Minsk។ កិច្ចព្រមព្រៀងឈប់បាញ់នេះក៏ត្រូវបានបង្កើនដោយកិច្ចព្រមព្រៀងមួយទៀតនាថ្ងៃទី១៩កញ្ញាសំដៅបង្កើតដំបន់មួយគ្មានកងទ័ព។ ប៉ុន្តែពីនោះមក ភាគីទាំងពីរបានរិះគន់គ្នាទៅវិញ
ទៅមកអំពីការរំលោភទៅលើមាត្រាក្នុងកិច្ចព្រមព្រៀង។ តាមការស្ថិតិថ្មីបំផុត
របស់អង្គការសហប្រជាជាតិបានឲ្យដឹងថា បរិមាណមនុស្សស្លាប់ដោយជំលោះ
នាប៉ុន្មានខែកន្លងមកនៅអ៊ុយក្រែនគឺ៣៦៦០នាក់ ក្នុងនោះមនុស្សចំនួន៣៣០
នាក់ត្រូវស្លាប់ក្រោយពេលកិច្ចព្រមព្រៀងឈប់បាញ់ត្រូវបានបង្កើត។
សហគមន៍អន្តរជាតិខំប្រឹងប្រែងសង្គ្រោះកិច្ចព្រមព្រៀងសន្តិភាព
សំដៅជួយសង្គ្រោះកិច្ចព្រមព្រៀងសន្តិភាពចំពោះមុខគ្រោះអាសន្នត្រូវបំផ្លាញ
នោះ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry បានចរចារតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Lavrov អំពីស្ថានភាពភាគខាងកើតអ៊ុយក្រែន។
រុស្ស៊ីអះអាងថា កំពុងធ្វើគ្រប់ប្រការដើម្បីធានាឲ្យកិច្ចព្រមព្រៀងឈប់បាញ់នៅ
អ៊ុយក្រែន។ អ៊ុយក្រែន រុស្ស៊ីនិងអង្គការសន្តិសុខនិងកិច្ចសហប្រតិបត្តិការរបស់
សហភាពអឺរ៉ុប (OSCE) បានបង្កើតមជ្ឈមណ្ឌលរួមសហការការខំប្រឹងប្រែងសំដៅ
ឃ្លាំមើលកិច្ចព្រមព្រៀងឈប់បាញ់ដែលទទួលបាន។ អាល្លឺម៉ង់កំពុងពិចារណាលើ
ការបញ្ជូនកងទ័ពមកភាគខាងកើតអ៊ុយក្រែនដើម្បីឃ្លាំមើលកិច្ចព្រមព្រៀងឈប់
បាញ់។
ផលប្រយោជន៍នយោបាយនៅពីក្រោយកិច្ចព្រមព្រៀងសន្តិភាព
ខណៈដែលបណ្ដាការខំប្រឹងប្រែងការទូតកំពុងប្រព្រឹត្តទៅនោះ អ្នកវិភាគជាច្រើនបានសម្ដែងការមិនសុទដ្ឋិនិយមឡើយ។ តាមគេថាការរក្សាកិច្ចព្រមព្រៀងឈប់បាញ់នៅភាគខាងកើតអ៊ុយក្រែនឥឡូវនេះក្លាយទៅជាស្ដួតស្ដើង
ណាស់។ ពីព្រោះតាមពិតបទឈប់បាញ់នេះត្រឹមតែនាំមកផលប្រយោជន៍
នយោបាយសំរាប់រដ្ឋអំណាច Kiev និងលោកខាងលិចតែប៉ុណ្ណោះ។
ខណៈដែលការបោះឆ្នោតរដ្ឋសភាអ៊ុយក្រែនកំពុងខិតមកជិត ប្រធានាធិបតី
អ៊ុយក្រែនលោក Petro Poroshenko ចង់ទាក់ទាញសន្លឹកឆ្នោតរបស់អ្នកបោះឆ្នោត
ដោយការបង្កើតឡើងការចាប់អារម្មណ៍អំពីខឿនសន្តិភាពនៃប្រទេសជាតិ។ រីឯសហភាពអឺរ៉ុបមិនចង់ធ្វើឲ្យជ្រាលជ្រៅភាពទាល់ច្រកជាមួយរុស្ស៊ីថែមទៀត
ទេ។
គ្រោះអាសន្នបង្កើតមានឡើងជំលោះធំៗនៅអ៊ុយក្រែនជាថ្មីម្ដងទៀត
នាបច្ចុប្បន្ន អស្ថិរភាពនៅអ៊ុយក្រែនកំពុងគំរាមកំហែងគ្របដណ្ដប់ស្រមោលខ្មៅទៅលើការបោះឆ្នោតរដ្ឋសភាអ៊ុយក្រែននាថ្ងៃទី២៦តុលាខាងមុខ។ ប្រការពិបាកគឺការរៀបចំបោះឆ្នោតនៅដំបន់ដោយកំលាំងប្រឆាំងនៅភាគខាងកើតត្រួត
ពិនិត្យយ៉ាងម៉េច។ រដ្ឋាភិបាលអ៊ុយក្រែនបានអះអាងថាការបោះឆ្នោតនាថ្ងៃទី២៦តុលាត្រូវបានដំណើរការនៅដំបន់ចំនួន១១នៃខេត្ត Donetsk និងដំបន់ចំនួន៤
នៃខេត្ត Lugansk។ ក្នុងពេលជាមួយគ្នានោះ កំលាំងប្រឆាំងនៅ Lugansk និង Donetsk បានប្រកាសពហិការការបោះឆ្នោត រៀបចំការបោះឆ្នោតដោយឡែកនាថ្ងៃទី២
វិច្ឆកាខាងមុខដើម្បីជ្រើសចេញថ្នាក់ដឹកនាំដំបន់និងស្ថាប័ននីតិបញ្ញតិ។
ក្នុងកាយវិការមួយដែលត្រូវបានវាយតំលៃគឺចាក់សាំងក្នុងភ្លើងគឺ នៅសម័យប្រជុំវិសាមញ្ញនាថ្ងៃទី៧តុលា ដោយមានសម្លេងគាំទ្រចំនួន២៣៦ រដ្ឋសភាអ៊ុយក្រែន
បានអនុម័តលើពង្រាងសេចក្តីសំរេចចិត្តអំពីការផ្លាស់ប្តូរក្របខ័ណ្ឌដីធ្លីនៅស្រុកមួយ
ចំនួននៅ Lugansk។ ប្រតិកម្មចំពោះមុខការសំរេចចិត្តពោលខាងលើ កំលាំងប្រឆាំង
នៅ Lugansk បានអះអាងថាបណ្ដាស្រុករបស់ខេត្ត Lugansk ស្ថិតក្រោមការត្រួតពិនិត្យ
របស់កំលាំងសេនាជន LC។ គេនឹងមិនដកចេញនិងប្រយុទ្ធដើម្បីរំដោះដែនដី Lugansk ផុតពីកងទ័ពអ៊ុយក្រែន។
ដំណោះស្រាយសំខាន់មួយដើម្បីបន្ធូស្រាលភាពតានតឹងនាបច្ចុប្បន្នគឺការ
សន្ទនារវាងដំណាងរដ្ឋអំណាចអ៊ុយក្រែននិងសាធាណរដ្ឋប្រជាមានិត Donetsk និង
Lugansk ស្វ័យប្រកាស ក្នុងនោះ OSCE ដើរតួនាទីអ្នកកណ្ដាលត្រូវបានរៀបចំយ៉ាង
ចាប់រហ័ស។ ប៉ុន្តែរាល់បំរ៉ែបំរួលបច្ចុប្បន្នមិននាំមកក្តីសង្ឃឹមនិងគ្រោះអាសន្នអាច
កើតមានឡើងជំលោះធំៗនៅអ៊ុយក្រែន៕