នាចុងសប្តសហ៍កន្លងទៅរដ្ឋធានីKabul និងខេត្តជិតខាងចំនួន៣គឺ Paktia- Logar និង
Nangarbar នៅភាគខាងកើតរបស់អាហ្វហ្កានិស្ថានត្រូវកកើតញ័រដាយការវាយប្រហារ
ជាច្រើននៃកំលាំង Talibal ធ្វើឲ្យមនុស្សរាប់សឹបនាក់ស្លាប់និងរងរបួស។ទោះបីជា១
ថ្ងៃក្រោយនោះរដ្ឋាភិាបាលត្រូតពិនិត្យបានសភាពគារណ៍។ប៉ុន្តែរឿងរ៉ាវនេះបាសឲ្យ
ឃើញថាកំលាំងTalibal នៅខ្លាំងដ៍ដែល។ប្រការក៍មានន័យថាស្ថានភាពអស្ថិរភាពនឹង
គើនឡើងនៅប្រទេសនេះពី១ថ្ងៃទៅ១ថ្ងៃ។
បណ្តាកាតវាយប្រហារបានកើតមានឡើងក្រោពីកំលាំង Talibal ប្រកាសថាចាបើផ្តើម
យុទ្ឋនាការណិទាឃរដូវ។និងកន្លែងចំនួន៧នៅ រដ្ឋធានី Kabul ក្លាយទៅជាទីដៅវាយ
ប្រហារនៃកំលាំងនេះដែលក្នុងនោះមានស្ថានទូតរបស់អាមេរិក អង់ក្លេស ជប៉ុននិង
ទីស្នាក់ការអង្គការ NATO និងអាគាររបស់រដ្ឋសភារអាហ្វហ្កានិស្ថានជាដើម។តាម
បណ្តាអ្នកវិភាគថាបណ្តាការវាយប្រហារនេះគឺមិនចៃដន្យចំពោះប្រជាជនរអាហ្វហ្កា
និស្ថានទេតែធ្វើឲ្យគេងឿងឆ្ងល់ដោយសារទ្រង់ទ្រាយនិងកំរិតគួបផ្សំ។អធិប្បាយឲ្យ
អំពើនេះអ្នកនាំពាក្យរបស់Talibal Zabihuullah Mujahid ឲ្យដឹងថាបណ្តាការវាយប្រហារ
នេះគឺសំដៅតបតវិញការដុតគម្ពី Koral របស់ទាហានអាមេរិកនិងការសម្លាប់ជនស៊ី
វិលរអាហ្វហ្កានិស្ថានមុននោះ។
|
Image: Internet |
អំពើនេះជួបប្រទះនឹងការប្រឆាំងជំទាស់យ៉ាងខ្លាំងពីអគ្គលេខាធិការអងការសហប្រជា
ជាតិBan Ki Moon។លោកចាត់ទុកថាត្រូវបង្កើនការខំប្រឹងប្រែងយ៉ាងច្រើនថែមទៀត
ដើម្បីប្រឆាំងនឹងលិទ្ឋិភេរវកម្មព្រមទាំងជួយឧបត្ថម្ភសន្តិសុខសំរាប់រដ្ឋាភិបាលរអាហ្វ
ហ្កានិស្ថានទៀតផង។បណ្តាការវាយប្រហារនេះបានធ្វើឲ្យការព្រួយបារម្មណ៍អំពីសន្តិ
សុខអស្ថិរភាពនៅរអាហ្វហ្កានិស្ថានកើនឡើងទោះបីជាឧត្តមសេនីយ៍ Carsten Jacobson អ្នកនាំពាក្យរបស់កំលាំងឧបត្ថម្ភសន្តិសុខរបស់ NATO នៅរអាហ្វហ្កានិស្ថានបាន
ចាត់ទុកថាបណ្តាការវាយប្រហារនេះមិនចំទីដៅឫទទួលាជោគជ័យណា១ទេ។ប្រការ
នេះមិនត្រឹមតែធ្វើឲ្យសាធារណមតិពិភពលោកប៉ុណ្ណោះទេថែមទាំងមន្ត្រីអាប់ហ្វានីស្តាន
ក៏ដាក់សំនួរដ៏ធំអំពីលិទ្ធភាពចារកម្មរបស់កំលាំងសន្តិសុខអាប់ហ្វានីស្តានទៀតផង។
ប្រធានាធិបតីអាប់ហ្វានីស្តាន Hamid Karzai ក៏ត្រូវទទួលស្គាល់ថាការវាយប្រហារជា
បន្តបន្ទាប់របស់ Talibal ជាបរាជ័យមួយចំពោះកំលាំងសន្តិសុខអាប់ហ្វានីស្តានក៏ដូច
ជាអង្គការអ៊ូតង់នៅប្រទេសនេះ។ លោកក៏ស្នើរបើកការអង្កេតដ៏ហ្មត់ចត់អំពីករណី។ ព្រឹទ្ធសមាជិការ Shukria Barakzai បានឲ្យដឹងថាលោកស្រីសង្ស័យអំពីលីទ្ធភាពរបស់
កំលាំងសន្តិសុខអាប់ហ្វានីស្តានសំដៅទប់ទល់នឹងបណ្ដាមុខសញ្ញាក្រោកឈរឡើង
ក្នុងពេលគ្មានការជួយឧបត្ថម្ភរបស់អន្តរជាតិ។តាមបណ្ដាអ្នកវិភាគថាមិនត្រឹមតែជិះ
ឥទ្ធពលដល់ស្ថានភាពក្នុងប្រទេសប៉ុណ្ណោះទេ ការវាយប្រហាររបស់ Talibal ក៏នឹង
ជិះឥទ្ធពលដល់ឥទ្ធពលរបស់ប្រធានាធិបតីអាមេរិក Barak Obama ក្នុងកាលៈទេសៈ
ការបោះឆ្នោតប្រធានាធិបតីអាមេរិកកំពុងខិតមកជិត។
|
Image: Internet |
វាបានសឲ្យឃើញនូវការអន់ខ្សោយរបស់កងទ័ពអាប់ហ្វានីស្តានទោះបីអាមេរិកនិង
អង្គការអ៊ូតង់បានចំណាយប្រាក់ជាច្រើនដើម្បីបង្វឹកនិងបណ្ដុះបណ្ដាល។ មិនត្រឹម
តែប៉ុណ្ណោះទេ កំលាំង Talibal បានប្រកាសថានឹងបំផុសបណ្ដាការវាយប្រហារដូច្នេះ
ទៀត។ ក្នុងកាលៈទេសៈនេះ រដ្ឋាភិបាលអាប់ហ្វានីស្តានមិនរងចាំក្នុងការជួយឧបត្ថម្ភ
យូរអង្វែងរបស់អាមេរិកនិងអង្គការអ៊ូតង់ ក្នុងពេល មន្ត្រីអាមេរិកមួយរូបនាថ្ងៃទី១៦
មេសាបានអះអាងថា ការប្រព្រឹត្តនេះមិនជិះឥទ្ធពលដល់ផែនការដកកងទ័ពអាមេរិក
និងអ៊ូតង់នាចុងឆ្នាំ២០១៤ដើម្បីប្រគល់ការទទួលខុសត្រូវធានាសន្តិសុខឲ្យកងទ័ព
អាប់ហ្វានីស្តាន។នេះក៏ជាការជ្រើសរើសដែលមិនអាចធ្វើខុសប្លែកបានរបស់ប្រធានា
ធិបតីអាមេរិក Barak Obama សំដៅបញ្ចប់សង្គ្រាមដែលអូសបន្លាយជាង១ទស្សវស្ស
កន្លងមកបណ្ដាការខូចខាត់អំពីមនុស្សនិងទ្រពសម្ប័ត្តិនៃប្រទេសអាមេរិក។ជាមួយ
អ្វីៗដែលកំពុងប្រព្រឹត្តទៅនោះ ប្រហែលជារ្ដឋាភិបាលអាប់ហ្វានីស្តានកំពុងកាន់តែ
លំបាកពីមួយថ្ងៃទៅមួយថ្ងៃក្នុងការធានាសន្តិសុខសំរាប់ប្រជាជនខ្លួននិងស្ថិរភាពនៅ
ប្រទេសឥស្លាមនេះនៅតែវែងឆ្ងាយណាស់៕