សន្និសីទកំពូលអាស៊ាន៖ប្រែក្លាយចក្ខុវិស័យទៅជាការពិតជាក់ស្ដែងដើម្បីសហគមន៍អាស៊ានសកម្មមួយ

(VOV)_នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានដឹក​នាំ​គណៈ
ប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់អាស៊ាន ​លើកទី២៨និងទី
២៩ និងសន្និសីទជាន់ខ្ពស់ទាក់ទិននានា នៅទីក្រុងវៀងច័ន្ទ ​(ប្រទេសឡាវ) ចាប់ពីថ្ងៃ
ទី៦ដល់ថ្ងៃទី៨ ខែកញ្ញាឆ្នាំ២០១៦។ នៅទីនេះ វៀត​ណាមបន្តពង្រីកតួនាទីសកម្ម មាន
ការទទួលខុសត្រូវ ពង្រឹងនិងពង្រីកចំណង​សាមគ្គីភាព ឯកភាព ក្នុងអាស៊ាន សកម្ម
អនុវត្តចក្ខុវិស័យ អាស៊ាន ២០២៥។

សន្និសីទកំពូលអាស៊ាន៖ប្រែក្លាយចក្ខុវិស័យទៅជាការពិតជាក់ស្ដែងដើម្បីសហគមន៍អាស៊ានសកម្មមួយ - ảnh 1
សន្និសីទកំពូលអាស៊ាន៖ប្រែក្លាយចក្ខុវិស័យទៅជាការពិតជាក់ស្ដែងដើម្បីសហគមន៍អាស៊ានសកម្មមួយ

សន្និសីទជាន់ខ្ពស់អាស៊ាន លើកទី២៨និងទី២៩ និងសន្និសីទជាន់ខ្ពស់ទាក់ទិននា
នា មានការចូលរួមរបស់ថ្នាក់ដឹកនាំប្រទេសអាស៊ានទាំង១០ ចិន ជប៉ុន កូរ៉េខាងត្បូង
អាមេរិក រុស្ស៊ីឥណ្ឌា អូស្ត្រាលី New Zealand និងអគ្គលេខាធិការ​អង្គ​ការសហប្រជាជាតិ។
 ដោយប្រធានបទ៖ប្រែក្លាយចក្ខុវិស័យទៅជាការពិតជាក់ស្ដែងដើម្បីសហគមន៍អាស៊ាន
សកម្មមួយ បណ្ដាសន្និសីទជាន់ខ្ពស់លើកនេះជាឱកាសដើម្បីថ្នាក់ដឹកនាំបណ្ដាប្រទេស
អាស៊ាន និងដៃគូនានាផ្លាស់ប្តូរមតិ បន្ទាប់ពីពេលសហគមន៍អាស៊ានត្រូវបានបង្កើត
នាថ្ងៃទី៣១ធ្នូឆ្នាំ២០១៥។ នៅទីនេះ អង្គសន្និ​សីទនឹងប្រមូលផ្តុំពិភាក្សាអំពីទិសដៅ វិ
ធានការបង្កើនការតភ្ជាប់ក្នុងអាស៊ាន ​ពង្រឹងនិងពង្រីកសាមគ្គីភាព ឯកភាព និង
តួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាន ​ជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងដៃគូ
នានា។ទន្ទឹមនឹងនោះ ផ្លាស់ប្តូរ​មតិចំពោះបញ្ហាផ្សេងៗនៅក្នុងតំបន់និងអន្តរជាតិ។

          ការអនុវត្តចក្ខុវិស័យអាស៊ានប្រកបដោយល្អប្រសើរ

        ការកសាងសហគមន៍អាស៊ាន នាថ្ងៃទី៣១ធ្នូឆ្នាំ២០១៥ បានឈានចូលក្នុងប្រវត្តិ
សាស្ត្រ គូសសញ្ញាសំខាន់ក្នុងដំណើការកសាងនិងតភ្ជាប់តំបន់។ គិតដល់ពេលនេះ អា
ស៊ានទទួលបានការរីកចំរើនជាច្រើន ក្នុងពេលអនុវត្តចក្ខុវិស័យ​អាស៊ាន​ ២០២៥ និង
ផែនការមេនានា។ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក ​Le Hoai Trung បាន
អោយដឹងថា៖

          “ សមទ្ធិផលលេចធ្លោបំផុត របស់អាស៊ាន ចាប់ពីពេលកសាងសហគមន៍​អាស៊ាន
មក នោះគឺអនុវត្តផែនការដែលបានដាក់ចេញ ដូចជា៖វិស័យសន្តិភាព ​សន្តិសុខ …
លៗ។ ក្នុងវិស័យសេដ្ឋកិច្ច អាស៊ានក៏បានជំរុញសកម្មភាពនានា ​ពិសេសគឺតភ្ជាប់ជា
មួយដៃគូខាងក្រៅនានា និងអនុវត្តកិច្ចព្រមព្រៀងក្នុងក្រប​ខ័ណ្ឌសហគមន៍សេដ្ឋ
កិច្ចអាស៊ាន។ សមិទ្ធិផលបន្តនោះគឺសហគមន៍អាស៊ាន បន្តទាក់ទាញបានការយក
ចិត្តទុកដាក់និងគាំទ្រពីសហគមន៍អន្តរជាតិ។”

          ឆ្នាំ២០១៦ ទំនាក់ទំនងសហប្រតិបត្តិការរបស់អាស៊ាន ជាមួយដៃគូសន្ទនាបាន
និងកំពុងអភិវឌ្ឍន៍ ហើយទទួលបានសមិទ្ធិផលជាក់ស្ដែងនានា តាមរយៈការអនុវត្ត
កម្មវិធីសកម្មភាពនានា ដំណាក់កាល ២០១៦-២០២០។ រហូតមកដល់​ពេល​នេះ មាន
ដៃគូចំនួន៨៦បានចាត់តាំងឯកអគ្គរដ្ឋទូតប្រចាំនៅអាស៊ាន និង​គណៈកម្មាធិការ
អាស៊ានចំនួន៥០ប្រចាំនៅប្រទេសនានាលើពិភពលោក។ 

          បង្កើនចំណងសាមគ្គីភាពក្នុងអាស៊ាន

        ក្នុងដំណើការកសាងនិងអភិវឌ្ឍន៍អាស៊ានមានភាពងាយស្រួលជាច្រើន​ដោយ
សារបរិយាកាសសន្តិភាព ស្ថិរភាពនៅក្នុងតំបន់។ ប៉ុន្តែនាពេលថ្មីៗនេះ ​អាស៊ានក៏ប្រ
ឈមមុខនឹងការលំបាកសាកល្បងជាច្រើន ក្នុងវិស័យសន្តិសុខ ​ដែលក្នុងនោះមាន
បញ្ហានៅសមុទ្រខាងកើត។ ចំពោះមតិជាច្រើនព្រួយបារម្ភ​ថាអាស៊ានកំពុងប្រេះឆា
គ្នាដោយសារបញ្ហានេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោកPham
Quang Vinh បានអោយដឹងថា៖

          “ ប្រការសំខាន់បំផុតរបស់អាស៊ានគឺរក្សាបរិយាកាសសន្តិភាព ស្ថិរភាព។ ក្រៅ
ពីនោះ អាស៊ានក៏បង្កើតឡើងក្របខ័ណ្ឌ វេទិកាដើម្បីតភ្ជាប់ជាមួយដៃគូធំៗ។ អាស៊ាន
កំពុងបង្កើតឡើងបទដ្ឋានប្រតិបត្តិក្នុងតំបន់។ ខ្ញុំចាត់ទុកថា៖វិស័យទាំងបីនេះ ​អា
ស៊ានកំពុងអនុវត្តដ៏ល្អ។”

          មានទស្សនះដូចគ្នា ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅម៉ាឡេស៊ី លោក ​Nguyen
Quoc Dung ក៏បានអះអាងថា៖

          “ អាស៊ានជាផ្ទះរួមមួយ និងប្រទេសអាស៊ានទាំងឡាយត្រូវរួមវិភាគទាន​ចំពោះ
ផ្ទះរួមនេះ។ សហគមន៍អាស៊ាន ជារបស់ប្រទេសអាស៊ានទាំងឡាយ។​ដូច្នេះប្រទេសអា
ស៊ានទាំងឡាយត្រូវសហប្រតិបត្តិការ ​និងរួមគ្នាកសាង​សហគមន៍នេះ។ នេះគឺជាផល
ប្រយោជន៍របស់ប្រទេសទាំងឡាយក្នុងតំបន់។”

          វៀតណាមបន្តពង្រីកតួនាទីជាសមាជិកសកម្មនិងមានការទទួលខុសត្រូវ

        ជាប្រទេសមួយ វៀតណាមជានិច្ចកាលខំប្រឹងប្រែងរួមវិផាគទានចូលក្នុង​ជោគ
ជ័យរួម របស់អាស៊ាន។ ដើម្បីអនុវត្តចក្ខុវិស័យអាស៊ាន ២០២៥ វៀតណាមកំពុងពង្រឹង
និងពង្រីកស្មារតីទទួលខុសត្រូវនោះ រួមជាមួយប្រទេសជាសមាជិក​អាស៊ាននានា ជំរុញ
អាស៊ានឈានចូលដំណាក់កាលតភ្ជាប់ខ្ពស់ជាង មានថានះខ្ពស់​ជាង ដោយមានការ
ប្តេជ្ញាចិត្តខ្ពស់ជាង៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ