សន្និសីទកំពូលNATO-កិច្ចសន្យាChicago​។

(VOV)-ត្រូវនឹងការព្យាករណ៍ទុកជាមុនអាហ្វហ្កានីស្ថានជាប្រធានបទ
សំខាន់បំផុតចំពោះប្រមុខរបស់ បណ្តាប្រទេសជាសមាជិក​របស់NATOទាំង​២៨ដែលចូលរួមសន្និសីទកំពូលNATOនៅ Chicago​លើកនេះងាយយល់ថា
សង្រ្គាមនៅAfganistanអូសបន្លាយជាង១ទសវត្សន៍បាន​ជាអាមេរិកនិងNATO
ត្រូវគិរដល់រឿងដកចេញពីទីនេះ។ដោយហេតុនេះពេលជូនដំណឹងអំពីផែនការ
ដកកងទ័ពចេញពីAfganistanអ្នកប្រមុខអង្គការNATOលោក​ Anders FoghRamussen
បាន​ប្រកាសថារួមគ្នាមកនិងរួមគ្នាចេញទៅ។នៅសន្និសីទបណ្តាថ្នាក់ដឹកនាំ
NATOបានសន្យាថា​គាំទ្រដំណើរការដកទាហាន NATOចេញពីAfganistanនាចុង
ឆ្នាំ​២០១៤។សន្និសីទក៍បានសន្យាដែរថា​នឹងលេទុកប្រាក់ចំនួន១ពាន់លាន
ដុល្លារអាមេរិកសំរាប់កំលាំងសន្តិសុខ Afganistanក្រោយពីកងទ័ព NATOដកចេញ
ពីប្រទេសនេះនាឆ្នាំ​២០១៤។កិច្ចសន្យាខាងហិរញ្ញវត្ថុនេះមិនគ្រាន់ដូចជាសេចក្តី
អំពាវនាវរបសប្រធានាធិបតីអាមេរិក​លោក  Barack Obama​ដែលបាន​នាំចេញ
មុននេះទេប៉ុន្តែអ្នកវិភាគជាច្រើននាក់បាន​ចាត់ទុកថានោះជាជោគជ័យ១ក្នុង
កាលះទេសះនាបច្ចុប្បន្ននេះ។ពីព្រោះប្រទេស ជាសមាជិក​របស់NATO ជាច្រើនត្រូវ
ប្រឈមមុខនឹងការលំបាក​នឹងកាតងើបឡើងវិញនៃកំលាំងតាលីប៉ងនៅAfganistan។
ពិសេសគឺរឿងអ្នកណានឹងផ្តល់ប្រាក់ឲ្យAfganistanក្រោយឆ្នាំ២០១៤។រឿងនេះក្លាយ
ទៅជាស្មុគស្មាញជាងពេលដែលវិបត្តិប្រាក់បំណុលក្នុងរយះពេល២ឆ្នាំកន្លងទៅនៅ
រីករាលដាលនៅ បណ្តាប្រទេសជាសមាជិក​របស់NATO។


​​​​​​​​​​​​​​​​​​​​​​​​                          
សន្និសីទកំពូលNATO-កិច្ចសន្យាChicago​។ - ảnh 1
             NATOនឹងដកកងទ័ពចេញពីAfganistanនាចុងឆ្នាំ​២០១៤។
​​​​​​​                                             (Internet)

 ក្នុងការពិតជាក់ស្តែង បណ្តាប្រទេសជាសមាជិក​របស់NATO ដោយលើកលែងតែ
អាមេរិក​ហាក់ដូចជាកំពុងធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីកាត់បន្ថយការរួមវិភាគទាន
របស់ខ្លួន។គិតមកដល់ពេលនេះ​មានតែប្រទេស Luxembourg​ គឺលើកឡើងនូវ ចំនួនតួរលេខរួមវិភាគទានជាក់ស្តែងប៉ុណ្ណោះ​អាលឺម៉ង់គឺប្រកាសមិនច្បាស់លាស់
ទេ។រីឯប្រទេសអង់គ្លេសសន្យាថា៖នឹងរួមវិភាគទានប្រាក់ចំនួន​១១០​លាន​ដុល្លា
អាមេរិកក្នុង១ឆ្នាំ។​កិច្ចសន្យានេះធ្វើឲ្យគេជាច្រើនមានចម្ងល់យ៉ាងខ្លាំង។ពិព្រោះ​ទឹក
ប្រាក់ចំនួន១១០​លានដុល្លាអាមេរិកក្នុង១ឆ្នាំគឺវាតូចតាចណាស់ក្នុងពេលដែល
អង់គ្លេសជាប្រទេសដែលមានកំលាំងទ័ពច្រើនទី​៣នៅ Afganistan។


តាមបណ្តាអ្នកវិភាគនយោបាយថា៖បណ្តាកិច្ចសន្យានេះ​ប្រហែលជាពាក់ព័ន្ធ
ដល់ការរក្សាទំនាក់ទំនងល្អជាមួយអាមេរីក ជាងដើម្បី   Afganistan។បញ្ហាសំខាន់១
ផ្សេងទៀត​នៅសន្និសីទនេះ នោះគឺថ្នាក់ដឹកនាំNATO​បានឯកភាពចាប់ផ្តើមដំណាក់
កាលទី​១នៃប្រព័ន្ធអាវុធការពារកាំជ្រួចផ្លោងអន្តរទ្វីបអឺរ៉ុប ដោយគ្មានអើពើដល់
ការប្រឆាំងជំទាស់ពីរុស្សី។ប្រធានាធិបតីអាមេរីក  Barack Obama នឹងបណ្តាប្រទេស
សម្ព័ន្ធមិត្តប្រកាសថា៖អាចនឹងបញ្ជូននាវាចម្បាំងអាមេរីក១គ្រឿង​នឹងយន្តហោះ
ប្រយុទ្ធទៅកាន់មសមុទ្រម៉េឌិតទែរ៉ាណេ​នឹងដំឡើងប្រព័ន្ធរ៉ាដាព្រមានជាមុន១ នៅ
ទួរគីក្រោមការបញ្ជារបស់NATOប្រព័ន្ធខែលមីស៊ីលប្រឆាំងមីស៊ីលប្រចាំនៅទ្វីបអឺរ៉ុប
របស់NATOត្រូវបានចែកចេញជាដំណាក់កាល​ចំនួន​៤​ហើយនឹងបានដាក់ឲ្យដំណើរការ
ជាផ្លូវការនាឆ្នាំ​២០១៨។ហាក់ដូចជាដើម្បីបន្ថូបន្ឋូបន្ថយប្រតិកម្មពីរុស្សី  អគ្គលេខាធិការ
 NATO Anders  Fogh Rasmussen​បានថ្លែងក្នុងសន្និសីទកាសែត១ថា៖​សម្ព័ន្ធភាពនេះបាន
អញ្ជើញរុស្សីចូលរួមប្រព័ន្ធអាវុធការពារកាំជ្រួចផ្លោងនេះ។​នឹងសេចក្តីអញ្ចើញនេះនៅតែ
មានតំលៃដដែល។

                             

សន្និសីទកំពូលNATO-កិច្ចសន្យាChicago​។ - ảnh 2

ទោះបីសន្និសីទកំពូលNATO  ទទួលបានលទ្ធផល១ចំនួនក៏ដោយ​តែមិនទាន់គ្រប់គ្រាន់
ទេ។សាធារណះមតិនៅតែមន្ទីលសង្ស័យ​អំពីការអនុវត្តផែនការរបស់NATO​ពេលដែល
សម្ព័ន្ធភាពយោធានេះកំពុងត្រូវប្រឈមមុខនឹងការលំបាកជាច្រើន មិនគ្រាន់តែលើវិស័យសេដ្ឋកិច្ចប៉ុណ្ណោះទេថែមទាំងលើវិស័យកិច្ចការបរទេសរបស់
ប្រទេសជាសមាជិកនិមួយៗទៀតផង៕


ប្រតិកម្មទៅវិញ

ផ្សេងៗ