សន្និសីទហ្សឺណែវ ២-ឧបសគ្គការសាកល្បងជាច្រើន។

Vovworld-គណះប្រតិភូស៊ីរីដោយលោក Walid alMuallemរដ្ឋមន្រ្តីការបរទេសនាំមុខ។
ប្រធានសម្ព័ន្ឋជាតិស៊ីរី(SNC) លោកAjmad Jarhaនឹងតាងនាមភាគីប្រឆាំងចូលរួម
សន្និសីទនេះ។រួមជាមួយគ្នានោះដំណាង​នៃបណ្តាអង្គការក្នុងប្រទេសនិងអង្គការ
អន្តជាតិប្រមាណ១០រូបទៀតក៍ចូលរួមសន្និសីទនេះដែរ។សន្និសីទ​ហ្សឺណែវ ២ចាប់ផ្តើម
ជា​ផ្លូវការនា​ថ្ងៃទី២២​មករាដោយកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសក្រោមអធិបតីភាព
របស់លោក Ban Ki Moonអគ្គលេខាធិការអង្គការសហប្រជាជាតិ។២ថ្ងៃក្រោយនោះ
ការចរចារជាផ្លូវការនៅក្រុង​ហ្សឺណែវចាប់ផ្តើម។
ទស្សនះខុសស្រឡះពីគ្នារវាងដំណាងរដ្ឋាភិបាលស៊ីរីនិងភាគីប្រឆាំង។ទោះបីជាSNCបានសម្រេច សន្និសីទ​ហ្សឺណែវ ២ក្រោយពីអង្គការសហប្រជាជាតិដក
សេចក្តីអញ្ជើញ អ៊ីរ៉ង់ជាប្របទេសសម្ព័ន្ឋមិត្តសំខាន់នៃ រដ្ឋអំណាច របស់ប្រធានាធិបតី
Assad  ក្តីប៉ុន្តែរាល់សេចក្តីប្រកាសតឹងរឹងនៅបាននាចេញដដែល។ដំណាង SNCប្រកាស
ថា៖ពេលចូលរួមសន្និសីទនេះគេមានគោលដៅតែមួយគត់គឺផ្តួលរំលំរដ្ឋាភិបាលរបស់ ប្រធានាធិបតីAl -Assad  ។ក្នុងពេលនោះក្រុមប្រឆាំងនានានៅប្រទេសស៊ីរីសម្រេចមិន
ចូលរួមសន្និសីទនេះទេ។
តបតវិញរដ្ឋាភិបាលស៊ីរីអះអាងថា៖មិនយល់ព្រមសំណូមពររបស់ភាគីប្រឆាំងដែលទាម
ទារ ប្រធានាធិបតីAl -Assad  លាលែងពីដំណែងឡើយ។ ក្នុងពេលនោះប្រធានាធិបតី
Bashar Al -Assad  លើកច្បាស់ថា៖លោកនឹងបន្តឈរឈ្មោះក្នុងការបោះឆ្នោតប្រធានា
ធិបតីនាខែមិថុនាខាងមុខ។លោកបានអំពាវនាវឲ្យសន្និសីទប្រមូលផ្តុំទៅលើការ
តស៊ូប្រឆាំងភេរវកម្មនិងទស្សនះខុសពីគ្នានេះនៅកើតមានឡើងក្នុងផ្ទៃក្នុងរបស់SNC
ទៀតផង។

            

សន្និសីទហ្សឺណែវ ២-ឧបសគ្គការសាកល្បងជាច្រើន។ - ảnh 1
ទិដ្ឋភាព​សន្និសីទហ្សឺណែវ ២(រូបថតVNA)

អ៊ីរ៉ង់មិនចូលរួមសន្និសីទ
ខណះដែលរដ្ឋាភិបាលរបស់ ប្រធានាធិបតីBashar Al -Assad  និងក្រុមប្រឆាំងនៅ
មានការខ្វែងគំនិតជ្រាលជ្រៅអំពីខ្លឹមសារនៃសន្និសីទនោះស្រាប់តែអង្គការសហ
ប្រជាជាតិ បានលុបចោលសេចក្តីអញ្ជើញអ៊ីរ៉ង់ ចូលរួមសន្និសីទ នាទី​ចុង​ក្រោយ។ទៅវិញគឺចាត់ទុកថាកំពុងតែបន្ថែមធ្វើអោយមានការច្របូកច្របល់ថ្មីសាធារណមតិ
មិនបំភ្លេច ថា៖ មុននោះរដ្ឋមន្រ្តីការបរទេសរស្ស៊ីលោក Sergei Lavrov បានរិះគន់
អាកប្បកិរិយាខ្វអសុឆន្ទះរបស់ភាគីប្រឆាំងស៊ីរីចំពោះវត្តមានរបស់ អ៊ីរ៉ង់នៅ សន្និសីទ​
ហ្សឺណែវ ២។តាមលោកថា៖ការដែលរដ្ឋាភិបាលស៊ីរីយល់ព្រមចូលរួមការចរចារដោយ
គ្មានលក្ខណះបុព្វបទណា១នោះប្រទេសផ្តល់ជំនួយនិងអាវុធអោយភាគីប្រឆាំងនៅ
ស៊ីរីក៍ត្រូវមានអំពើប្រហាក់ប្រហែលផងដែរ។
ពីទីក្រុងប៉េកាំងលោក Hong Lei  អ្នកនាំពាក្សក្រសួងការបរទេសចិនបានគូសបញ្ជាក់
ដល់តួនាទីនៃបណ្តាប្រទេសក្នុងដំបន់។ប៉េកាំងបានគាំទ្របណ្តាប្រទេសនេះជំរុញ
ដំណោះស្រាយនយោបាយ១សំរាប់បញ្ហាស៊ីរី។

ព័ត៌មានក្នុងbox

ជាង១ឆ្នាំក្រោយពីជំលោះបង្ហូរឈាមនានាផ្ទុះឡើងនៅស៊ីរី(ខែមិនាឆ្នា២០១១)ទាំង
មូស្គូរនិងវ៉ាស៊ីនតានបាន​ឯកភាពថា៖ដំណោះស្រាយនយោបាយទើបបិទបញ្ចប់វិបត្តិ
នយោបាយនៅប្រទេសស៊ីរីបាន។រហូតមកដល់ពេលនេះទោះបីជាភាគីនានាបានមាន
ការខំប្រឹងប្រែងជាច្រើនដើម្បីជំរុញសេចក្តីថ្លែងការណ៍រួម ហ្សឺណែវក្តីប៉ុន្ទែនៅទទួល
បរាជ័យ។ហេតុផលសំខាន់គឺភាគីនានាព្រួយបារម្មណ៍អំពីតួនាទិរបស់ ប្រធានាធិបតី
Bashar Al -Assad នៅក្នុងនិងក្រោយអន្តរកាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ