(VOV)_សន្និសីទកំពូលស្ដីអំពីបំរ៉ែបំរួលអាកាសធាតុ លើកទី២២ (COP-22)ដែល កំ
ពុងប្រព្រឹត្តទៅនៅទីក្រុង Marrakech របស់ Marocco ដោយមានការចូលរួមរបស់គណៈ
ប្រតិភូមកពីប្រទេសចំនួនជិត២០០លើពិភពលោក។ នេះជាព្រឹត្តិការណ៍មួយដ៏សែនសំ
ខាន់ ដោយសារសន្និសីទលើកនេះបានកំណត់សកម្មភាពជាក់ស្ដែងរបស់ប្រទេសនានា
ស្វែងរកឯកភាពអំពីរបៀបអនុវត្តកិច្ចព្រមព្រៀងទីក្រុងបារីស ដោយមានគោលដៅ
៖ ប្រែក្លាយកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រ បារីសក្លាយទៅជាសកម្មភាពជាក់ស្ដែង។
|
សន្និសីទ COP-22 ប្រែក្លាយកិច្ចព្រមព្រៀងទីក្រុងបារីសទៅជាសកម្មភាព |
នៅ COP លើកនេះ បណ្ដាភាគីនឹងចូលរួមកិច្ចប្រជុំពិភាក្សាអំពីបញ្ហាដែលមិនទាន
បានឯកភាព។ ប៉ុន្តែគោលដៅស្នូល គឺការអនុវត្តកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រ ស្ដីអំពីបំ
រ៉ែបំរួលអាកាសធាតុ ដែលបានចុះហត្ថលេខានៅទីក្រុងបារីស ក្នុង COP-២១ ឆ្នាំ ២០១៥
(ហៅកាត់ថាកិច្ចព្រមព្រៀងបារីស)។ កិច្ចព្រមព្រៀងបារីស ជាមូលដ្ឋានគតិយុត្តិសកល
ក្នុងការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ។
កិច្ចព្រមព្រៀងបារីស មូលដ្ឋានគតិយុត្តិសកលស្ដីអំពីបំរ៉ែបំរួលអាកាសធាតុ
កិច្ចព្រមព្រៀងបារីសចូលជាធរមានចាប់ពីថ្ងៃទី៤វិច្ឆិកា បន្ទាប់ពីពេលប្រទេស
១០០អនុម័ត។ តួរលេខនេះបានហួសពីការកំណត់គឺមានប្រទេសចំនួន៥៥អនុម័ត។
មុននោះ នៅសន្និសីទ COP-២១ នៅទីក្រុងបារីស ប្រទេសនិងតំបន់ដែនដីចំនួន
១៧១ បានចុះហត្ថលេខាលើអនុសញ្ញា ស្ដីអំពីការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ។
នេះបានចាត់ទុកជាកិច្ចព្រមព្រៀងមួយស្ដីអំពីការទប់ទល់បំរ៉ែបំរួលអាកាសធាតុ
សកល មានគោលបំណងខ្លាំងក្លាបំផុត។
បណ្ដាចំណុចសំខាន់នៃកិច្ចព្រមព្រៀងទីក្រុងបារីសគឺរក្សាកំណើនកំដៅសកល
នៅកំរិតក្រោម 20C និងមានដំណោះស្រាយ កាត់បន្ថយការបង្កើនកំដៅរបស់ពិភព លោក មិនហួស១,៥0C ៥ឆ្នាំ ត្រុវពិនិត្យឡើងវិញមួយដងការរួមវិភាគទានរបស់ប្រ
ទេសនិមួយៗ ចំពោះការកាត់បន្ថយឧស្ម័នបញ្ជេញចោលផ្ទះកញ្ចក់។
គិតមកដល់ពេលនេះ មានប្រទេសជាង១០០បានអនុម័តទៅលើកិច្ចព្រមព្រៀង
នេះ។ ប្រការមួយគយរអោយចាប់អាមរម្មណ៍គឺចិននិងអាមេរិក ជាប្រទេសពីរមាន
បរិមាណឧស្ម័នបញ្ចេញចោលផ្ទះកញ្ចក់ច្រើនបំផុតលើពិភពលោក បានអនុម័តទៅ
លើកិច្ចព្រមព្រៀងបារីស។ កាយវិការនេះបានជះឥទ្ធិពលយ៉ាងខ្លាំងក្លាចំពោះប្រទេសផ្សេងៗ។
ប្រែក្លាយកិច្ចសន្យាទៅជាសកម្មភាព
ឧបសគ្គនិងបញ្ហាប្រឈមមុខរបស់កិច្ចព្រមព្រៀងនេះគឺប្រទេសអាចអនុវត្ត
តាមកិច្ចព្រៀងនេះដល់ទីណា? ដូច្នេះ ដើម្បីជៀសវាងស្ថានភាពទទួលបានកិច្ចព្រម
ព្រៀង ប៉ុន្តែមិនអាចអនុវត្តក្នុងស្ថានភាពនាបច្ចុប្បន្ន COP-២២បានសង្កត់ធ្ងន់ទៅ
លើការបន្តសហប្រតិបត្តិការដើម្បីអនុវត្តកិច្ចព្រមព្រៀងនេះ។
បញ្ហាបំរ៉ែបំរួលអាកាសធាតុជាបញ្ហាស្លាប់រស់ដូច្នេះ ទាមទារអោយមានការប្តេជ្ញា
ចិត្ត និងខំប្រឹងប្រែងរបស់ប្រទេសទាំងឡាយលើពិភពលោក។ កិច្ចព្រៀមព្រៀងនេះជា
ឧបករណ៍មួយដើម្បីប្រទេសទាំងឡាយរួមគ្នាអនុវត្ត បង្កើតឡើងកម្លាំងថ្មីខ្លាំងក្លាថែមទៀត៕