សមិទ្ធិផលដ៏ធំធេងដែលវៀតណាមទទួលបានក្នុងការអនុវត្តសមភាពយេនឌ័រ

(VOVWORLD) -  ការជំរុញសមភាពយេនឌ័រនិងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី គឺជាគោលដៅរបស់មនុស្សជាតិទាំងអស់ ក្នុងនោះមានវៀតណាមផងដែរ។ ថ្វីត្បិតតែទទួលបាននូវសមិទ្ធិផលជាច្រើនក្នុងវិស័យសមភាពយេនឌ័រក៏ដោយ ប៉ុន្តែវៀតណាមនៅតែបន្តសុក្រិត្យគ្រប់ជ្រុងជ្រោយនូវគោលនយោបាយនិងច្បាប់ ជាពិសេស ពង្រឹងតួនាទីរបស់ប្រព័ន្ធនយោបាយទាំងមូល ក៏ដូចជា ឆ្លៀតយករាល់ប្រភពធនធាន ដើម្បីធានាសមភាពយេនឌ័រនិងផ្តល់សិទ្ធិអំណាចដល់ស្ត្រី។

សមិទ្ធិផលដ៏ធំធេងដែលវៀតណាមទទួលបានក្នុងការអនុវត្តសមភាពយេនឌ័រ - ảnh 1 អត្រានារីវៀតណាមចេះអក្សរស្រូបយក ៩២% 

ការបង្កើតនិងបំពេញក្របខ័ណ្ឌច្បាប់ គោលនយោបាយស្តីពីសមភាពយេនឌ័រ ការបញ្ជ្រាបសមភាពយេនឌ័រក្នុងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម គឺជាគោលដៅចម្បង ដែលបក្សនិងរដ្ឋវៀតណាមអនុវត្តន៍ សំដៅបង្កលក្ខណៈងាយស្រួល សម្រាប់ស្ត្រីមានឱកាសទាក់ទងផ្ទាល់និងចូលរួមកាន់តែច្រើនលើគ្រប់វិស័យនៃជីវភាពសង្គម។

សមិទ្ធិផលសំខាន់ៗក្នុងសមភាពយេនឌ័រ

ចំណុចលេចធ្លោក្នុងការអនុវត្តសមភាពយេនឌ័រនៅវៀតណាម គឺការសុក្រិត្យលើគ្រប់ជ្រុងជ្រោយនៃក្រប ខ័ណ្ឌច្បាប់ គោលនយោបាយស្តីពីសមភាពយេនឌ័រ។ ពោលគឺ វៀតណាមបានបង្កើតនិងចេញផ្សាយនូវឯក សារច្បាប់ដែលបង្ហាញពីគោលការណ៍ សមភាពយេនឌ័រ ដោយគ្មានការរើសអើងស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីសមភាពយេនឌ័រឆ្នាំ ២០០៦ និងអនុសញ្ញារបស់អង្គការសហប្រជាជាតិ ស្តីពីការលុបបំបាត់រាល់ទម្រង់រើសអើងប្រឆាំងនឹងស្ត្រី។ យ៉ាងណាមិញ វៀតណាមបានចេញផ្សាយ យុទ្ធសាស្រ្តជាតិស្តីពីសមភាពយេន ឌ័រ ដំណាក់កាល ២០១១-២០២០ ដោយគោលដៅ លើកកម្ពស់ការយល់ដឹង កាត់បន្ថយគម្លាតយេនឌ័រ និងផ្តល់សិទ្ធិអំណាចដល់ស្ត្រី។ ទន្ទឹមជាមួយគ្នានោះ អនុវត្តយ៉ាងសកម្មគំនិតផ្តួចផ្តើមអន្តរជាតិនិងថ្នាក់តំបន់ ដើម្បីលើកកម្ពស់ការការពារសិទ្ធិស្ត្រីនិងប្រឆាំងជំទាស់ចំពោះការរើសអើងស្ត្រី។ គោលដៅសមភាពយេនឌ័រនិងការលើកកម្ពស់តួនាទីរបស់ស្ត្រី ដែលជាគោលដៅមួយក្នុងចំណោមគោលដៅសហស្សវត្សរ៍ទាំង ៣ (MDG 2013) នោះ ត្រូវបានវៀតណាមបំពេញបង្ហើយ មុនពេលកំណត់ក្នុងឆ្នាំ ២០១៥ ដែលនាំវៀតណាមក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសទាំងអស់ មានការលុបបំបាត់គម្លាតយេនឌ័រយ៉ាងលឿនបំផុតក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ។

សូមជម្រាបថា ស្ត្រីវៀតណាមស្រូបយកជាង ៥០% នៃចំនួនប្រជាជន និងជិត ៥០% នៃកម្លាំងពលកម្មសង្គម ហើយកំពុងតែចូលរួមកាន់តែស៊ីជម្រៅទៅក្នុងរាល់សកម្មភាពទាំងអស់នៅក្នុងសហគមន៍។ ជាក់ស្តែងគឺ អត្រាស្ត្រីចូលរួមក្នុងរដ្ឋសភានីតិកាលទី ១៤ (អាណត្តិ ២០១៦-២០២១) ឈានដល់ ២៦,៨% ។ អត្រានេះ នាំវៀតណាមក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានចំនួនសមាជិការសភាច្រើនបំផុតនៅក្នុងតំបន់និងពិភពលោក។ ស្ត្រីមានមុខតំណែងជាអ្នកដឹកនាំសំខាន់ៗជាច្រើននៅវៀតណាម ដូចជាសមា ជិកការិយាល័យនយោបាយ ប្រធានរដ្ឋសភា អនុប្រធានរដ្ឋសភា អនុប្រធានរដ្ឋ រដ្ឋមន្រ្តីនិងអនុរដ្ឋមន្រ្តី។ នៅតាមតំបន់នានា ស្ត្រីជាច្រើនបានដើរតួនាទីយ៉ាងសំខាន់នៅគ្រប់កម្រិតនិងគ្រប់វិស័យ ដែលរួមចំណែកក្នុងការដោះស្រាយបញ្ហាសំខាន់ៗ។ ក្រៅពីនោះ នៅមានសហគ្រិនភាពជាស្ត្រីជនជាតិភាគតិច ហើយតួនាទីរបស់ស្ត្រីជនជាតិភាគតិចកំពុងត្រូវបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។

សមិទ្ធិផលដ៏ធំធេងដែលវៀតណាមទទួលបានក្នុងការអនុវត្តសមភាពយេនឌ័រ - ảnh 2តំណាងវៀតណាមបានចូលរួមវេទិកាស្ត្រីសន្តិភាពនិងអភិវឌ្ឍន៍ 

បន្តអនុវត្តសមភាពយេនឌ័រនិងផ្តល់សិទ្ធិអំណាចដល់ស្ត្រី

ទោះបីជាទទួលបានសមិទ្ធិផលជាច្រើនក្នុងការអនុវត្តន៍សមភាពយេនឌ័រក៏ដោយ ប៉ុន្តែនៅវៀតណាម នៅ តែជួបប្រទះនិងបញ្ហាប្រឈម ដោយសារឥទ្ធិពលនៃសេដ្ឋកិច្ចពិភពលោក ក៏ដូចជាការអភិវឌ្ឍខ្លាំងក្លានៃបដិវត្តបច្ចេកវិទ្យា ៤.០ រួមទាំងគ្រោះមហន្តរាយធម្មជាតិ ការប្រែប្រួលអាកាសធាតុ និងការផ្លាស់ប្តូរទំហំនិងរចនាសម្ព័ន្ធរបស់ប្រជាជនទៀតផង។ ប្រការទាំងនេះបានដាក់ចេញនូវបញ្ហាប្រឈមថ្មីៗ ដែលទាមទារឱ្យ វៀតណាមត្រូវបង្កើតគោលនយោបាយនិងមានសកម្មភាពជាក់ស្តែង ដើម្បីរក្សាសមិទ្ធិផលដែលមានស្រាប់ និងដោះស្រាយរាល់បញ្ហាយេនឌ័រនៅសេសសល់ ក៏ដូចជា រាល់បញ្ហាយេនឌ័រកើតមានឡើងនៅក្នុងរយៈពេលខាងមុខនេះ។ ហេតុដូច្នេះ ស្ថាប័នមានសមត្ថកិច្ចនានារបស់វៀតណាមកំពុងរៀបចំ និងដាក់ជូននាយករដ្ឋមន្រ្តីដើម្បីផ្សព្វផ្សាយអោយប្រើប្រាស់យុទ្ធសាស្ត្រជាតិស្តីពីសមភាពយេនឌ័រសម្រាប់ដំណាក់កាល ២០២១ - ២០៣០ ស្របតាមច្បាប់ស្តីពីសមភាពយេនឌ័រ។ លើសពីនេះទៅទៀត អនុវត្តប្រកបដោយប្រសិទ្ធភាព នូវគោលដៅអភិវឌ្ឍន៍ចីរភាព របស់អង្គការសហប្រជាជាតិនិងរបស់វៀតណាម រួមទាំងអនុសញ្ញា CEDAW និងកិច្ចព្រមព្រៀងអន្តរជាតិពាក់ព័ន្ធដទៃទៀត។ យ៉ាងណាមិញ វៀតណាមក៏រួមបញ្ចូលរវាងសមភាពយេនឌ័រនិងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី ដែលជាគោលដៅមួយ ក្នុងចំណោមគោលដៅទាំង ១៧ នៃកម្មវិធីគោលដៅអភិ វឌ្ឍន៍ចីរភាព ទៅក្នុងបណ្តាកម្មវិធីគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ធ្វើជាមូលដ្ឋានគ្រឹះចាំបាច់សម្រាប់ប្រទេសវៀតណាមមួយ មានសន្តិភាព វិបុលភាព និងមានការអភិវឌ្ឍគ្រប់ជ្រុងជ្រោយប្រកបដោយចីរភាព។ ប្រការគួរឱ្យកត់សម្គាល់បំផុត នោះគឺឆ្នាំ ២០១៩ វៀតណាមបានអនុម័តលើក្រមច្បាប់ការងារ ដោយមានឯកសិទ្ធិស្របច្បាប់ចំនួន ១១ សម្រាប់ពលករជាស្ត្រី។ ប្រការនេះបានបំពេញបន្ថែមនូវយន្តការគោលនយោ បាយក្នុងការជំរុញសមភាពយេនឌ័រនៅវៀតណាមអោយបានស្របតាមស្ថានភាពថ្មី និងជួយវៀតណាម ក្លាយជាប្រទេសឈានមុខគេក្នុងតំបន់ក្នុងការគោរពសិទ្ធិជាមូលដ្ឋានរបស់ពលការិនី ស្របតាមអនុសញ្ញាអន្តរជាតិ និងបណ្តាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី ដែលវៀតណាមបានចូលរួមផងដែរ។

រំដោះនិងការអភិវឌ្ឍគ្រប់ជ្រុងជ្រោយរបស់ស្ត្រីគឺជាគោលដៅមួយក្នុងចំណោមគោលដៅនៃបដិវត្តវៀតណាម។ វៀតណាមមានគោលការណ៍ណែនាំ គោលនយោបាយនិងសមិទ្ធិផលជាច្រើនក្នុងការអនុវត្តការរំដោះស្ត្រី បង្កលក្ខណៈងាយស្រួលដើម្បីស្ត្រីអភិវឌ្ឍន៍ ដែលត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់និងវាយតម្លៃខ្ពស់។ សមិទ្ធិផលទាំងនេះនឹងត្រូវបានវៀតណាមបន្តរក្សា និងខិតខំដើម្បីឈានដល់កម្រិតខ្ពស់ថែមទៀតនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ