ស្មារតីថ្មី និងកម្លាំងចលករថ្មីដើម្បីអភិវឌ្ឍប្រទេសជាតិ
(VOVWORLD) -សន្និបាតលើកទី ១១ នៃគណកម្មាធិការមជ្ឈឹមបក្សនីតិកាលទី ១២ ទើបនឹងបានបិទបញ្ចប់នាចុងសប្ដាហ៍កន្លងទៅ ក្រោយរយៈពេល ៦ ថ្ងៃធ្វើការ នៅទីក្រុងហាណូយ។ លទ្ធផលនៃសន្និបាតនេះបានសរឲ្យឃើញការប្ដេជ្ញាចិត្តយ៉ាងខ្លាំងក្លា ដើម្បីសម្រេចរាល់ភារកិច្ចដែលបានដាក់ចេញ ព្រមទាំងបង្កើតកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍនៃប្រទេសជាតិក្នុងដំណាក់កាលខាងមុខ។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញថ្លែងសន្និដ្ឋាននៃសន្និបាតមជ្ឈឹមលើកទី១១ (រូបថត៖ dangcongsan.vn) |
បន្តជំរុញខ្លាំងលើគ្រប់ជ្រុងជ្រោយ និងព្រមៗគ្នានូវបុព្វហេតុផ្លាស់ប្ដូរថ្មី
ខ្លឹមសារដ៏សំខាន់នៅក្នុងសន្និបាតមជ្ឈឹមលើកទី ១១ គឺបានពិភាក្សា និងផ្តល់មិតទៅលើសេចក្ដីព្រៀងឯកសារ ដើម្បីដាក់ជូនមហាសន្និបាតលើកទី ១៣ របស់បក្ស មុនពេលដាក់ជូនមហាសន្និបាតបក្សភាគគ្រប់ជាន់ថ្នាក់ ដើម្បី ផ្ដល់មតិ។ ហេតុដូច្នេះហើយ មជ្ឈឹមបានសំណូមពរឲ្យត្រូវទទួលស្គាល់រាល់សមិទ្ធិផលដែលទទួលបាននារយៈពេលកន្លងទៅ ដោយស្មារតីសត្យានុម័ត ចំនឹងការពិត និងមិនលម្អៀង។ ពិតណាស់ថា រយៈពេល ៣៥ ឆ្នាំ នៃការផ្លាស់ប្ដូរថ្មី គឺជាដំណាក់កាលប្រវត្តិសាស្ត្រដ៏សំខាន់ក្នុងដំណើការអភិវឌ្ឍន៍ប្រទេសជាតិ។ កម្មវិធីនយោបាយឆ្នាំ១៩៩១ បំពេញបន្ថែម និងអភិវឌ្ឍន៍ កម្មវិធីនយោបាយឆ្នាំ ២០១១ បន្តជាទង់ស្មារតី ទង់ប្រយុទ្ធ ដោយបានប្រមូលផ្ដុំ និងលើកទឹកចិត្តដល់បក្សទាំងមូល ប្រជាជនទាំងមូល; ជាមូលដ្ឋានគ្រឹះដើម្បីបក្សបន្តអភិវឌ្ឍន៍ប្រព័ន្ធទ្រឹស្ដីអំពីសង្គមនិយម។ ទោះជាយ៉ាងណាក៏ដោយ ប្រតិភូដែលបានចូលរួមសន្និបាតនេះក៏បានអះអាងថា ក្នុងដំណើរការអភិវឌ្ឍន៍ នៅតែមានបញ្ហាធំៗដ៏ស្មុគស្មាញជាច្រើន ដែលត្រូវដោះស្រាយ ដើម្បីនាំប្រទេសអភិវឌ្ឍន៍ប្រកបដដោយចីរភាព។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានអះអាងថា៖
“បន្តមានគោលការណ៍ និងដំណោះស្រាយសមស្របជាវិជ្ជមាន សំដៅជំរុញខ្លាំងថែមទៀតនូវបុព្វហេតុឧស្សាហូបនីយកម្ម ទំនើបកម្ម ផ្លាស់ប្ដូរថ្មីរូបសណ្ឋានកំណើន រៀបចំខឿនសេដ្ឋកិច្ចឡើងវិញ សុក្រឹតរបៀបរបបអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចទីផ្សារ តាមទិសសង្គមនិយមជាដើម។ ព្រមទាំងបន្តធ្វើការសិក្សាស្រាវជ្រាវ ពិភាក្សា ស្រុះចិត្តគំនិតគ្នាខ្ពស់ជាងអំពីគោលដៅ ទស្សនៈ និងបញ្ហាថ្មីៗ បញ្ហាពិបាក ជាពិសេសគឺទំនាក់ទំនងរវាងការផ្លាស់ប្ដូរថ្មី ស្ថិរភាព និងការអភិវឌ្ឍ; រវាងការផ្លាស់ប្ដូរថ្មីសេដ្ឋកិច្ច និងផ្លាស់ប្ដូរថ្មីនយោបាយ; រវាងការអភិវឌ្ឍកម្លាំងផលិត និងការកសាង ព្រមទាំងសុក្រឹតទំនាក់ទំនងផលិតកម្មក្នុងសង្គមនិយមជាបណ្ដើរៗ”។
រក្សារឹង នាំនូវល្បឿនកំណើន
នៅក្នុងសន្និបាតនេះ មជ្ឈឹមបានធ្វើការពិចារណា វិភាគលើស្ថានភាពជាក់ស្ដែងយ៉ាងស្អិតល្អន់លើវិស័យ ផ្នែក និងខេត្ត ក្រុងនានាដើម្បីពិភាក្សា ដើម្បីវាយតម្លៃយ៉ាងសត្យានុម័តលើស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងថវិការដ្ឋឆ្នាំ២០១៩។ អង្គសន្និបាតបានអះអងថារាល់លទ្ធផល សមិទ្ធិផល ដែលទទួលបានក្នុងឆ្នាំ ២០១៩ បានបង្កើតសន្ទុះ និងកម្លាំងចលករថ្មី ដើម្បីសម្រេចរាល់គោលដៅ និងភារកិច្ចដែលបានដាក់ចេញសម្រាប់ឆ្នាំ២០២០ និង រយៈពេល ៥ ឆ្នាំ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ ២០២០។ ទន្ទឹមនឹងនេះ មជ្ឈឹមក៏បានធ្វើការវិភាគ និងព្យាករណ៍មានមូលដ្ឋានវិទ្យាសាស្ត្រ ដោយឈរលើស្ថានភាពពិភពលោក ក្នុងស្រុក ជាពិសេសគឺស្ថានភាពសមុទ្រខាងកើត សំដៅយល់ដឹងអំពីស្ថានភាព កាលានុវត្ថភាព ការលំបាកសាកល្បង នាពេលខាងមុខ ដែលត្រូវខិតខំប្រឹងប្រែងជំនះពុះពារ។ ហេតុដូច្នេះហើយ មជ្ឈឹមបានសង្កេតឃើញថាចាំបាច់ត្រូវតាមដាន ធ្វើបច្ចុប្បន្នភាពស្ថានភាព ខិតខំប្រឹងប្រែងដើម្បីសម្រេចគោលដៅ និងភារកិច្ចសម្រាប់ឆ្នាំ ២០១៩ - ២០២០ ប្រកបដោយជោគជ័យ។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានឲ្យដឹងថា៖
“ក្នុងឆ្នាំ ២០២០ យើងបន្តពង្រឹង និងពង្រីកមូលដ្ឋានគ្រឹះម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា លើកកម្ពស់ទិន្នផល គុណភាព ប្រសិទ្ធភាព ភាពម្ចាស់ការ និងកម្លាំងប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច។ ជំរុញខ្លាំងការផ្លាស់ប្ដូរថ្មី សុក្រឹតរបៀបរបប ជំរុញប្រភពកម្លាំង; បង្កើតបរិយាកាសវិនិយោគ ធ្វើអាជីវកម្មជ្រះស្រឡះ និងអំណោយផល ; ជំរុញល្បឿនអនុវត្តន៍គម្រោងជាតិដ៏សំខាន់ៗ; ពង្រីកល្អនូវតួនាទីរបស់វិស័យសេដ្ឋកិច្ច ទីក្រុងធំៗ ទីផ្សារក្នុងស្រុក បណ្ដាវិស័យសេវាកម្ម និងទេសចរណ៍។ ពង្រឹងវិស័យការពារជាតិ រក្សាយ៉ាងរឹងមាំនូវសន្តិសុខជាតិ ប្ដេជ្ញា តស៊ូ ការពារអធិបតេយ្យភាព សិទ្ធិ អធិបតេយ្យភាពកោះសមុទ្រ យ៉ាងស្វិតស្វាញ ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ”។
ការដែលសន្និបាតលើកទី ១១ នៃគណកម្មាធិការមជ្ឈឹមបក្សនីតិកាលទី ១២ ទទួលបានការស្រុះចិត្តគំនិតគ្នាយ៉ាងខ្ពស់អំពីគោលមាគ៌ា និងគោលនយោបាយអភិវឌ្ឍន៍ប្រទេសជាតិនាពេលខាងមុខ ក៏ដូចជាអះអាងយ៉ាងច្បាស់លាស់អំពីការសាកល្បង ដែលប្រទេសជាតិត្រូវប្រឈមនោះ នឹងរួមចំណែកជួយវៀតណាមបន្សាំនឹងការវិវឌ្ឍ និងឥទ្ធិពលថ្មី ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ៕