(VOVworld)-កិច្ចប្រជុំលើកទី២រដ្ឋសភាវៀតណាមនីតិកាលទី១៤បានបិទបញ្ចប់ប្រ
កបដោយជោគជ័យនាព្រឹកថ្ងៃទី២៣វិច្ឆិកានៅទីក្រុងហាណូយ បានសម្រេចនូវលទ្ធ
ផលសំខាន់ៗជាច្រើនលើតួនាទីទាំងបីគឺ នីតិបញ្ញត្តិ ឃ្លាំមើលកំពូលនិងសម្រេចនូវ
បញ្ហាសំខាន់របស់ប្រទេសជាតិ។ លទ្ធផលនៃកិច្ចប្រជុំនេះជាថ្មីម្តងទៀតបញ្ជាក់
ច្បាស់ ស្មារតីផ្លាស់ប្តូរថ្មី សាមគ្គីភាព ការច្នៃប្រឌិតនិងសកម្មភាពដើម្បីផលប្រយោជ
ន៍របស់ ប្រជាជន របស់មាតុប្រទេស។
|
ទិដ្ឋភាពនៃកិច្ចប្រជុំកលើកទី១រដ្ឋសភាវៀតណាមនីតិកាលទី១៤ |
កិច្ចប្រជុំលើកទី២ រដ្ឋសភាវៀតណាមនីតិកាលទី១៤បានប្រព្រឹត្តទៅក្នុងរយៈ
ពេល១ខែដោយមានភារកិច្ចសំខាន់ៗជាច្រើនដូចជា សម្រេចប្រព័ន្ធផែនការរយៈ
ពេលមធ្យមលើវិស័យហិរញ្ញវត្ថុនិងវិនិយោគ បន្តសកម្មភាពពង្រឹងប្រព័ន្ធច្បាប់ស្តីពី
សិទ្ធិមនុស្ស អំពីយន្តការសេដ្ឋកិច្ចទីផ្សារ កែលំអបរិយាកាសធ្វើអាជីវកម្មនិងអនុវត្ត
សិទ្ធិឃ្លាំមើលកំពូលតាមរយៈសកម្មភាពសួរដេញដោលផងដែរ។
ជាលើកដំបូងសម្រេចលើប្រព័ន្ធផែនការរយៈមធ្យមស្តីពីហិរញ្ញវត្ថុនិង
វិនិយោគ
ចំណុចលោតផ្លោះក្នុងការសម្រេចរាល់បញ្ហាសំខាន់ៗរបស់ប្រទេសជាតិគឺ
នៅក្នុងកិច្ចប្រជុំនេះ រដ្ឋសភាបានពិនិត្យ ពិភាគ្សានិងអនុម័តលើខ្លឹមសារមួយចំនួន
ស្តីអំពី បញ្ហាសេដ្ឋកិច្ច។នោះគឺវាយតម្លៃចំពោះលទ្ធផលអនុវត្តផែនការអភិវឌ្ឍន៍
សេដ្ឋកិច្ច សង្គម ថវិការរដ្ឋឆ្នាំ២០១៦ ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមឆ្នាំ២០១៧
ផែនការ ហិរញ្ញវត្ថុរយៈពេល៥ឆ្នាំនិងបញ្ហាសំខាន់ៗមួយចំនួនទៀត។នេះជាលើក
ដំបូងដែល រដ្ឋសភាបានសម្រេចលើប្រព័ន្ធផែនការរយៈមធ្យមស្តីពីហិរញ្ញវត្ថុនិង
វិនិយោគដែល មានការតភ្ជាប់ទាំងក្នុងរយៈពេលខ្លី មធ្យមនិងយូរអង្វែង។ លោក
Hoang Ngan សមាជិកសភាមណ្ឌលក្រុងហូជីមិញបានវាយតម្លៃថា៖
“នៅក្នុងកិច្ចប្រជុំនេះ រដ្ឋសភាបានអនុម័តលើសេចក្តីសម្រេចចិត្តសំខាន់ៗ
ជាច្រើនដែលក្នុងនោះមានសេចក្តីសម្រេចចិត្តស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម
សេចក្តីសម្រេចចិត្តអំពីហិរញ្ញវត្ថុ វិនិយោគសាធារណៈ និងសេចក្តីសម្រេចចិត្តស្តីពី
ការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ។ប្រការគួរឲ្យកត់សម្គាល់គឺក្នុងសេចក្តី
សម្រេចចិត្តទាំងអស់នេះសុទ្ធតែមានគោលដៅជាក់ស្តែង”។
រីឯ លោក Bui Van Phuong សមាជិកសភាមណ្ឌល Ninh Binh បានចាត់ទុកថា
“ផ្តើមចេញពីស្ថានភាពជាក់ស្តែងរបស់ប្រទេសជាតិបច្ចុប្បន្ននោះ អង្គប្រជុំក៏មិន
គេចវេសពីបញ្ហាមួយចំនួនដូចជាហិរញ្ញវត្ថុនិងបំណុលសាធារណឡើយ។ ប្រកា
សផែនកា ហិរញ្ញវត្ថុជាស្មារតីស្មោះត្រង់ចំពោះប្រជាជន។ការផ្សព្វផ្សាយព័ត៌មាន
បើកទូលាយ គឺ ដើម្បីប្រជាជនយល់ពីបញ្ហានីមួយៗនិងមានការចែករំលែក”។
ផ្លាស់ប្តូរថ្មីក្នុងការពិភាគ្សា
លក្ខណៈខុសប្លែកនៃកិច្ចប្រជុំលើកទី២រដ្ឋសភាវៀតណាមនីតិកាលទី១៤ គឺ
សមាជិក សមាជិកាមានពេលវេលាសម្រាប់ជជែកវែកញែកនៅសាលប្រជុំឬនៅ
ក្នុងសម័យសួរដេញដោលចំពោះសមាជិករដ្ឋាភិបាលផងដែរ។ ចំណុចថ្មីនេះបាន
ជួយ បំភ្លឺច្បាស់ភ្លាមៗនូវបញ្ហាមួយចំនួន តាមនោះដាក់ចេញការសន្និដ្ឋានទូទៅ
សមស្របទៅ នឹងស្ថានភាពជាក់ស្តែង។ លោក Hoang Quang Ham សមាជិកស
ភាមណ្ឌល Phu Tho បានលើកមតិថា៖
“សកម្មភាពរបស់រដ្ឋសភាបានបញ្ជាក់នូវយោបល់ច្បាស់លាស់។ តាមនោះ រដ្ឋ
សភាបានលើកកំពស់សកម្មភាពនិងទទួលបាន។ គោលដៅសារវ័ន្តមួយចំនូននៅ
ក្នុងកិច្ចប្រជុំនេះគឺធានាគុណភាពនិងលក្ខណៈងាយស្រួលក្នុងការប្រតិបត្តិ”។
ចំណុចគួរឲ្យកត់សម្គាល់មួយទៀតក៏ត្រូវបានសមាជិកសភានិងអ្នកបោះឆ្នោត
ទទួលស្គាល់គឺនៅក្នុងកិច្ចប្រជុំនេះ សមាជិក សមាជិកាសភាថ្មីសុទ្ធតែបានបង្ហាញមតិ
របស់ខ្លួនដោយស្មារតីស្មោះត្រង់និងមានគុណភាពខ្ពស់។ប្រការនេះសរឲ្យឃើញនូវ
អាកប្បកិរិយាធ្វើការម៉ឺងមាត់របស់សមាជិក សមាជិកា ដើម្បីយកបញ្ហានៃជីវភាពរស់ នៅមកពិភាគ្សាក្នុងសាលប្រជុំ។
កិច្ចប្រជុំលើកទី២ រដ្ឋសភាវៀតណាមនីតិកាលទី១៤ជាកិច្ចប្រជុំមួយបញ្ជាក់
ច្បាស់នូវស្មារតីផ្លាស់ប្តូរថ្មី សាមគ្គីភាពនិងមានការច្នៃប្រឌិត។ កត្តាទាំងអស់នេះបាន
រួមចំណែកលើកកំពស់គុណភាពនៃសកម្មភាពរបស់រដ្ឋសភាវៀតណាម៕