ស្រុះចិត្តគំនិតគ្នា អនុវត្តន៍ជាក់ស្ដែងគោលដៅអភិវឌ្ឍន៍

(VOVWORLD) - រដ្ឋាភិបាលវៀតណាមទើបបានសុក្រិត ក្រោយពីរដ្ឋសភានីតិកាលទី ១៤ បានផ្ដល់សច្ចាប័នលើសមាជិក សមាជិការ ដោយគួបផ្សំគ្នារវាងការស្នងបទពិសោធន៍ និងការផ្លាស់ប្ដូរថ្មី។ នេះគឺជាតម្រូវការចាំបាច់ ដើម្បីដឹកនាំប្រទេសជាតិអនុវត្តន៍គោលដៅខិតខំប្រឹងប្រែងដល់ពាក់កណ្ដាល សតវត្សរ៍ទី ២១ នឹងក្លាយទៅជាប្រទេសអភិវឌ្ឍន៍ ដែលមានប្រាក់ចំណូលខ្ពស់ តាមទិសសង្គមនិយមផងដែរ។
ស្រុះចិត្តគំនិតគ្នា អនុវត្តន៍ជាក់ស្ដែងគោលដៅអភិវឌ្ឍន៍ - ảnh 1សកម្មភាពបោះឆ្នោតជ្រើសតាំងថ្នាក់ដឹកនាំ (រូបថត៖ TTXVN)

សមាជិក សមាជិការថ្មីនៅក្នុងគណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាលវៀតណាមសុទ្ធតែមានបទពិសោធន៍ការងារយ៉ាងកម្រាស់ ហើយធ្លាប់កាន់តំណែងដ៏សំខាន់ៗជាច្រើននៅតាមខេត្ត ក្រុង ឬក្រសួង ស្ថាប័ន ដោយបានបន្យល់ទុកនូវសញ្ញាសម្គាល់ជាច្រើននៅក្នុងតំណែងនីមួយ។

ត្រៀមខ្លួនជាស្រេចដើម្បីចាប់ផ្តើមធ្វើការភ្លាមៗ

កិត្តិយស និងមោទនភាពគឺជាប្រការដែលរដ្ឋមន្រ្តីថ្មីបានបង្ហាញនៅពេលដែលរដ្ឋសភា បានផ្ដល់សច្ចាប័នកាន់ដំណែងជាប្រមុខក្រសួង។ កម្មាភិបាលទាំងនេះសុទ្ធតែមានការយល់ដឹងថា កាន់ដំណែងក្នុងបរិបទ ដែលប្រទេសជាតិកំពុងបន្តជំរុញខ្លាំងការងារផ្លាស់ប្ដូរថ្មីដ៏ទំលំទូលាយនិងព្រមៗគ្នាតាមស្មារតីសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្សគឺ តម្រូវឲ្យកម្មាភិបាលគ្រប់រូបត្រូវបន្តផ្លាស់ប្ដូរថ្មី បង្កើតការផ្លាស់ប្ដូរយ៉ាងខ្លាំងក្លាប្រកបដោយប្រសិទ្ធភាពថែមទៀតនាពេលខាងមុខ។ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក Ho Duc Phoc បានចាត់ទុកថា៖ “ក្នុងអាណត្តិនេះ យើងខ្ញុំចាត់ទុកថា ដំបូងបង្អស់គឺត្រូវជំនះពុះពារលើ រាល់ការ លំបាកសាកល្បង ដើម្បីជំរុញខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ បង្កើនភាពធន់ និងសមត្ថភាពប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច ដោយជួយសម្រួលសហគ្រាសអភិវឌ្ឍន៍ កែលម្អជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជាផ្ដោតសំខាន់លើការកែលម្អប្រភពចំណូលផងដែរ”។

យោងតាមរដ្ឋមន្រ្តីការបរទេស លោក Bui Thanh Son បានអោយដឹងថា មហាសន្និបាតលើកទី ១៣ របស់បក្សបានដាក់ចេញគោលមាគ៌ាកិច្ចការបរទេសជាក់ស្ដែង៖ ឥតងាករេ ប្រកាន់ខ្ជាប់នូវគោលមាគ៌ាកិច្ចការបរទេស ឯករាជ្យ ម្ចាស់ការ សន្តិភាព សហប្រតិបត្តិការ អភិវឌ្ឍន៍ពហុភាគីនីយកម្ម និងធ្វើពិពិធកម្ម នូវទំនាក់ទំនងការបរទេស ធ្វើសមាហរណកម្មដោយម្ចាស់ការនិងស៊ីជម្រៅ។ លោកបានអះអាងថា៖ “យើងត្រូវអនុវត្តន៍ជាក់ស្ដែងនូវគោលមាគ៌ាកិច្ចការបរទេស នៃមហាសន្និបាតលើកទី ១៣ របស់បក្សនាំចូលទៅក្នុងភាពជាក់ស្ដែង ព្រមទាំងពង្រឹង និងពង្រីកទំនាក់ទំនងជាមួយដៃគូទាំងអស់។ នៅពេលដែលយើងមានទំនាក់ទំនងដ៏ល្អប្រសើរជាមួយបណ្ដាប្រទេសទាំងនោះ ហើយគឺបរិយាកាសសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការរបស់យើងនឹងរឹងមាំយ៉ាងពិតប្រាកដផងដែរ”។

ស្រុះចិត្តគំនិតគ្នា អនុវត្តន៍ជាក់ស្ដែងគោលដៅអភិវឌ្ឍន៍ - ảnh 2ទិដ្ឋភាពនៃកិច្ចប្រចុំពេញអង្គរដ្ឋសភា (រូបថត៖ Trần Hải)

ក្ដីជឿជាក់របស់សាធារណៈមតិ

សាធារណៈមតិបានវាយតម្លៃថា សមាជិក សមាជិការថ្មី នៃរដ្ឋាភិបាលគឺជាកម្មាភិបាល ដែលមានទស្សនៈជាក់ស្ដែង ហើយធ្វើសកម្មភាពដ៏សកម្ម ហើយអាចសម្រេចបានគោលដៅជាក់ស្ដែង ឲ្យសមស្របនឹងការតម្រង់ទិសដៅ និងគោលមាគ៌ានយោបាយ ដែលមហាសន្និបាតលើកទី ១៣ របស់បក្សបានដាក់ចេញ។ សាធារណៈមតិមានក្ដីសង្ឈឹមថាលោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងសមាជិក សមាជិការរដ្ឋាភិបាលនឹងបន្តពង្រីកបញ្ញា សមត្ថភាព បន្តជោគជ័យនៃអាណត្តិមុនៗ ដើម្បីដឹកនាំប្រទេសជាតិឲ្យកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។ លោក Vu Quoc Cu ពលរដ្ឋម្នាក់នៅសង្កាត់  Duc Xuan ទីក្រុង Bac Kan បានសំណេះសំណាលថា៖ “ខ្ញុំសង្ឃឹមថាលោកនាយករដ្ឋមន្រ្តី និងសមាជិករដ្ឋាភិបាលនៃអាណត្តិថ្មីនឹងគ្រប់គ្រង ពង្រីកសមិទ្ធិផលនៃអាណត្តិរដ្ឋាភិបាលមុនៗ។ ទន្ទឹមនឹងនេះ ធ្វើការកែលម្អយ៉ាងសកម្មក្នុងអាណត្តិថ្មី ដើម្បីអនុវត្តន៍គោលដៅពីរទន្ទឹមគ្នាប្រកបដោយជោគជ័យ ពោលគឺប្រយុទ្ធប្រឆាំងជំងឺរាតត្បាតផង និងផលិតកម្ម អភិវឌ្ឍន៍សេដ្ឋកិច្ចផង នាំប្រទេសជាតិអភិវឌ្ឍន៍តាមគោលដៅនៃមហាសន្និបាតលើកទី ១៣ របស់បក្ស ក្នុងអាណត្តិថ្មីនេះផងដែរ”។

នាពេលខាងមុខ ក្រៅពីភាពងាយស្រួលនោះ វៀតណាមក៏ត្រូវប្រឈមនឹងការសាកល្បងជាច្រើនដូចជាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ការកែទម្រង់សេដ្ឋកិច្ចតាមសំណូមពរនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីៗ បន្តទាក់ទាញការវិនិយោគបរទេសជាដើមនោះ ក្បាលម៉ាស៊ីនរដ្ឋាភិបាលថ្មីជាមួយសមាជិក ដែលមានគំនិតច្នៃប្រឌិត ពេញទៅដោយសេចក្ដីខ្លៀវក្លា នឹងនាំវៀតណាមតណាមជំនះពុះពារលើការលំបាកសាកល្បងទាំងនេះ ដើម្បីប្រទេសជាតិបន្តឆ្ពោះទៅអភិវឌ្ឍន៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ