ស៊ីរីប្រឈមមុខនឹងគ្រោះអាសន្នកើតមានឡើងសង្រ្គាមស៊ីវិលជាថ្មីម្តងទៀត
ANH HUYEN -  
(VOVworld)- នាពេលថ្មីៗនេះ ភាគីប្រឆាំងនៅស៊ីរីបានដកខ្លួនចេញពីកិច្ចចរចាសន្តិ
ភាពជាផ្លូវការនៅទីក្រុងហ្សឺណែវប្រទេសស្វីស ដោយលើកយកមូលហេតុថា ប្រឆំាង ជំទាស់ចំពោះស្ថានភាពសន្តិសុខនិងមនុស្សធម៌ដែលកំពុងចុះអន់ខ្សោយលើទូទាំង
ប្រទេស។ កាយវិការថ្មីនេះ នឹងធ្វើឲ្យដំណើរការស្វែងរកសន្តិភាពដែលអូសបន្លាយ ៦ឆ្នាំក្រោយសង្គ្រាមស៊ីវិលនៅស៊ីរី ធ្លាក់ក្នុងភាពទាល់ច្រកទាំងស្រុងនិងគ្រោះអាសន្ន
កើតមានឡើងសង្គ្រាមស៊ីវិលថ្មីគឺខ្ពស់ណាស់។
|
ប្រធានក្រុមចរចារស៊ីរី លោក Bashar al-Jaafari នៅក្នុងសន្និសីទកាសែតនាថ្ងៃទី២០មេសា (រូបថតៈ TTXVN) |
ក្នុងសេចក្តីប្រកាសនាថ្ងៃទី១៨មេសា តំណាងភាគីប្រឆាំង Riad Hijad បាន
ឲ្យដឹងថា មិនអាចទទួលយកបានកិច្ចចរចារជាបន្តនៅទីក្រុងហ្សឺណែវ ខណៈ ពេលដែលស្ថានភាពអំពើហឹង្សានៅតែកើតមានឡើងជាបន្តបន្ទាប់ដើយមិនអើពើ ទៅនឹងបទឈប់បាញ់ទទួលបានមុននោះ។ ដោយហេតុនេះភាគីប្រឆាំងបាន សម្រេចដកខ្លួនចេញពីកិច្ចចរចាជាផ្លូវការ ព្រមទាំងប្រកាសថា អនុវត្តការវាយ ប្រហារមួយប្រឆាំងនឹងទាហានរដ្ឋាភិបាលនៅទីក្រុង Latakia ស្ថិតលើឆ្នេសមុទ្រ
មេឌីទែរ៉ាណេ។ ដោយសេចក្តីប្រកាសនេះ ការដែលភាគីប្រឆាំងត្រឡប់មកតុ ចរចារវិញគឺមិនអាចទៅរួចឡើយ ក្នុងពេលជាមួយគ្នានោះ បំរ៉ែបំរួលើសមរភូមិ
កាន់តែអាក្រក់ទៅៗ ធ្វើឲ្យសហគមន៍អន្តរជាតិព្រួយបារម្ភថា នឹងកើតមានឡើង សង្គ្រាមស៊ីវិលជាថ្មីម្តងទៀត។
ការខ្វែងគំនិងដែលពិបាកឆ្លងកាត់
យោងតាមមូលហេតុដែលភាគីប្រឆាំងនាំចេញនោះ គឺដោយសាររាល់កិច្ច ចរចារសន្តិភាពគ្មានសញ្ញាណាមួយបញ្ជាក់អំពីការដកសិទ្ធិអំណាចរបស់ប្រធា
នាធិបតី Assad ទេ។ ម្យ៉ាងវិញទៀត ភាគីប្រឆំាងក៏បានចោទប្រកាន់រដ្ឋអំណាច ស៊ីរីមិនគោរពបទឈប់បាញ់ ខណៈពេលដែលបានអនុវត្តសកម្មភាពយោធានៅ
ខេត្ត Aleppo ជាបន្តបន្ទាប់។ប្រតិកម្មទៅនឹងសេចក្តីសម្រេចរបស់ភាគីប្រឆាំង
នោះរដ្ឋាភិបាលស៊ីរីបានរិះគន់ទួរគី អ៊ីស្រាអែលនិងអារ៉ាប៊ីសាអូឌីតឈរនៅខាង ក្រោយការបែកបាក់នេះ។តំណាងរដ្ឋាភិបាលស៊ីរីបានអះអាងថា នេះជាសក្ខី
ភាពបញ្ជាក់ថាភាគីប្រឆាំគ្មានសុឆ័ន្ទៈនយោបាយដើម្បីកិច្ចចរចាអាចប្រព្រឹត្ត
ទៅយ៉ាងរលូននិងមានការទទួលខុសត្រូវនៅឡើយ។
|
លោក Riad Hijab នៅក្នុងសន្និសីទកាសែតនាថ្ងៃទី១៩មេសា |
រហូតមកដល់ពេលនេះ បន្ទាប់ពីការខិតខំប្រឹងប្រែងជាច្រើនមក រដ្ឋាភិបាល និងភាគីប្រឆាំងនៅស៊ីរីគ្រាន់តែទទួលបានកិច្ចព្រមព្រៀងរួមតែមួយគត់ស្តីពីការ កសាងដំណើរការអន្តរកាលនយោបាយ ខណៈដែលភាពខុសគ្នាធំបំផុតគឺស្ថិត ក្នុងការបកស្រាយកិច្ចព្រមព្រៀងនេះ ជាពិសេសគឺអំពីតួនាទីរបស់ប្រធានាធិបតី
Al – Assad។ភាគីប្រឆាំងនិងរដ្ឋអំណាច Damascus ដោយមានការគាំទ្រ របស់រុស្ស៊ី
និងអាមេរិកនោះ គឺតែងតែមានការខ្វែងគំនិតអំពីបញ្ហាអនាគតរបស់ លោក Al-
Assad។ ពោលគឺរុស្ស៊ីបានដាក់លក្ខ័ណ្ឌឲ្យរក្សារដ្ឋាភិបាលបច្ចុប្បន្នប៉ុន្តែអាមេរិក
បានបដិសេធមិនយល់ព្រមជាដាច់ខាត។
ភាពតានតឹងឡើងជណ្តើ
តាមតួរលេខរបស់អង្គការតាមដានសិទ្ធិមនុស្សស៊ីរីថា ចំនួនប្រជាជនស៊ីវិល ត្រូវស្លាប់នៅក្នុងរាល់ការប៉ះទង្គិចគ្នានាពេលថ្មីនេះនៅ Aleppo គឺស្ថិតក្នុងកម្រិត
ខ្ពស់បំផុត គិតតាំងពីបទឈប់បាញ់មានសុពលភាពចាប់ពីថ្ងៃទី២៧កុម្ភៈមក។ ត្រឹមតែក្នុងថ្ងៃទី១៩មេសាប៉ុណ្ណោះ យ៉ាងហោចណាស់មានប្រជាជនស៊ីវិលចំនួន
៤៤នាក់ ត្រូវស្លាប់ក្នុងការវាយប្រហារតាមជើងអាកាសរបស់រដ្ឋអំណាចតម្រង់
ទៅលើផ្សារ ចំនួនពីរនៅខេត្ត Idlib ប៉ែកពាយ័ព្យប្រទេសនេះ។ និយាយរួមគឺ
សង្គ្រាមស៊ីវិល ដែលអូសបន្លាយរយៈពេល៦ឆ្នាំនៅស៊ីរីនោះបានឆក់យកជីវិត
របស់មនុស្សជាង ២៧០ពាន់នាក់និងបណ្តាលឲ្យមនុស្សរាប់លាននាក់ទៀតត្រូវ
ចាកចេញពីស្រុក កំណើតទៅសុំសិទ្ធិជ្រកកោនហើយបណ្តាលឡើងវិបត្តិអន្តោ
ប្រវែសន៍ធំបំផុត នៅទ្វីបអឺរ៉ុប។
នាបច្ចុប្បន្ន ដោយមិនអើពើដល់ការដែលភាគីប្រឆាំងនៅស៊ីរីដកខ្លួនចេញពី
តុចរចារនោះ រាល់ការខំប្រឹងប្រែងការទូតនៅប្រព្រឹត្តទៅជាបន្តបន្ទាប់។ បេសកជន
ពិសេសនៃអ.ស.ប Staffan de Mistura នៅបន្តរៀចំជំនួបសន្ទនារវាង ភាគីនានា សំដៅចាប់ផ្តើមឡើងវិញកិច្ចចរចារសន្តិភាពនៅក្នុងសប្តាហ៍នេះ។ ប៉ុន្តែ សំនួរដែល
បានចោទឡើងក្នុងពេលនេះ គឺ ធ្វើយ៉ាងម៉េចដើម្បីបញ្ចប់សង្គ្រាមស៊ីវិលនាបច្ចុប្បន្ន
បាន ខណៈពេលដែលភាគីទាំងអស់នៅខ្វែងគំនិតអំពីអនាគតរបស់ ប្រធានាធិបតី
Bashar al-Assad នោះ។ ដំណោះស្រាយនយោបាយមួយសម្រាប់ ស៊ីរីហាក់ដូចជា
ពិបាក្លាយទៅជាការពិត៕
ANH HUYEN