ស៊ីរី៖ផ្លូវកសាងប្រទេសជាតិឡើងវិញពោរពេញទៅដោយជាតិការលំបាក ។

                     

ស៊ីរី៖ផ្លូវកសាងប្រទេសជាតិឡើងវិញពោរពេញទៅដោយជាតិការលំបាក ។ - ảnh 1

Vovworld-ចូលរួមការបោះ ឆ្នោត​ប្រធានាធិបតី​លើកនេះមានបេក្ខជនចំនួន៣រូបគឺ
លោក បាស្ហា អាល់អាសាដប្រធានាធិបតី​ស៊ីរីកំពុងកាន់ដំណែង លោកHassan Al Nouriអតីតររដ្ឋមន្រ្តីនិងលោក    Maher Hajar​អ្នកតាក់តែងច្បាប់។ក្នុងនោះលោក បាស្ហា អាល់អាសាដកំពុងដណ្តើមឧត្តមភាព។
កត្តាវិជ្ជមាននានា។
ទី១គឺការដែលរដ្ឋសភាស៊ីរីកំណត់ថា៖បេក្ខជនឈរឈ្មោះទាំងឡាយហោចណាស់
មានរយះពេល​១០ឆ្នាំរស់នៅនៅ​ប្រទេសនេះនិងមានសញ្ចាតិស៊ីរី។ប្រការនេះ​ហាក់ដូច
ជាត្រួសត្រាយផ្លូវសំរាប់លោក បាស្ហា អាល់អាសាដដណ្តើមជោគជ័យក្នុងការបោះឆ្នោ
នេះ​។ទី២គឺការដែលប្រជាជនស៊ីរីប្រមាណ៩០%ដែលកំពុ​ងរស់នៅ​តាម​តំបន់ ​ស្ថិត​
ក្រោម​ការ​គ្រប់គ្រង​របស់​កងទ័ពស៊ីរីក៍ជាកត្តា​ដែ​លធានាការជោគជ័យឲ្យ ការ​បោះឆ្នោត
។ទី៣គឺ កងទ័ពស្មោះត្រង់ជាមួយ លោក​ ប្រធានាធិបតី​ស៊ីរីបាស្ហា អាល់អាសាដនាពេល
កន្លងទៅដណ្តើមបានសិទ្ឋិ គ្រប់គ្រង​នៅទីក្រុងនិងទីតាំងយុទ្ឋសាស្រ្តជាច្រើន។
ផ្លូវកសាងប្រទេសជាតិឡើងវិញពោរពេញទៅដោយការលំបាក។
ការពិតជាក់ស្តែងបានសរអោយឃើញថា៖ លោក ប្រធានាធិបតី​ប​ច្ចុប្បន្នកាលបាស្ហា
 អាល់អាសាដ កំពុងមានឧត្តម​ភាព។ប៉ុន្តែបណ្តាអ្នវិភាគចាត់ទុកថា៖លទ្ឋភាពរក្សា
ឧត្តមភាពដ៍យូអង្វែងជាបញ្ហា១ប្លែកទាំងស្រុង។៣ឆ្នាំក្រោយពីរលកប៉ះបោរផ្ទុះឡើង
​សង្រ្គាម​ស៊ីវិល​ដែល​ឆេះ​សន្ធោរសន្ធៅ នៅស៊ីរីបានធ្វើឲ្យជីវភាពរស់នៅខាងសេដ្ឋកិច្ច
និងសង្គមជួប​ប្រទះនឹងការលំបាកជាច្រើន។មនុស្សជាង១៦០ពាន់នាក់ត្រូវស្លាប់និង
ជាង៩លាននាក់ផ្សេងទៀតត្រូវទៅភៀសខ្លួននៅប្រទេសជិត​ខាងនានា។មូលដ្ឋាន
ហេដ្ឋារចនាសម្ព័​ន្ឋនិងផ្ទះសម្បែងជាង៤០%ត្រូវ​បំផ្លិចបំផ្លាញ។ខឿនសេដ្ឋកិច្ចធ្លាក់
ក្នុងភាពដុនដាប។តាមការប៉ាន់ស្មានថា៖ដំណើរសាងសង់ប្រទេសជាតិឡើងវិញត្រូវ
ការថវិការប្រមាណ១៦៥ពាន់លានដុល្លារអាមេរិក។ក្នុងស្ថានភាពដែលការប្រ​កួត
ប្រជែងក្នុងតំបន់កាន់តែស្មុគស្មាញនោះរដ្ឋអំណាចរបស់ បាស្ហា អាល់អាសាដ
ពិបាកឈររឹងមាំប្រសិនបើគ្មានការជួយឧបត្ថម្ភពីខាងក្រៅជាងនេះទៅទៀតចំនួន
ក្រុមប្រដាប់អាវុធនៅស៊ីរីកំពុងមានទំនោរកើ​ន​ឡើងនិងបង្កើនសកម្ម​ភាព ពី១ថ្ងៃទៅ
១ថ្ងៃ។ទោះបីជាដណ្តើមបានការត្រួតពិនិត្យនៅតំបន់ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​
ក្រុម​បះបោរក្តីប៉ុន្តែរដ្ឋអំណាចរបស់លោក បាស្ហា អាល់អាសាដ ពុំទាន់ទទួលបានការ
គាំទ្រទាំងស្រុងពីប្រជាជនបានឡើយ។ការប្រើប្រាស់កាំភ្លើងធំរ៉ុក្កែតក្នុងជំលោះនានា
បានប​ង្កគំនុំគំគន់ក្នុងប្រជាជន។ក្នុងពេលនោះគ្មានសញ្ញាណាដែលសរឲ្យឃើញថា៖
ក្រុមប្រដាប់អាវុធនិងចេញសារភាពនាពេលខាងមុខទេ។ក្នុងការលះទេសះនោះ ការ
បោះឆ្នោត​ប្រធានាធិបតីលើកនេះត្រូវបានចាត់ទុកជាសារ១សំដៅអះអាងនូវតួនាទី
ដឹកនាំរបស់ លោក​បាស្ហា អាល់អាសាដព្រមទាំងស្វែងរកដំណោះស្រាយបញ្ឈប់
ជំលោះនាបច្ចុប្បន្ននេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ