សេរីភាពខាងជំនឿសាសនានៅវៀតណាមគឺមិនអាចបដិសេធបានឡើយ

សេរីភាពខាងជំនឿសាសនានៅវៀតណាមគឺមិនអាចបដិសេធបានឡើយ - ảnh 1
សេរីភាពខាងជំនឿសាសនានៅវៀតណាមគឺមិនអាចបដិសេធបានឡើយ (VOV)


        Vovworld-តាមការធ្វើស្ថិតិថ្មីបំផុតបានសឲ្យឃើញថា ចំនួនប្រជាជនវៀត
​ណាម​ដល់៩៥%មានជីវភាពខាងជំនឿ ក្នុងនោះមានមនុស្សជាង២៤លាន់នាក់ ស្រូបយក១ភាគ៤នៃចំនួនប្រជាជនជាសាសនិករបស់សាសនាផ្សេងៗគ្នា។ នៅ​ទូទាំងប្រទេសមានទីសក្ការបូជាប្រមាណា២៥ពាន់កន្លែងនិងសាលា​បណ្ដុះ
បណ្ដាលមន្ត្រីសាសនាចំនួន៤៥។​ បណ្ដាតួលេខនេះបានអះអាងដ៏ច្បាស់​លាស់
ថាវៀតណាមជាប្រទេសពហុសាសនាជំនឿ។

ការ​វាយ​តំលៃថ្មីបំផុតអំពីសេរីភាពខាងជំនឿសាសនានៅវៀតណាម

ជាប្រទេសមានការវាយតំលៃខ្វះសុឆ័ន្ទះអំពី​ស្ថានភាព​សេរីភាពខាងជំនឿសាសនា
របស់វៀតណាមជារឿយៗ ប៉ុន្តែរបាយការណ៍ប្រចាំ​ឆ្នាំអំពីសេរីភាពខាងសាសនា
លើពិភពលោកឆ្នាំ២០១៣ដោយក្រសួងការ​បរទេសអាមេរិកដែលបានប្រកាស
នាថ្ងៃទី៣១កក្កដាឆ្នាំ២០១៤ក៏អះអាងដែរថា រដ្ឋធម្មនុញ្ញនិង​ក្រម​ច្បាប់គោល
នយោបាយផ្សេងៗរបស់វៀតណាមសុទ្ធតែមានការកំណត់យ៉ាងច្បាស់​លាស់អំពី
សិទ្ធិសេរីភាពខាងជំនឿសាសនា។ ក្រសួងការបរទេសអាមេរិក​បានអះអាងថា​បណ្ដាមន្ត្រីអាមេរិកបានជួបប្រាស្រ័យជាប្រចាំជាមួយមន្ត្រី​សាសនា ទន្ទឹមនឹងនោះ
មានការសន្ទនាស្ដីពីសេរីភាពខាងជំនឿសាសនាជាមួយ​ថ្នាក់ដឹកនាំវៀតណាមជា
ច្រើន។

        នាថ្ងៃទីទី៣១កក្កដាឆ្នាំ២០១៤ដ៏ដែល ក្នុងសេចក្តីថ្លែងការណ៍សារព័ត៌មាន​បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាមចាប៉ពីថ្ងៃទី២១ដល់៣១កក្កដាឆ្នាំ
២០១៤ បារកថាពិសេសទទួលបន្ទុកជំនឿសាសនារបស់អង្គការ​សហប្រជាជាតិ
លោក Heiner Bielefeldt បានសង្កត់ធ្ងន់ថា បណ្ដាលក្ខណៈដើម្បី​អនុវត្តសេរីភាព
ខាងជំនឿសាសនានៅវៀតណាមត្រូវបានកែលំអរ។​

សេរីភាពខាងជំនឿសាសនានៅវៀតណាមត្រូវបានអះអាង

        លើស្ថានភាពជាក់ស្ដែង បណ្ដាសកម្មភាពសាសនានៅវៀត​ណាម​បាន
ប្រព្រឹត្តទៅយ៉ាងផុលផុសផ្សាភ្ជាប់នឹងជីវភាពរស់នៅសង្គម។ ជារៀង​រាល់ឆ្នាំមាន
ពិធីបុណ្យជំនឿសាសនាប្រមាណ៨៥០០ បានរៀបចំ។ សកម្មភាព​បណ្ដុះបណ្ដាល
បំប៉ន់មន្ត្រីសាសនាអ្នកបួសត្រូវបានរក្សាបើកទូលាយ។ មន្ត្រី​សាសនានិងអ្នកបួស
វៀតណាមជាច្រើនត្រូវបានបញ្ជូនទៅបណ្ដុះបណ្ដាលនៅអាមេរិក បារាំង អ៊ីតាលី
ឥណ្ឌាជាដើម។ វៀតណាមក៏ទទួលរៀបចំដ៏ជោគ​ជ័យ​មហាពិធីវិសាខបូជាអង្គការ
សហប្រជាជាតិឆ្នាំ២០០៨ ២០១៤ និងសន្និសីទ​កំពូល​ពុទ្ធសាសនាពិផពលោកនា
ឆ្នាំ២០១០។ វៀតណាមក៏មានទំនាក់ទំនង​ល្អ​ជាមួយបុរីវ៉ាទីកង់តាំងពីឆ្នាំ១៩៨៩។ ដោយសារទំនាក់ទំនងល្អប្រសើរនេះ វ៉ាទីកង់បានបញ្ជូនដំណាងមិនប្រចាំនៅវៀត
ណាមចាប់ពីឆ្នាំ២០១១និងមកដល់ពេលនេះបេសកជនពិសេសមិនប្រចាំរបស់វ៉ាទីកង់
បានអនុវត្តដំណើរទស្សនកិច្ចចំនួន២០លើកទៅកាន់ខេត្តក្រុងចំនួន៦០លើ៦៣នៅ
វៀតណាម។

សេរីភាពខាងជំនឿសាសនានៅវៀតណាមគឺមិនអាចបដិសេធបានឡើយ - ảnh 2
វៀតណាមក៏មានទំនាក់ទំនងល្អជាមួយបុរីវ៉ាទីកង់តាំងពីឆ្នាំ១៩៨៩ (vietnamplus.vn)


រាល់សម្លេងខុសឆ្គងបំប្លេង

វៀតណាមធានាសិទ្ធិសេរីភាពខាងជំនឿសាសនាសមរាប់ពលរដ្ឋគ្រប់រូបជាស្ថានភាព
ជាក់ស្ដែងមិនអាចបដិសេធបានឡើយ។ អ្នកដែលនិយាយថា នៅ​វៀត​ណាមសេរីភាព
ខាងជំនឿសាសនាត្រឹមតែលើក្រដាស់និងគ្មានចរិតលក្ខណៈ​ជាក់ស្ដែងគឺគ្មាមូលដ្ឋាន
ឡើយ។ មិនអាចចាត់ទុកថាវៀតណាមប្រកាន់ប្រព្រឹត្ត​ចំពោះអ្នកមានជំនឿសាសនាទេ។ ​នោះជាការមើលមិនបរានុម័តខ្វះសុឆ័ន្ទះ​ចំពោះ​បញ្ហាជំនឿសាសនានៅវៀតណាម។ ច្បាប់របស់វៀតណាមនិងប្រទេស​ស្ទើតែទាំងអស់លើពិភពលោកសុទ្ធតែមានមាត្រា
កំណត់ថា​ ពលរដ្ឋគ្រប់រូប​ក្នុង​ប្រទេសសុទ្ធតែសមភាពចំពោះច្បាប់។ ក្នុងពេលរំលោភ
ច្បាប់ ពលរដ្ឋនោះ​ទោះបី​ជា​កាន់សាសនារឺមិនកាន់សាសនាត្រូវទទួលការផ្ដន្ទាទោស
របស់ច្បាប់​ដោយសមភាព។

រដ្ឋវៀតណាមជានិច្ចកាលធានាអនុវត្តសិទ្ធិសមភាពក្នុងគោលនយោបាយសេរីភាពខាង
ជំនឿសាសនាដោយមានគោលការណ៍សារវន្តចំនួន៣ សមភាព​អំពីជំនឿ សមភាពអំពី
សិទ្ធិប្រយោជន៍កាតព្វកិច្ច(កាតព្វកិច្ចសាសនា កាតព្វកិច្ច​ពលរដ្ឋ) និងសមភាពអំពីច្បាប់។ គោលនយោបាយមុនក៏ដូចជាក្រោយរបស់​រដ្ឋ​វៀតណាមគឺគោរពនិងបង្កលក្ខណៈងាយ\ស្រួលដើម្បីប្រជាជនគ្រប់រូបអនុវត្ត​សិទ្ធិសេរីភាពខាងជំនឿសាសនា គោរពការសម្រប
សម្រួលរវាងសាសនានានា ធានាសមភាព មិនប្រកាន់ប្រព្រឹត្តដោយមូលហេតុសាសនា
ជំនឿ គាំពារ​សកម្មភាព​របស់អង្គការសាសនាដោយច្បាប់។ ការពិតជាក់ស្ដែងនេះច្បាស់
​ណាស់​ថាគ្មានអ្នកណាអាចបំប្លែងនិងបដិសេធបានទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ