សេរីភាពខាងព័ត៌មាននិងនិយាយស្ដីក្នុងក្របខ័ណ្ឌច្បាប់ជាតិ។
MAI HOA -  
(VOV) /  
|
សន្និសីទកាសែតឧទ្ទសនាមអំពីក្រិត្យលេខ៧២ (vov.vn) |
VOV-ក្រិត្យលេខ៧២ដែលនឹងចូលជាធរមានជាផ្លូវការពីថ្ងៃទី១កញ្ញាឆ្នាំ
២០១៣តទៅ កំណត់យ៉ាងលំអិតអំពីសេវ៉ាកម្ម internet ធនធាន internet គោល
ការណ៍គ្រប់គ្រងផ្គត់ផ្គងប្រើប្រាស់ព័ត៌មានលើ internet គ្រប់គ្រងការបង្កើតគេហ
ទំព័រអ៊េលិចត្រូនិកទូទៅបណ្ដាញ់សង្គមជាដើម។ ក្រៅពីការបង្កើតរបៀងកត្តិយុត
សំរាប់ការអភិវឌ្ឍន៍របស់ប្រភេទព័ត៌មានថ្មីទន្ទឹមនឹងរបៀបព័ត៌មានប្រពៃណីលើ
បណ្ដាញ internet ចំណុចថ្មីគួរឲ្យយកចិត្តទុកដាក់គឺក្រិត្យលេខ៧២បានបង្កើនការ
ធានាសុវត្ថិភាពនិងសន្តិសុខព័ត៌មានលើបណ្ដាញ internet។ ដូច្នេះក្រិត្យលេខ៧២
មិនរារាំងសិទ្ធិសេរីភាពខាងព័ត៌មានសិទ្ធិសេរីភាពខាងនិយាយស្ដីរបស់បុគ្គលដូច
ដែលអង្គការបុគ្គលមួយចំនួនខ្វះសុឆ័ន្ទះបាននិយាយនោះឡើយ។
ក្នុងសគរាជ្យ internet និងការរីកចំរើនព័ត៌មានសកលលោកទាំងមូល សិទ្ធិសេរីភាពខាងព័ត៌មានសេរីភាពខាងនិយាយស្ដីត្រូវបានគោរព។ ប៉ុន្តែការទប់ស្កាត់រាល់អំពើអសកម្មទាក់ទិនដល់សេរីភាពខាងព័ត៌មាននិងសេរីភាពខាងនិយាយស្ដី
ក្នុងបរិយាកាស internet ជាការទទួលខុសត្រូវរបស់រដ្ឋាភិបាលទាំងអស់ ដើម្បីសេរី
ភាពខាងព័ត៌មាននិងសេរីភាពខាងនិយាយស្ដីបំរើឲ្យផលប្រយោជន៍សមស្រប
របស់ប្រជាជន ធានាស្ថិរភាពនិងអភិវឌ្ឍន៍ប្រទេសជាតិ។ ដូច្នេះចំណុះទៅលើ
លក្ខណៈនិងស្ថានភាពរបស់ប្រទេសរៀងៗខ្លួន បណ្ដាប្រទេសលើពិភពលោក
សុទ្ធតែមានគោលនយោបាយសំដៅធានាសិទ្ធិសេរីភាពខាងនិយាយស្ដីក្នុង
ក្របខ័ណ្ឌច្បាប់នៃប្រទេសនោះ។ ស្ថានភាពជាក់ស្ដែងបានសឲ្យឃើញថាច្បាប់
របស់ប្រទេសជាច្រើនបានទទួលស្គាល់សិទ្ធិសេរីភាពខាងព័ត៌មានសេរីភាពខាង
និយាយស្ដីនិងសេរីភាពខាងសារព័ត៌មាន ប៉ុន្តែមិនបានចាត់ទុកសិទ្ធិនេះជា
សេរីភាពទាំងស្រុងឡើយ។ ក្រមច្បាប់ព្រហ្មទ័ណ្ឌអាមេរីកបានហាមឃាត់បណ្ដា
អំពើបោះពុម្ភផ្សាយនិពន្ធផ្សាយសម្លេងផ្សព្វផ្សាយជួញដូររឺតាំងបង្ហាញឯកសារ
ណាមួយមានខ្លឹមសារបង្កចលនាញុះញង់រឺអធិប្បាយអំពីការទទួលខុសត្រូវរឺចរិត
លក្ខណៈត្រឹមត្រូវនៃទង្វើផ្ដួលរំលំមិនថារដ្ឋអំណាចណាមួយក៏ដោយនៅអាមេរិក។ រដ្ឋធម្មនុញ្ញអាមេរិកក៏បានអនុញ្ញាតឲ្យតុលាការកំពូលដាក់ចេញការផ្តន្ទាទោស
កត្តិយុតក្នុងពេលរកឃើញសារព័ត៌មានបង្កទង្វើបំផ្លិចបំផ្លាញចំពោះរដ្ឋសង្គមនិង
បុគ្គល។ ស្ថាប័នអភិវឌ្ឍន៍ផ្សព្វផ្សាយ (MDA) ចំណុះក្រសួងព័ត៌មាននិងផ្សព្វផ្សាយ
សឹង្ហបុរីបានកំណត់ថា បណ្ដាកេហទំព័រអេលិចត្រូនិចបានផ្ដល់លិខិតអនុញ្ញាត
មានកាត្វកិច្ចត្រូវដកចោលបណ្ដាខ្លឹមសារណាបំផ្លាញភាពសម្របសម្រួលអំពីជាតិ
សាសន៍និងសាសនាក្នុងរយៈពេល២៤ម៉ោងក្រោយពេលស្ថាប័នមានសម័ត្ថកិច្ច
គ្រប់គ្រងផ្សព្វផ្សាយជាសំណូមពរ។ រដ្ឋធម្មនុញ្ញ Senegan បានទទួលស្គាល់ការធានា
សិទ្ធិសេរីភាពខាងនិយាយស្ដីនិងសេរីភាពខាងសារព័ត៌មាន ប៉ុន្តែចាត់ទុកបណ្ដា
សិទ្ធិនេះជាមុខសញ្ញាត្រូវបានកែប្រែដោយការកំណត់នៃច្បាប់។
Internet បាននិងកំពុងក្លាយទៅជាផ្នែកមួយមិនអាចខ្វះបានរបស់ជីវភាព
សង្គម។ អ្នកណាបានប្រើប្រាស់ internet សុទ្ធតែបានយល់អំពីភាពអាក្រក់របស់វាយ៉ាងម៉េចហើយប្រសិនបើខ្វះឧបករគ្រប់គ្រងមានប្រសិទ្ធភាព។ ការដែលវៀត
ណាមកសាងនិងផ្សព្វផ្សាយក្រិដ្ឋលេខ៧២គឺសំដៅការពារយ៉ាងល្អជាងទៀត
ផលប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋវៀតណាម។ ការដែលក្រិត្យលេខ៧២គឺ
សំដៅបង្កើតរបៀងកត្តិយុតតម្លាភាពជាងដើម្បីអភិវឌ្ឍន៍ internet ជាប្រការចាំបាច់
និងសមស្របដែលវៀតណាមក៏ដូចប្រទេសជាច្រើនលើពិភពលោកបាននិងកំពុង
អនុវត្តក្នុងសគរាជ internet នេះ៕
MAI HOA
-VOV