សេរីភាពខាងសាសនានៅវៀតណាមជាការពិតមិនអាចបំប្លែងបាន។
THU HOA -  
(VOV) /  
|
សេរីភាពខាងសាសនានៅវៀតណាមជាការពិតមិនអាចបំប្លែងបាន។ |
VOV-ការពិតជាក់ស្ដែងអំពីសេរីភាពខាងសាសនានៅវៀតណាមត្រូវបាន
បណ្ដាអ្នកនយោបាយមន្ត្រីសាសនាអាមេរិកដែលធ្លាប់មកវៀតណាមកត់
សម្គាល់។ អនុប្រធានគណៈកម្មាធិការសេរីភាពខាងសាសនាអន្តរជាតិអាមេរិក
(USCIRF) Michael Lewis Cromartie ក្រោយដំណើរទស្សនៈកិច្ចនៅវៀតណាម
នាខែឧសភាឆ្នាំ២០១០បានចាត់ទុកថា “សេរីភាពខាងជំនឿសាសនានៅវៀត
ណាមត្រូវបានបើកទូលាយនិងមានវឌ្ឍន៍ភាពជាច្រើន មានចំណុចជាច្រើនគួ
ឲ្យលើកទឹកចិត្ត”។ លោកបានឃើញថា “រដ្ឋាភិបាលវៀតណាមចង់បើកទូលាយ
ថែមទៀតសេរីភាពខាងសាសនានិងបានមានការខំប្រឹងប្រែងជាច្រើនដើម្បី
បង្ហាញទស្សនៈនេះ”។ នៅចាំថា នាខែធ្នូឆ្នាំ២០១១ ត្រឹមតែ២ថ្ងៃមុនពេលក្រសួង
ការបរទេសអាមេរិកប្រកាសរបាយការណ៍សេរីភាពខាងសាសនាអន្តរជាតិឆ្នាំ
២០១០ ប្រមុខវិហារគ្រឹះសាសនានិកាយ ព្រទេស្តង្ស Northwood នៅ Southlake
រដ្ឋ Texas ប៉ាស្ទ័រ Bob Roberts បានសង្កត់ធ្ងន់ចំពោះសាសនិករាប់ពាន់នាក់ចូល រួមវេទិការជំនឿសកលលោកទាំងមូល (Global Faith Forum) ថា៖ “បណ្ដាជន កុម្មុយនីស្តវៀតណាមគោរពសេរីភាពខាងសាសនានិងវៀតណាមជាប្រទេស ពហុសាសនាជាមួយចំនួនប្រជាជនប្រមាណ៨០%មានជំនឿ”។ ក៏ក្នុងឱកាស
នេះដែរ ប្រធានអនុគណៈកម្មាការអំពីអាស៊ី-ប៉ាស៊ីហ្វីកនិងបរិស្ថានសកលលោក ទាំងមូលចំណុះគណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភាអាមេរិក សមាជិក
សភា Faleomaveaga ក្នុងពេលឆ្លើយសម្ភាសរបស់អ្នកយកព័ត៌មាននៃវិទ្យុសំលេង
វៀតណាមប្រចាំនៅក្រុងវ៉ាស៊ីនតោនបានឲ្យដឹងថា៖
“ពេលមកដល់វៀតណាម ខ្ញុំបានចូលរួមពិធីរបស់អ្នកកាន់សាសនា
កាតូលិក១ នៅកណ្ដាលទីក្រុងហូជីមិញ ហើយនៅទីណាក្តី ខ្ញុំក៏មិនដែល
ឃើញការហាមឃាត់ដោយមូលហេតុជំនឿសាសនាឡើយ។ តាមរយៈអ្វីៗទាំង
អស់ដែលខ្ញុំដឹង ព្រមទាំងបណ្តាដំណើរទស្សនកិច្ចរបស់ខ្ញុំមកវៀតណាមគ្មាន
ពេលណាខ្ញុំគិតថារដ្ឋាភិបាលវៀតណាមបង្ក្រាប់មនុស្សដែលកាន់សាសនា
របស់ខ្លូនទេ។”
|
ប្រធានអនុគណៈកម្មាការអំពីអាស៊ី-ប៉ាស៊ីហ្វីកនិងបរិស្ថានសកលលោកទាំងមូលចំណុះគណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភាអាមេរិក សមាជិកសភា Faleomaveaga |
មានការពិត១មិនអាចបដិសេដបានឡើយ នោះគឺវៀតណាមជាប្រទេសមានពហុសាសនា។ច្រើនឆ្នាំកន្លងមក ខណៈពេលដែលបទបញ្ញាតិ្តសាសនាត្រូវឈាន ចូលជីវភាពរស់នៅរបស់ប្រជាជន មានអង្គការសាសនាចំនួន១៦ត្រូវបានទទួល ស្គាល់លក្ខណៈបុគ្គលនិងលើកចំនួនអង្គការសាសនាឡើងដល់៣២អង្គការដែល
បាន រដ្ឋទទួលស្គាល់ជាផ្លូវការ។ ក្នុងរបាយការណ៌ស្តីអំពីសេរីភាពខាងសាសនា
អន្តរជាតិឆ្នាំ២០១១ ក្រសួងការបរទេសអាមេរិក ក៏ទទួលស្គាល់ថា “រដ្ឋាភិបាល វៀតណាមបានបង្កលក្ខណៈដើម្បីបណ្តាសាសនាសាងសង់ទីស្ការៈបូជាថ្មីរាប់រយ
កន្លែង ទទួលស្គាល់ក្រុមសាសនាថ្មីចំនួនពីរលើទូទាំងប្រទេស អនុញ្ញាត្តិបើក
ទូលាយ រាល់សកម្មភាពមនុស្សធម៌”ជាដើម។
លើជ្រុងគតិយុត្ត ក៏ដូចជានៅប្រទេសជាច្រើនផ្សេងៗបណ្តាសាសនានៅ
វៀតណាមសមភាពជាមួយគ្នានឹងគ្មានការប្រកាន់ការប្រព្រិត្តរវាងអ្នកកាន់
សាសនានឹងអ្នកមិនកាន់សាសនាទេ។ ក៏ដូចជាបណ្តាវិស័យនយោបាយ
សេដ្ឋកិច្ច វប្បធម៏ សង្គម ការខុសគ្នាអំពីរូបសណ្ធាននិយាយរួម ទស្សនាទាន
អំពីជំនឿសាសនានិយាយដោយឡែករវាងបណ្តាប្រទេសជាប្រការធម្មតា។ ទស្សនះរបស់វៀតណាមអំពីបញ្ហានេះគឺច្បាស់លាស់។នោះគឺក្រសួង
ការបរទេសអាមេរិកមិនគប្បី នឹងគ្មានសិទ្ធបណ្តុបបណ្តាក់រូបសណ្ធានសេរីភាព
ខាងជំនឿសាសនារបស់ខ្លួនទៅលើបណ្តាប្រទេសផ្សេងៗដែលក្នុងនោះមាន
វៀតណាមផង។លោក Dang tai Tinh ប្រធាននាយកដ្ឋានកិច្ចសហប្រតិបត្តិការ
អន្តរជាតិ -គណះកម្មាធិការខាងជំនឿសាសនារបស់រដ្ឋាភិបាលលើកច្បាស់ថា៖
“ខ្ញុំរំពឹងគិតថា៖ប្រទេសនិមួយៗ តំបន់និមួយៗសុទ្ធតែមានទំនៀមទំលាប់
ខុសពីគ្នានឹងមានខឿនវប្បធម៏ខុសពីគ្នា។នឹងបើចង់យោគយល់គ្នាគឺត្រូវយល់
ដឹងអំពីខឿនវប្បធម៏ទំនៀមទំលាប់របស់ប្រទេសនោះ តំបន់ដែនដីនោះក៏ដូចជា
ច្បាប់របស់ប្រទេសនោះតំបន់នោះផង។មិនអាចយកខឿនវប្បធម៏ទំនៀមទំលាប់
របស់ប្រទេសនេះដើម្បីបណ្តុបបណ្តាក់ទៅលើប្រទេសនោះបានឡើយ។”
ក្នុងសន្និសិទកាសែតនៅវ៉ាស៊ីនតោណនាថ្ងៃទី១៧វិច្ឆិកា២០១១ រដ្ឋមន្រ្តី ការបរទេសអាមេរិគHillary Clinton បានប្រកាសថា៖សេរីភាពខាងជំនឿសាសនា គឺជាសិទ្ធមូលដ្ឋានរបស់មនុស្សផង នឹងជាកក្តាចាំបាច់សំរាប់សង្គម១ដោយ ស្ថិរភាពសន្តិភាពនឹងសម្បូររុងរឿងផង។ប្រការដែលរដ្ឋមន្រ្តីការបរទេសអាមេរិកលើកឡើងនេះក៏ជាប្រការដែលវៀតណាមកំពុងអនុវត្តដែរ។ច្បាស់លាស់ថា៖
សេរីភាពខាងជំនឿសាសនានៅវៀតណាមត្រូវបានជនអាមេរិកទទួលស្គាល់នៅ
លើទឹកដីអាមេរិកនេះឯង នឹងជាការពិតដែលមិនអាចបំប្លែងបានឡើយ៕
THU HOA
-VOV