(VOVWORLD) - ជំងឺរាតត្បាត Covid-19 កំពុងឆ្លងរាលដាលពាសពេញសកលលោក ហើយជះឥទ្ធិពលដល់សេដ្ឋកិច្ច ប្រាក់ចំណូល ខ្សែសង្វាក់ផ្គត់ផ្គង់ បាត់បង់រាប់ពាន់លានដុល្លារអាមេរិកនៃ GDP សកលលោក ព្រមទាំងអាចបង្កឱ្យសេដ្ឋកិច្ចសកលលោកជាប់គាំងផងដែរ។
ស្រមោលខ្មោច Covid-19 គ្របដណ្តប់លើសេដ្ឋកិច្ចពិភពលោក |
ជំងឺរាតត្បាតនេះមានប្រភពដើមពីខេត្ត Hubei (ប្រទេសចិន) ហើយនាបច្ចុប្បន្ននេះ កំពុងផ្ទះឡើងនៅប្រទេស និងតំបន់ដែនដីជាង ១០០។ ជំងឺរាតត្បាតនេះបានធ្វើឲ្យខ្សែសង្វាក់ផ្គត់ផ្គង់សកលលោកត្រូវអខាន់ ដោយសារចិនគឺជាដៃគូផ្គត់ផ្គង់ធាតុចូលដីសំខាន់ដល់ប្រទេស និងសម្ព័ន្ធក្រុមហ៊ុនពហុជាតិជាច្រើន នៅលើពិភពលោក។ វិស័យផលិតកម្មគ្រឿងអេឡិចត្រូនិក រថយន្ត វាយនភ័ណ្ឌ និងស្បែកជើងត្រូវរងផលប៉ះពាល់យ៉ាងខ្លាំង។ វិស័យ ទេសចរណ៍ សេវាកម្ម និងអាកាសចរណ៍ក៏ធ្លាក់ចុះផងដែរ ដោយសារការរឹតត្បិតការធ្វើដំណើរ។
ទីផ្សារសេដ្ឋកិច្ចសកលលោកនឹងធ្លាក់ចុះយ៉ាងខ្លាំង
យោងតាមការព្យាកររបស់អង្គការអន្តរជាតិថា កំណើនសេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ចុះយ៉ាងខ្លាំង ក្នុងត្រីមាសទី ១ ឆ្នាំ ២០២០ ។ Bloomberg ព្យាករថា ផលប៉ះពាល់នៃការឆ្លងរាលដាល Covid-19 ទៅលើសេដ្ឋកិច្ចពិភពលោកអាចធំជាង SARS ពី ៣ ទៅ ៤ ដង ជាមួយនឹងការខាតបង់រហូតដល់ទៅ ១៦០ ពាន់លានដុល្លារអាមេរិក។ កាលពីប៉ុន្មានសប្តាហ៍មុន សេដ្ឋកិច្ចវិទូ ចិននិងអន្តរជាតិជាច្រើនរូបមានសុទិដ្ឋិនិយមថាខឿនសេដ្ឋកិច្ចធំទី ២ នៅលើពិភពលោកនឹងងើបឡើងវិញយ៉ាងខ្លាំងក្លា ក្រោយពេលជំងឺរាតត្បាត Covid-19 ត្រូវបានទប់ស្កាត់។ ប៉ុន្តែភាពសុទិដ្ឋិនិយមកំពុងតែរសាត់ទៅ ៗ ខណៈដែល រោងចក្ររាប់ពាន់នៅចិននៅតែស្ងប់ស្ងាត់ កម្មកររាប់សិបលាននាក់នៅតែមិនទាន់ទៅធ្វើការវិញ បណ្ដាខ្សែសង្វាក់ផ្គត់ផ្គង់ត្រូវបានកាត់ផ្តាច់ ទេសចរណ៍ និងពាណិជ្ជកម្មត្រូវជាប់គាំង។
ទន្ទឹមនឹងនេះ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានវាយតម្លៃថា នាបច្ចុប្បន្ននេះ ជំងឺរាតត្បាត Covid-19 អាចគំរាមកំហែងដល់សន្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក យោងតាមអង្គការនេះថា Covid-19 អាចធ្វើឲ្យកំណើនសេដ្ឋកិច្ចពិភពលោក ធ្លាក់ចុះ ០,១% ។
ក្នុងពេលនោះដែរ ទីភ្នាក់ងារសិក្សាស្រាវជ្រាវ BofA Global Research បានអះអាងថា កំណើន GDP នៅទូទាំងពិភពលោកនឹងធ្លាក់ចុះមកត្រឹម ២,៨ ភាគរយ ក្នុងឆ្នាំ ២០២០។ យោងតាម Oxford Economics ដែលជាទីភ្នាក់ងារព្យាករណ៍និងវិភាគសេដ្ឋកិច្ចជួរមុខនៅលើពិភពលោកថា Covid-19 អាចធ្វើឱ្យខូចខាតដល់សេដ្ឋកិច្ចពិភពលោក ១,១ លានលាន ដុល្លារអាមេរិក ដែលស្មើនឹង ១,៣% នៃ GDP បើប្រៀបធៀបទៅនឹងការព្យាករនាបច្ចុប្បន្ន។
ខឿនសេដ្ឋកិច្ចធំធេងកំពុងអណ្ដែតអណ្ដូង
យោងតាម Bloomberg ជំងឺតាតត្បាតនេះអាចធ្វើឲ្យសេដ្ឋកិច្ចសកលលោកធ្លាក់ចុះយ៉ាងខ្លាំងក្លា ហើយបណ្ដាខឿនសេដ្ឋកិច្ចធំ ៗ ក៏ពិបាកទប់ទល់ដែរ។ តាមការប៉ាន់ស្មានថា អត្រាកំណើន GDP របស់ចិនក្នុងត្រីមាសទី ១ ឆ្នាំ ២០២០ នឹងធ្លាក់ចុះមកត្រឹម ១,២% ។ កំណើនសេដ្ឋកិច្ចនៅអឺរ៉ុបបន្តរក្សាកម្រិតទាប។ ឱនភាពពាណិជ្ជកម្មរបស់ជប៉ុនក្នុងរយៈពេល ២ ខែដើមឆ្នាំ ២០២០ បានកើនឡើង ស្របពេលដែលសន្ទស្សន៍ទំនុកទុកចិត្តអតិថិជននៅកម្រិតទាបសេដ្ឋកិច្ចជប៉ុនក៏រងផលប៉ះពាល់យ៉ាងខ្លាំងពីការឆ្លងរាលដាលនៃ COVID-១៩ ជាពិសេសលើវិស័យទេសចរណ៍ និងការនាំចេញ។
នាបច្ចុប្បន្ននេះ ខឿនសេដ្ឋកិច្ចជាច្រើនបាននាំចេញដំណោះស្រាយជាច្រើន ដើម្បីជំរុញសេដ្ឋកិច្ច។ ធនាគារមជ្ឈឹមចិនបានផ្ដល់ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ដល់ទីផ្សារចំនួន ២ ដង់ ក្នុងខែកុម្ភៈឆ្នាំ ២០២០ ។ ប្រទេសមួយចំនួនដូចជាកូរ៉េខាងត្បូង ម៉ាឡេស៊ី វៀតណាម បាននាំចេញ ដំណោះស្រាយជាច្រើន ដើម្បីជួយឧបត្ថម្ភសហគ្រាសក្នុងបរិបទ ដែលជំងឺរាតត្បាតបានជះឥទ្ធិពលអវិជ្ជមានដល់សហគ្រាសនានា។ ធនាគារជប៉ុនបានផ្តល់ថវិកាចំនួន ៥០០ ពាន់លានយ៉េន(៤,៦ ពាន់លានដុល្លារអាមេរិក) ដើម្បីធានាការទូទាត់គ្រប់គ្រាន់ក្នុងប្រព័ន្ធ។ ទន្ទឹមនឹងនេះដែរ កូរ៉េខាងត្បូងក៏បានផ្តល់ សាច់ប្រាក់ដល់ក្រុមហ៊ុនតូចៗ ដែលជួបការលំបាកក្នុងការបើកប្រាក់។ នៅអឺរ៉ុបអ៊ីតាលីក៏ត្រូវផ្តល់ឥណទានពន្ធដល់ក្រុមហ៊ុនណាដែលមាន ប្រាក់ចំណូលធ្លាក់ចុះ ២៥% ផងដែរ។
នាបច្ចុប្បន្ននេះ ការប្រយុទ្ធប្រឆាំងនឹង Covid-19 នៅលើសកលលោកកំពុងមានភាពមមាញឹក និងចាំបាច់ជាងពេលណាណាទាំងអស់។ ប្រទេសទាំងអស់សុទ្ធតែបានបង្កើនវិធានការ សំដៅគ្រប់គ្រងការឆ្លងរាលដាល Covid-19 ក្នុងរយៈពេលឆាប់ៗបំផុត ជៀសវាងសេណារីយ៉ូអាក្រក់អំពីការធ្លាក់ចុះនៃសេដ្ឋកិច្ចដែលអាចនឹងកើតមានឡើងនាពេលខាងមុខនេះ៕