សារលិខិតរបស់នាយករដ្ឋមន្ត្រីចំពោះអាជីវករនិងពលករ

(VOV)_នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc ទើបនឹង
មានជំនួបសន្ទនា Online ជាមួយបណ្ដាអាជីវករ និងជួបផ្ទាល់​ជាមួយ​កម្មករនៅខេត្ត
 ក្រុងចំនួន៨នៅភូមិភាគខាងត្បូងវៀតណាម។ សារលិខិតរបស់​នាយករដ្ឋមន្ត្រី ក្នុង
ជំនួបទាំងនេះយកចិត្តទុកដាក់ចំពោះអង្គភាពអាជីវកម្ម គោរពកម្មករ បង្ក​លក្ខណះ
ងាយស្រួលបំផុត ដើម្បីអង្គភាពអាជីវកម្មអភិវឌ្ឍន៍ កែលំអរនិងលើក​ស្ទួយជីវភាពរស់
នៅ សំរាប់ពលករ ដើម្បិធ្វើសមាហរណកម្មអន្តរជាតិប្របដោយនិរន្តរភាពថែមទៀត។ 

សារលិខិតរបស់នាយករដ្ឋមន្ត្រីចំពោះអាជីវករនិងពលករ - ảnh 1
លោក Nguyen Xuan Phuc ជួបផ្ទាល់ជាមួយកម្មករនៅខេត្ត ក្រុងចំនួន៨នៅភូមិភាគខាងត្បូងវៀតណាម

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានមានជំហានសំខាន់ក្នុង​ពេល​ចាប់​
ផ្តើមកាន់ដំណែងជាអ្នកប្រមុខស្ថាប័ននីតិប្រតិបត្តិ នោះគឺរៀបចំជំនួប​សន្ទនា​ជាមួយ
អង្គភាពអាជីវកម្មនៅក្នុងនិងក្រៅប្រទេសចំនួន មួយពាន់អង្គភាព​ នៅ​ទីក្រុងហូជី
មិញ នាថ្ងៃទី២៩ មេសា ដើម្បីផ្ទៀងស្ដាប់មតិ គោលបំណងរបស់គេ​ដោយមានស្មារតី
ស្មោះត្រង់ បើកចំហរ និងគោរព។រួមជាមួយនោះ លោកក៏បាន​ជួបសន្ទនាជាមួយពល
ករជាង៣ពាន់នាក់ នៅ ខេត្ត Dong Nai ដើម្បីស្វែងយល់អំពី​គំនិត គោលបំណងត្រឹម
ត្រូវរបស់វណ្ណកម្មករផងដែរ។

          បញ្ជាណែនាំខ្លាំងក្លា

        នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានសរអោយឃើញនូវការ​ប្តេជ្ញា​ចិត្ត
​អនុវត្ត បង្កលក្ខណះងាយស្រួលសំរាប់អង្គភាពអាជីវកម្ម ធ្វើសកម្មភាព​ក្នុង​ស្ថានភាព
នាបច្ចុប្បន្ន។ នាយករដ្ឋមន្ត្រី បានលើកច្បាស់ថា៖

          “ លទ្ធផលនៃសន្និសីទនេះគឺត្រូវបង្កើតឡើងទំនុកទុកចិត្តសំរាប់អង្គភាព​អាជីវ​
កម្ម ចំពោះប្រព័ន្ធស្ថាប័នរដ្ឋ បង្កើនទំនុកទុកចិត្តចំពោះសង្គម ចំពោះទីផ្សារ​ថ្មី​ និង
ចំពោះរបបមួយប្រកបដោយល្អប្រសើរ ដើម្បីមនុស្សគ្រប់រូបសកម្មចូលរួម​ធ្វើពលកម្ម
 ផលិតកម្ម ធ្វើអាជីវកម្មល្អថែមទៀត លឿនថែមទៀត ច្រើនថែមទៀត និងធ្វើសមា
ហរណកម្មអន្តរជាតិរឹងមាំថែមទៀត។”

          បញ្ហាជាក់ស្ដែងជាថ្រើន ត្រូវបានអង្គភាពអាជីវកម្មស្នើដោយទាក់ទិនដល់​ការ
ធ្វើវិសោធនកម្មគោលនយោបាយច្បាប់ ដូចជា៖ យុទ្ធសាស្ត្រជាតិអំពីផ្នែកលក់រាយវៀត
ណាម សមភាពរវាងអង្គភាពអាជីវកម្មជាមួយគ្នា ជំរុញខ្លាំងការងារកែ​ទម្រង់បែបបទ
រដ្ឋបាល បណ្ដុះបណ្ដាប្រភពធនធានមនុស្ស ត្រូវបាននាយករដ្ឋ​មន្ត្រីស្នើអោយបណ្ដាក្រ
សួង ស្ថាប័នស្វែងរកដំណោះស្រាយ។ តាមនាយករដ្ឋ​មន្ត្រីថា៖ បណ្ដារបង បែបបទមិន
ចាំបាច់ ឯកសារទាក់ទិននានាខុសពីច្បាប់ ជះ​ឥទ្ធិពលដល់ការអភិវឌ្ឍន៍របស់អង្គ
ភាពអាជីវកម្ម និងខឿនសេដ្ឋកិច្ចគឺត្រូវលុប​ចោល។ អ្នកជំនាញការសេដ្ឋកិច្ច លោក
 Huynh The Du បានវាយតំលៃថា៖

          “ ខឿនសេដ្ឋកិច្ចដូចម្តេច ធ្វើសកម្មភាពយ៉ាងមែច មានការជំពាក់ជំពិននៅ
ឯណា ​គឺមានតែអង្គភាពអាជីវកម្ម មណ្ឌលអាជីវកម្ម គេទើបដឹង។ និងរដ្ឋាភិបាលជា
អ្នកជួយ​ឧបត្ថម្ភ ដើម្បីសកម្មភាពអាជីវកម្ម របស់អង្គភាពអាជីវកម្មនានាដំណើការ
អោយបានល្អប្រសើរ។ ដូច្នេះ រដ្ឋាភិបាលត្រូវផ្ទៀងស្ដាប់ និងយល់ដឹងអំពីការលំបាកលំ
ពិន​ទាំងឡាយរបស់អង្គភាពអាជីវកម្ម គឺធ្វើកែលំអរបរិយាកាសអាជីវកម្មអោយបាន
ល្អថែមទៀត​។”

សារលិខិតរបស់នាយករដ្ឋមន្ត្រីចំពោះអាជីវករនិងពលករ - ảnh 2
លោក Nguyen Xuan Phuc ជួបផ្ទាល់ជាមួយកម្មករនៅខេត្ត ក្រុងចំនួន៨នៅភូមិភាគខាងត្បូងវៀតណាម។

គោរពអង្គភាពអាជីវកម្មនិងពលករ

        នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានយកចិត្តទុកដាក់ជាច្រើន ​ចំពោះ
ការងារលើកសរសើរបណ្ដាអង្គភាពអាជីវកម្ម និងអាជីវករ។ លោកបានអះអាងថា៖
អង្គភាពអាជីវកម្មឯកជនត្រូវជាកម្លាំងពលំដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច។ ​ប្រការនេះត្រូវ
បានអាជីវករឯកភាពយ៉ាងខ្លាំង។ លោកស្រី Dao Thi Kiem អគ្គនាយិការរង ក្រុមហ៊ុន
ដែកថែប Toan Thang បានអោយដឹងថា៖

          “ រដ្ឋាភិបាលត្រូវនាំចេញវិធានការ ដំណោះស្រាយ និងទិសដៅនានា​ដើម្បី​ជួយ
ឧបត្ថម្ភអង្គភាពអាជីវកម្ម។ខ្ញុំសង្ឃឹមថា៖ បណ្ដាគោលនយោបាយថ្មីៗ នឹង​ជួយអង្គ
ភាពអាជីវកម្មសម្របខ្លួនជាមួយសហគមន៍សេដ្ឋកិច្ចសកល។”

          នៅក្នុងជំនួបសន្ទនាជាមួយពលករ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc
 បានជួបសំណេះសំណាល និងឆ្លើយសំនួរនានា លើកឡើងដោយដំណាងកម្មករនៃខេត្ត
 ទីក្រុងនានានៅភាគខាងត្បូង។ នាយករដ្ឋមន្ត្រីបានអោយដឹងថា៖ បក្ស រដ្ឋ យកចិត្ត
ទុកដាក់ជាច្រើន ចំពោះកម្មករ ពលករ ហើយបន្តអនុវត្តគោលនយោបាយនានា ដើម្បី
វណ្ណកម្មក មានជីវភាពរស់នៅប្រកបដោយល្អប្រសើរថែមទៀត។

          តាមរយៈជំនួបសន្ទនាទាំងពីរនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc 
បានបង្ហាញនូវស្មារតីប្តេជ្ញាធ្វើសកម្មភាពរបស់រដ្ឋាភិបាល ដើម្បីបង្កើត​បរិយាកាសអា
ជីវកម្មមួយប្រកបដោយងាយស្រួលជាងសំរាប់អង្គភាពអាជីវកម្ម។ នាយករដ្ឋមន្ត្រីក៏
បានអះអាងថា៖ រួមជាមួយការអភិវឌ្ឍន៍របស់សហគ្រាស ​ស្ថាប័នគ្រប់ជាន់ថ្នាក់ ក៏ត្រូវ
បង្កើនការកសាង អភិវឌ្ឍន៍ជួរកម្មករ ពលករ ដើម្បី​គេបានក្លាយទៅជាម្ចាស់នៅលើ
ស្រុកកំណើត ប្រទេសជាតិរបស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ