(VOVworld)-ក្នុងក្របខ័ណ្ឌនៃដំណើទស្សនកិច្ចនៅអាមេរិក អគ្គលេខាបក្សកុម្មុយ
និស្តវៀតណាម លោក Nguyen Phu Trong បានមានជំនួបសំណេះសំណាលនៅ
មជ្ឍមណ្ឌលស្រាវជ្រាវយុទ្ធសាស្រ្តនិងអន្តរជាតិអាមេរិក(CSIS) នៅរដ្ឋធានីវ៉ាស៊ីន
តោន។ នៅទីនេះ លោកអគ្គលេខាបានថ្លែងសន្ទរកថាមានចំណងជើងថា “ទំនាក់
ទំនងរវាងវៀតណាមជាមួយអាមេរិកក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី” ដែល បាន
សង្កត់ធ្ងន់ទៅលើផលប្រយោជន៍របស់ប្រទេសទាំងពីរ ក៏ដូចជាលើកឡើងរាល់
បញ្ហាត្រូវបំពេញ សំដៅនាំទំនាក់ទំនងទ្វេភាគីវៀតណាម-អាមេរិកឲ្យកាន់តែ ស៊ីជម្រៅនាពេលខាងមុខ។
|
លោកអគ្គលេខាបក្ស Nguyen Phu Trong ថ្លែងសន្ទរកថានៅCSIS |
រយៈពេល២០ឆ្នាំទំនាក់ទំនងរវាងប្រទេសទាំងពីរមានការវិវឌ្ឍន៍ទាំងទ្វេ
ភាគីនិងពហុភាគី
លោកអគ្គលេខា Nguyen Phu Trong បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល
២០ឆ្នាំ ប្រទេសទាំងពីរវៀតណាម អាមេរិកបានឆ្លងផុតពីការឈឺចាប់នៃសង្គ្រាម ដើម្បីកសាងទំនាក់ទំនងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាដូចនាបច្ចុប្បន្ន។នោះជាការខំប្រឹង ប្រែងរបស់ថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរ ដោយស្មារតី ទុករឿង
អតីតកាលមួយអន្លើ យកឈ្នះលើភាពខុសប្លែកគ្នា លើកកំពស់លក្ខណៈភាព
ស្រដៀងគ្នា និងរួមគ្នាឆ្ពោះទៅអនាគត។ លោកNguyen Phu Trong មានប្រ
សាសន៍ថា៖
“នារយៈពេល២០ឆ្នាំកន្លងទៅ ទំនាក់ទំនងរវាងវៀតណាមជាមួយអាមេរិក
មានការអភិវឌ្ឍន៍យ៉ាងសកម្ម ដោយឈរលើមូលដ្ឋានគោរពគោលការណ៍
សំខាន់ ៗ នៃច្បាប់អន្តរជាតិ នោះគឺការគោរពឯករាជ្យ អធិបតេយ្យភាព
បូរណភាពដែនដី របបនយោបាយរបស់គ្នានិងសហប្រតិបត្តិការដោយមាន
ផលប្រយោជន៍ទៅវិញទៅមក។ នេះក៏ជាកត្តាសំខាន់ក្នុងការកសាងទំនុក
ទុកចិត្តនយោបាយរវាងប្រទេសទាំងពីរ”។
|
លោកអគ្គលេខាបក្ស Nguyen Phu Trong ថ្លែងសន្ទរកថានៅCSIS |
លោកអគ្គលេខាបានចាត់ទុកថា ក្នុងកាលៈទេសៈដែលស្ថានភាពពិភព លោកមានបំរ៉ែបំរួលឆាប់រហ័សនិងស្មុគ្រស្មាញ វៀតណាមបានគាំទ្រគ្រប់រូប
ភាពសហប្រតិបត្តិការ ដើម្បីការអភិវឌ្ឍន៍ដោយយុត្តិធម៌ ចីរភាព និងមិនជ្រៀត
ជ្រែកទៅក្នុងកិច្ចការផ្ទៃក្នុងរបស់គ្នា ដោះស្រាយជំលោះដោយសន្តិវិធី ស្រប
នឹងរដ្ឋធម្មនុញ្ញនៃអ.ស.បនិងច្បាប់អន្តរជាតិ។
ធ្វើឲ្យទំនាក់ទំនងដៃគូលើគ្រប់វិស័យកាន់តែស៊ីជម្រៅនិងពហុបែប
ក្នុងបទសន្ទរកថា លោកអគ្គលេខាបក្ស Nguyen Phu Trong បានផ្តោតទៅ លើទំនាក់ទំនងរវាងវៀតណាមជាមួយអាមេរិកនាពេលខាងមុខ ក្នុងនោះសង្កត់
ធ្ងន់ថា នាពេលខាងមុខ ប្រទេសទាំងពីរគប្បីខំប្រឹងប្រែងធ្វើឲ្យទំនាក់ទំនងដែគូ លើគ្រប់វិស័យឲ្យមានផ្លែផ្កា។ តាមលោកថា កម្លាំងចលករសំខាន់ដើម្បីជម្រុញ ទំនាក់ទំនងនៃប្រទេសទាំងពីរគឺផលប្រយោជន៍រួមដែលប្រទេសទាំងពីររួមគ្នា
ចែករំលែក។
“ទី១ យើងមានផលប្រយោជន៍រួមក្នុងការបង្កើនកិច្ចសហប្រតិបត្តិការទ្វេ
ភាគី ដើម្បីភាពសម្បូរុងរឿងនិងភាពសុខសាន្តត្រាននៃប្រទេសនីមួយៗ។ ទី២
យើង មានផលប្រយោជន៍រួមក្នុងការជម្រុញកិច្ចសហប្រតិបត្តិការក្នុងតំបន់
ដើម្បីរួមចំណែកធានាសន្តិភាព ស្ថិរភាព នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ជាពិសេស
គឺការរក្សា សន្តិភាព សន្តិសុខ សុវត្ថភាពនិងសេរីភាពនាវាចរណ៍នៅសមុទ្រ
ខាងកើតជាដើម”។
|
បទថ្លែងសន្ទរកថារបស់លោក Nguyen Phu Trong ទាក់ទាញបានការយកចិត្តជាច្រើនពីសំណាក់តំណាងចូករួម |
លោកអគ្គលេខាបក្ស Nguyen Phu Trong ក៏បានលើកឡើងខ្លឹមសាចំនួន៨ ដែលវៀតណាមនិងអាមេរិកកំពុងអនុវត្ត ដើម្បីនាំទំនាក់ទំនងទ្វេភាគីឈានទៅ មុខដោយឥតឈប់ឈរ។ តាមលោកថា៖
“មេរៀនបទពិសោធន៍របស់ប្រវត្តិសាស្ត្រជាច្រើន ព្រមទាំងលទ្ធផលជាក់ ស្តែងក្នុងរយៈពេល២០ឆ្នាំកន្លងទៅសរឲ្យឃើញថា មិត្តភាពនិងកិច្ចសហប្រតិបត្តិ ការជាទិសដៅតែមួយគត់ សម្រាប់ទំនាក់ទំនងរវាងវៀតណាមជាមួយអាមេរិក។ ការពិតជាក់ស្តែងនារយៈពេល២០ឆ្នាំកន្លងទៅ ក៏ឲ្យឃើញថា វៀតណាមនិងអា មេរិកអាចចែករំលែកផលប្រយោជន៍ស្រដៀងគ្នា ហើយភាពខុសគ្នាមួយចំនួនពុំមែនជាឧបស័គ្គសម្រាប់ការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីនោះទៀតឡើយ”។
បទសន្ទរកថារបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ទទួលបាន ការយកចិត្តទុកដាក់ជាច្រើនពីតំណាងចូលរួម។ បន្ទាប់មក លោកក៏មានការជួប សន្ទនាផ្ទាល់ជាមួយអ្នកប្រាជ្ញា អ្នកស្រាវជ្រាវ និងអ្នកការទូតមួយចំនួន ស្តីអំពី គោលមាគ៌ាអភិវឌ្ឍន៍របស់វៀតណាម ដែលនឹងយកមកពិភាគ្សា និងអនុម័ត នៅមហាសន្និបាតបក្សកុម្មុយនិស្តវៀតណាមលើកទី១២នាដើមឆ្នាំ២០១៦ខាង
មុខ រួមទាំងខ្លឹមសារសំខាន់ៗទាក់ទិនដល់ទំនាក់ទំនងរវាងវៀតណាមជាមួយ
អាមេរិកទៀតផង៕