ហាណូយ ធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍

(VOV)_៦០ឆ្នាំបានកន្លងផុតទៅ  ចាប់តាំងពីថ្ងៃទី១០តុលាឆ្នាំ១៩៥៤​ដល់ថ្ងៃទី
១០ តុលាឆ្នាំ ២០១៤ រដ្ឋធានីហាណូយនៃប្រទេសវៀតណាមបានឆ្លងកាត់លើ ការ លំបាកសាកល្បងជាច្រើន កសាងនិងអភិវឌ្ឍន៍ដើម្បីក្លាយទៅជាមជ្ឈមណ្ឌល
នយោបាយ វប្បធម៌របស់ប្រទេសជាតិ ​និង​សក្តិសម ជាទីក្រុងដើម្បីសន្តិភាពដែល អង្គការវប្បធម៌ វិទ្យាសាស្ត្រ អប់រំ អង្គការសហប្រជាជាតិ ( UNESCO) បានប្រគល់ជូន។ ​

ហាណូយ ធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍ - ảnh 1
ហាណូយ ទីក្រុងធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍

          ក្រលែកមើលលើដំណាក់កាលកសាងនិងអភិវឌ្ឍន៍ របស់រដ្ឋធានីហាណូយ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ មិនត្រឹមតែអ្នកឃ្លាតឆ្ងាយពី រដ្ឋធានីហាណូយប៉ុណ្ណោះទេ​ ថែមទាំងបណ្ដាអ្នកដែលកំពុងរស់នៅ​រដ្ឋធានីក៏មានការងើងឆ្ងន់​​ចំពោះ​ការផ្លាស់​
ប្តូរថ្មីរបស់រដ្ឋធានី។ ជាពិសេសគឺចាប់តាំងពីរថ្ងៃទី១សីហាឆ្នាំ២០១០មក ការ​បើក​
ទូលាយព្រំប្រទល់​រដ្ឋបាលនៃរដ្ឋធានី​ បង្កើតរបតសំខាន់ប្រវត្តិសាស្ត្រ​ នាំហាណូយ
ឈានចូល​ដំណាក់​កាលអភិវឌ្ឍន៍ថ្មី។

          កសាងហាណូយក្លាយទៅជាទីក្រុង១​អរិយធម៌និងទំនើប

        ក្នុងរយៈពេល៦ឆ្នាំកន្លងទៅ ហាណូយបានខំប្រឹងប្រែងដោះស្រាយរាល់​បញ្ហា ធំៗ និងបរិមាណការងារមិនតិចតូចឡើយ ដើម្បីបំពេញតម្រូវការបើកទូលាយរដ្ឋ
ធានី។ រដ្ឋធានីហាណូយត្រូវបានពង្រីកទាំងខាងទំហំនិងជំរៅ។ផ្ទៃដីនៃទីក្រុងហា
ណូយបាន កើន៣ដងតភ្ជាប់ជាមួយខេត្ត Ha Tay ទាំងមូល ស្រុក Me Linh ខេត្ត 
Vinh Phuc ផ្នែក១នៃខេត្ត Bac Ninh និងឃុំមួយចំនួននៃខេត្ត Hoa Binh ។ ក្នុងរយៈ
ពេលដ៏​ខ្លី បណ្ដាសំណង់ធំៗមានកំរិតសតវត្សិ៍ ត្រូវបានបង្កើតឡើង និងបណ្ដា
មណ្ឌល​នគរថ្មីបានសាងសង់ឡើងនៅភាគខាងលិច និងឥសាន្ត ទីក្រុង។ នោះគឺ បណ្ដាវិថីទំនើប ធំទូលាយ ដូចជា៖មហាវិថី Thang Long ផ្លូវជាតិលេខ៣ហាណូយ
 -Thai Nguyen  …ជាដើម។ លេខាគណៈកម្មាធិការទីក្រុងហាណូយ លោក Pham
 Quang Nghi បានអោយដឹងថា៖

          “ រដ្ឋធានីហាណូយ មានផ្ទៃដីស្មើនឹង១% នៃផ្ទៃដីរបស់ប្រទេសទាំងមូល 
ដោយ​មានផ្ទៃដី៣៤០០គីឡូម៉ែត្រក្រឡា ចំនួនប្រជាជនស្មើនឹង១០%នៃចំនួន ប្រជាជនលើទូទាំងប្រទេស​ ។ បណ្ដាសកម្មភាពសេដ្ឋកិច្ចរួមវិភាគទានជិត១០% 
នៃ​បរិមាណផលិតផលក្នុងស្រុក ចំណូលថវិកាស្មើនឹង២០%…លៗ បណ្ដាតួរ
លេខ នេះបាននាំហាណូយក្លាយទៅជាមជ្ឈមណ្ឌលរដ្ឋបាល នយោបាយជាតិ
 មជ្ឈ​មណ្ឌលវប្បធម៌ អប់រំ និងវិទ្យាសាស្ត្រ បច្ចេកវិទ្យា សេដ្ឋកិច្ច ពាណិជ្ជកម្ម  និងផ្លាស់ប្តូរអន្តរជាតិ។”

ហាណូយ ធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍ - ảnh 2
ហាណូយ ទីក្រុងធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍

          ប្រមូលផ្តុំកម្លាំងសំរាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច

        ក្រោយប៉ុន្មានឆ្នាំដើមដំបូងដើម្បីប្រមូលផ្តុំបំពេញតម្រូវការបើកទូលាយរដ្ឋ​ធានី វិស័យសេដ្ឋកិច្ច សង្គមកិច្ចរបស់រដ្ឋធានីហាណូយ កំពុងអភិវឌ្ឍន៍យ៉ាងខ្លាំង
ក្លា។ GDP របស់រដ្ឋធានីក្នុងដំណាក់កាល ២០០៨-២០១៤ គឺ៩,២% ។​ក្នុងប៉ុន្មាន​ឆ្នាំថ្មីៗនេះ ហាណូយជានិច្ចកាលជាក្បាលម៉ាស៊ីន ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច
របស់ប្រទេសជាតិ ដោយមានការរួមវិភាគទានជាង១០%នៃ GDP និង៩%នៃ
តំលៃ​ប្រាក់​ពា​ណិជ្ជកម្មនាំចេញ។ ហាណូយក៏គឺជាតំបន់ឈាន​មុខក្នុងការ
កសាងជនបទថ្មីដែរ។

          រួមជាមួយការរីកលូតលាស់អំពីសេដ្ឋកិច្ចនោះ ហាណូយកំពុង ជំរុញ ខ្លាំងការផ្សាភ្ជាប់ សហប្រតិបត្តិការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ។ នាបច្ចុប្បន្ន ហាណូយបានបង្កើតទំនាក់ទំនងជាមួយរដ្ឋធានីនិងទីក្រុងចំនួន
ជាង១០០នៃប្រទេសនិងតំបន់ដែនដីចំនួន៥០។ ទន្ទឹមនឹងនោះ ហាណូយ  ក៏ជាសមាជិកពេញសិទ្ធិរបស់អង្គការអន្តរជាតិជាច្រើនទៀតផង។

          រដ្ឋធានីហាណូយឆ្ពោះទៅអនាគត

        ដើម្បីកសាងរដ្ឋធានីហាណូយកាន់តែអរិយធម៌ ទំនើប ពី១ថ្ងៃទៅមួយថ្ងៃ ​ក្នុងយុទ្ធសាស្ត្ររៀបចំគំរោងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមដល់ឆ្នាំ ​២០២០  និងចក្ខុវិស័យដល់ឆ្នាំ ២០៣០ រួមជាមួយការចេញផ្សាយបណ្ដាគោល​នយោ បាយ បង្កលក្ខណះងាយស្រួលសំរាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ហាណូយក៏ជំ
រុញខ្លាំងការវិនិយោគសាងសង់ហេដ្ឋារចនាសម្ព័ន្ធតាមទិសព្រមៗគ្នាជាពិ
សេសគឺប្រព័ន្ធគមនាគមទំនើប។ លោក Ho Quang Loi ប្រធានគណៈកម្ម ការឃោសនាអប់រំ បានអោយដឹងថា៖

          “ ហាណូយបានអភិវឌ្ឍន៍បរិយាកាសរដ្ឋធានីតាមទិស មានមណ្ឌល
នគរ១​ និងមណ្ឌលនគរចំនួន​៥ទៀត រួមជាមូយបណ្ដាទីរួមស្រុកផ្កាយរណ
បនានា ដែល​បានតភ្ជាប់ដោយប្រព័ន្ធផ្លូវជំវិញ បណ្ដាញគមនាគមន៍…លៗ​”

          ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវារំដោះរដ្ឋធានីហាណូយ
 នាថ្ងៃទី១០តុលា ឆ្នាំ២០១៤ ក៏ជាឱកាសដើម្បីរដ្ឋអំណាច និងប្រជាជនរដ្ឋធានី​ក្រលែកមើលឡើងវិញនូវដំណាក់កាលប្រវត្តិសាស្ត្រកសាងនិងអភិវឌ្ឍន៍។ ​បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍នេះក៏គឺជាឱកាសដើម្បីរដ្ឋអំណាចគ្រប់​ជាន់ថ្នាក់ និងប្រជាជនឃើញច្បាស់រាល់ឱកាស ការលំបាកសាកល្បង និងបទ​ពិសោធន៍នានា ហើយពីនោះ ឆ្ពោះទៅអនាគត កសាងរដ្ឋធានីហាណូយកាន់តែ​អភិវឌ្ឍន៍ចីរភាព លើគ្រប់វិស័យ ក្នុងដំណាក់កាលជាបន្ត៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ