អេគូសបំបែកចេញពីអង់គ្លេស៖ឱកាសអភិវឌ្ឍន៍ឬលិទ្ធិជនជាតិអសកម្ម?
(VOV)_អេគូសស្ថិតនៅភាគខាងជើងរបស់ចក្រភពអង់គ្លេស ដោយមានផ្ទៃដីជិត
៧៩ពាន់គីឡូម៉ែ្រក្រឡា និងចំនួនប្រជាជន៥,៣លាននាក់។ នាបច្ចុប្បន្ន ផលិតផល
ក្នុងស្រុកសរុប GDP របស់អេគូសស្មើនឹង ១០%នៃ GDP របស់ចក្រភពអង់គ្លេស។
|
រូបថតៈGetty Images |
ទំនាក់ទំនងប្រវត្តិសាស្ត្រនិងមូលហេតុនៃការបំបែក
កាលពីសតវត្ស៍ទី១៧ អង់គ្លេសនិង អេគូស សុទ្ធតែរក្សារខឿនឯករាជ្យខាង
នយោបាយ។ ប៉ុន្តែដល់ឆ្នាំ ១៧០៧ ទំនាក់ទំនងរវាងអេគូសនិងចក្រភពអង់គ្លេស
ត្រូវរឹតបណ្ដឹងថែមទៀត ដោយអនុសញ្ញា បង្កើតសម្ព័ន្ធភាពចក្រភពអង់គ្លេស និង
អៀឡង់ខាងជើង ( UK) ។ ប៉ុន្តែមិនមែនថាជនអេគូស ពេញចិត្តចំពោះការបង្រួប
បង្រួមជាតិនេះទេ។ ក្នុងច្រើនឆ្នាំកន្លងទៅមាន ជាង១ដងហើយដែលអេគូស
មានគោលបំណងបំបែកចេញពី UK។ យោងតាមការស្ទង់មតិអ្នកបោះឆ្នោត
នាសព្វថ្ងៃ សរឲ្យឃើញថា អត្រាអ្នកគាំទ្រនិងអ្នកចង់ទាមទារឯករាជ្យមានការ
ប្រហាក់ប្រហែលគ្នា ធ្វើឲ្យការបោះប្រជាមតិនៅ អេគូសមិនត្រឹមតែក្តៅឡើងនៅ
ក្នុងក្រុងឡុងប៉ុណ្ណោះទេ ថែមទាំងនៅ ទ្វីបអ៊ឺរ៉ុបទាំងមូលទៀតផង។ ក្នុងពេល
ដែលក្រុមគាំទ្រចាត់ទុកថា ការបំបែកចេញពីអង់គ្លេស នឹងជួយឲ្យអេគូសម្ចាស់
ការអំពីសេដ្ឋកិច្ច និងគ្រប់ គ្រងរាល់ប្រភពចំណូលពីប្រេងរ៉ែដោយមិនចាំបាច់
បែងចែកជាមួយក្រុង ឡុង ប៉ុន្តែ ក្រុមថា “អត់” ចំពោះឯករាជ្យគឺចាត់ទុកថា ការបំបែកចេញពីក្រុងឡុងជាការ គំរាមកំហែងចំពោះសេដ្ឋកិច្ចរបស់ស្កុតឡេន។
ការជះឥទ្ធិពលអសកម្មទៅលើដំណើការឯកភាពបនីយកម្មទ្វីបអឺរ៉ុប
ប្រសិនបើលទ្ធផលសម្លេងគំាទ្ររបស់អ្នកបោះឆ្នោតស្កុតឡេនគឺ៥០+១
មាន ន័យថា ស្កុតឡេនបានបំបែកចេញពីអង់គ្លេសជាផ្លូវការ និងប្រកាសឯករាជ្យ
នាថ្ងៃ ទី២៤មិនាឆ្នាំ២០១៦ខាងមុខ។ ហើយដូច្នេះ ភាគីទាំងពីរនិងមានរយៈពេល
ជាង១ ឆ្នាំ ដើម្បីចរចារអំពីរាល់បញ្ហារួមនៅសេសសល់ ដូចជាបំណុលសាធារ
ណៈ និង ការត្រួតពិនិត្យព្រំដែនជាដើម។
|
ប្រជាជនអេគូសចំនួនជិត៥០%គាំទ្រការបំបែកចេញពី
អង់គ្កេស (រូបថតៈ Reuters ) |
អ្នកវិភាគជាច្រើនរូបបានចាត់ទុកថា សេចក្តីសម្រេចចិត្ត ឯករាជ្យរបស់
អេគូសអាចនឹងរងផលអាក្រ់ៗ។ លើវិស័យសេដ្ឋកិច្ច អេគូសកំពុងប្រឈមមុខ
នឹងអស្ថិរភាពអំពីការប្រាក់ ពន្ធ គោលនយោបាយរូបិយវត្ថុ។ល។ ការបំបែកនេះ
នឹងធ្វើ ឲ្យអេគូសមិនអាចរក្សាប្រាក់ផោនធ្វើជារូបិយប័ណ្ណចរាចរឡើយ។ គ្មាន
សម្ព័ន្ធ ភាពរូបិយប័ណ្ណ ការដែលអេគូសប្រើប្រាក់ផោនគឺខុសច្បាប់នៅ EU។
ពុំនោះសោធនាយករដ្ឋមន្រ្តីអង់គ្លេស លោកDavid Cameron បានព្រមានថា
សេចក្តីសម្រេចរបស់អេគូសនឹងគ្មានផ្លួវត្រឡប់មកជាមួយអង់គ្លេសនៅឡើយ។ប៉ុន្តែ ប្រការគួរអោយព្រួយបារម្ភនោះគឺនិន្នាការបំបែកខ្លួននឹងរីកធំធាត់ ជះឥទ្ធិ
ពលផ្ទាល់ចំពោះសន្តិភាព និងភាពសម្បូររុងរឿងរួមរបស់ EU។ និងការដែល
អេគូស បំបែកចេញពីអង់គ្លេស នឹងធ្វើអោយការជះឥទ្ធិពលរបស់អង់គ្លេស
ក្នុង EUត្រូវបានថយចុះដែរ។
បណ្ដាហានិភ័យទុកជាមុន
នាបច្ចុប្បន្ន បើទោះបីជាមិនទាន់មានលទ្ធផលបោះឆ្នោតចុងក្រោយក្តី ប៉ុន្តែ
ទីផ្សារបានមានប្រតិកម្មអសកម្មជាជំហានដើមដំបូងមួយចំនួន។ តំលៃភាគ
ហ៊ុនរបស់ធនាគារធំនៅ អេគូស ត្រូវបានថយចុះខ្លាំងនៅទីផ្សារភាគហ៊ុនទ្វីប
អឺរ៉ុប។ …លៗ
នាបច្ចុប្បន្ន ការយកចិត្តទុកដាក់ទាំងឡាយបានប្រមូលផ្តុំចូលក្នុង
លទ្ធផលបោះឆ្នោតចុងក្រោយ។ អេគូស នឹងទៅជាយ៉ាងណា បន្ទាប់ពីឯករាជ្យ
សម្បូររុងរឿងជាង ឬ ថយចុះជាង? ប្រជាជនអេគូស ជាងអ្នកណាទាំង
អស់ត្រូវគិតគូរឲ្យបានម៉ត់ចត់ ចំពោះសេចក្ដីសម្រេចចិត្តរបស់ខ្លួនអំពីអនាគត
ប្រទេសជាតិ ព្រោះ សន្លឹកឆ្នោតនេះរបស់គេនឹងបង់ថ្លៃកបពពក៕