(VOVworld)-តាមការវាយតម្លៃរបស់អ្នកជំនាញការសេដ្ឋកិច្ច វិស័យកសិកម្មវៀត
ណាមកំពុងមានឱកាសទាក់ទាញទុនវិនិយោគដើម្បីរៀបចំរចនាសម្ព័ន្ធ លើគ្រប់
ជ្រុងជ្រោយឡើងវិញ។ នាប៉ុន្មានឆ្នាំថ្មីៗនេះ សម្ព័ន្ធក្រុមហ៊ុនវៀតណាមជាច្រើន
កំពុងបង្វែរទិសវិនិយោគចូលក្នុងវិស័យកសិកម្ម រួមជាមួយនោះគឺមាន រដ្ឋាភិ
បាលវៀតណាមក៏បានជួយឧបត្ថម្ភនិងបង្កលក្ខណៈងាយស្រួលសម្រាប់ អង្គ
ភាពអាជីវកម្មមានឱកាសចូលរួមក្នុងការអភិវឌ្ឍន៍កសិកម្មផងដែរ។ នេះជា
សញ្ញា វិជ្ជមានសម្រាប់ដំណើការអភិវឌ្ឍន៍កសិកម្មរបស់ប្រទេសជាតិ។
រដ្ឋាភិបាលនិងនាយករដ្ឋមន្ត្រីរដ្ឋាភិបាលជានិច្ចកាលយកចិត្តទុកដាក់ បញ្ជាណែនាំឲ្យសុក្រិដ្ឋប្រព័ន្ធយន្តការ គោលនយោបាយជួយឧបត្ថម្ភបណ្តា សមាសភាពសេដ្ឋកិច្ចវិនិយោគចូលក្នុងកសិកម្មនិងជនបទ។ជាពិសេស
ក្នុងឆ្នាំ ២០១៤និង២០១៥ រដ្ឋាភិបាលបានចេញផ្សាយសេចក្តីសម្រេចចិត្ត
ចំនួន២ សំដៅជម្រុញថែមទៀតនូវការកែលំអរបរិយាកាសធ្វើអាជីវកម្ម។
ប្រការនេះ អះ អាងនូវការប្តេជ្ញារបស់រដ្ឋាភិបាល ក្នុងការលើកកំពស់គុណ
ភាពកសិកម្មនិងជន បទវៀតណាម។
|
អង្គភាពអាជីវកម្មវៀតណាម បង្កើន ការវិនិយោគទៅលើវិស័យកសិកម្ម |
សញ្ញាសកម្មពីសកម្មភាពវិនិយោគរបស់អង្គភាពអាជីវកម្មសម្រាប់ផ្នែក
កសិកម្ម
វៀតណាមក៏ដូចជាបណ្តាប្រទេសអាស៊ាន ដែលមិនសូវមានអង្គភាព
អាជីវកម្មយកចិត្តទុកដាក់វិនិយោគលើវិស័យកសិកម្ម។ តាមស្ថិតិរបស់ក្រ
សួងកសិ កម្មនិងអភិវឌ្ឍន៍ជនបទថា ការវិនិយោគរបស់អង្គភាពអាជីវកម្ម
មិនទាន់សមស្រប នឹងសក្តានុភាពក៏ដូចជាតម្រូវការអភិវឌ្ឍន៍របស់ផ្នែក
កសិកម្មនៅឡើយ។
រដ្ឋាភិបាល បានបង្កលក្ខណៈងាយស្រួលសម្រាប់អង្គភាពអាជីវកម្មវិនិ យោគចូលវិស័យកសិកម្ម ជនបទ។ ការវិនិយោគរបស់ឯកជនក្នុងប្រទេស
ចូល វិស័យកសិកម្ម ជនបទបានកើនឡើងពីចំនួន២.៤០០អង្គភាពអាជីវ
កម្មនាឆ្នាំ២០០៧ ឡើងដល់៣.៦៣០អង្គភាពអាជីវកម្មនាឆ្នាំ២០១៣។ មាន
អង្គភាពជាច្រើនទទួល បានជោគជ័យ ក្នុងការអនុវត្តបច្ចេកវិទ្យាខ្ពស់ បង្កើត
ទីផ្សា ដូចជា Vinamilk ,TH Truemilk ។ល។រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិ
វឌ្ឍន៍ជនបទវៀតណាម លោក Cao Duc Phat បានឲ្យដឹងថា៖
“ការរៀបចំរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញរួមជាមួយកម្មវិធីគោល
ដៅ ជាតិកសាងជនបទថ្មី ជាការបដិវត្ត២នៃកសិកម្មនិងជនបទ។ ដើម្បី
អនុវត្តល្អ កម្មវិធីចំនួន២នេះ ត្រូវមានការចូលរួមសកម្មពីបណ្តាសមាសភាព
សេដ្ឋកិច្ច តាំងពីមជ្ឈឹមដល់តំបន់ផងដែរ”។
បង្កលក្ខណៈងាយស្រួលសម្រាប់អង្គភាពអាជីវកម្មវិនិយោគចូលក្នុង
កសិកម្ម
នៅសន្និសីទ “ទាក់ទាញអង្គភាពអាជីវកម្មវិនិយោគទៅលើកសិកម្ម
ជន បទ” បានប្រព្រឹត្តទៅនាថ្ងៃទី២៨មិថុនា ឧបនាយករដ្ឋមន្ត្រី Hoang
Trung Hai បានអះអាងថា ដើម្បីអភិវឌ្ឍន៍ល្អនូវប្រៀបខ្លាំងរបស់ផ្នែកកសិកម្ម
រដ្ឋាភិបាលនឹង ប្រមូលផ្តុំវិនិយោគទៅលើមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធដូចជា
ធារាសាស្រ្ត គមនាគមន៍ ជនបទ រួមជាមួយគ្នានោះ បង្កើនការជួយឧបត្ថម្ភ
អង្គភាពអាជីវកម្មវិនិយោគ ចូលក្នុងកសិកម្ម។
“នៅពេលដែលចូលរួមវិស័យកសិកម្ម អង្គភាពអាជីវកម្មអាចពង្រីក
បានលទ្ធភាព ច្នៃប្រឌិតក្នុងការផលិត។ យើងក៏គប្បីមានយន្តការ ដើម្បី
ពង្រីកឲ្យអស់ សមត្ថភាពនេះ។ ត្រូវពង្រីកការតភ្ជាប់នៃបណ្តាសម្ព័ន្ធសមា
គមមុខទំនិញ ជាពិសេស គឺជាការផ្សាភ្ចាប់របស់អង្គភាពអាជីវកម្មខ្លួនឯង
ផងដែរ”។
ដើម្បីផ្នែកកសិកម្មវៀតណាមបន្តបង្កើនកម្លាំងខ្លាំងនិងនិរន្តរភាព
នោះគឺត្រូវ មានការចូលរូមសកម្មពីក្រុមអាជីវករថែមទៀត។ ដោយមានការ
រួមកម្លាំងកាយចិត្ត និង ការវិនិយោគរបស់អង្គភាពអាជីវកម្មចូលក្នុងវិស័យក
សិកម្ម គឺរាល់ការជំពាក់ ជំពិនអំពីទុន ការអនុវត្តវិទ្យាសាស្រ្តខ្ពស់ចូលក្នុង
ផលិតកម្ម សមត្ថភាពក្រគួតប្រជែងលើទីផ្សារកសិកម្មរបស់វៀតណាមមិន
ត្រូវបានដោះស្រាយ៕