អាណត្តិថ្មីមិនងាយស្រួល របស់ លោកពូទីននៅវិមាន Kremli។

(VOVWORLD)-ត្រូវនឹង​ការកាត់ស្មានទុកជាមុន​ នាយក​រដ្ឋមន្ត្រី​ ​Vladimir ​Putin​
បានឈ្នះក្នុងការបោះឆ្នោតប្រធានាធិបតី រុស្ស៊ីនាថ្ងៃទី៤មិនាកន្លងទៅនេះ។
លោកនឹងក្លាយទៅជាប្រធានាធិបតីក្រោយរយះពេល៤ឆ្នាំធ្វើជា នាយក​រដ្ឋមន្ត្រី​។
ជ័យជំនះរបស់លោក​ Putin​បានបញ្ជាក់ពីជំនឿទុកចិត្តរបស់អ្នកបោះឆ្នោតចំពោះ
គោលមាគា៏ដែលលោកបានអនុវត្តដើម្បីអភិវឌ្ឍន៍ប្រទេស រុស្ស៊ី។ប៉ុន្តែមជ្ឈដ្ឋានអ្នក
វិភាគបានព្យាករណ៍ថាអាណ្ត្តិជាប្រធានាធិបតីរបស់ លោក​ Putin​នាពេលខាងមុខប្រព្រិត្តទៅមិនរលូនទេ។អ្នកសង្កេតការណ៍អន្តជាតិជាច្រើនកុះករ
វាយតំលៃថាការបោះឆ្នោតត្រូវបានប្រព្រិត្តទៅដោយយុត្តិធម៏​ប្រជាធីបតេយ្យនិងសេរី។អ្នកបោះឆ្នោតជាច្រើនកុះករបានសំដែងនូវការគាំទ្រចំពោះលោក​ Putin​ដោយសារកត្តា
ជាច្រើន។ក្នុងនោះមានកត្តាគួឲ្យចាប់អារម្មណ៍គឺ រុស្ស៊ីជានិច្ចកាលរក្សាបានការអភិវឌ្ឍន៍
ក្នុងអំឡុងពេលលោក​ Putin​កាន់ដំណែងជា ប្រធានាធិបតី​រុស្ស៊ី តាំងពី​ឆ្នាំ២០០០ដល់ឆ្នាំ
២០០៨។ទន្ទឹមនឹងនោះ​រុស្ស៊ីនៅអះអាងនូវជំនឿជាក់របស់ស្លួនលើឆាក់អន្តរជាតិព្រម
ទាំងសណ្តាប់ធ្នាប់សង្គមត្រូវបានស្តារឡើងវិញ។ GDP​បានកើនពី​២៥០ពាន់លាន​ដុល្លារ
សហរដ្ឋអាមេរិកឡើង​១,៥ពាន់លានដុល្លារសហរដ្ឋអាមេរិកនាសព្វថ្ងៃ។លើវិស័យកិច្ច
ការបរទេស​ លោក​ Putinត្រូវបានចាត់ទុកជាអ្នកនយោបាយមានគោលជំហររឹងមាំក្នុង
ការចរចារទ្វេភាគីនិងពហុភាគី។ថ្លែងមតិក្រោយពីមានលទ្ធផលដំបូង នៃ​ការាប់សន្លឹក
ឆ្នោត លោក​ Putinបានសន្យាថាបន្តធ្វើការដើម្បីផលប្រយោធន៍របស់ប្រទេសជាតិនិង
អនុវត្តនូវកម្មវិធីដែលបាននាំចេញក្នុងយុទ្ឋនាការប្រជែងរកសន្លឹកឆ្នោត។ប៉ុន្តែបណ្តា
អ្នកសង្កេតការណ៍បានចាត់ទុកថាភារកិច្ចដែលលោក​ Putinបាននាំចេញមិនងាយអនុវ
ត្តទេ។មុនបង្អស់គឺលោក​ Putinត្រូវនាំចេញផែនការកែទម្រង់សំដៅទទួលឲ្យបានកំណើន
GDP ពី​៦ដល់៧%ដើម្បីទំនើបភាវូពនីយកម្មខឿនសេដ្ឋកិច្ច។ទន្តឹមនឹងនោះនាំខឿនសេដ្ឋ
កិច្ច រុស្ស៊ីពីចំណាត់ថ្នាក់​ទី១១នាបច្ចុប្បន្ននេះឲ្យក្លាយទៅជាខឿនសេដ្ឋកិច្ចធំទី៥លើ
សកលលោកនាចុងទសវត្សន៍នេះ។ការសាកល្បង១ទៀតគឺលោក​ Putinត្រូវប្រឈមមុខ
នឹងការប្រឆាំងពីបណ្តាកំលាំងប្រឆាំងដែលកើតមានឡើងបន្ទាប់ពីការបោះឆ្នោតរដ្ឋសភា
នាខែធ្នូឆ្នាំ​២០១១មក។លើវិស័យកិច្ចការបរទេស​ការសាកល្បងធំបំផុតរបស់លោក​ Putinគឺចំណុចខុសពីគ្នារវាងអាមេរិកនិងលោកខាងលិចអំពីសណ្តាប់ធ្នាប់សកលលោក
១តាមទិសបំរើផលប្រយោធន៍របស់លោកខាងលិច។

ក្នុងសភាពការណ៍នោះការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ចិននិងបណ្តាខឿនសេដ្ឋកិច្ចថ្មី
ទើបនឹងលេចធ្លោជាឪកាសធំឲ្យខឿនសេដ្ឋកិច្ចរុស្ស៊ីផងនិងជាការសាកល្បងក្នុងដំណើរ
អភិវឌ្ឍន៍របស់រុស្ស៊ីផង។លោក​ Putinនឹងវិលត្រឡប់មកវិមាន​Kremliនាខែឧសភាខាមុខ
ដើម្បិទទួឡដំណេងជាប្រធានាធិបតីដោយសារមានការគាំទហរពីប្រជាជននិងឬទ្ឋានុភាព
នយោបាយរបស់លោក​ Putinអ្នកបោះឆ្នោតរុស្ស៊ីមានសិទ្ឋិសង្ឃឹមទៅលើ
អនាគតដ៍ល្អប្រសើររបស់ខ្លួនជាពិតប្រាកដ្ឋ៕
                                                        

អាណត្តិថ្មីមិនងាយស្រួល របស់ លោកពូទីននៅវិមាន Kremli។ - ảnh 1
ការបោះឆ្នោតប្រធានាធីបតីរុស្ស៊ី(Internet).


ប្រតិកម្មទៅវិញ

ផ្សេងៗ