អធិបតេយ្យភាពអំពីប្រជុំកោះ HOANG SA – TRUONG SA ក្រោមពន្លឺនៃច្បាប់អន្តរជាតិ

        (VOV)_ក្នុង​ប៉ុន្មានថ្ងៃនេះ សាធារណមតិនៅក្នុងនិងក្រៅ​ប្រទេសវៀតណាម បានអរិចិត្តយ៉ាងខ្លាំងក្លាចំពោះការដែលចិនបានដាក់​ស្ថានីយខួង Haiyan Shiyou
 – 981 នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ ​និងតំបន់​ខ្ពង់រាបបាតសមុត្ររបស់វៀតណាម។ អំពើនេះរបស់ចិនបានរំលោភយ៉ាង​ធ្ងន់ធ្ងរទៅលើអធិបតេយ្យភាពរបស់វៀត
ណាម។ ជំនួសអោយការគោរព​អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់
សមុទ្រ ១៩៨២​នោះ ចិននៅបាន​ប្រើប្រាស់អំពើហឹង្សារនៅលើសមុទ្រ និងឡើង
សម្លេងមូល បង្កាច់​វៀតណាមទៀតផង។ ​


 អធិបតេយ្យភាពអំពីប្រជុំកោះ HOANG SA – TRUONG SA ក្រោមពន្លឺនៃច្បាប់អន្តរជាតិ - ảnh 1
ប្រជុំកោះ Hoang Sa និង Truong Sa របស់វៀតណាម(TTXVN)
 

ដំបូងបង្អស់អះអាងថា៖ ការដោះស្រាយជំលោះអំពីអធិបតេយ្យភាពដែនដី
លើសកលលោកត្រូវបានអនុវត្តយ៉ាងទូលំទូលាយដោយឈរលើគោលការណ៍
 ម្ចាស់កម្មសិទ្ធិ និងសិទ្ធិអំណាចរដ្ឋជាបន្តបន្ទាប់។

          ម្ចាស់កម្មសិទ្ធិពិតប្រាកដ​-គោលការណ៍សំខាន់បំផុតក្នុង ការកំណត់ អធិបតេយ្យភាព

        គោលការណ៍យកធ្វើកម្មសិទ្ធិត្រូវបានបង្ហាញក្នុងសេចក្ដីសម្រេចចិត្តនៃសន្និ
សីទ Berlin ស្ដីអំពីទ្វីបអាហ្វ្រីកឆ្នាំ ១៨៨៥ រវាងប្រទេសនៅទ្វីបអឹរ៉ុប ​និងអាមេរិកចំ
នួន១៣។ តាមនោះ ប្រទេសដែលបានទទួលស្គាល់ជាម្ចាស់កម្មសិទ្ធិ​តំបន់ដីថ្មី គឺ
ត្រូវ ជាអ្នករកឃើញដើមដំបូង​និងមានសកម្មភាពជាក់​ស្ដែង​នានា ​។ នោះគឺការ
ជូនដំ ណឹងអំពីការ​គ្របគ្រងសំរាប់​ប្រទេសចូលរួមផ្សេងៗ ​និងរក្សារសិទ្ធិអំណាច
ក្នុងដែន ដីដែលបានយកធ្វើកម្មសិទ្ធិដោយសមស្រប។ នាឆ្នាំ ​១៨៨៨ វិទ្យា​ស្ថានច្បាប់អន្តរជាតិ Lausanne បានប្រកាសអំពីគោលការណ៍នេះ ​ហើយ​គោល
ការណ៍​នេះត្រូវ​បានផ្សព្វផ្សាយលើទូទាំងពិភពលោក និងត្រូវបាន​ប្រទេស​នា
នា​ទទួលស្គាល់។នាបច្ចុប្បន្ន លើពិភពលោកគ្មានដែនដីណាដែល​គ្មានកម្មសិទ្ធិ
ទេ  ប៉ុន្តែគោលការណ៍នេះនៅរក្សាបានតំលៃដដែល និងត្រូវ​បានបណ្ដាស្ថាប័ន
យុត្តា ធិការអន្តរជាតិអនុវត្តក្នុងស្ថានភាពជាក់ស្ដែង។

ឧទាហរណ៍ ក្នុងជំលោះចំពោះប្រជុំកោះ Minquier និង Ecrehous រវាងអង់គ្លេស
ជាមួយ បារាំងនាឆ្នាំ១៩៥០ តុលាការបានកាត់ក្តីឲ្យ​អង់គ្លេស​ឈ្នះ ដោយសារ បញ្ជាក់បានអធិបតេយ្យភាពរបស់អង់គ្លេសចំពោះ​ប្រជុំកោះ​នេះ តាំងពីច្រើន
សតវត្ស៍​។ ករណីមួយទៀតគឺ កោះផ្កាថ្ម ​Clipperton ស្ថិត​នៅ​សមុទ្រប៉ាស៊ីហ្វិក ចម្ងាយពីឆ្នេរសមុទ្រម៉ិកស៊ិក៥០០ម៉ាយប៉ែកទៅទិសនីរតី។ ទោះបីជាកោះនេះ
មាន ចម្ងាយពីប្រទេសបារាំង១០ម៉ីនម៉ាយក្តី ប៉ុន្តែ​ពេល​​មាន​ជំលោះ តុលាការ អន្តរជាតិបានសន្និដ្ឋានថា កោះនេះជារបស់​បារាំងដោយសារ បានរាំងបាន
បង្កើត អធិបតេយ្យភាពលើកោះជា​ដំបូង​បង្អស់​។

          រីឯប្រទេសវៀតណាមវិញ។ ស្ថិតលើឆ្នេរសមុទ្រខាងកើត វៀតណាម​មាន ឆ្នេរសមុទ្រវែង រួមមានកោះ និងប្រជុំកោះរាប់ពាន់កន្លែង​ដែលក្នុងនោះមានកោះ
 Hoang Sa និងកោះ Truong Sa ។ វៀតណាមជាប្រទេសដើមដំបូងរកឃើញ យក
ធ្វើកម្មសិទ្ធិ​និង បង្កើតអធិបតេយ្យភាពដោយសន្តិភាពចំពោះកោះទាំងពីរនេះ ។


 អធិបតេយ្យភាពអំពីប្រជុំកោះ HOANG SA – TRUONG SA ក្រោមពន្លឺនៃច្បាប់អន្តរជាតិ - ảnh 2
ស្ថានីយខួង Haiyan Shiyou – 981

ភស្តុតាងមានតម្លៃគតិយុត្តប្រវត្តិសាស្ត្រខ្ពស់បំផុត

          វៀតណាមបានធ្វើ យកធ្វើម្ចាស់​កម្មសិទ្ធិ​ពិតប្រាកដ​​និងសន្តិភាព រួមទាំងប្រ
តិបត្តិ អធិបតេយ្យភាពរបស់ខ្លួនជាបន្តបន្ទាប់លើ​ប្រជុំកោះ ​Hoang Sa និង Truong
 Sa។ បណ្តាភស្តុតាងប្រវត្តិសាស្រ្តដែលអះអាងនូវ​អធិបតេយ្យភាពរបស់វៀត​ណាម
នៅ​ប្រជុំកោះ Hoang Sa និង Truong Sa​ជាភស្តុតាងនៅកម្រិតខ្ពស់​បំផុត គឺកម្រិត
 រដ្ឋ។ បណ្តាឯកសារជាផ្លូវការរបស់វៀតណាមតាមរយៈ​សម័យកាលក្នុងនោះមាន ឯកសាររដ្ឋបាលបុរាណរាជកាល​Nguyen ​ បានកត់សម្គាល់ច្បាស់លាស់ និងអះ
អាងថា ប្រជុំកោះ Hoang Sa និង Truong Sa គឺរបស់វៀតណាម។ ឯកសារទាំងនេះ មានតែនៅវៀតណាម។

ក្រៅពីបណ្ដាឯកសារនៅក្នុងប្រទេសនេះ ការទទួលស្គាល់អធិបតេយ្យភាព
របស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa ក៏​បាន​បញ្ជាក់ក្នុងឯក
សារប្រវត្តិ សាស្ត្ររបស់ចិន និងប្រទេសលោកខាងលិចផ្សេងៗទៀតផង។ ក្នុងពេលនោះ ភាគីចិនគ្មានភស្តុតាងណាមួយដែលបញ្ជាក់ជាអ្នកគ្រប់គ្រង​ដោយសន្តិភាព និងពិតប្រាកដ។​ ហើយប្រការគួរអោយយកចិត្តទុក​ដាក់នោះគឺ
 ក្នុង​សៀវភៅសិក្សារប្រវត្តិ​សាស្ត្រចំនួនជាង២០០ក្បាលរបស់ចិន​ពី​មុន​រហូត​មកដល់ពេលដែលទន្ទ្រានកាន់កាប់ ​Hoang Sa ដោយខុសច្បាប់នោះ គ្មានផែន
ទីណា  ឬ ឃ្លាណាដែលបញ្ជាក់​ថា៖ ​ប្រជុំកោះ Hoang Sa របស់ចិនទេ។

          វៀតណាមប្រើគ្រប់ភស្តុតាងនិងសន្តិវិធីដើម្បីការពារអធិបតេយ្យ
ភាព ​បូរណភាពដែនដីរបស់

        ជាច្បាស់លាស់ថា៖ តាមច្បាប់អន្តរជាតិ និងការដោះស្រាយជំលោះ​ដែនដី ជាក់ស្ដែងលើទូទាំងពិភពលោក ឬបណ្ដាភស្តុតាងប្រវត្តិសាស្ត្រ ​ចិនគ្មានមូល ដ្ឋានណាមួយដើម្បីទាមទាអធិបតេយ្យភាពចំពោះប្រជុំកោះ ​Hoang Sa និង Truong
Sa បានឡើយ។

អ្វីៗដែលវៀតណាមបាននិងកំពុងអនុវត្តនោះគឺប្រតិបត្តិតាមក្របខ័ណ្ឌនៃ
ច្បាប់អន្តរជាតិ។ វៀតណាមមានជំរើសជាច្រើន និងនាបច្ចុប្បន្ន វៀត​ណាមកំពុង
អនុវត្តជំហាន​ដំបូង ក្នុងការប្រតិបត្តិតាមច្បាប់អន្តរជាតិ។ នោះគឺចរចារ ប្រើគ្រប់
ភស្តុតាង  វិធានការសន្តិភាព ដើម្បីការតស៊ូយុត្តិធម៏របស់​វៀតណាម ដើម្បីខឿន
សន្តិ ភាពរួមក្នុងតំបន់និងពិភពលោកដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ