អ្នកប្រាជ្ញអន្តរជាតិអះអាងថាចិនរំលោភបំពាន់លើច្បាប់អនុសញ្ញាសមុទ្រ

(VOVWORLD) -អ្នកប្រាជ្ញជាច្រើនរូបបានចាត់ទុកថា បណ្ដាសកម្មភាពដែលចិនបានអនុវត្តន៍នៅលើសមុទ្រខាងកើត ដែលចិនគ្មានអធិបតេយ្យភាពនោះ បានរំលោភបំពានលើ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។


ឆ្នាំ ២០១៩ គឺជាឆ្នាំរំលឹកខួបលើកទី ២៥ ទិវា អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) មានសុពលភាពជាផ្លូវការ។ ឯកសារនេះត្រូវបានចាត់ទុកជា “ រដ្ឋធម្មនុញ្ញមហាសមុទ្រ” របស់ពិភពលោក។ ទោះជា UNCLOS ត្រូវបានផ្តល់សច្ចាប័នចាប់ពីឆ្នាំ ១៩៩៦ ក៏ដោយ ប៉ុន្តែចិនមានសកម្មភាពរំលភបំពាន ហើយមិនអនុវត្តន៍រាល់បទបញ្ញត្តិរបស់ UNCLOS ឡើយ។ រាល់ទង្វើនាពេលថ្មីៗនេះរបស់ចិននៅសមុទ្រខាងកើតត្រូវបានអ្នកប្រាជ្ញអន្តរជាតិថ្កោលទោសយ៉ាងដាច់អហង្ការ។

អ្នកប្រាជ្ញជាច្រើនរូបបានចាត់ទុកថា បណ្ដាសកម្មភាពដែលចិនបានអនុវត្តន៍នៅលើសមុទ្រខាងកើត ដែលចិនគ្មានអធិបតេយ្យភាពនោះ បានរំលោភបំពានលើ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។

អ្នកប្រាជ្ញអន្តរជាតិអះអាងថាចិនរំលោភបំពាន់លើច្បាប់អនុសញ្ញាសមុទ្រ - ảnh 1 លោក Carl Thayer សាស្ត្រាចារ្យកិត្តិយស - មកពីវិទ្យាស្ថានការពារជាតិអូស្ត្រាលី (រូបថតៈ TTXVN)

រំលោភពំពានលើច្បាប់អន្តរជាតិ

លោក Carl Thayer សាស្ត្រាចារ្យកិត្តិយស - មកពីវិទ្យាស្ថានការពារជាតិអូស្ត្រាលីបានចាត់ទុកថា រាល់សកម្មភាពកន្លងទៅរបស់ចិនគឺបានរំលោភបំពានលើច្បាប់អន្តរជាតិដោយចេតនា។ ចិនគ្មានមូលដ្ឋានច្បាប់ណាមួយសម្រាប់សកម្មភាពរបស់ពួកគេឡើយ។ ម៉្យាងវិញទៀត ទីក្រុងប៉េកាំងបានបន្តប្រកាសអធិបតេយ្យភាពដោយគ្មានហេតុផលចំពោះបណ្ដាប្រជុំកោះ និងដែនទឹកនៅលើសមុទ្រខាងកើត ដោយមិនអើពើនឹងសាលក្រមរបស់ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ(UNCLOS) ឆ្នាំ ១៩៨២។

តាមលោកសាស្ត្រាចារ្យ Carl Thayer ថារាល់សកម្មភាពរបស់ចិនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅបានសរឲ្យឃើញថា ទីក្រុងប៉េកាំងមានគោលដៅសំខាន់ៗចំនួនពីរ។ គោលដៅទីមួយ គឺសំដៅបង្កើតអនុត្តរភាពតាមរយៈការអភិវឌ្ឍប្រភពធនធានសមុទ្រ (រួមទាំងប្រេងរ៉េនិងឧស្ម័ន) នៅដែនសមុទ្រក្នុងតំបន់ “ ខ្សែបន្ទាត់ ៩ ត្រេ”ហេតុដូច្នេះហើយចិនបានរាំងស្កាត់រាល់សកម្មភាពធ្វើអាជីវកម្មរ៉េរបស់បណ្ដាប្រទេសនៅឆ្នេរសមុទ្រ ហើយដាក់សម្ពាធបង្ខំឲ្យប្រទេសទាំងនេះត្រូវចូលរួមគម្រោងធ្វើអាជីវកម្មប្រេងរួមជាមួយចិន។

គោលដៅទី ២ របស់ចិនគឺលុបចោលការចូលរួមរបស់ប្រទេសមហាអំណាចលោកខាងលិចក្នុងការអភិវឌ្ឍប្រភពធនធានសមុទ្រនៅលើសមុទ្រខាងកើត។ ពោលគឺ ចិនបានស្នើថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសមុទ្រគម្បីអនុវត្តន៍ជាមួយចិន និងបណ្ដាប្រទេសឆ្នេរសមុទ្រ ដោយមិនបានអនុវត្តន៍តាមរយៈកិច្ចសហប្រតិបត្តិការជាមួយបណ្ដាក្រុមហ៊ុននៃបណ្ដាប្រទេសលោកខាងលិច
ឡើយ។

ចំណែកឯ លោក Anthony Nelson នាយកទទួលបន្ទុកបញ្ហាអាស៊ីកណ្ដាល និងប៉ាស៊ីហ្វិកនៃសម្ព័ន្ធក្រុមហ៊ុនពិគ្រោះយោបល់ Albright Stonebridge បានចាត់ទុកថា៖

 “ការដែលចិនបាន ធ្វើការស្រាវជ្រាវលើភូគព្ភសាស្ត្រនៅដែនសមុទ្រខាងកើត ដែលប្រទេសនេះគ្មានអធិបតេយ្យភាពនោះ បានរំលោភបំពានលើអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រនិងសាលក្រមរបស់ តុលាការអចិន្រ្តៃយ៍អន្តរជាតិឆ្នាំ ២០១៦ ស្ដីពីបណ្តឹងតវ៉ារបស់ហ្វីលីពីន។ ចិនបានរំលោភបំពានលើឯកសារទាំងពីរនេះ សំដៅប្រកាសអធិបតេយ្យភាពចំពោះបណ្ដាប្រភពធនធានក្នុងតំបន់ ក៏ដូចជារកវិធីរាំងស្កាត់បណ្ដាប្រទេសផ្សេងទៀតធ្វើអាជីវកម្ម ក៏ដូចជាប្រើប្រាស់ប្រភពធនធានទាំងនេះផងដែរ។

អ្នកប្រាជ្ញអន្តរជាតិអះអាងថាចិនរំលោភបំពាន់លើច្បាប់អនុសញ្ញាសមុទ្រ - ảnh 2 លោក Stein Tonnesson សាស្រ្តាចារ្យស្រាវជ្រាវនៅវិទ្យាស្ថានសន្តិភាពអូស្លូនៃប្រទេសន័រវេស

រីឯ លោក Stein Tonnesson សាស្រ្តាចារ្យស្រាវជ្រាវនៅវិទ្យាស្ថានសន្តិភាពអូស្លូនៃប្រទេសន័រវេសបានចែករំលែកទស្សនៈថា៖

“តាមច្បាប់សមុទ្របានចែងថា ចិនគ្មានសិទ្ធិធ្វើអាជីវកម្មលើធនធាននៅតំបន់សេដ្ឋកិច្ចផ្ដាច់មុខ និង តំបន់ខ្ពង់រាប បាតសមុទ្ររបស់ប្រទេសដទៃទៀតឡើយ។ ចិនកំពុងរកវិធីអនុវត្តន៍ ខ្សែបន្ទាត់ ៩ ត្រេ សំដៅបម្រើការអភិវឌ្ឍ ដោយមិនអើពើនឹងច្បាប់អន្តរជាតិឡើយ។ លើកនេះ ចិនមិនបានខួងយកប្រេងឡើយ ប៉ន្តែគេបានធ្វើការស្រាវជ្រាវយ៉ាងទូលំទូលាយលើសមុទ្រខាងកើតផងដែរ។ ព្រមទាំងរាំងស្កាត់បណ្ដាប្រទេសដទៃស្រាវជ្រាវក្នុងតំបន់ខ្ពង់រាប បាតសមុទ្ររបស់ប្រទេសទាំងនេះផងដែរ“។

រំលោភបំពានលើកិច្ចសន្យាជាមួយបណ្ដាប្រទេសក្នុងតំបន់

លើសពីនេះទៅទៀត រាល់ទង្វើនាពេលថ្មីៗនេះរបស់ចិននៅលើសមុទ្រខាងកើតក៏បានរំលោភបំពាន់លើកិច្ចសន្យារបស់ខ្លួនជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ាន ក្នុងសេចក្តីថ្លែងការស្ដីអំពីក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (DOC)។ ឯកសារនេះត្រូវបានចិនចុះហត្ថលេខា ជាមួយបណ្តាប្រទេសជាសមាជិកអាស៊ានកាលពីថ្ងៃទី ៤ ខែវិច្ឆិកាឆ្នាំ ២០០២ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៨ នៅកម្ពុជាបានចែងថា៖ ចិនបានប្តេជ្ញាចិត្តរួមជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ាន ជំរុញបរិយាកាសសន្តិភាព មិត្តភាព និងភាពសុខដុមរមនានៅសមុទ្រខាងកើត មិនគំរាមកំហែងប្រើប្រាស់ឬប្រើប្រាស់កម្លាំង ឲ្យសមស្របនឹងច្បាប់អន្តរជាតិ ដែលក្នុងនោះមានអនុសញ្ញា UNCLOS ឆ្នាំ ១៩៨២ ផងដែរ។

ក្នុងជីវភាពរស់នៅអរិយធម៌នាបច្ចុប្បន្ននេះ ប្រសិនបើប្រទេសខ្លះមិនបានគោរពច្បាប់អន្តរជាតិ ប្រើប្រាស់កម្លាំងយោធាដើម្បីបដិសេធអធិបតេយ្យភាព សិទ្ធិ អធិបតេយ្យភាព និងយុត្តាធិការរបស់ប្រទេសដទៃទៀតនឹងធ្វើឲ្យចុះខ្សោយប្រព័ន្ធច្បាប់អន្តរជាតិ ច្បាប់សមុទ្រទំនើប ព្រមទាំង ជះឥទ្ធិពលជាអវិជ្ជមានដល់ប្រទេសនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ