លោកអ្នកនាងជាទីមេត្រី!
នាថ្ងៃទី ២៧ កក្កដា បក្ស រដ្ឋ កងទ័ព និងប្រជាជនវៀតណាម រំលឹកខួបអនុស្សាវ រីយ៍ លើកទី៦៥ទិវាយុទ្ធជនពិការ ពលី។ សកម្មភាពជាច្រើនថែទាំអ្នកមានគុណូបការះ ត្រូវបានរៀបចំឡើង។ ក៏ក្នុងឱកាសនេះ បទបញ្ញាត្តិធ្វើវិសោធនកម្ម បំពេញបន្ថែម មាត្រាមួយចំនួន របស់ បទបញ្ញាត្តិអទិភាពចំពោះអ្នកមានគុណូបការះ ចំពោះបដិវត្តន៍ ត្រូវបានប្រធានរដ្ឋវៀតណាមចុះហត្ថលេខាប្រកាសជាសាធារណះ សុក្រិដ្ឋប្រព័ន្ធ
គោលនយោបាយ ចំពោះអ្នកមានគុណូបការះ ចំពោះបដិវត្តន៍ របស់បក្ស រដ្ឋវៀត
ណាម។ ដោយប្រធានបទ៖ “អនុវត្តគោលនយោបាយប្រកបដោយល្អជាងទៀត ចំពោះអ្នកមានគុណូបការះ“ របស់អ្នកយកព័ត៍មាន Thu Hoa និងស្ដីអំពីបញ្ហានេះ។
|
បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ទិវាយុទ្ធជនពិការ យុទ្ធជនពលី(http://thanhnienviet.vn/ |
ក្នុង មាត្រាចំនួន ២៣ ដែលត្រូវបានធ្វើវិសោធនកម្ម បំពេញបន្ថែម ក្នុងច្បាប់ធ្វើវិសោធនកម្ម បំពេញបន្ថែម មាត្រាមួយចំនួន នៃច្បាប់អាទិភាពចំពោះអ្នកមានគុណូប
ការះ ខ្លឹមសារសំខាន់បំផុតគឺ សកម្មជនបដិវត្តន៍ ឬ ចូលរួមការតស៊ូ ត្រូវខ្មាំងសត្រូវចាប់
ឃុំ ឃាំងខ្លួន មុននោះទទួលបានការជួយឧបត្ថម្ភម្ដង់ នាបច្ចុប្បន្នផ្ទេទៅទទួលការជួយ ឧបត្ថម្ភជាប្រចាំខែ។ រដ្ឋក៏បានផ្តល់ការជួយឧបត្ថម្ភចំពោះ អ្នកបំរើវីរះអ្នកម្ដាយវៀត
ណាម សកម្មជនក្នុងការតស៊ូត្រូវពុលជាតិគីមីពុលព័ណ៍លឿងទុំ ចុះខ្សោយសមទ្ធភាព ធ្វើពលកម្ម ពី៨១%ឡើងទៅ។ តាមតួរលេខស្ថិតិ វៀតណាមនឹងមាន អ្នកមានគុណូបការះ ចំនួន ៩០ ០០០នាក់ នឹងបានទទួលការជួយឧបត្ថម្ភនេះ។
នៅវៀតណាម នាបច្ចុប្បន្ន អ្នកមានគុណូបការះចំនួន ៨,៨ លាននាក់ ស្មើនឹង ១០%ចំនួនប្រជាជន។ គិតដល់នាបច្ចុប្បន្ន ប្រព័ន្ធគោលនយោបាយ ចំពោះអ្នកមាន គុណូបការះ នៅវៀតណាម បានសម្រេច ធ្វើជាមូលដ្ឋានសំរាប់សកម្មភាព ៖”តបស្នង
សង់គុណ” កាន់តែបើកទូលាយ និងស៊ីជំរៅថែមទៀត។ លោក Nguyen Duc hai លេខា គណះកម្មាធិការបក្ស ខេត្ត Quang Nam (ភាគកណ្ដាលវៀតណាម) បានអោយ
ដឹងថា៖
“ខេត្ត Quang Nam អនុវត្តសកម្មភាពតបស្នងសង់គុណជាច្រើនយកចិត្តទុកដាក់
ផ្ទាល់ដល់មុខ សញ្ញា គោលនយោបាយ មានអ្នកមានគុណូបការះ នៅបណ្ដាតំបន់លំ
បាក។ ដំបូងបង្អស់ យើងខ្ញុំជំរុញ កម្មវិធីជួយឧបត្ថម្ភផ្ទះនៅ ចំពោះអ្នកមានគុណូបការះ
យ៉ាងលឿន ។ ពិនិត្យមើលឡើងវិញនូវគោលនយោបាយទាំងមូល ពិសេសគឺនៅមូល
ដ្ឋាន ធ្វើយ៉ាងម៉េច អោយត្រូវ និងយ៉ាងលឿន ចំពោះបណ្ដាមុខសញ្ញាគោលនយោបាយ”
|
បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ទិវាយុទ្ធជនពិការ យុទ្ធជនពលី(http://thanhnienviet.vn/ |
ទន្ទឹមនឹងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់បក្សរដ្ឋនិងការជួយ ឧបត្ថម្ភរបស់
ប្រជាជន យុទ្ធជនពិការ សាច់ញ្ញាត្តិrbs’យុទ្ធជនពលីនិងជនមាន គុណូបការៈចំពោះ
ប្រទេស ជាច្រើនបានខំប្រឹងប្រែងឈានឡើងឥតឈប់ឈរក្នុងការរៀន សូត្រការងារ ពលកម្មផលិតកម្មសក្តិសមជា “ពលរដ្ឋគំរូ” “គ្រួសារបដិវត្តគំរូ” ជាគំរូដើម្បីសហគម
និងសង្គម ធ្វើតាម។ លោកស្រី Duong Thi Mong ជនមាន គុណូបការៈនៅខេត្ត Yen Bai បានអះអាងថា៖
“បក្សនិងរដ្ឋជានិច្ចកាលយកចិត្តទុកដាក់ជាពិសេសចំពោះជនមានគុណូបការៈ។
យើងខ្ញុំ ក៏ខំប្រឹងប្រែងពង្រីកប្រពៃណីដែលមានស្រាប់របស់គ្រួសារ និងចលនាអប់រំ កូនចៅធ្វើល្អជាងស័គសមជាមួយជនមានគុណូបការៈចំពោះបដិវត្ត។”
ពីស្ថានភាពជាក់ស្ដែងក្នុងប៉ុន្មានឆ្នាំកន្លងមក បក្សរដ្ឋវៀតណាមបាននិង កំពុងបន្ត សុក្រិដ្ឋប្រព័ន្ធគោលនយោបាយរបបអនុគ្រោះជនមានគុណូបការៈចំពោះបដិវត្តតាម
ទិសសមស្របនឹងថាអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ជំរុញសហគមសង្គម ជំរុញនិងបើក
ទូលាយ ថែមទៀតចលនា “តបស្នងសងគុណ”ជាដើម។ ប្រធានរដ្ឋ Truong Tan Sang ថ្លែងមតិនៅសន្និសីទស្ងើចសរសើរជនមានគុណូបការៈនាពេល ថ្មីៗនេះបានលើកច្បាស់
ថា៖
“ទោះបីយកចិត្តទុកដាក់ជួយឧបត្ថម្ភអស់ពីកំលាំងកាយចិត្តប៉ុន្តែជីវភាព របស់
យុទ្ធជនពិការ គ្រួសារយុទ្ធជនពលី ជនមានគុណូបការៈចំពោះបដិវត្តមួយ ចំនួននៅ តែជួបការលំបាក។ សេចក្តីសំរេចចិត្តមហាសន្និបាតលើកទី១១របស់បក្សកុម្មុយនីស្ដ វៀតណាមបានដាក់ចេញភារកិច្ចត្រូវបន្តចលនាគ្រប់ប្រភពកំលាំងរួមជាមួយរដ្ឋថែទាំ
ល្អជាងជីវភាពរស់នៅសម្ភារៈនិងស្មារតីសំរាប់គេ។ បង្កលក្ខណៈដើម្បីជនមានគុណូប
ការៈ អភិវឌ្ឍន៍សេដ្ឋកិច្ចដើម្បីលើកកំពស់ជីវភាពរស់នៅសម្ភារៈនិងស្មារតីមានកំរិតរស់ នៅខ្ពស់ជាងកំរិតមធ្យមរបស់ប្រជាជននៅដំបន់។”
ដូច្នេះគិតតាំងពីឆ្នាំ២០១៣បណ្ដាគោលនយោបាយអាទិភាពជនមានគុណូប ការៈចំពោះបដិវត្តនឹងបានអនុវត្តលើគ្រប់វិស័យនៅវៀតណាម។ ក្រៅពីបណ្ដាខ្លឹមសារ អនុគ្រោះជនមានគុណូបការៈដូចជាក្នុងអាជ្ញាអនុគ្រោះជនមានគុណូបការៈ រដ្ឋនឹង មានកម្មវិធីចំណាយបន្ថែមប្រាក់ប្រមាណ៧០០ ពាន់លានដុងដើម្បីជួយឧបត្ថម្ភ ជន មានគុណូបការៈនៅជួបការលំបាកអំពីផ្ទះនោ។ តាមកំរោងថវិការរដ្ឋសរុបចំណាយឲ្យ សកម្មភាពនេះឆ្នាំ២០១៣នឹងប្រមាណជាង៣៦លានលានដុង។ជាមួយរបៀប វិធាន ការនិងរបៀបធ្វើច្នៃប្រឌិតរបស់ស្ថាប័នផ្នែកដំបន់ ការថែទាំឲ្យជីវភាពរស់នៅជនមាន
គុណូបការៈ ចំពោះបដិវត្តនឹងបានអនុវត្តល្អជាង រួមចំណែកធានាសុខុមាលភាពសង្គម ជំរុញបុព្វហេតុផ្លាស់ប្តូរថ្មីឧស្សាហុបនីយកម្ម-ទំនើបភាវូបនីយកម្មប្រទេសជាតិ៕