អភិវឌ្ឍន៍ប្រកបដោយចីរភាពដើម្បីមិនបំភ្លេចនរណាម្នាក់នៅពីក្រោយនោះឡើយ

(VOVWORLD) - នាថ្ងៃទី១៧ ខែកក្កដា តំណាងរបស់វៀតណាមបានចែករំលែកបទពិសោធន៍ របស់ខ្លួនក្នុងការរួមបញ្ចូលគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) ទៅក្នុង ដំណើរការកសាងផែនការនិងយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅសម័យប្រជុំជាន់ខ្ពស់របស់ក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គមអង្គការសហប្រជាជាតិ (ECOSOC) នៅ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ រាល់សមិទ្ធផលរបស់វៀតណាមក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមត្រូវបានសហគមន៍អន្តរជាតិវាយតម្លៃខ្ពស់។

វៀតណាមបានចេញផ្សាយយុទ្ធសាស្ត្រអភិវឌ្ឍប្រកបដោយចីរភាពដំណាក់កាល២០១១-២០២០ សំដៅឆ្ពោះទៅរកកំណើនប្រកបដោយចីរភាពនិងប្រសិទ្ធភាព ដែលដើរទន្ទឹមនឹងភាពជឿនលឿននិងសមភាពសង្គម កិច្ចការពារធនធាន និងបរិស្ថាន ការរក្សារឹងមាំស្ថិរភាពនយោបាយសង្គម ការពារឯករាជ្យ អធិប តេយ្យភាព ឯកភាពនិងបូរណភាពដែនដីជាតិយ៉ាងដាច់ខាត។ នេះជាទិសដៅ សំខាន់ដើម្បីជួយអោយវៀតណាមសម្រេចបាននូវសមិទ្ធផលគួរអោយចាប់ អារម្មណ៍ជាច្រើនក្នុងការអភិវឌ្ឍប្រកបដោយចីរភាពដើម្បីមិនបំភ្លេចនរណាម្នាក់នៅពីក្រោយនោះឡើយ។

        ស្ថានភាពអភិវឌ្ឍដោយចីរភាពនៅវៀតណាម

        យុទ្ធសាស្ត្រអភិវឌ្ឍប្រកបដោយចីរភាពដំណាក់កាល២០១១-២០២០របស់ វៀតណាម មានគោលដៅជាសារវ័ន្តនានា។ លើវិស័យសេដ្ឋកិច្ច នោះគឺការរក្សា កំណើនសេដ្ឋកិច្ចដោយចីរភាព អនុវត្តកំណើនបៃតងជាបណ្ដើរៗ អភិវឌ្ឍថាម ពលស្អាត ថាមពលកកើតឡើងវិញ អនុវត្តផលិតកម្មនិងការប្រើប្រាស់ដោយ ចីរភាព ធានាសន្តិសុខស្បៀងអាហារ អភិវឌ្ឍកសិកម្ម ជនបទដោយចីរភាពនិង អភិវឌ្ឍបណ្ដាតំបន់ដោយចីរភាពផងដែរ។ លោក Le Quang Manh អនុរដ្ឋមន្រ្តី ក្រសួងផែនការនិងវិនិយោគវៀតណាមបានអោយដឹងថា៖

        “ក្នុងឋានៈជាសមាជិករបស់អង្គការសហប្រជាជាតិ វៀតណាមបានអនុវត្តន៍ យ៉ាងសកម្មនូវរបៀបវារៈឆ្នាំ២០៣០ស្ដីពីការអភិវឌ្ឍប្រកបដោយចីរភាព។ យើងខ្ញុំ បានដាក់ចេញវិធីសាស្ត្រអភិក្រមគ្រប់ជ្រុងជ្រោយដែលគួបផ្សំវិស័យអភិវឌ្ឍខុសពីគ្នាជាច្រើនក្នុងយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម”។

        ការរៀបចំអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍប្រកបដោយចីរភាពនៅវៀតណាមក្នុង ដំណាក់កាល២០១១- ២០២០ ទទួលបានលទ្ធផលគួរអោយកោតសរសើរ។ លើ វិស័យសេដ្ឋកិច្ច ល្បឿនកំណើនជាមធ្យមក្នុងរយៈពេល៨ឆ្នាំកន្លងទៅសម្រេចបាន ប្រមាណ៦,៥%។ ក្នុងឆ្នាំ២០១៨ ផលិតផលសរុបក្នុងប្រទេស (GDP) បានកើន ៧,០៨% ហើយ GDP ក្នុងមនុស្សម្នាក់សម្រេចបានចំនួន២៥៨៧ដុល្លាអាមេរិក។ សន្តិសុខស្បៀងអាហារត្រូវបានធានាយ៉ាងរឹងមាំ។ លើវិស័យសង្គមកិច្ច បុព្វហេតុ អប់រំមានការរីកចម្រើន។ ថវិការដ្ឋដែលត្រូវបានផ្ដល់ជូនវិស័យអប់រំបណ្ដុះ បណ្ដាលស្រូបយក២០%នៃការចំណាយថវិការដ្ឋ។ ចាប់ពីឆ្នាំ២០១១ ខេត្តក្រុង ទាំងអស់របស់វៀតណាមបានសម្រេចស្តង់ដារអប់រំថ្នាក់មធ្យមសិក្សា ព្រមទាំង ទទួលបានលទ្ធផលដ៏ល្អក្នុងការដោះស្រាយការងារធ្វើផងដែរ។ ក្នុងឆ្នាំ២០១៨ អាត្រាគ្មានការងារធ្វើក្នុងវ័យអាយុធ្វើពលកម្មត្រឹមតែជា២%ប៉ុណ្ណោះ។ វៀតណាម បានសម្រេចរួចគោលដៅចំនួន៦ក្នុងចំណោមគោលដៅសហសវត្សទាំង៨។ ក្នុង ឆ្នាំ២០១៨ អាត្រាគ្រួសារក្រីក្របានធ្លាក់ចុះនៅត្រឹម៦,៨%។

        ទិសដៅអភិវឌ្ឍដោយចីរភាពនាពេលខាងមុខ

        ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ វៀតណាមនឹងអនុវត្តន៍ដំណោះស្រាយជាច្រើន ដើម្បីជំរុញការអភិវឌ្ឍដោយចីរភាព ដែលក្នុងនោះសំខាន់បំផុតគឺការអភិវឌ្ឍសេដ្ឋ កិច្ចយ៉ាងឆាប់រហ័សដែលតភ្ជាប់នឹងការអភិវឌ្ឍដោយចីរភាព។ ប៉ុន្តែវៀតណាម មិនទទួលយកការជំរុញកំណើនដោយគ្រប់តម្លៃនោះទេ ប៉ុន្តែយកចិត្តទុកដាក់ដល់ កត្តាដែលឆ្លុះបញ្ចាំងនូវកម្រិតអភិវឌ្ឍនៃខឿនសេដ្ឋកិច្ចតាមទិសចីរភាព ដូចជា៖ GDP ជាមធ្យមក្នុងមនុស្សម្នាក់ ដង់ស៊ីតេតម្លៃបន្ថែមនៃឧស្សាហកម្មផលិតនិង ឧស្សាហកម្មព័ត៌មានទំនើប ដង់ស៊ីតេឧស្សាហកម្មនិងសេវាកម្មក្នុងរចនាសម្ព័ន្ធ សេដ្ឋកិច្ច ជាដើម។ គោលដៅគឺត្រូវដោះស្រាយប្រកបដោយភាពសុខដុមរវាង ការអភិវឌ្ឍនាពេលខាងមុខនិងក្នុងរយៈពេលយូរអង្វែង រវាងការអភិវឌ្ឍសេដ្ឋកិច្ច យ៉ាងឆាប់រហ័សនិងការអភិវឌ្ឍប្រកបដោយបរិយាប័ន្នទាំងខាងវប្បធម៌សង្គម សំដៅលើកស្ទួយជីវភាពរស់នៅទាំងខាងសម្ភារៈនិងស្មារតីរបស់ប្រជាជន។ ដើម្បី អនុវត្តន៍ទិសដៅនេះអោយបានល្អ វៀតណាមបានប្រកាសក្រមសន្ទស្សន៍ស្ថិតិ ការអភិវឌ្ឍដោយចីរភាព។ លោក Nguyen Bich Lam ប្រធានអគ្គនាយកដ្ឋានស្ថិតិ វៀតណាមបានអោយដឹងថា៖

        “ក្រមសន្ទស្សន៍នេះមានអត្ថន័យដ៏សំខាន់ដែលបានឆ្លុះបញ្ចាំងគ្រប់ជ្រុង ជ្រោយនៃសេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសជាតិ។ គោលដៅជាក់លាក់ក្នុងក្រម សន្ទស្សន៍នេះបានគ្របដណ្ដប់លើវិស័យជាច្រើនដូចជា គោលដៅពីការកាត់ បន្ថយភាពក្រីក្រ ឬពីសមភាពសង្គម ជាដើម។ ក្រមសន្ទស្សន៍នេះ ក៏មានការធ្វើ ស្ថិតិព័ត៌មានយ៉ាងគ្រប់គ្រាន់ដើម្បីបម្រើបណ្ដាក្រសួង ស្ថាប័ន ក្នុងការវាយតម្លៃ ចំពោះស្ថានភាពសេដ្ឋកិច្ចសង្គម សំដៅឆ្ពោះទៅរកគោលដៅទូទៅនោះគឺមិន បំភ្លេចនរណាម្នាក់នៅពីក្រោយនោះឡើយ ជាពិសេសគឺចំពោះជនក្រីក្រនិងជនងាយរងគ្រោះក្នុងសង្គម”។

        វៀតណាមបានរក្សាកំណើនដ៏ខ្ពស់បង្គួរក្នុងរយៈពេលវែងមួយ។ ទន្ទឹមនឹង នោះគឺស្នាដៃគួរអោយចាប់អារម្មណ៍លើវិស័យកាត់បន្ថយភាពក្រីក្រ ក៏ដូចជាការ អភិវឌ្ឍយ៉ាងឆាប់រហ័ស ប្រកបដោយចីរភាព ដែលតភ្ជាប់នឹងការអភិវឌ្ឍដោយ បរិយាប័ន្នលើវិស័យផ្សេងៗទៀត។ រាល់សមិទ្ធផលទាំងនោះរបស់វៀតណាម ជានិច្ចកាលត្រូវបានសហគមន៍អន្តរជាតិកត់សម្គាល់និងវាយតម្លៃខ្ពស់យ៉ាងពិតប្រាកដ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ