អាមេរិកនិង អាហ្វ្រិកបង្កើនកិច្ចសហប្រតិបត្តិការ។
HONG VAN -  
(VOVWORLD) /  
Vovworld-ចាប់ពី ថ្ងៃទី ៥ ដល់ទី ៦សីហា សន្និសីទកំពូលរបស់ថ្នាក់ដឹកនាំអាមេរិក
និងទ្វីបអាហ្វ្រិកផ្តោតសំខាន់លើការរីករាតត្បាតនៃមេរោគអេបូឡា បញ្ហាសម្លាប់
មនុស្សរបស់កក្រុមឥស្លាមជ្រុលនិយមនៅNigeria សង្រ្គាមស៊ីវិលនៅស៊ូដងខាងត្បូង
សូម៉ាលី និងកេនយ៉ា។បន្ទាប់មកទៀតគឺបញ្ហាជំរុញកិច្ចសហប្រតិបត្តិការរវាងអាមេរិក
ជាមូយបណ្តាប្រទេសនៅទ្វីប អាហ្វ្រិក។ថ្លែងមតិមុននឹងសន្និសីទប្រធានាធិបតីអាមេ
រិកលោក បារ៉ាក់ អូបាម៉ាបានអះអាងថា៖ទ្វីប អាហ្វ្រិកជាទ្វីប១មានសក្តានុពលសេដ្ឋ
កិច្ច។ការបង្កើនទំនាក់ទំនងជាមួយ៖ទ្វីប អាហ្វ្រិកនាមកនូវផលប្រយោជន៍សំរាប់
អាមេរិក។
|
រធានាធិបតីអាមេរិកជួបសន្ទនាជាមួយថ្នាក់ដឹកនាំអាហ្វ្រិក(រូបថត អិនធឺណែត) |
គោលដៅសំខាន់គឹជំរុញកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ច។
ទោះបីជាអាជ្ញាធរប្រកាសថា៖សន្និសីទនឹងប្រមូលផ្តុំពិភាក្សាអំពីបញ្ហាក្តៅគគុកនៅទ្វីបអាហ្វ្រិកក្តីប៉ុន្តែគោលដៅ
សំខាន់របស់ភាគីនានានៅសន្និសីទលើកនេះគឺ ជំរុញកិច្ចសហប្រតិបត្តិការខាង
សេដ្ឋកិច្ច។រដ្ឋមន្រ្តីការបរទេសអាមេរិកលោកJohn Kerry អះអាងថា៖ ជំនួបកំពូលអា
មេរិក អាហ្វ្រិកនេះឆ្លុះបញ្ចាំងការប្តេជ្ញាចិត្តរបស់ភាគីទាំង២ក្នុងការបង្កើនទំនាក់ទំនង
ដៃគូស្វែងរកឱកាសសំរាប់សន្តិភាពសន្តិសុខនិងការអភិវឌ្ឍន៍សេដ្ឋកិច្ច។លោកKerry
បានអំពាវនាវឲ្យថ្នាក់ដឹកនាំ ទ្វីប អាហ្វ្រិកពង្រីកខឿនសេដ្ឋកិច្ចទីផ្សារសេរីបង្កើតទីលាន
លេងស្មើភាពសំរាប់បណ្តាក្រុមហ៊ុនបរទេសដែលក្នុងនោះមានក្រុមហ៊ុនអាមេរិកផង។នាបច្ចុប្បន្ននេះអាមេរិកជាដៃគូពាណិជ្ជកម្មធំទី៣របស់ទ្វីប អាហ្វ្រិកបន្ទាប់ពីសហភាព
អឺរ៉ុបនិងចិន។តំលៃប្រាក់ពាណិជ្ជកម្មអាមេរិកអាហ្វ្រិកក្នុងឆ្នាំ២០១៣មានតែ៦០ពាន់
លានដុល្លារអាមេរិក។ក្នុងពេលនោះតួលេខនេះរវាងសហភាពអឺរ៉ុបនិងចិនមាន២០០
ពាន់លាននិង១៧០ពាន់លាន។ជាងនេះទៅទៀត អាមេរិមមានបំណងជម្រុញកិច្ចសហ
ប្រតិបត្តិការសេដ្ឋកិច្ច ជាមួយទ្វីបអាហ្វ្រិកដោយសារតែល្បឿនអភិវឌ្ឍន៍របស់ទ្វីបនេះគឺ
ដើរលឿនជាងទ្វីប អាស៊ី។ តាមការវាយតម្លៃរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប្រទេសចំនួន៦ក្នុងចំណោម១០ដែល មានខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ខ្លាំងបំផុតលើពិភព
លោក គឺស្ថិត នៅទ្វីបអាហ្វ្រិក។ដើម្បីជាកស្តែងវូបនីយកម្មគោលបំណងសហប្រតិបត្តិការជាមួយទ្វីបអាហ្វិ្រក តាមគំរោង ក្នុងសន្និសីទលើកនេះ ភាគីអាមេរិកនឹងជូនដំណឹង ស្តីអំពីខ្ទង់ជួយ ឧបត្ថម្ភរាប់ពាន់លាន
ដុល្លារ សម្រាប់កម្មវិធីស្បៀងអាហារ និងកម្មវិធីអគ្គិសនីរបស់ អាហ្វ្រិក។ ក្រៅពីនោះ រដ្ឋាភិបាលអាមេរិកនិងប្រកាសការផ្តើមគំនិតមួយចំនួន ក្នុង នោះមានការបង្កើនអាហា
រូបករណ៍ទ្វេដងសម្រាប់ថ្នាក់ដឹកនាំវ័យក្មេងនៅទ្វីប អាហ្វ្រិក។ មិនត្រឹមតែប៉ុណ្ណោះ ខណៈ
ដែលសន្និសីទកំពូលរវាងអាមេរិកនិងអាហ្វ្រិក បានប្រព្រឹត្តទៅមុននេះ១សប្តាហ៍ រដ្ឋអំណាចរបស់លោក Barack Obama បាន ជម្រុញរដ្ឋសភាពន្យាច្បាប់ស្តីពី ឱកាស
កំណើននៅអាហ្វ្រិក(AGOA)មុនកាល បរិច្ឆេទនាខែកញ្ញាឆ្នាំ២០១៥ខាងុខ។
ការសាកល្បងមិនតិចតួចឡើយ
អ្នកវិភាគជាច្រើនរូបមានការព្រួយបារម្ភថា ដោយរយៈពេលរៀបចំខ្លី(មានតែ ១ឆ្នាំ) បើ
ប្រៀបនឹងរយៈពេល៦ឆ្នាំរបស់ចិន សន្និសីទកំពូលអាមេរិកនិងទ្វីបអាហ្វ្រិក ពិបាក
សម្រេចបានលទ្ធផលសកម្មដូចការរំពឹងទុក ឬអាចនិយាយម្យ៉ាងទៀតថា ដោយសារ
មជ្ឈដ្ឋានមន្រ្តីអាមេរិកមិនទាន់ឯកភាពគ្នាចំពោះរាល់ដំណោះស្រាយ បង្កើនកិច្ចសហ
ប្រតិបត្តិការជាមួយអាហ្វ្រិកឡើយ។ ការផ្តើមគំនិតរៀបចំសន្និសីទនេះជាសំណើរបស់
សេតវិមាន។ ប៉ុន្តែជួបប្រទះនឹងការជជែកខ្លាំងរវាងបណ្តាស្ថាប័ន របស់រដ្ឋាភិបាលអាមេ
រិក។ប៉ុន្តែ នឹងគ្មានកិច្ចព្រមព្រៀង ណាត្រួវបាននាំចេញបន្ទាប់ពីសន្និសីទនេះឡើយ។មិនអាចបដិសេដ្ឋបានថា៖ទោះបីជាទំនាក់ទំនង អាមេរិកអាហ្វ្រិកនៅជួបប្រទះនឹង
ឧបសគ្គក្តីប៉ុន្តែសន្និសីទកំពូល អាមេរិកអាហ្វ្រិកលើកទី១នេះជាឱកាសសំរាប់ភាគីទាំង
២បង្កើនកិច្ចសហប្រតិបត្តិការដើម្បីឈានទៅដល់ការកសាងទំនាក់ទំនងដ៍ជ្រាលជ្រៅ
នៅអនាគតថែមទៀត៕
HONG VAN
-VOVWORLD