អ៊ីរ៉ាក់-ចំណុចក្តៅគគុកថ្មីនៅមជ្ឈឹមបូព៌ា

អ៊ីរ៉ាក់-ចំណុចក្តៅគគុកថ្មីនៅមជ្ឈឹមបូព៌ា - ảnh 1
អ៊ីរ៉ាក់-ចំណុចក្តៅគគុកថ្មីនៅមជ្ឈឹមបូព៌ា (Iraq-businesses)


        Vovworld-បណ្ដាជនប៉ះបោរ Sunni ក្នុងនោះភាគច្រើនគឺជនប្រដាប់អាវុធ​ចំណុះអង្គការរដ្ឋឥស្លាមអ៊ីរ៉ាក់និង Levant (ISIL) បានទន្ទ្រានកាន់កាប់បាន​ដំបន់​
ដី​ដ៏ធំទូលាយនៅភាគខាងលិចនៃប្រទេសនេះ។ ទីក្រុងសំខាន់ៗមួយចំនួន​ដូច​ជា
Mosul (ទីក្រុងធំទី២នៅអ៊ីរ៉ាក់)និង Tikrit (ស្រុកកំណើតរបស់អតីត​ប្រធានាធិបតី
Saddam Hussein) បានធ្លាក់ចូលក្នុងដៃរបស់ជនប៉ះបោរ។ ការ​ទន្ទ្រានកាន់កាប់
បានបណ្ដាទីក្រុងនេះធ្វើឲ្យគោលដៅរបស់ ISIL គឺបង្កើតរដ្ឋ​ឥស្លាមនៅដំបន់ដែន
ដីធំទូលាយរួមមានស៊ីរីនិងអ៊ីរ៉ាក់កំពុងបានជាក់ស្ដែងបនីយកម្ម។

ប្រទេសជាតិប្រឈមមុខនឹងសង្គ្រាមស៊ីវិលសន្តិសុខដំបន់ត្រូវគំរាមកំហែង

        តាមដានសង្គ្រាមនៅអ៊ីរ៉ាក់អាចឃើញប្រការគួរឲ្យព្រួយបារម្ភថា កំលាំង​សង្គ្រាមឥស្លាមមិនត្រឹមតែជាក្រុមឥស្លាមដែលមានទំនាក់ទំនងជាមួយអង្គការ
Al Qaeda ប៉ុណ្ណោះទេ ថែមទាំងមានការចូលរួមរបស់ក្រុមឥស្លាម Sunni ផ្សេងៗ​ដែលថ្លាប់ជាគូបដិបក្ខរបស់ ISIL។

        ស្ថានភាពកាន់តែស្មុគស្មាញជាងទៀតខណៈដែល ISIL មិនមែនជាកំលាំង​តែមួយគត់កំពុងអនុវត្តយុទ្ធនាការវាយប្រហារនៅអ៊ីរ៉ាក់ទេ។ បណ្ដាកំលាំងរបស់​ជន
Kurd បានទន្ទ្រានកាន់កាប់បានទីក្រុង Kirkuk ជាទីក្រុងមូយមានប្រេងឆៅ​ជាច្រើន។

        ជ័យជំនះខាងយោធាជាបន្តបន្ទាប់របស់កំលាំងប្រដាប់អាវុធឥស្លាម ISIL នៅ
អ៊ីរ៉ាក់មិនត្រឹមតែគំរាមកំហែងដោយផ្ទាល់ដល់អនាគតនៃរដ្ឋនេះប៉ុណ្ណោះទេ ថែម
ទាំងធ្វើឲ្យប្រទេសជិតខាងនិងសម្ព័ន្ធមិត្តរបស់អ៊ីរ៉ាក់ព្រួយបារម្ភទៀតផង។ ចំពោះ
អាមេរិកនោះ ប្រសិនបើ ISIL បន្តទន្ទ្រានកាន់កាប់បានដែនដីភាគច្រើន​នៅអ៊ីរ៉ាក់ ទន្ទឹមនឹងនោះទទួលបានប្រភពធនធានដ៏ធំធេងពីបណ្ដាអណ្ដួងរ៉ែធំៗ​និងចំនួន
ប្រាក់រាប់រយលានដុល្លារអាមេរិកនៅធនាគារនៅ Mosul ជាប្រការគ្រោះ​ថ្នាក់ណាស់។
រដ្ឋ Sunni មួយពីប្រទេសស៊ីរីដល់អ៊ីរ៉ាក់នឹងបង្កើតឥទ្ធិពលដ៏ធំធេង​ដល់ដំបន់ទាំងមូល។

ការជ្រៀតជ្រែកយោធារឺដំណោះស្រាយការទូត

        ប្រទេសមានកាយវិការប្រតិកម្មជាច្រើនចំពោះស្ថានភាពអស្ថិរភាពនៅ​អ៊ីរ៉ាក់នា
បច្ចុប្បន្នគឺអាមេរិក។ បន្ទាប់ពីសេចក្តីប្រកាសរបស់ប្រធានាធិបតីលោក Barack Obama
នោះ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry នាថ្ងៃទី​១៦មិថុនាបានអះអាងជាថ្មី
ម្ដងទៀតថា អាមេរិកកំពុងពិនិត្យលើគ្រប់វិធានការ​ដែលអាចអនុវត្តបានចំពោះនឹង
ស្ថានភាពនៅអ៊ីរ៉ាក់។ សាធារណៈមតិបាន​ឃើញ​វត្តមានរបស់នាវា USS Mesa Verde ដឹកកងម៉ារីនរបស់អាមេរិកចំនួន៥៥០នាក់​បាន​​ឈានចូល​ឈូង​សមុទ្រពែក្យ ដើម្បី
ត្រៀមខ្លួនជាស្រេចក្នុងករណីដែល​វ៉ាស៊ីនតោន​សំរេច​ចិត្តប្រើប្រាស់វិធានការយោធា
ជួយឧបត្ថម្ភរដ្ឋាភិបាលអ៊ីរ៉ាក់។ មុននោះ អាមេរិកបានបញ្ជូននាវាផ្ទុកយន្តហោះ USS
George H.W. Bush ឈាន​​ទៅដំបន់ឈូងសមុទ្រពែក្យផងដែរ។

        ផ្ទុយទៅនឹងប្រតិកម្មរបស់អាមេរិក អង់គ្លេសបានលើកច្បាស់ថា ប្រទេស​នេះ​មិន
ស្វែងរកការជ្រៀតជ្រែកយោធាទៅលើអ៊ីរ៉ាក់ទេ ប៉ុន្តែស្នើរផ្ដល់ការជួយ​ឧបត្ថម្ភមនុស្សធម៍
និងផ្ដល់យោបល់ប្រឆាំងភេរវកម្មសំរាប់រដ្ឋអំណាចអ៊ីរ៉ាក់​ប្រសិនបើគេត្រូវការ។ អារ៉ាបីសាអូឌីតក៏ប្រកាសប្រឆាំងជំទាស់ការជ្រៀតជ្រែក​របស់បរទេសទៅលើអ៊ីរ៉ាក់ដែរ។

មូលហេតុអស្ថិរភាពត្រូវបានព្យាករណ៍មុន

        អ៊ីរ៉ាក់ត្រូវធ្លាក់ក្នុងអស្ថិរភាពនាបច្ចុប្បន្នជាប្រការត្រូវបានព្យាករណ៍តាំងពី​មុន។​ តាម
អតីតនាយករដ្ឋមន្ត្រីអង់គ្លេសលោក Tony Blair ថា​សង្គ្រាមនៅអ៊ីរ៉ាក់​ដោយសារការបែង
ចែកតាមក្រុមៗក្នុងរដ្ឋាភិបាលបណ្ដោះអាសន្ន។​ រដ្ឋមន្ត្រីការ​បរទេសអាមេរិកលោក John
Kerry ក៏ត្រូវទទួលស្គាល់ថា ការជ្រៀតជ្រែករបស់​វ៉ាស៊ីនតោននឹងទទួលបានជោគជ័យ
ប្រសិនបើថ្នាក់ដឹកនាំអ៊ីរ៉ាក់បោះបង់ចោលការខ្វែងគំនិតនិងឆ្ពោះទៅសាមគ្គីភាពជាតិ
ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់​កំលាំងប៉ះបោរតែប៉ុណ្ណោះទេ។

        ប៉ុន្តែតាមបណ្ដាអ្នកវិភាគថា ការក្រោកឈរឡើងរបស់ទាហានមានទំនាក់​ទំនងជា
មួយ Al Qaeda នៅមានមូលហេតុពីការឈ្លានពានអ៊ីរ៉ាក់របស់អាមេរិក​នា​ឆ្នាំ២០០៣។ ពីព្រោះដោយសារការឈ្លានពាននេះបានបន្សល់ទុកនូវគំលាយ​សិទ្ធិអំណាចនិងធ្វើឲ្យ
ជំលោះជាតិសាសន៍នៅអ៊ីរ៉ាក់អូសបន្លាយក្នុងរយៈពេល​ដ៏​វែង។

          ប្រទេសអ៊ីរ៉ាក់កំពុងត្រូវហែកហួរដោយករណីហឹង្សាមានមូលហេតុពីលិទ្ធិជាតិ
សាសន៍។ ដំណោះស្រាយស្ថានភាពនៅអ៊ីរ៉ាក់កំពុងក្លាយទៅជារូបមន្តលំបាកសំរាប់
​ភាគី​នានា៕


ប្រតិកម្មទៅវិញ

ផ្សេងៗ