អឺរ៉ុបបែកបាក់ដោយកូតាអន្តោប្រវេសន៍
(VOVWORLD) -នាថ្ងៃទី៦កញ្ញា តុលាការយុត្តិធម៌អឺរ៉ុបបានបដិសេធពាក្យបណ្ដឹងរបស់ ហុងគ្រីនិងស្លូវ៉ាគីចំពោះផែនការបែងចែកកូតាជនអន្តោប្រវេសន៍រវាងបណ្ដាប្រទេសក្នុង EU។ សេចក្ដីប្រកាសនេះបានអះអាងថា៖គោលដៅនៃយន្តការនេះគឺជួយឧបត្ថម្ភក្រិកនិងអ៊ីតាលីទប់ទល់នឹងការជះឥទ្ធិពលពីវិបត្តិជនអន្តោប្រវេសន៍២០១៥។
នាថ្ងៃទី៦កញ្ញា តុលាការយុត្តិធម៌អឺរ៉ុបបានបដិសេធពាក្យបណ្ដឹងរបស់ហុងគ្រីនិងស្លូវ៉ាគីចំពោះផែនការ បែងចែកកូតាជនអន្តោប្រវេសន៍រវាងបណ្ដាប្រទេសក្នុង EU។ សេចក្ដីប្រកាសនេះបានអះអាងថា៖គោលដៅនៃយន្តការនេះគឺជួយឧបត្ថម្ភក្រិកនិងអ៊ីតាលីទប់ទល់នឹងការជះឥទ្ធិពលពីវិបត្តិជនអន្តោប្រវេសន៍២០១៥។ ប៉ុន្តែសេចក្ដីសម្រេចនេះរបស់តុលាការយុត្តិធម៌អឺរ៉ុបអាចបណ្ដាលអោយស្ថានភាពកាន់តែតានតឹងឡើងៗ ពីព្រោះវាបង្កើតឡើងនូវការខ្វែងគំនិតរវាងបណ្ដាប្រទេសជាសមាជិក ក្នុង EU។
អឺរ៉ុបបែកបាក់ដោយកូតាអន្តោប្រវេសន៍
|
សេចក្ដីប្រកាសជាផ្លូវការរបស់តុលាការយុត្តិធម៌អឺរ៉ុប នាថ្ងៃទី៦កញ្ញា បានលើកច្បាស់ថា៖”តុលាការលុប ចោលរាល់សកម្មភាពរបស់ស្លូវ៉ាគីនិងហុងគ្រី សំដៅប្រឆាំងនឹងយន្តការជាបណ្ដុះអាសន្នស្ដីអំពីការរៀបចំជនអន្តោប្រវេសន៍”។ តាមនោះ ហុងគ្រីត្រូវទទួលមនុស្សជាង១២០០នាក់ និងស្លូវ៉ាគីត្រូវទទួលមនុស្សជាង៨០០នាក់។
កូតាអន្តោប្រវេសន៍ជួបការប្រឆាំងតាំងពី២ឆ្នាំមុន
ស្ថានភាពជាក់ស្ដែងបានសរអោយឃើញថា៖ប្រទេសជាសមាជិករបស់ EU ត្រូវបែកចាក់ជាច្រើន ចាប់ពីពេល EU អនុម័តលើកម្មវិធីបែងចែកកូតាជនអន្តោប្រវេសន៍ សំរាប់ជនចំណាក់ស្រុកចំនួន១៦០ ០០០ នាក់ ឆ្នាំ២០១៥។ តាមនោះ តុលាការយុត្តិធម៌អឺរ៉ុប បានស្នើអោយប្រទេសទាំងឡាយក្នុងប្លុកត្រូវរួមដៃដោះស្រាយបញ្ហានេះ។ តាមលទ្ធភាពរបស់ខ្លួន បណ្ដាប្រទេសនឹងទទួលជនអន្តោប្រវេសន៍តាមការកំណត់។ ទោះបីជាការបែងចែកនេះត្រូវបានEU អនុម័ត ពីខែកញ្ញាឆ្នាំ២០១៥មកក្តី ប៉ុន្តែផែនការបែងចែកជនអន្តោប្រវេសន៍ ជួបនឹងការប្រឆាំងខ្លាំងពីប្រទេសមជ្ឈឹម និងអឺរ៉ុបខាងកើត ដែលក្នុងនោះមានប្រទេសស្លូវ៉ាគី ឆែក រូម៉ានី និងហុងគ្រី។
អឺរ៉ុបបន្តបែកបាក់គ្នាដោយសារកូតាអន្តោប្រវេសន៍
សេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អឺរ៉ុប នាថ្ងៃទី៦កញ្ញា បានចាត់ទុកជាបរាជ័យមួយទៀត អំពីសាមគ្គីភាព ឯកភាពក្នុង EU។ ប្រការមួយដែលបានបង្ហាញច្បាស់បំផុត គឺបន្ទាប់ពីពេលដែលសេចក្តីសម្រេចចិត្តនេះបាននាំ ចេញ នាយករដ្ឋមន្ត្រីស្លូវ៉ាគីបានអោយដឹងថា៖ប្រទេសនេះមិនកែប្រែទស្សនះរបស់ខ្លួនចំពោះយន្តការបែងចែកកូតាអន្តោប្រវេសន៍ទេ។ ស្លូវ៉ាគីបន្តប្រឆាំងចំពោះបញ្ហានេះ។ ក្នុងពេលជាមួយគ្នានោះ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បានរិះគន់សេចក្ដីសម្រេចនេះរបស់តុលាការយុត្តិធម៌អឺរ៉ុប គឺ”គ្មានការទទួលខុសត្រូវ និងមិនអាចទទួលយកបានទេ” ដែលគំរាមកំហែងដល់សន្តិសុខ និងអនាគតរបស់អឺរ៉ុប។
រីឯ ភាគីEU ប្រធានគណៈកម្មាធិការអឺរ៉ុប (EC) លោក Jean Claude Juncker បានព្រមានប្រទេសប្រឆាំងផែនការនេះនឹងគ្មានការជួយឧបត្ថម្ភអំពីហិរញ្ញវត្ថុដែលទទួលពីការគ្រប់គ្រងចរន្តជនអន្តោប្រវេសន៍។ ក្នុងពេលជាមួយគ្នានោះ តំណាងជាន់ខ្ពស់របស់EU ទទួលបន្ទុកអន្តោប្រវេសន៍ លោកDimitris Avramopoulos បានអះអាងថា៖ហុងគ្រី ឆែក ប៉ូឡុញ នឹងត្រូវប្រឈមមុខនឹងការផាក់វិស័យតាមការកំណត់ ប្រសិនបើមិនអនុវត្តកាតព្វកិច្ចរបស់ខ្លួន ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខ។
ការខ្វែងគំនិតរវាងបណ្ដាប្រទេសជាសមាជិក EU អំពីកូតាអន្តោប្រវេសន៍ បានរារាំងការអនុវត្តកិច្ចសន្យារបស់EU ក្នុងការកាត់បន្ថយកម្លាំងសម្ពាធចំពោះក្រិក និងអ៊ីតាលី។ និងសេចក្ដីសម្រេចចិត្តរបស់តុលាការយុត្តិធម៌អឺរ៉ុប បានសរអោយឃើញការបែកបាក់ក្នុងប្លុក EU ។ ប្រការនេះបានបណ្ដាលការលំបាកថែមទៀតចំពោះ EU បន្ទាប់ពីពេលអង់គ្លេសចាកចេញពី EU ៕