អស្ថិរភាពបានត្រឡប់មកវិញនៅប្រទេសថៃ


អស្ថិរភាពបានត្រឡប់មកវិញនៅប្រទេសថៃ - ảnh 1
អស្ថិរភាពបានត្រឡប់មកវិញនៅប្រទេសថៃ (RT)



        Vovworld-មិនទាន់ដល់១ថ្ងៃក្រោយនឹងករណីផ្ទុះគ្រាប់បែកបង្ហូឈាមនៅ​វិហារ
​Erawan ដែលធ្វើឲ្យមនុស្សយ៉ាងតិចបំផុត២២នាក់ត្រូវស្លាប់និង១២០នាក់​ទៀតរង
របួស នាថ្ងៃទី១៨សីហារដ្ឋធានីបាងកក់ថៃបានរញ្ជួយឡើងវិញដោយ​ករណីផ្ទុះ
គ្រាប់បែកមួយទៀតនៅកំពង់ផែ Sathorn។

        នេះមិនមែនជាលើកដំបូងដែលប្រទេសថៃត្រូវផ្ទុះគ្រាប់បែកឡើយ។ ប៉ុន្តែ​
អត្តចរិតនិងទ្រង់ទ្រាយនៃបណ្ដាករណីលើកនេះមានចំណុចខុសប្លែកទាំងស្រុង។
ជាច្បាស់ណាស់ថាការផ្ទុះគ្រាប់បែកនេះមានឧបាយកលនយោបាយបណ្ដាលការ
ភ័យខ្លាច់ក្នុងមហាជននិងជះឥទ្ធិពលអសកម្មទៅលើផ្នែកទេសចរណ៍ជាផ្នែក​សេដ្ឋកិច្ច
មុខព្រួញរបស់ថៃ។

ជំលោះភាគីនានានៅតែបញ្ជាឆាកនយោបាយ

        ជាង១ឆ្នាំកន្លងទៅគិតតាំងពីពេលរដ្ឋអំណាចយោធារបស់នាយករដ្ឋមន្ត្រី
Prayuth Chan-ocha ឡើងកាន់អំណាចនោះ ជារួមស្ថានភាពសន្តិសុខ​នយោបាយ
​នៅថៃស្ថិរភាពជាបង្គួរ។ ប៉ុន្តែនាពេលកន្លងទៅបានលេចឡើង​សញ្ញា​អស្ថិរភាព
មួយចំនួន។

        មុនបង្អស់គឺការបង្កើតនៃសេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មី ក្នុងនោះមានខ្លឹមសារ​ខ្វែង
​គំនិតជាច្រើន។ សេចក្តីព្រាងនេះទើបនឹងបានសំរេចនាពាក់កណ្ដាលខែ​មេសា​ឆ្នាំ
២០១៥និងកំពុងបានរដ្ឋអំណាចរបស់នាយករដ្ឋមន្ត្រី Chan-ocha ជំរុញ​ដើម្បីបាន
អនុម័តយ៉ាងឆាប់រហ័ស។ នាសប្ដាហ៍កន្លងទៅអតីតនាយករដ្ឋមន្ត្រី​ថៃ​លោក
Thaksin Shinawatra ដែលកំពុងនិរទេសខ្លួននៅឯបរទេសបានផ្ញើរសេចក្តី​អំពាវនាវ
ពហិការសេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មីជូនចំពោះអ្នកគាំទ្រលោកតាមរយៈ​បណ្ដាញ
សង្គម។ តាមផែនការនាខែកញ្ញាឆ្នាំ២០១៥ ក្រុមប្រឹក្សាកំណែទម្រង់​ជាតិ​ថៃនឹងបោះ
ឆ្នោតអនុម័តលើសេចក្តីព្រាងរដ្ឋធម្មនុញ្ញនេះនិងប្រសិនបើបានអនុម័តនោះ ឯកសារ
នេះនឹងបាននាំចេញស្ទង់មតិប្រជាជននាខែមករាឆ្នាំ២០១៦។

        ជាក់ស្ដែងគឺនាយករដ្ឋមន្ត្រីលោក​Chan-ocha នាពេលកន្លងទៅបាន​អនុវត្ត​គោល
នយោបាយតឹងរឹងនានា។ បានមានមនុស្សរាប់រយនាក់នៃកំលាំងប្រឆាំង​ត្រូវ​ចាប់ឃុំ
ខ្លួនក្នុងបណ្ដាការប្រមូលផ្ដុំមនុស្សជាច្រើនប្រឆាំងជំទាស់រដ្ឋាភិបាល។ ក្នុងប៉ុន្មានខែ
កន្លងទៅភាពតានតឹងបានកើនឡើងខណៈដែលរដ្ឋអំណាចយោធា​របស់
នាយករដ្ឋមន្ត្រី Chan-ocha បានប្រកាសថា ការបោះឆ្នោតសកលនាឆ្នាំ​២០១៧​នឹងមិន
ប្រព្រឹត្តទៅទេ។ ទោះបីជាពេលឡើងកាន់អំណាច នាយករដ្ឋមន្ត្រី Prayuth Chan-ocha
សន្យានឹងបង្កើតរដ្ឋាភិបាលដោយប្រជាជនជ្រើសតាំងតាម​រយៈ​ការបោះឆ្នោតសកលក្តី។

មូលហេតុមួយទៀតក៏ត្រូវបានមជ្ឈដ្ឋានអ្នកវិភាគចាត់តុកអាចបណ្ដាលឡើងអស្ថិរភាព
យ៉ាងធ្ងន់ធ្ងរនៅថៃនាពេលខាងមុខគឺ ការចាត់តាំងកម្មភិបាលស្នូល​ក្នុង​ក្បាលម៉ាស៊ីន
គណៈរដ្ឋមន្ត្រីថ្មី។ នាបច្ចុប្បន្នក្នុងផ្ទៃក្នុងកងទ័ពនិងរដ្ឋាភិបាលកាន់​អំណាចក៨មានការ
ខ្វែងគំនិតជាច្រើន។ ទន្ទឹមនឹងនោះខឿនសេដ្ឋកិច្ចថៃមានការ​បន្ថយល្បឿនយ៉ាងលឿន
ដែរ។​តាមការស្ថិតិ នាឆ្នាំ២០១៤ខឿនសេដ្ឋកិច្ចថៃ​ត្រឹមតែ​មានកំណើន០,៩%និង
សន្ទស្សន៍សេដ្ឋកិច្ចក្នុង៦ខែកន្លងទៅបានថយចុះ​កំរិតទាបបំផុតក្នុងអំឡុង៣ឆ្នាំជាបន្ត
បន្ទាប់។

កំបុកអំពើហឹង្សាថ្មី

        ក្នុងប៉ុន្មានឆ្នាំកន្លងទៅរដ្ឋាភិបាលថៃបានមានការខំប្រឹងប្រែងកែលំអរ​ស្ថានភាព
អស្ថិរភាពជាច្រើន។ ប៉ុន្តែការខំប្រឹងប្រែងនេះមិនទាន់នាំមកនូវ​ប្រសិទ្ធិ​ភាពដូចនឹង
បំណងឡើយនិងការផ្ទុះគ្រាប់បែកនេះជាឧទាហរណ៍មួយ។ តើមូល​ហេតុអ្វីដែលធ្វើ
ឲ្យថៃមិនទាន់ដោះស្រាយឲ្យចប់ស្ថានភាពអស្ថិរភាព។ តាមបណ្ដា​អ្នកវិភាគថា
មូលហេតុគោលមួយនោះគឺជាខឿននយោបាយថៃត្រូវបានកសាង​លើគ្រឹះស្ថានភាគី
ផលប្រយោជន៍ក្រុម។

នាបច្ចុប្បន្នអ្នកមានសមត្ថកិច្ចថៃកំពុងស្វែងរកមូលហេតុនៃការផ្ទុះគ្រាប់បែកពោលខាង
លើ​ជនសង្ស័យត្រូវបានចាប់ឃុំខ្លួនដើម្បីស៊ើបអង្កេត។​ រដ្ឋអំណាច​របស់នាយករដ្ឋមន្ត្រី
Prayuth Chan-ocha កំពុងមានការបង្វែទិសដៅស៊ើប​អង្កេត​ដ៏បើកទូលាយជាង។ មិនលើក
លែងលទ្ធភាពក្នុងប៉ុន្មានថ្ងៃខាងមុខរដ្ឋអំណាច​របស់​នាយករដ្ឋមន្ត្រី Prayuth Chan-ocha
នឹងមានវិធានការតឹងរឹងជាងទៀតនិង​ថៃ​អាចធ្លាក់ក្នុងកំបុកអំពើរហឹង្សាថ្មីក្នុងប៉ុន្មានថ្ងៃ
ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ