អេហ្សីបចំពោះមុខនឹងគ្រោះអាសន្នអស្ថិរភាពថ្មី
(VOV WORLD) /  
VOVWorld-ចំពោះមុខគ្រោះអាសន្នប្រទេសអេហ្សីបធ្លាក់ក្នុងវិបត្តិថ្មី នាថ្ងៃទី២៩
វិច្ឆិកា ប្រធានាធិបតីនៃប្រទេសនេះ Mohamed Morsi បានអះអាងថាសេចក្តីថ្លែងការណ៍ រដ្ឋធម្មនុញ្ញដែលលោកបានផ្សព្វផ្សាយមុននេះ១សប្ដាហ៍ ក្នុងនោះផ្តល់អាទិភាពជា
ច្រើន សំរាប់ប្រធានាធិបតីនឹងជាមោឃៈក្រោយពេលអេហ្សីបមានរដ្ឋធម្មនុញ្ញថ្មី។សេចក្តីអះអាងនេះជាកាយវិការសម្បទានថ្មីបំផុតរបស់លោក Morsi ចំពោះប្រតិ កម្មយ៉ាងខ្លាំងក្លារបស់សាធារណៈមតិក្នុងប្រទេសស្ដីពីសេចក្តីថ្លែងការណ៍រដ្ឋធម្មនុញ្ញ ប៉ុន្តែប្រហែលជាសកម្មភាពរបស់លោក Morsi គឺមិនទាន់គ្រប់គ្រាន់ក្នុងពេលដែលការ ខ្វែងគំនិតលើឆាកនយោបាយអេហ្សីបមិនទាន់មានសញ្ញាធូស្រាលនៅឡើយ។
|
អេហ្សីបចំពោះមុខនឹងគ្រោះអាសន្នអស្ថិរភាពថ្មី(http://www.vietthuc.org) |
VOVWorld-ប្រការទាំងនេះបានចាប់ផ្ដើមតាំងពីថ្ងៃទី២២វិច្ឆិកាក្នុងពេលដែលប្រ
ធានាធិបតី Mohamed Morsi បានផ្សព្វផ្សាយសេចក្តិថ្លែងការណ៍រដ្ឋធម្មនុញ្ញក្នុងនោះមាន ការកំណត់បណ្ដាស្ថាប័នយុត្តិធម៍គ្មានសិទ្ធិវ៉េតូលុបចោលរឺធ្វើវិសោធនកម្មច្បាប់សេចក្តី
ប្រកាសរឺអនុក្រិតណាមួយដោយប្រធានាធិបតីផ្សព្វផ្សាយគិតតាំងពីពេលដែលលោក ទទួលដំណែងនាថ្ងៃទី៣០មិថុនាកន្លងទៅដល់ពេលរដ្ឋធម្មនុញ្ញថ្មីត្រូវបានអនុម័តនិង រដ្ឋសភាថ្មីបានជ្រើសតាំងឡើង។ តាមមជ្ឈដ្ឋានអ្នកវិភាគថា សេចក្តីសំរេចនេះបានរារាំង សិទ្ធិអំណាចរបស់ស្ថាប័នយុត្តិធម៍ ជាការជ្រៀតជ្រែករបស់ស្ថាប័ននិតិប្រតិបត្តិនិងស្ថា
ប័នយុត្តិធម៍។ សេចក្តីប្រកាសរបស់ប្រធានាធិបតីក៏រំលោភលើច្បាប់ចាត់តាំងស្ថាប័ន
យុត្តិធម៍ តាមនោះប្រធានាធិបតីមិនអាចជ្រៀតជ្រែកចូលកិច្ចការរបស់ស្ថាប័នយុត្តិធម៍
ឡើយ។
នោះគឺមិនទាន់គិតដល់ការប្រកាស់ ÷រយះពេលត្រូវអូសបន្លាយបន្ថែមដើម្បី
សម្រេច រដ្ឋធម្មនុញ្ញ ពី៦ខែ ដល់៨ខែ។ បន្ទាប់ពីពេល ចេញផ្សាយសេចក្ដីប្រកាស
រដ្ឋធម្មនុញ្ញ ប្រធានាធិបតី Morsi បានបណ្ដេញលោក Abdel Meguid Mahmud ចេញ ពីដំណែង និងចាត់តាំងអ្នកផ្សេងជំនួស។ ប្រធានាធិបតីMorsi ក៏បានចេញផ្សាយ÷ ច្បាប់ការពារបដិវត្តន៍ ថ្ងៃទី ២៥ មករា ឆ្នាំ ២០១១ តាមនោះ សើរើឡើងវិញការធ្វើ
ឃាតកម្ម និងឧបាយកលសម្លាប់បាតុករនានា ដែលបានធ្វើការក្រោកឈរឡើង
ផ្តួលរលំរបបនៃប្រធានាធិបតី Mubarak នាឆ្នាំ ២០១១។
សកម្មភាពរបស់លោក Morsi បានធ្វើអោយមជ្ឈដ្ឋានអ្នកនយោបាយអេហ្ស៊ីប
អរិចិត្ត ពេលដែលគេបានចាត់ទុកថា÷ ប្រធានាធិបតីមានគំនិតគ្រប់គ្រងរាល់សិទ្ធិអំ
ណាច។ បណ្ដាកងកម្លាំងប្រឆាំង ក្នុងនោះ មានសម្ព័ន្ធសមាគមន៍បណ្ដាចៅក្រម បាន ថ្កោលទោសសេចក្ដីប្រកាសនេះរបស់ប្រធានាធិបតី Morsi សំដៅការពារអនុក្រិត
នានារបស់លោក ។ អតីតនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ IAEA
លោក Mohamed Elbaradei ព្រមានថា÷ ការប្រមូលផ្តុំសិទ្ធិអំណាចរបស់ប្រធានា
ធិបតី អាចបណ្ដាលឡើងមហន្តរាយ១ដ៏ធ្ងន់ធងរ។ មជ្ឈដ្ឋានចៅក្រមនិងអ្នកកាសែតអេហ្ស៊ីប បានអំពាវនាវធ្វើកូដ្តកម្មលើទូទាំងប្រទេសដើម្បីប្រឆាំងជំទាស់លោក
Morsi។ ក្នុងពេលនោះ រលកបាតុកម្មបានកំពុងកើនឡើងខ្ពស់ នៅអេហ្ស៊ីប ដោយ ទាមទារដ្ឋាភិបាលលាលែងពីដំណែង។
ចំពោះមុខគ្រោះអាសន្នអស្ថិរភាពដែលឡើងជណ្ដើរពីមួយថ្ងៃទៅមួយថ្ងៃ នាថ្ងៃ
ទី២៩វិច្ឆិកា ប្រធានាធិបតី Mohamed Morsi ត្រូវអះអាងថាសេចក្តីថ្លែងការណ៍រដ្ឋធម្មនុញ្ញ នឹងក្លាយជាមោឃៈក្រោយពេលអេហ្ស៊ីបមានរដ្ឋធម្មនុញ្ញថ្មី។ និងនាថ្ងៃទី២៩វិច្ឆិកា
(តាមម៉ោងដំបន់) លោកមានបទថ្លែងមតិលើទូរទស្សន៍អធិប្បាយមូលហេតុផ្សព្វ
ផ្សាយសេចក្តី ថ្លែងការណ៍រដ្ឋធម្មនុញ្ញទន្ទឹមនឹងនោះអំពាវនាវអោយមានឯកភាព
ជាតិ។ ក្នុងពេលនោះក្រុមប្រឹក្សាតាក់តែងរដ្ឋធម្មនុញ្ញនៃប្រទេសនេះនាថ្ងៃទី២៨វិច្ឆិកា
បាន សំរេចការពិភាគ្សាអំពីពង្រាងរដ្ឋធម្មនុញ្ញ។ អគ្គលេខាធិការក្រុមប្រឹក្សារដ្ឋធម្ម
នុញ្ញ Amr Darrag បានឲ្យដឹងថាក្រុមប្រឹក្សានឹងបោះឆ្នោតអំពីពង្រាងចុងក្រោយនេះ
នាថ្ងៃទី២៩វិច្ឆិកា (ម៉ោងដំបន់)និងដាក់ជូនប្រធានាធិបតី Morsi។ តាមលោក Darrag
ថា ដំណោះស្រាយតែមួយគត់សំរាប់វិបត្តិនាបច្ចុប្បន្ននៅអេហ្ស៊ីបគឺសំរេចអោយរួច
រាល់រដ្ឋ ធម្មនុញ្ញថ្មីក្នុង រយៈពេលឆាប់បំផុត។ប៉ុន្តែនេះជាការងារមិនងាយស្រួល
ឡើយនិង ប្រជាជនអេហ្សីបនៅត្រូវរងចាំដើម្បីរដ្ឋអំណាចមួយមានកំលាំងខ្លាំងគ្រប់
គ្រាន់ ហើយធ្វើសកម្មភាពអោយត្រឹមត្រូវតាមការកំណត់របស់រដ្ឋធម្មនុញ្ញអេហ្ស៊ីប៕
-VOV WORLD