អេហ្ស៊ីបនិងការសាកល្បងបន្ទាប់ពីការបោះឆ្នោត។
ANH HUYEN -  
(VOVWORLD) /  
Vovworld- ការរៀបចំបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីរបស់អេហ្ស៊ីបត្រូវបាន
រៀបចំឡើងក្នុងរយៈពេល ២ថ្ងៃ គឺថ្ងៃ ទី២៦ ទី២៧ ឧសភានេះដោយ មានការចូល
រួមរបស់ប្រជាជនអេហ្ស៊ីបជិត ៥៤លាននាក់។តាមបណ្តាអ្នកសង្កេតការណ៍គឺលោក
Abdel Fattah al-Sissiអតីតមេបញ្ជាការកងទ័ពនិងជាអតីតរដ្ឋមន្រ្តីការពារជាតិត្រូវ
បានគេមើលឃើញថា និង ជាបេក្ខជន ដែលនំាមុខដាច់ឆ្ងាយពី បេក្ខជន Hamdine
Sabahi ជាគូប្រជែងរបស់ខ្លួនខ្លំាងណាស់។អតីតរដ្ឋមន្រ្តីការពារជាតិAbdel Fattah al-Sissiជាអ្នកដែលបានដឹកនាំកងទ័ពធ្វើពលប្រហារ ផ្តួលរំលំអតីត ប្រធានាធិបតី
Hosni Mubarackនាខែកក្កដាឆ្នាំ២០១៣។មុនពេលឈរឈ្មោះ ជាបេក្ខជនលើករូប
នេះបានលាលែងពីដំណែងមេបញ្ជាការកងទ័ព។លោកAbdel Fattah al-Sissiបាន
សន្យាថា៖ប្រសិនបើជាប់ឆ្នោតលោកនឹងផ្តោតសំខាន់លើការអភិវឌ្ឍន៍កសិកម្ម
ផ្ទះនៅនិងតំបន់ក្រីក្រ។ប៉ន្តែតាមមជ្ឈដ្ឋានអ្នកវិភាគថា៖ប្រសិនបើជាប់ឆ្នោតលោក
Abdel Fattah al-Sissiនឹងជួបប្រទះនឹងការសាកល្បងធំជាច្រើន។ជាពិសេសគឺការ
សាកល្បងក្នុងការស្តារស្ថិរភាពខាងម៉ាក្រូសេដ្ឋកិច្ចនិងបំ ពេញតម្រូវការអំពីការងារ
ធ្វើនិងកែលំអរជីវភាពរស់នៅរបស់ប្រជាជន។រួមជាមួយនោះគឺជាការប្រឆាំង
ជំទាស់ពីបណ្តាសមាជិកនៃ ក្រុមភាតរៈអ៊ីស្លាមនិងការបង្កើងសកម្មភាពរបស់បណ្តា
អតីតទាហានអ៊ីស្លាមជ្រុលនិយមទៀតផង។
|
បេក្ខជន Abdel Fattah al-Sissi (រូបឆ្វេង) និងបេក្ខជន Hamdine Sabahi នៅការបោះឆ្នោតប្រធានាធិបតីអេហ្ស៊ីប(រូបថត អិនធឺណែត)
|
ភារកិច្ចចំនួន២ដ៍លំបាក។
៣ឆ្នាំកន្លងមកការខាតបង់ថវិការរបស់អេហ្ស៊ីប បានស្មើ១៤%នៃផលិតផលក្នុងស្រុក
សរុប(GDP)និងប្រាក់បំណុលសាធារណះក៍កើនជាង១០០%នៃ GDPផងដែរ។កំណើន
សេដ្ឋកិច្ចសម្រេចបានប្រមាណ២%ក្នុង១ឆ្នាំតែប៉ុណ្ណោះវិបត្តិនយោបាយនៅក្នុងប្រទេស
បានធ្វើឲ្យប្រភពរូបីយប័ណ្ណដែលទទួលបានពីវិស័យទេសចរណ៍និងការវិនិយោគ
បរទេសថយចុះ។ជាងនេះទៅទៀតអត្រាបាត់អាជីពនិងអតិផរណាសុទ្ឋតែកើនឡើង
យ៉ាងខ្លាំងក្លា។នាបច្ចុប្បន្ននេះប្រជាជន អេហ្ស៊ីបជាង១/៤កំពុងរស់នៅក្រោមកំរិតក្រីក្រ។
ក្នុងពេលជាមួយនេះដែរអត្រាបាត់អាជីពមានជាង១៣%។កាលពីខែមករាឆ្នាំ២០១១មក
ប្រទេសនេះបានដំណើរការចរចារជាមួយមូលនិធិរូបីយវត្ថុអន្តរជាតិ(IMF)ចំនួន៣លើក
សំដៅស្ថិរភាពសេដ្ឋកិច្ច។ប៉ុន្តែការចរចារទាំងនេះត្រូវផ្អាកដោយសារលក្ខ័ណតឹងរឹង។
ក្នុងស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរបស់អេហ្ស៊ីប កំពុងជួបការលំបាកដូច្នោះជាពិតប្រាកដ
ប្រធានាធិបតីថ្មីនឹងត្រូវមកដល់IMFជាថ្មីម្តងទៀតនិងយល់ព្រមរាល់លក្ខ័ណ្ឌដែល
អង្គការនេះដាក់ចេញ។
ការបែងចែកថ្នាក់ក្នុងសង្គមប្រព្រឹត្តទៅតទៅទៀត។
មុនការបោះឆ្នោត ក្រុមភាតរៈអ៊ីស្លាមបានប្រកាសបដិសេដការបោះឆ្នោតនេះ។ពូកគេ
ភ័យខ្លាចថា៖លោក Abdel Fattah al-Sissiនឹងដំណើរការបង្រ្កាបក្រុមនេះពីព្រោះរដ្ឋ
អំណាចជាបណ្តោះ អាសន្ន អេហ្ស៊ីប មុននេះបានចាត់ទុកអង្គការនោះ ជាអង្គការ
ភេរកម្ម១។ការព្រួយបារម្មណ៍នេះបានក្លាយទៅជាការពិតរពេលដែល៖លោក Abdel
Fattah al-Sissiប្រកាសថា៖ ក្រុមភាតរៈអ៊ីស្លាមនិងគ្មានឱកាសវិលត្រឡប់មកឆាក
នយោបាយទេបើសិនជាលោកឈ្នះឆ្នោត។
ពីបំរែបំរួលនានាពោលខាងលើសាធារណះមតិចាត់ទុកថា៖ប្រសិនបើជាប់ឆ្នោតជា
ប្រធានាធិបតីលោក Abdel Fattah al-Sissiនឹងជួបប្រទះនឹងការលំបាកសាកល្បងជា
ពុំខាន។ទោះបីជាលទ្ឋផលនៃការបោះឆ្នោតនេះយ៉ាងណាក្តីប៉ុន្តែដំណើរការកែទម្រង់
របស់ប្រទេសនេះត្រូវការច្រើនឆ្នាំថែមទៀត៕
ANH HUYEN
-VOVWORLD