អេហ្ស៊ីប ជួបប្រទះនឹង ការលំបាកជាច្រើន។

(VOVWORLD) តាំងពីពេលរដ្ឋអំណាចរបស់ អតីតប្រធានាធិបតី​
Hosni Mubarak ត្រូវផ្តួលរំលំមក អេហ្ស៊ី​​បធ្លាក់ទៅក្នុងការធ្វើបាតុកម្ម
និងការប៉ះបោរជាបន្តបន្ទាប់។កំពូលនៃរឿងជំលោះនេះគឹ​ ការប៉ះ
ទង្គិចគ្នាក្នុងការប្រកួតបាល់ទាត់១នាថ្ងៃទី១កុម្ភះបានធ្វើឲមនុស្ស
ចំនូន៨០នាក់ត្រូវស្លាប់និងជាង១ពានើនាក់ទៀតរងរបួស។៤ថ្ងៃ
ក្រោយនោះប្រជាជននៅរដ្ឋធានី​គែនិងទីក្រុងធំជាច្រើនបានធ្វើបាតុ
កម្មដើម្បីប្រឆាំងជំទាស់អាជ្ញាធរយោធាថ្មីដោយសារគ្មាន លទ្ឋភាព
គ្រប់គ្រងប្រទេសជាតិ។បន្ទាប់ពី សោកនាដ្ឋកម្ម​នេះសាធារណះមតិ
ចាត់ទុកថាមានភ័ស្តុតាងជាច្រើនសរឲឃើញថានេះជាការប៉ះបោរ
មានការរៀបចំផែនការទុកពីមុន។ ​សាធារណះ​ មតិអេហ្ស៊ីប​បាន​ចោទ
កងទ័ពនៅ​ប្រទេស​ បាន​បណ្តោយ​ឲ្យ​សោកនាដ្ឋកម្ម​នេះ​កើតឡើង។ការមន្ទិលសង្ស័យនេះគឺមានមូលដ្ឋា្ននទាំងស្រុង។មុនបង្អស់ងាគមើល
ការធ្វើបាតុកម្ម ផ្តួលរំលំ អតីតប្រធានាធិបតី​    Hosni   Mubarakនាឆ្នាំ
កន្លងទៅ អាចសង្កេតឃើញថាកំលាំង អ្នក​គាំទ្រ​ក្រុម​កីឡាករ​ទាំង២​នេះជាកំលាំងវាយប្រហារនៃកំលាំងប៉ះបោរ។ពេលបដិវត្តផ្ទុះឡើងគេ
រួមគ្នាក្រោកឈរឡើងប្រឆាំងរដ្ឋអំណាចនិងរួមកំលាំងផ្តួលរំលំ អតីត
ប្រធានាធិបតី​ Hosni Mubarak​នាខែកុម្ភះ​២០១១។ប៉ុន្តែការផ្ទេប្រគល់
សិទ្ឋិអំណាចយ៉ាងយឺតយ៉ាវពីអំណាចយោធាជាបណ្តោះអាសន្នបាន
ក្លាយទៅជាហេតុផលនៃការ ធ្វើបាតុកម្មនិងការប៉ះបោរទាំងនេះ។ទោះបីការជរជែកគ្នាអំពីការប៉ះបោរនេះមានការទាក់ទិនដល់នយោ
បាយឬទេប៉ុន្តែបញ្ហានោះមិនសំខាន់ទៀតទេ។ជំនួសឲនោះជាការ
ខឹងសម្បារបស់ប្រជាជនគ្រប់ស្រទាប់ក្នុងសង្គម អេហ្ស៊ី​​ប។ ប្រជាជន
បន្តធ្វើបាតុកម្ម​និងប៉ះទង្គិងជាមួយប៉ូលិសដែលធ្វើឲមនុស្សស្លាប់និង
រងរបួសជាច្រើន។
ចំពោះមុខរលកបាតុកម្ម​ដែលកំពុងកើនឡើងនេះក្រុមប្រឹក្សាស៊ីវិល១
ត្រូវបានបង្កើតឡើង។តាមគំរោងក្រុមប្រឹក្សានេះនឹងឧទេ្ទសនាមបណ្តា
បេកជនប្រធានាធិបតីតាំងពីថ្ងៃទី២៣កុម្ភះខាងមុខនេះ។ប្រការនេះមាន
ន័យថា​ការបោះឆ្នោតប្រធានាធិបតីអាចបានរៀបចំមុនកាលកំណត់។តាមបណ្តាអ្នកវិភាកថាប្រសិនបើនាប៉ុន្មានថ្ងៃខាងមុខរដ្ឋអំណាចយោធា
ជាបណ្តោះអាសន្នមិនប្រគល់សិទ្ឋិអំណាចយ៉ាងឆាប់ៗនោះប្រទេសនេះ
នឹងសង្កេតឃើញការវិវាទជាច្រើនតទៅទៀត៕
​​​​​​​​​​​​​​​​​​                                             

អេហ្ស៊ីប ជួបប្រទះនឹង ការលំបាកជាច្រើន។ - ảnh 1

ប្រតិកម្មទៅវិញ

ផ្សេងៗ