អះអាងចំណង​សាមគ្គីភាពវៀតណាម-កម្ពុជា

    

          នាថ្ងៃទី២៤ កញ្ញា ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី
ព្រះមហាក្ស​ត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ចាប់ផ្តើម ​យាងមក​បំពេញ​ព្រះរាជទស្សន
កិច្ច​ជា​ផ្លូវ​ការ​នៅវៀតណាម តាមសេចក្ដីអញ្ចើញរបស់​ ប្រធាន​រដ្ឋ​វៀតណាម លោក
 Truong Tan Sang។ ព្រះរាជដំណើរ​ទស្សនកិច្ច ​លើកនេះ​ ក្នុងរយះពេល ៣ថ្ងៃ ស្ថិរនៅ ក្នុងក្របខ័ណ្ឌ នៃបណ្ដាសកម្មភាព​រំលឹក​ខួបអនុស្សាវរីយ៍ ឆ្នាំមិត្តភាព វៀតណាម-កម្ពុជា ២០១២ និងរំលឹកខួប​អនុស្សាវរីយ៍ លើកទី ៤៥ ទិវាបង្កើតទំនាក់ទំនងការទូត
រវាងប្រទេស ទាំងពីរ វៀតណាម - កម្ពុជា (ថ្ងៃទី២៤ មិថុនា ឆ្នាំ ១៩៦៧ -ថ្ងៃទី ២៤ 
មិថុនា ​ឆ្នាំ​២០១២) បានអះអាងជាថ្មីម្តង់ទៀត នូវការប្តេជ្ញាចិត្ត របស់ថ្នាក់ដឹកនាំ នៃ​ប្រទេសទាំងពីរ គឺ បង្កើននិងបើកទូលាយ ទំនាក់ទំនងជិតខាងល្អ មិត្តភាពប្រពៃណី 
និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងវៀតណាម និងកម្ពុជា ប្រកបដោយឥត
ឈប់ឈរ។ ក្នុងឱកាស ​នេះដែរ អ្នកយកព័ត៍មាន​នៃវិទ្យុ​សម្លេង​វៀតណាម បានបទ
សរសេរ ​មានចំណងជើងថា៖ ​អះអាងចំណង​សាមគ្គីភាព វៀតណាម -កម្ពុជា។ 

អះអាងចំណង​សាមគ្គីភាពវៀតណាម-កម្ពុជា - ảnh 1
ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី (http://vov.vn)

ទំនាក់ទំនងវៀតណាម -កម្ពុជា​មានពីយូរលង់មកហើយ ​ភាពជិតស្និទ្ធ​អំពីភូមិសាស្ត្រ
 ដោយមាន​លក្ខណះ ប្រហាក់ប្រហែលគ្នា នៃខឿន​វប្បធម៏ និងផលប្រយោជន៍រួម ជា
សារធាតុ​តភ្ជាប់ទំនាក៉ទំនងយ៉ាងជិតស្និទ្ធ រវាងប្រទេសទាំងពីរ។ ក្នុងដំណាក់កាល​នាបច្ចុប្បន្ន វៀតណាម និងកម្ពុជា សុទ្ធតែអនុវត្តគោលនយោបាយកិច្ចការបរទេស
បើកទូលាយ​ពហុទិស​ភាវូ​ប​នីយកម្ម ពហុបែបភាវូបនីយកម្ម គ្រប់ទំនាក់ទំនងអន្តរ
ជាតិ ​គោរពការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់
វិស័យ រវាង​ប្រទេសទាំងពីរ។ ដោយការប្តេជ្ញាចិត្ត និងការខំប្រឹងប្រែងរួមរបស់ប្រទេស​ទាំងពីរ ក្នុងរយះពេលប៉ុន្មានឆ្នាំកន្លងទៅ ទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ
លើគ្រប់វិស័យ វៀតណាម -កម្ពុជា បានមានការបោះជំហាន​យ៉ាងខ្លាំង​ក្លា​ ​ដ៏ល្អប្រ
សើរ ។ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអះអាងថា៖

          “រយះពេល ៤៥ឆ្នាំកន្លងទៅ ចាប់ពីពេលបង្កើតទំនាក់ទំនងការទូត ទំនាក់​ទំនង​
មិត្ត​ភាព ជិតខាងរវាងប្រទេសទាំងពីរ ជានិច្ចកាលអភិវឌ្ឍន៍យ៉ាង​ខ្លាំងក្លា។ ទំនាក់​ទំ
នង​ជិតស្និទ្ធ​ រវាងប្រទេសទាំងពីរ ត្រូវបានសម្ដែងចេញ​តាមរយះការផ្លាស់ប្តូរ គណះ
ប្រតិភូថ្នាក់​ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរជានិច្ច បង្កើតបុព្វបទអោយដល់ការ
អភិវឌ្ឍន៍ រវាង​គ្រប់តំបន់ ក្រសួង​ ស្ថាប័ន​ នៃប្រទេសទាំងពីរ។ ​ ”

ស្តីពីសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការជំហានៗបើកទូលាយ តំលៃប្រាក់នាំចេញ នាំ​ចូលទ្វេភាគីកើនដោយឥតឈប់ឈរ ទទួលបានជិត ២ ពាន់ ៨ រយលានដុល្លា
អាមេរិក។ នាបច្ចុប្បន្ននេះ វៀតណាមានគំរោងការណ៍វិនិយោគចំនួនជិត ២០០គំរោង
 នៅកម្ពុជា ជាមួយចំនួនទុនសរុបជាង ២ ពាន់ ២ រយលានដុល្លាអាមេរិក ដែល ប្រមូលផ្តុំលើវិស័យទូរគមនាគមន៍ ធនាគារ ថាមពល កែច្នៃកសិផល ។ល។ វៀត​ណាមបន្តជួយកម្ពុជាបណ្តុះបណ្ដាលប្រភពធនធានមនុស្សរនិងព្យាបាលជំងឺ សំរាប់​ប្រជាជនកម្ពុជា។ ភាគីទាំង ២ គួបផ្សំអនុវត្តការងារកំណត់ខ័ណសីមា​

បោះបង្គោលព្រំដែនតទៅទៀត ដើម្បីសម្រេចការងារនេះយ៉ាងឆាប់ៗ រួមចំណែក កសាងខ្សែព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៍។ ទំនាក់ទំនង​រវាងរាល់អង្គការនយោបាយសង្គមរបស់វៀតណាមនិងកម្ពុជាត្រូវបានពង្រឹងនិង
ពង្រីក ពីមួយថ្ងៃទៅមួយថ្ងៃ រួមចំណែកជាក់ស្តែងក្នុងការលើកកំពស់ ការយល់ដឹង
ឲ្យ​ប្រជាជនគ្រប់ជន់ថ្នាក់ ពិសេសគឺជំនាន់យុវវ័យអំពីប្រពៃណី សាមគ្គីភាព ជំនួយ​ឧត្ថម្ភគ្នាទៅវិញទៅមក រវាងប្រទេសទាំង ២។

ប្រការនេះកាន់តែមានអត្ថន័យនិងបានយកចិត្តទុកដាក់ក្នុងឆ្នាំ២០១២នេះ ពេល​ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរជ្រើសរើសជា “ឆ្នាំមិត្តភាពវៀតណាម កម្ពុជា
២០១២” និងបានរៀបចំសកម្មភាពថ្នាក់ជាតិជាច្រើនសំដៅរំលឹកខួបលើក ទី៤៥ទិវាទំនាក់ទំនងការទូត(ថ្ងៃទី២៤មិថុនា១៩៦៧-ថ្ងៃទី២៤មិថុនាឆ្នាំ២០១២)។
ប្រធាន សមាគមមិត្តភាពវៀតណាម កម្ពុជា Vu Mao ចាត់ទុកថា៖

          យើងត្រូវពូនជ្រុំឲ្យចំណងមិត្តភាពជំនាន់វ័យក្មេងរបស់ប្រទេសទាំងពីរ។ នេះ​ជាប្រការមានសារៈសំខាន់ណាស់។ ក្នុងឆ្នាំ២០១២នេះ សកម្មភាពជួប ប្រាស្រ័យ ពិសេសយើងខ្ញុំបានបោះពុម្ភផ្សាយទស្សនាវដី្ត របស់សមាគម មិត្តភាពវៀតណាម
កម្ពុជា ដើម្បីប្រជាជននៃប្រទេសទាំងពីរស្វែងយល់អំពី ដំណាក់កាលអភិវឌ្ឍន៌​រវាងប្រទេសទាំងពីរ។

          ឈរលើមូលដ្ឋាននៃទំនាក់ទំនងយ៉ាងល្អប្រសើនោះ ព្រះរាជដំណើទស្សនកិច្ច របស់ព្រះមហាក្សត្រកម្ពុជា Norodom Sihamoni យាងមកវៀតណាមលើកនេះ សំដៅ​បង្កើននិងអភិវឌ្ឍន៌ថែមទៀតទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃ ណី និង​សហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ វៀតណាម កម្ពុជា។ ដំណើរ​ទស្សនកិច្ចនឹងនាំទំនាក់ទំនងវៀតណាមកម្ពុជាកាន់តែមានផ្លែ ផ្កា ឆ្លើយតបនឹងបំណង
ប្រាថ្នា និងផលប្រយោជន៌របស់ប្រទេសទាំងពីរ ដើម្បី សន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៌​នោតំបន់អាស៊ីអាគ្នេយ៌និងលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ