(VOVworld)-ការដែលចិនបញ្ជូនស្ថានីយ៍ខួងHaiyang Shiyou-981ដោយខុសច្បាប់ចូល
ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងខ្ពង់បាតសមុទ្ររបស់វៀតណាម គឺត្រូវប្រឈម នឹង
ការរិះគន់យ៉ាងខ្លាំងក្លាពីសធារណៈមតិទាំងក្នុងប្រទេសនិងសហគមន៍អន្តរជាតិ។
សហគមន៍អន្តរជាតិចាត់ទុកថា ឥរុយាបទរបស់ចិនមិនត្រឹមតែរំលោភយ៉ាងកំរោល
ទៅលើច្បាប់អន្តរជាតិប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យកាត់បន្ថយជំនឿជឿជាក់ ហើយ
ជាងនេះទៀតអំពើនេះអាចនឹងបង្កើតបុព្វបទ១ដ៏គ្រោះថ្នាក់ក្នុងទំនាក់ទំនងអន្តរជាតិ។
ឥរិយាបទដោយមិនគោរពអធិបតេយ្យភាពរបស់ប្រទេសដទៃ
ក្នុងបទសន្ទរកថា១ដែលចុះផ្សាយលើទំព័រ Interpreter របស់វិទ្យាស្ថាន គោល
នយោបាយអន្តរជាតិ Lowy ប្រចាំនៅអូស្រ្តាលីបានចោទសំនួរ១ថា៖ ពិតមែនឬទេ ដែលភាពតានតឹងនៅសមុទ្រខាងកើតនិងមិនអាចកើតមានឡើងមុនពេលដែល
ចិនក្លាយទៅជាប្រទេសខ្លាំង ហើយសតិអារម្មណ៍ជាប្រទេសធំរបស់ចិនកាន់តែបាន
បង្ហាញច្បាស់ក្នុងទំនាក់ទំនងជាមួយប្រទេសដទៃដែរឬទេ?
|
នាវាចិនប្បាញ់ទឹកដាក់នាវាវៀតណាម (រូបថតៈ អ៊ីធ្វើណែត) |
ដោយមហិច្ឆតារបស់ខ្លួន រដ្ឋអំណាចចិនបានមានការគិតគូរ សំដៅមហិឆ្ឆតា
លើសមុទ្រខាងកើត តាមរយៈការទាមទារ អំពី ផ្លូវអណ្តាតគោ៩កំណាត់។ ជំហាននីមួយៗរបស់ប៉េកាំងគឺសំដៅអនុវត្តន៍មហិច្ឆតានេះ។ នាយឧត្តមសេនីយ៍
Daniel Schaeffer ជាអតីតអនុព័ន្ធយោធាស្ថានទូតបារាំងប្រចាំនៅចិន វៀតណាម
និងថៃ ហើយសព្វថ្ងៃ ជាអ្នកជំនាញការទទួលបន្ទុកបញ្ហាចិននៅមជ្ឈមណ្ឌល
ស្រាវជ្រាវអាស៊ី២១ របស់ បារាំងបានឲ្យដឹងថា៖
“ គោលដៅដែលងាយឃើញរបស់ចិន នោះគឺការបង្ខំប្រទេសផ្សេងៗត្រូវ
ទទួលស្គាល់៨០%សមុទ្រខាងកើត ស្ថិតនៅក្នុងផែនទី៖អណ្ដាតគោ៩កំណាត់”ជាដែនសមូទ្ររបស់ចិន។ នេះគឺជាគោលដៅដំបូង។ តើហេតុអ្វី? នោះគឺចិនចង់
ទន្ទ្រានកាន់កាប់ផ្ដាច់មុខប្រភពធនធានផង និងបើកចេញផ្លូវលើសមុទ្រសំរាប់
នាវាមុជទឹករបស់ខ្លួនទៀតផង។”
នាពេលនោះដែរ លោក Anton Svetov អ្នកឯកទេសនៃក្រុមប្រឹក្សាកិច្ចការ
បរទេសរុស្ស៊ី បានចាត់ទុកថា៖ នេះគឺជាការបង្ករឿងហេតុមួយក្នុងចំណោមការ
បង្ករឿងហេតុផ្សេងៗទៀតរបស់ចិន ក្នុងអតីតកាលជាមួយប្រទេសជិតខាង
នានា ប៉ុន្តែលើកនេះវាទៅឆ្ងាយជាង និងគ្រោះថ្នាក់ជាង ដោយសកម្មភាព១ដែល
បានរៀបចំតាមផែនការពីមុនមក។ ការដែលចិនបានដាក់ពង្រាយនាវាជាច្រើន
ប្រភេទ នៅជុំវិញស្ថានីយ៍ខួង គឺអាចឲ្យយើងឃើញទង្វើទាំងអស់របស់ចិន។
បំផ្លាញចោលរាល់ការខំប្រឹងប្រែងកសាងទំនាក់ទំនងសហប្រតិបត្តិការ
មិត្តភាព
ដើម្បីអនុវត្តមហិច្ឆតារបស់ខ្លួននោះ ចិនបានធ្វើសកម្មភាពដោយមិនអើពើដល់
ច្បាប់អន្តរជាតិ បណ្ដាកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា ប្រើគ្រប់វិធានការ
ពីការគំរាមគំហែងទៅដល់ការប្រើប្រាស់កម្លាំងចំពោះប្រទេសជិតខាង ដែល
មានផលប្រយោជន៍ អធិបតេយ្យភាពនៅលើសមុទ្រខាងកើត។ អំពើដ៏គ្រោះថ្នាក់
នេះរបស់ចិន បាននិងកំពុងធ្វើអោយសាធារណះមតិអរិចិត្តយ៉ាងខ្លាំងក្លា។
នាឆ្នាំ២០១១ ចិននិងវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង១ស្ដីពី
បណ្ដាគោលការណ៍ជាសារវ័ន្តក្នុងការបញ្ជាណែនាំ ដោះស្រាយបញ្ហានៅលើ
សមុទ្រ។ តាមនោះ ភាគីទាំងពីរត្រូវដោះស្រាយបណ្ដាការជំលោះនៅសមុទ្រ
ខាងកើតដោយសន្តិវិធី តាមរយៈការចរចារ ពិគ្រោះយោបល់មិត្តភាព។ មិន
គ្រាន់តែជះឥទ្ធិពលទៅលើទំនាក់ទំនងទ្វេភាគីជាមួយវៀតណាមប៉ុណ្ណោះទេ
ការដែលចិនបញ្ជូនស្ថានីយ៍ខួងចូលក្នុងដែនសមុទ្រវៀតណាមគឺជាអំពើរំលោភ
ទំនុកទុកចិត្តនៅជាសកម្មភាពក្បត់ចំពោះអាស៊ានទាំងមូលទៀតផង ដើរផ្ទុយ
ទៅនឹងស្មារតីរបស់ DOC ដែលចិនបានចុះហត្ថលេខាជាមួយបណ្ដាប្រទេសអាស៊ាន នាឆ្នាំ ២០០២។ លោក Gregory Poling អ្នកជំនាញការនៅមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រនិងអន្តរជាតិរបស់អាមេរិក បានអះអាងថា៖
“ចំពោះជំហាននីមួយៗនេះ ចិនកំពុងបំផ្លាញចោលសុឆន្ទះនៅ អាស៊ីអគ្នេយ៍ ហើយរុញច្រានឲ្យប្រទេសជិតខាងនានាកាន់តែឃ្លាតឆ្ងាយ និង បង្កើតឡើង
រូបភាពរបស់ខ្លួនឯងគឺជាអ្នកបង្ករឿងហេតុក្នុងប្រព័ន្ធអន្តរជាតិ ហើយ មិនអាចក្លាយ ទៅជាមហាអំណាចដែលមានការទទួលខុសត្រូវក្នុងសហគមន៍ អន្តរជាតិបានឡើយ”។
បុព្ធបទដ៏គ្រោះថ្នាក់ក្នុងទំនាក់ទំនងអន្តរជាតិ
សាធារណមតិអន្តរជាតិចាត់ទុកអំពើប្រព្រឹត្តទៅដូច្នេះ ប៉េកាំងបាន ធ្វើឲ្យ
ជំនឿជឿជាក់ជាមួយប្រទេសជិតខាងនានាថយចុះ ។ ហើយអំពើនេះរបស់ ចិនក៏បានបង្កើតឡើងទម្លាប់ដ៏គ្រោះថ្នាក់១ក្នុងទំនាក់ទំនងអន្តរជាតិនោះគឺ “ប្រទេស១អាចឆ្លៀតយកអានុភាពរបស់ខ្លួនដើម្បីសង្កត់សង្កិនប្រទេសជិតខាង និងមិនអើពើដល់ច្បាប់អន្តរជាតិ”។ សាធារណៈក៏ចាត់ទុកថា ប្រសិនបើអំពើនេះ មិនត្រូវបានថ្កោលទោសឬរាំងស្កាត់ទេនោះ ចិនអាចនឹងបន្តសកម្មភាពបង្ករឿង
ហេតុ និងនាំពិភព លោកធ្លាក់ក្នុងភាពចលាចល។នេះមិនមែនជាបំណងប្រាថ្នា
របស់ប្រទេសស្នេហ សន្តិភាពលើពិភពលោករងចំាឡើយ ដោយសារប្រការនេះ
ដើរបញ្ច្រាសនឹងផល ប្រយោជន៍របស់សហគមន៍អន្តរជាតិ។
ជាច្បាសលាស់ថា សាធារណមតិពិភពលោកកំពុងត្រូវការចំលើយ១ពីភាគី
ចិន។ ត្រូវអះអាងបានថា របៀបគិតគូនិងទង្វើរបស់ចិនកំពុងដើរបញ្ច្រាសទៅនឹង និន្នាការរបស់ពិភពលោក គឺសហប្រតិបត្តិការ គោរព និងបង្កើតជំនឿជាក់ទៅវិញ
ទៅមក ដើម្បីដោះស្រាយសន្តិភាព សម្របសម្រួលដើម្បីផលប្រយោជន៍របស់
ភាគីនានា៕