ឧបសគ្គថ្មីក្នុងទំនាក់ទំនងរវាងអាមេរិកនិងចិន
(VOVWORLD) - ទំនាក់ទំនងអាមេរិក ចិន ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ បន្តមានបម្រែបម្រួលដ៏ តានតឹង មិនត្រឹមតែដោយសារជម្លោះពាណិជ្ជកម្មប៉ុណ្ណោះទេ ថែមទាំងដោយ សារបញ្ហាស.ប.បកូរ៉េទៀតផង។ រាល់បម្រែបម្រួលនេះសរឲ្យឃើញនូវឧបសគ្គ ដែលកើតមានឡើងជាបន្តបន្ទាប់ក្នុងទំនាក់ទំនងរវាងខឿនសេដ្ឋកិច្ចធំបំផុតលើ ពិភពលោកទាំងពីរនេះ។
អ្វីគ្រប់យ៉ាងចាប់ផ្ដើមពីការសម្រេចចិត្តរបស់រដ្ឋអំណាចអាមេរិកនាថ្ងៃទី២៤ ខែសីហា ដែលបោះបង់ភ្លាមៗដំណើរទស្សនកិច្ចដែលត្រូវបានកំណត់ពេលទៅកាន់ស.ប.បកូរ៉េរបស់រដ្ឋមន្រ្តីការបរទេសលោក Mike Pompeo ដើម្បីបន្តធ្វើការអំពីបញ្ហាលុបចំបាត់អាវុធនុយក្លេអ៊ែរ។
វោហារតតាំងគ្នា
សារព័ត៌មានអាមេរិកចុះផ្សាយថា ប្រការដែលធ្វើឲ្យប្រធានាធិបតីលោក Donald Trump ធ្វើឡើងការសម្រេចចិត្តខាងលើ គឺដោយសាររដ្ឋមន្រ្តីលោក Pompeo ទទួលបានលិខិតមួយដែលមានខ្លឹមសារមិនសុឆន្ទៈពីមន្ត្រីជាន់ខ្ពស់ស.ប.បកូរ៉េមួយរូប។ ក្នុងពេលនោះ លោក Trump ផ្ទាល់ខ្លួនក៏បានអះអាងថា ភាគីទាំងពីរមិនទាន់ទទួលបានការរីកចម្រើនចាំបាច់នៅឡើយផងដែរ។ ថ្នាក់ដឹកនាំអាមេរិករូបនេះសរសេរលើគេហទំព័រ Twitter ថា លោកមានអារម្មណ៍ថា គ្មានការរីកចម្រើនក្នុងដំណើរការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េឡើយ។
រឿងនឹងមិនមានអ្វីទេ ដើម្បីត្រូវយកចិត្តទុកដាក់នោះ ប្រសិនបើលោក Trump មិនប្រកាស ថែមទៀតថា ក្នុងបរិបទដែលអាមេរិកកំពុងមានគោលជំហរដ៏តឹងរឹងចំពោះប្រទេសចិនក្នុងបញ្ហាពាណិជ្ជកម្មនោះ គឺចិនមិនមានអត្ថប្រយោជន៍ណាមួយក្នុងបញ្ហាស.ប.បកូរ៉េឡើយ។ លោក Donald Trump បានឲ្យដឹងថែមទៀថា ការចរចាជាមួយព្យុងយ៉ាងអាចត្រូវផ្អាករហូតដល់ ពេលណាដែលអាមេរិកដោះស្រាយបាននូវជម្លោះពាណិជ្ជកម្មជាមួយចិន។ ដូច្នេះហើយ អាចយល់ថា បញ្ហាលុបបំបាត់អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េនាបច្ចុប្បន្នត្រូវភ្ជាប់នឹងបញ្ហាឱនភាពពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំងពីរនេះ។
ក្រសួងការបរទេសចិនបានសម្ដែងការព្រួយបារម្ភចំពោះសេចក្ដីប្រកាសរបស់ប្រធានាធិបតីលោក Donald Trump ដែលបន្ទោសឲ្យប្រទេសនេះលើដំណើរការចរចាលុបបំបាត់អាវុធនុយក្លេអ៊ែររវាងអាមេរិកនិងស.ប.បកូរ៉េមិនទទួលបានការរីកចម្រើន។ ចិនបានសម្ដែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅហើយផ្ញើរកំណត់ទូតប្រឆាំងជំទាស់ជាផ្លូវការទៅដល់អាមេរិក។ ចិនក៏បានអះអាងនូវការគាំទ្រចំពោះអាមេរិកនិងស.ប.បកូរ៉េ ក្នុងការជំរុញដំណើរការដោះស្រាយបញ្ហានុយក្លេអ៊ែរតាមរយៈដំណោះស្រាយនយោបាយ ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នាក្នុងជំនួបកំពូលទ្វេភាគី នៅប្រទេសសឹង្ហបុរីនាខែមិថុនាកន្លងទៅផងដែរ។
ច្បាស់លាស់ថា ខណៈដែលភាពតានតឹងខាងពាណិជ្ជកម្មរវាងអាមេរិកនិងចិនមិនទាន់មានសញ្ញាបន្ធូរស្រាលនោះ គឺបន្តកើតមានឡើងជម្លោះមួយទៀតទាក់ទិនដល់បញ្ហានុយក្លេអ៊ែរកូរ៉េ។
តួនាទីរបស់ចិន
ពិនិត្យមើលពីវិស័យភូមិសាស្ត្រយុទ្ធសាស្ត្រ ស.ប.បកូរ៉េមានអត្ថន័យសំខាន់ពិសេសចំពោះប្រទេសចិន។ ពិនិត្យមើលពីវិស័យសន្តិសុខនយោបាយ វិបត្តិនុយក្លេអ៊ែរនឹងជះឥទ្ធិពលផ្ទាល់ទៅលើសន្តិសុខជាតិនិងដំណើរការទំនើបកម្មរបស់ចិន។ ដោយហេតុនេះ ក្នុងឋានៈជាមហាអំណាចពិភពលោក រួមជាមួយឥទ្ធិពលរបស់ខ្លួននៅឧបទ្វីបកូរ៉េតាំងពីមុនមក គឺចិនមិនអាចមិនចូលរួមយ៉ាងសកម្មក្នុងការដោះស្រាយវិបត្តិនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េឡើយ។ លើសពីនេះទៅទៀត សន្តិភាពនិងស្ថិរភាពនៃឧបទ្វីបកូរ៉េជាលក្ខ័ខណ្ឌចាំបាច់ដើម្បីចិនបន្តអភិវឌ្ឍន៍។
ដោយហេតុនេះ មជ្ឈដ្ឋានអ្នកវិភាគចាត់ទុកថា គ្មានភស្តុតាងដើម្បីចោទប្រកាន់ចិនបញ្ឈប់សហការជាមួយអាមេរិកក្នុងបញ្ហានុយក្លេអ៊ែរកូរ៉េឡើយ។ ប៉ុន្តែ ប៉េកាំងអាចកំពុងរង់ចាំនិងសង្កេតមើលស្ថានករណ៍។ តួនាទីរបស់ប៉េកាំងក្នុងបញ្ហាលុបបំបាត់នុយក្លេអ៊ែរពឹងផ្អែកទៅលើបម្រែបម្រួលនៃសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក។
ទោះជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តបោះបង់ដំណើរទស្សនកិច្ចនៅព្យុងយ៉ាងរបស់រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo និងការដែលវ៉ាស៊ីនតោនបន្ទោសឲ្យចិនទាក់ទិនដល់ភាពយឺតយ៉ាវនៃដំណើរការចរចាលុបបំបាត់នុយក្លេអ៊ែររវាងអាមេរិកនិងស.ប.បកូរ៉េនោះ មិនត្រឹមតែបង្កផលប៉ះពាល់ទៅលើដំណើរការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េប៉ុណ្ណោះទេ ថែមទាំងទៅលើទំនាក់ទំនងរវាងអាមេរិកនិងចិនទៀតផង៕