ឧបស័គ្គពោរពេញតាមកំណាត់ផ្លូវកសាងប្រទេសស៊ីរីឡើងវិញ

(VOVworl)-នាថ្ងៃទី៥មេសា នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក សហភាព
 អឺរ៉ុប (EU) និងអង្គការសហប្រជាជាតិបានធ្វើជាសហប្រធានសន្និសីទមួយសំដៅ
ពិភាក្សាអំពីអនាគតរបស់ស៊ីរី។ សន្និសីទអូសបន្លាយរយៈពេល២ថ្ងៃនេះ បានផ្តោត
 ការពិភាក្សាលើបណ្តាវិធានការជួយឧបត្ថម្ភមនុស្សធម៌ក៏ដូចជាដំណាក់កាល
អន្តរកាលនយោបាយនិងកសាងប្រទេសស៊ីរីឡើងវិញ។ ក្រោយរយៈពេល៦ឆ្នាំ
ស្ថិតក្នុងសង្គ្រាមស៊ីវិលនោះ  បច្ចុប្បន្ន ស៊ីរីកំពុងប្រឈមមុខនឹងឱកាសជាច្រើន
ក្នុងការកសាងរដ្ឋាភិបាលអន្តរកាលមួយ ក្នុងនោះមានតំណាងរបស់ភាគីទាំងអស់
នៅទីនេះ ផង​ដែរ។

ឧបស័គ្គពោរពេញតាមកំណាត់ផ្លូវកសាងប្រទេសស៊ីរីឡើងវិញ - ảnh 1
ឯកអគ្គរដ្ឋទូត អាមេរិកប្រចាំនៅអង្គការសហប្រជាជាតិលោកស្រី Nikki Haley
 (រូបថតៈ Reuters)


        សង្គ្រាមស៊ីវិលអូសបន្លាយរយៈពេល៦ឆ្នាំកន្លងទៅនៅស៊ីរី បានឆក់យកអាយុ
ជីវិតមនុស្សជាង៤០ម៉ឺននាក់និងបណ្តាលឲ្យជនស៊ីរីរាប់លាននាក់ត្រូវចាកចេញពី
ប្រទេស ជាពិសេសបង្កើតវិបត្តិអន្តោប្រវេសន៍អាក្រក់បំផុតនៅអឺរ៉ុប។ អស់រយៈពេល
 ១ឆ្នាំកន្លងទៅ មានកិច្ចចរចារសន្តិភាពជាច្រើនរវាងរដ្ឋាភិបាលស៊ីរីជាមួយ ក្រុមប្រ
ឆាំងបានឧបត្ថម្ភដោយអង្គការសហប្រជាជាតិត្រូវបានរៀបចំឡើង ហើយនាពេលថ្មី
 ៗ នេះជាវង់ចរចានៅ Astana ប្រទេស Kazastan នាថ្ងៃទី១៥មិនា ប៉ុន្តែមិន​ទាន់ទៅ
ដល់គោលដៅនៅឡើយ។ មូលហេតុគឺដោយសារភាគីនានាមិនទាន់ចុះសម្រុងគ្នា
 សម្រាប់ដំណាក់កាលអន្តរកាលនយោបាយមួយ ក៏ដូចជាការទាក់ទងផ្ទាល់របស់
 ប្រទេសធំនៅមានការខ្វែងគំនិត។

        ការទាក់ទងថ្មីរបស់សហគមន៍អន្តរជាតិអំពីបញ្ហាស៊ីរី

        ថ្វីបើដូច្នេះក្តី តែវិបត្តិនៅស៊ីរីកំពុងបានទទួលស្គាល់ថា នៅមានសញ្ញាវិជ្ជមាន
ជាច្រើន ខណៈដែលមានការផ្លាស់ប្តូរវិធីសាស្ត្រទាក់ទង់ថ្មីរបស់សហគមន៍អន្តរ
ជាតិ។ សហ ភាពអឺរ៉ុបនាថ្ងៃទី១៤មិនាបានប្រកាសនូវ ផែនការប្រកបដោយមហិច្ឆ
តាមួយ សំដៅ ជួយឧបត្ថម្ភដំណើរការកសាងប្រទេសស៊ីរីឡើងវិញ។​តាមនោះ EU
 បានចាត់ទុកថា ស៊ីរីត្រូវខឿន “សន្តិភាពពឹងផ្អែក”មួយ ឧបត្ថម្ភដោយសហគមន៍
អន្តរជាតិ ជំនួស ឲ្យ “សង្គ្រាមពឹងផ្អែក” ដែលអូសបន្លាយអស់រយៈពេល៦ឆ្នានៅ
ប្រទេសនេះ។ EU នឹងដើរតួនាទីជួរមុខក្នុងដំណាក់កាលក្រោយជម្លោះនៅស៊ីរី
ហើយព្រុចសែលនឹង ត្រៀមជាស្រេចធ្វើសកម្មភាពបន្ទាប់ពី “ដំណើរការអន្តរកាល
នយោបាយជាក់ស្តែង” បានប្រព្រឹត្តទៅនៅស៊ីរី។ EU ក៏បានអះអាងថា សម្ព័ន្ធភាព
សេដ្ឋកិច្ចនេះ បានប្រមូល ផ្តុំប្រាក់ចំនួន ៩,៤ពាន់លានអឺរ៉ូ ក្នុងនោះ ចំនួនប្រាក់ជិត
១ពាន់លានអឺរ៉ូសម្រាប់ ចំណាយលើសកម្មភាពសង្គ្រោះមនុស្សធម៌នៅប្រទេស
មជ្ឈឹមបូព៌ានេះ។

        ក្នុងពេលជាមួយគ្នានោះ គោលជំហរបស់អាមេរិកអំពីបញ្ហាស៊ីរីក៏មានការផ្លាស់
 ប្តូរយ៉ាងខ្លាំងក្លាដែរ។ ក្នុងកាយវិការថ្មីបំផុត នាថ្ងៃទី៣១មិនាកន្លងទៅ ឯកអគ្គរដ្ឋទូត
 អាមេរិកប្រចាំនៅអង្គការសហប្រជាជាតិលោកស្រី Nikki Haley បានទទួលស្គាល់ថា 
 វ៉ាស៊ីនតោនចង់អនុវត្ត “វិធានការ” ច្រើន សំដៅបង្កើតឡើងបម្រែបម្រួលសកម្ម
សម្រាប់ប្រជាជនស៊ីរី។​លោករូបនេះបានសង្កត់ធ្ងន់ថា អនាគតរបស់ស៊ីរីគឺអាស្រ័យ
 ទៅលើប្រជាជនស៊ីរី។ នេះក៏ត្រូវបានចាត់ទុកជាការផ្លាស់ប្តូរខ្លាំងមួយក្នុងគោល
 នយោបាយមជ្ឈឹមបូព៌ារបស់ប្រធានាធិបតី Donald Trump ប្រៀបនឹងអតីតប្រធានា
 ធិបតីលោក Barack Obama។​

       ផ្លូវកសាងប្រទេសស៊ីរីឡើងវិញពោរពេញទៅដោយឧបសគ្គ      

        ការដែលអាមេរិកនិងអឺរ៉ុបផ្លាស់ប្តូរគោលជំហរបស់ខ្លួនអំពីបញ្ហាស៊ីរីនោះ
ច្បាស់លាស់ថា នាំមកសញ្ញាវិជ្ជមានមួយសម្រាប់សន្តិភាពនៅប្រទេសមជ្ឈឹមបូព៌ា
នេះ។ សហគមន៍អន្តរជាតិអាចរំពឹងទុកអំពីផែនការសន្តិភាពមួយសម្រាប់ស៊ីរី
ដោយអង្គ ការសហប្រជាជាតិធ្វើជាអាជ្ញាកណ្តាល ក្នុងនោះ លោក al-Assad នឹង
បន្តចូលរួម ក្នុងដំណាក់កាលផ្ទេរអំណាច ខណៈដែលរបបណ្តោះអាសន្នមួយបាន
បង្កើតឡើង។

        ប៉ុន្តែ ដើម្បីសីរីអាចឆ្ពោះទៅរកសន្តិភាពនិងស្ថិរភាពជាក់ស្តែងជាប្រការមិន
 ងាយស្រួលទេ ខណៈដែលភាគីទាក់ទិននានានៅបង្គប់កត្តាពិបាកព្យាករណ៍។
ដោយគោលនយោបាយប្រឆាំងភេរវកម្ម ចំពោះមុខ រដ្ឋអំណាចរបស់ប្រធានាធិបតី
 Trump អាចពិនិត្យទៅដល់ការរួមសហការវិស័យយោធាជាមួយរុស្ស៊ី ប៉ុន្តែ​ជាយូរ
អអ្វែងវិញ អាមេរិកនៅកំណត់ថា ស៊ីរីនៅតែជាភូមិសាស្ត្រសំខាន់សម្រាប់ផលប្រ
 យោជន៍សន្តិសុខរបស់វ៉ាស៊ីតោននៅមជ្ឈឹមបូព៌ា តាមនោះ មិនងាយទទួលយកការ
 ឈរនៅខាងក្រៅបញ្ហាទាក់ទិននឹងរុស្ស៊ីឡើយ ជាពិសេស ខណៈដែលភាគីនានានៅ
 ស៊ីរីកំពុងតាមដានដំណើរការផ្ទេរប្រគល់នយោបាយ។

        ប្រការទាំងអស់នេះ ត្រូវបានអ្នកវិភាគនានាទទួលស្គាល់ជាឧបសគ្គរាំងស្កាត់
ដំណើរការកសាងប្រទេសស៊ីរីឡើងវិញ។ អនាគតរបស់ស៊ីរីគឺដោយប្រជាជនស៊ីរី
សម្រេច។ ដើម្បីប្រការទាំងអស់ក្លាយទៅជាការពិត គឺត្រូវកិច្ចសហប្រតិបត្តិការគ្មាន
លក្ខខណ្ឌរបស់ភាគីនានាទាំងក្នុងនិងក្រៅតំបន់។ ហើយការងារកសាងប្រទេសស៊ីរី
ឡើងវិញក្រោយរយៈពេល៦ឆ្នាំជួបប្រទះនឹងសង្គ្រាមស៊ីវិលពិតជាជួបឧបសគ្គជា
ច្រើនមិនខានដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ