ឱកាសនិងការសាកល្បងពីរលកជនអន្តោប្រវេសន៍ចូលមកទ្វីបអឺរ៉ុប


ឱកាសនិងការសាកល្បងពីរលកជនអន្តោប្រវេសន៍ចូលមកទ្វីបអឺរ៉ុប - ảnh 1
ឱកាសនិងការសាកល្បងពីរលកជនអន្តោប្រវេសន៍ចូលមកទ្វីបអឺរ៉ុប (AP)



        Vovworld-ពីដើមឆ្នាំមកតាមការប៉ាន់ស្មានរបស់ទីភ្នាក់ងារជនភៀសខ្លួនអ.ស.ប
(UNHCR) ថា បានមានជនអន្តោប្រវេសន៍ជាងកន្លះលាននាក់បានទៅ​កាន់​ទ្វីបអឺរ៉ុប។
ក្នុងនោះស៊ីរីមានជនអន្តោប្រវេសន៍ជិត៣៥០ពាន់នាក់សូមជ្រកកោណក្នុងចំណោម
ជនស៊ីរីជាង៤លាននាក់ដោយសង្គ្រាមនិងភាពក្រីក្រ​ទៅ​ស្វែងរកជីវភាពរស់នៅថ្មីនៅ
បរទេស។

ផលប្រយោជន៍ដែលជនចំណាក់ស្រុកនាំមក

        តាមរបាយការណ៍របស់អង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD)
ថា ពីឆ្នាំ២០១៤មក ជនចំណាកស្រូកបានស្រូបយក៧០%កំលាំង​ពលករ​កើនឡើងនៅ
ទ្វីបអឺរ៉ុបក្នុងអំឡុង១០ឆ្នាំកន្លងមក។ បណ្ដាប្រទេស​ទទួល​យកជនចំណាកស្រុកត្រូវការ
ជនអន្តោប្រវេសន៍មានថាមពលកំលាំងវ័យក្មេងនិងបច្ចេកទេសដើម្បីធ្វើ​ការងារដែល
ប្រជាជននៅប្រទេសសាម៉ីដោយមូលហេតុណាមួយមិនអាចឬមិន​ចង់ធ្វើ។

        តាមការស្ថិតិថា បរិមាណជនអន្តោប្រវេសន៍ចូល EU បានកើនឡើង៣ដង​ក្នុង​ឆ្នាំនេះ
គ្រោងទុកជាមុនដល់ចុងឆ្នាំនឹងកើនឡើង២លាននាក់ដែលធ្វើឲ្យ​បរិមាណ​តម្រូវការនៅ
ដំបន់នេះកើនឡើងយ៉ាងខ្លាំង។ ដោយហេតុនេះ GDP របស់​ដំបន់ទ្វីបអឺរ៉ុបក៏បានកើនឡើង
​នាំមកនូវឥទ្ធិពលសកម្មក្នុងរយៈពេលខ្លីដែរ។ អំពី​យូរ​អង្វែង ជនចំណាក់ស្រុកអាចក្លាយ
ទៅជាអ្នករួមចំណែកសកម្មសំរាប់ខឿន​សេដ្ឋកិច្ចរបស់ប្រទេសទទួលយក។ អ្នកជំនាញ
ការបានចាត់ទុកថា អត្រាសម្រាល​កូន​នៅទ្វីបអឺរ៉ុបក្នុងប៉ុន្មានទសវត្សកន្លងមកទាបពេក
ហេតុនេះហើយនាបច្ចុប្បន្នដំបន់​នេះ​ស្ទើរតែគ្មានពលករវ័យក្មេងនិងសកម្មឡើយ។​ជន
ចំណាក់ស្រុកមកពីប្រទេសក្រីក្រ​នឹង​សង្គ្រាមនឹងបំពេញការខ្វះខាតនោះរបស់ទ្វីបអឺរ៉ុប។​
ការចូលរួមធ្វើពលកម្ម​របស់​ជនចំណាក់ស្រុកនឹងជួយបង្កើន GDP រាល់ខ្ទង់ពន្ធដែលជន
ចំណាក់ស្រុក​ត្រូវ​រួមចំណែកត្រូវបង់នឹងជួយឲ្យរដ្ឋាភិបាលរក្សាតុល្យភាពថវិការរដ្ឋ។

តើឱកាសធំជាងការសាកល្បង?

        និយាយដូច្នេះគឺគ្មានន័យថាផ្ទាំងគំនូរជនអន្តោប្រវេសន៍ចូលទ្វីបអឺរ៉ុបនាបច្ចុប្បន្នគឺ
ជា​ព័ណ៌ផ្កាឈូកឡើយ។​ ទទួលជនចំណាក់ស្រុកគឺមានន័យថាប្រទេសនោះត្រូវ​ប្រឈម​
មុខនឹងអស្ថិរភាពជាច្រើន។

        មុនបង្អស់គឺជាបញ្ហាសម្របសម្រួលក្នុងសង្គមថ្មី។ ជនចំណាក់ស្រុកជាអ្នក​ធ្លាប់​រស់​​
នៅក្នុងគ្រោះថ្នាក់និងភាពក្រីក្រនឹងសម្របសម្រួលយ៉ាងម៉េចជាមួយ​ប្រជាជនដំបន់ ជា
បណ្ដាអ្នករស់នៅក្នុងសុវត្ថិភាពនិងសម្បូររុងរឿង? ការព្រួយ​បារម្ភនេះមានមូលដ្ឋាន​ជាក់
ស្ដែងទាំងស្រុង ក្នុងប៉ុន្មានខែកន្លងទៅ បណ្ដាបាតុម្ម​ប្រឆាំងជំទាស់ជន​អន្តោប្រវេសន៍​
បានកើតមានឡើងនៅប្រទេសអឺរ៉ុបនានា​ពិសេសគឺក្រោយពេល​ដំបន់​នេះ​ឯកភាពបែង
ចែកកំរិតទទួលជនចំណាក់ស្រុក។ ក្នុងស្ថានភាពបាត់អាជីពកើនឡើង (បារាំង១១%-
អេស្បាញនិងក្រិចគឺ២២និង​២៥%)​នោះ ការទទួលបន្ថែមជនចំណាក់​ស្រុក​នឹងបង្កើន
អំរែកធ្ងន់សំរាប់សង្គម។

        ប៉ុន្តែប្រការគួរឲ្យព្រួយបារម្ភបំផុតគឺជារលកជនអន្តោប្រវេសន៍អាចក្លាយទៅជា​របាំង
ដើម្បីបទល្មើសនិងភេរវកម្មលាយចូលមកទ្វីបអឺរ៉ុប។​តាមការស្ថិតិនាពេល​ថ្មីៗ​នេះ​របស់
ស្ថាប័នសន្តិសុខអឺរ៉ុបនៅអាល្លឺម៉ង់បានមានមនុស្សចំណាក់ស្រុក​ចំនួន​១០០នាក់​ត្រូវ
សង្ស័យជាជនល្មើស។​ និងក្នុងចំណោមជនចំណាក់ស្រុក​ចំនួន​១០០នាក់មាន២​នាក់​
សង្ស័យជាទាហានរបស់អង្គការភេរវកម្ម IS។

ប្រហែលជាមិនដែលមានពេលណាទ្វីបអឺរ៉ុបត្រូវប្រឈមមុខនឹងការលំបាកសាក
ល្បងជាច្រើនដូចជាបច្ចុប្បន្នឡើយ។ វិបត្តិហិរញ្ញវត្ថុមិនទាន់បាត់ឥទ្ធិពល​គឺ​បណ្ដា ប្រទេស
​ទ្វីបអឺរ៉ុបត្រូវខំប្រឹងប្រែងទប់ទល់នឹងរលកជនអន្តោប្រវេសន៍នេះ។ ជាច្បាស់​ណាស់ថា
ទន្ទឹមនឹងប្រការទទួលបានដ៏តិចតូចដែលជនចំណាក់​ស្រុកនាំមកនោះ បណ្ដា​ប្រទេស
អឺរ៉ុបនឹងបាត់ជាច្រើនដែរ។​ មិនត្រឹមតែបាត់​សុវត្ថិភាព​ជាងប៉ុណ្ណោះ រលក​ជន​
អន្តោប្រវេសន៍បានគំរាមកំហែងដ៏ធ្ងន់ធ្ងរទៅលើ​អត្តសញ្ញាណទ្វីបអឺរ៉ុបដែលដំបន់​នេះ
បានខំប្រឹងប្រែងរក្សាពីច្រើនឆ្នាំកន្លងមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ